ព័ត៌មានជាតិ
កាត់ឃុំចំនួន ៤ ក្នុងស្រុករលាប្អៀរ ចូលក្នុងដែនដីរដ្ឋបាលក្រុងកំពង់ឆ្នាំង
អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងកាត់ឃុំចំនួន ៤ ក្នុងស្រុករលាប្អៀរមករួមបញ្ចូលក្នុងដែនដីរដ្ឋបាលក្នុងក្រុងកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅរសៀលនេះថា តាមផែនការក្រោយការបោះឆ្នោតរួច អាជ្ញាធរខេត្តនឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីកាត់យកឃុំចំនួន ៤ ក្នុងស្រុករលាប្អៀរមកស្ថិតនៅក្នុងដែនដីរដ្ឋបាលរបស់ក្រុងកំពង់ឆ្នាំង។
បើតាមលោកអភិបាលខេត្ត ការកាត់យកឃុំចំនួន ៤ ក្នុងស្រុករលាប្អៀរចូលក្នុងដែនដីរដ្ឋបាលក្រុងកំពង់ឆ្នាំង នឹងធ្វើឲ្យចំនួនសង្កាត់ក្នុងក្រុងកំពង់ឆ្នាំងឡើងដល់ ៨ សង្កាត់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


