ព័ត៌មានជាតិ
ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង គ្រោងអភិវឌ្ឍបម្រើដល់វិស័យយោធា
ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ត្រូវបានរាជរដ្ឋាភិបាលសម្រេចកែសម្រួលឡើងវិញក្នុងគោលដៅបម្រើដល់វិស័យយោធា។
លើកឡើងក្នុងសន្និសីទស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំ” របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានសម្រេចប្រគល់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ទៅឲ្យក្រសួងការពារជាតិ ដើម្បីអភិវឌ្ឍជាមូលដ្ឋានទ័ពអាកាសបម្រើដល់វិស័យយោធា។
ព្រលានយន្តហោះខេត្តកំពង់ឆ្នាំងគ្របដណ្តប់លើផ្ទៃដីទំហំ ១៤១៥ ហិកតា ដែលបានកសាងឡើងដោយអាថ៌កំបាំងនាសម័យខ្មែរក្រហម ហើយមិនទាន់មានការអភិវឌ្ឍន៍អ្វីនោះទេក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានសក្តានុពលលើផ្នែកដឹកជញ្ជូន ខណៈភូមិសាស្រ្តខេត្តមានបណ្តាញផ្លូវគមនាគមតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវដែក រួមទាំងព្រលានយន្តហោះ។

លោកអភិបាលខេត្តរំពឹងទុកថា បើសិនព្រលានយន្តហោះខេត្តកំពង់ឆ្នាំងត្រូវបានស្តារនិងជួសជុលឡើងវិញ នឹងនាំការអភិវឌ្ឍបន្ថែមទៀត និងក៏ជួយលើកមុខមាត់កិត្តិយសខេត្តជាប់បឹងទន្លេសាបនេះផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា