លោក ហេង វិសាល Archives - Kampuchea Thmey Daily

ស្រីនា និង ហេង វិសាល ទទួលបានពានរង្វាន់អន្តរជាតិ Stellar Creator Award នៅប្រទេសចិន
អ្នកផលិតមាតិកាល្បីឈ្មោះរបស់កម្ពុជា អ្នកនាង ជា ស្រីនា និងស្វាមី គឺលោក ហេង វិសាល បាននាំមកនូវមោទនភាពជូនជាតិ បន្ទាប់ពីអ្នកទាំងពីរទទួលបានពានរង្វាន់ Stellar Creator Award ក្នុងកម្មវិធី The 1st South Asia & Southeast Asia Online Content Creators Conference ដែលរៀបចំឡើងនៅខេត្តយូណាន ប្រទេសចិន។

ជាមួយនឹងរូបភាពកាន់ពានរង្វាន់ក្នុងដៃ អ្នកទាំងពីរបានបង្ហាញពីក្តីរំភើប និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ ដោយបានសរសេររៀបរាប់ថា “យើងកាន់ដៃគ្នាដើរតាមក្តីស្រមៃ ហើយតែងតែនាំយកឈ្មោះកម្ពុជាទៅជាមួយយើងគ្រប់ជំហាន”។

អ្នកនាង ជា ស្រីនា បានបញ្ជាក់ថា ថ្ងៃនេះ គឺជាពេលវេលាដ៏មានអត្ថន័យ និងពោរពេញដោយមោទនភាព ខណៈអ្នកទាំងពីរបានទទួលស្គាល់ពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ខ្លួននៅលើឆាកអន្តរជាតិ។

សាធារណជនបានចូលរួមអបអរ និងចាត់ទុកថា ការទទួលបានពានរង្វាន់ Stellar Creator Award មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនរបស់អ្នកទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសក្តានុពល និងការរីកចម្រើនរបស់អ្នកផលិតមាតិកាខ្មែរ ដែលកំពុងទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយនៅក្នុងតំបន់ និងពិភពលោកផងដែរ។

សមិទ្ធផលនេះ បានក្លាយជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ខណៈអ្នកទាំងពីរនៅតែបន្តប្រើប្រាស់ភាពច្នៃប្រឌិត និងខ្លឹមសារដែលមានគុណភាព ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕

The post ស្រីនា និង ហេង វិសាល ទទួលបានពានរង្វាន់អន្តរជាតិ Stellar Creator Award នៅប្រទេសចិន appeared first on Kampuchea Thmey Daily.

ហេង វិសាល ប្រកាសទទួលជំនួយជាសម្ភារៈ ស្បៀង និងចលនាចូលរួម ពី ៣រសៀលនេះ នៅ Eat More
តាមខ្លឹមសារភ្ជាប់នឹងវីដេអូពីទំព័រហ្វេសប៊ុក លោក ហេង វិសាល រំលេចពីទុក្ខលំបាកនៃស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ  ដែលមហាជនខ្មែរទាំងក្នុងនិងក្រៅស្រុក សុទ្ធតែបានជ្រាបហើយ។ ដោយហេតុនេះ លោករួមនិងក្រុមគ្រួសារ ក៏មិនខុសពីអ្នកផ្តួចផ្តើមមូលនិធិដទៃទៀតដែរ ដោយសម្រេចចិត្តបើកទទួលជំនួយ ដើម្បីជួយដល់ពលរដ្ឋភៀសសឹកជាច្រើនគ្រួសារ ដែលកំពុងរត់ភៀសខ្លួនពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។

តាមរយៈការប្រកាសទទួលជំនួយ លោក ហេង វិសាល ដែលមហាជនស្គាល់ថាជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយ និងតែងចូលរួមក្នុងសកម្មភាពសង្គមរូបនេះ បានលើកឡើងផងដែរថា ចំពោះជំនួយសម្រាប់ជនភៀសសឹក លោកបើកទទួលគ្រប់សម្ភារៈឧបត្ថម្ភពីមហាជន។ ប៉ុន្តែក៏គូសបញ្ជាក់សម្ភារៈជាចាំបាច់ផងដែរ ដែលរួមមានដូចជា តង់ និងស្បៀងអាហារ។ល។

លោក ហេង វិសាល បញ្ជាក់ទៀតថា សម្រាប់សប្បុរសជនដែលមានបំណងចង់ចូលរួមឧបត្តម្ភ អាចយកជំនួយទុកនៅ Eat More (បឹងកក់) ពីថ្ងៃនេះ ម៉ោង៣ថ្ងៃ ដល់ ម៉ោង៩យប់។ ដោយឡែក សម្រាប់សប្បុរសជនដែលចង់មកជួយជាកម្លាំងក៏អាចមកចូលរួមជួយ នៅទីតាំងនេះផងដែរ។ សូមស្តាប់វីដេអូលម្អិត៖

នេះមិនមែនជាលើកទីមួយទេ សម្រាប់ទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារអ្នកផលិតមាតិកាដ៏មានប្រជាប្រិយនេះ។ ដ្បិតកន្លង មានជនអគតិមួយចំនួនតាមវាយប្រហារលោក ក៏ដូចជាម្ចាស់មូលនិធិនានា ដែលទទួលបានការទុកចិត្តពីសាធារណជនក៏ដោយ ក៏លោកនិងអ្នកផ្តួចផ្តើមមូលនិធិដទៃទៀតបន្តសកម្មភាពមនុស្សធម៌ឥតរារែក គ្រាន់តែលើកនេះ លោក ក៏ដូចជានាយពាក់មី ផុសផុលទទួលជំនួយជាសម្ភារៈ និងស្បៀងជំនួសវិញ៕

The post ហេង វិសាល ប្រកាសទទួលជំនួយជាសម្ភារៈ ស្បៀង និងចលនាចូលរួម ពី ៣រសៀលនេះ នៅ Eat More appeared first on Kampuchea Thmey Daily.

ក្រោយជួបរឿងឱ្យខកចិត្ត ហេង វិសាល ចេញមុខបញ្ជាក់ឆន្ទៈក្នុងស្មារតីជួយជាតិមាតុភូមិ និងអរគុណអ្នកឈឺឆ្អាល
ដ្បិតជួបរឿងមិននឹកស្មាននាំឱ្យខកចិត្តតិចតួចក៏ពិតមែន ហេង វិសាល ចេញមុខបញ្ជាក់ឆន្ទៈខ្លួនក្នុងស្មារតីជួយជាតិ ក៏ដូចជាថ្លែងអំណរគុណដល់អ្នកឈឺឆ្អាល និងលើកទឹកចិត្តខ្លួនក្នុងគ្រាដែលបាក់ទឹកចិត្តខ្លាំងបំផុត ពេលដែលរងការចោទប្រកាន់មិនសមហេតុផល ទាក់ទងនឹងជំនួយ។

លោកថា “ជាដំបូងខ្ញុំនិងគ្រួសារ សូមអរគុណបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារខ្មែរទាំងអស់ ដែលបានចេញមកការពារ និងលើកទឹកចិត្តដល់ពួកខ្ញុំ ខ្ញុំពិតជារំភើបមិនដឹងថាមានពាក្យអ្វីអាចរៀបរាប់អារម្មណ៍នេះបានទេ”។ លោកសារភាពថា ពេលដែលលោកនិងភរិយារងការចោទប្រកាន់ នៅយប់នោះ អារម្មណ៍របស់លោកពិតជាហត់ និងខកចិត្តខ្លាំង ជាពិសេសគឺនៅពេលដែលឃើញទឹកភ្នែករបស់ភរិយារបស់លោកស្រក់ចុះ ដោយមិននឹកស្មានថា សកម្មភាពមនុស្សធម៌របស់ខ្លួន ប្រែជាកំហុស។

លោកបន្តថា “ទោះបីជាខ្ញុំរៀនធម៌មែន ប៉ុន្តែចិត្តខ្ញុំនៅជាមនុស្សសុទ្ធសាធ ខាងក្នុងខ្ញុំឈឺចាប់ខ្លាំង ហើយបាក់ទឹកចិត្តខ្លាំង”។ តែទោះបីជាបែបនេះ លោកអះអាងថា មកដល់ឥឡូវ លោកលែងអីហើយ ឯកាលដែលលោកចេញមកបញ្ជាក់នេះ គឺដើម្បីប្រាប់សាធារណជនដែលឈឺឆ្អាលនឹងលោកថា ទោះហត់ និងខ្លាចនូវសម្ពាធក៏ពិតមែន តែបើប្រទេសជាតិមានបញ្ហា លោកនិងក្រុមគ្រួសារគឺនៅតែចេញមកជួយតាមដែលអាចជួយបាន។

គួរជម្រាបថា មួយរយៈពេលនេះ ហាក់មានការវែកញែកពីសំណាក់អ្នកមួយចំនួន រឿងជួយទៅកាន់ពលរដ្ឋភៀសសឹកកម្ពុជា។ ខណៈរឿងរ៉ាវនៃការវែកញែកខាងលើនេះ ក៏ស្រាប់តែរាលដាលដល់លោក ហេង វិសាល និងអ្នកនាង ជា ស្រីនា គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បីឈ្មោះ ដែលតែងចូលរួមសឹងគ្រប់សកម្មភាពមនុស្សធម៌ និងព្រឹត្តិការណ៍រួមចំណែកនឹងសង្គមជាតិ ថា មិនបានជួយអ្វី ឬកិបកេងជំនួយជាដើម ដែលផ្ទុយនឹងការពិតទាំងស្រុង។ ដ្បិតជាក់ស្តែង លោក ហេង វិសាល មិនត្រឹមតែរួមចំណែកប៉ុណ្ណោះទេ គឺចូលរួមទាំងគ្រួសារទៀតផង។

ការលាបពណ៌មិនសមទំនងគ្រប់រូបភាពនេះ ត្រូវបានអ្នកសាធារណជន ក៏ដូចជាអ្នកស្គាល់លោក ចេញមុខឈឺឆ្អាល ក៏ដូចជាបើកបង្ហាញនូវការពិតគ្រប់យ៉ាងផងដែរ។ ដោយបែបនេះ លោក ហេង វិសាល បានចេញសារថ្លែងអំណរគុណ និងបញ្ជាក់ឆន្ទៈរបស់ខ្លួនថា “នេះគឺជាប្រទេសខ្ញុំ ទឹកដីកំណើតខ្ញុំ បងប្អូនខ្មែររបស់ខ្ញុំ ដូច្នេះសូមបងប្អូនទុកចិត្ត អាចឈប់បារម្ភ ហើយបន្តផ្តោតនិងសាមគ្គីគ្នាជាធ្លុងមួយ ពួកយើងតែមួយ ពួកយើងនឹងឈ្នះ”៕

The post ក្រោយជួបរឿងឱ្យខកចិត្ត ហេង វិសាល ចេញមុខបញ្ជាក់ឆន្ទៈក្នុងស្មារតីជួយជាតិមាតុភូមិ និងអរគុណអ្នកឈឺឆ្អាល appeared first on Kampuchea Thmey Daily.

អ្នកគាំទ្រ ហេង វិសាល បង្ហាញក្តីបារម្ភ ក្រោយដឹងលោកជួបនឹងស្ថានភាពជំងឺលៀនឌីសឆ្អឹងខ្នង ពិបាកធ្វើចលនា
អ្នកផលិតមាតិកាល្បីឈ្មោះ ហេង វិសាល កំពុងមានបញ្ហាលៀនឌីសឆ្អឹងខ្នង ពិបាកធ្វើចលនា ខណៈក្រុមគ្រួសារក៏មើលថែ និងតាមដានការព្យាបាលជាមួយក្រុមគ្រូពេទ្យឯកទេស។ នេះបើតាមការឱ្យដឹងពីអ្នកនាង ជា ស្រីនា ដែលមហាជនស្គាល់ថា អ្នកផលិតមាតិកាលល្បីឈ្មោះផ្នែកសម្រស់ និងត្រូវជាភរិយា។

ដំណឹងនេះ បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រគូស្នេហ៍អ្នកផលិតមាតិកាល្បីឈ្មោះមួយគូនេះ មានការបារម្ភជាខ្លាំង និងបានណែនាំពេទ្យជំនាញនានា ក៏ដូចជាវិធីព្យាបាលផ្សេងៗទៅតាមបទពិសោធដែលពួកគាត់ធ្លាប់ធ្វើផងដែរ។

បើតាមការបញ្ជាក់ ស្ថានភាពលៀនឌីសឆ្អឹងខ្នងរបស់ ហេង វិសាល មានសភាពធំគួរសមដែរ ឯអាការៈលោកបច្ចុប្បន្ន ហាក់ធូរស្រាលបន្តិចផងដែរ បន្ទាប់ពីពិគ្រោះនិងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។ ចំណែកឯលក្ខខណ្ឌត្រូវព្យាបាលដោយធ្វើចលនា ឬវះកាត់យ៉ាងណានោះ អ្នកនាង ជា ស្រីនា មិនទាន់បញ្ជាក់បន្ថែមនៅឡើយទេ ខណៈកំពុងនៅតាមដានជាមួយគ្រូពេទ្យឯកទេសនៅឡើយ។

ស្រីនា ថា មូលហេតុដែលស្វាមីខ្លួនធ្លាក់ខ្លួនឈឺនេះ ក៏ព្រោះតែលើកអីវ៉ាន់ធ្ងន់ៗពេកមួយរយៈនេះ។ ទន្ទឹមនេះ អ្នកផលិតមាតិការូបនេហ ក៏សម្តែងការអរគុណដល់ការផ្តល់មតិយោបល់ និងក្តីបារម្ភចំពោះស្វាមីរបស់ខ្លួន ព្រមនិងណែនាំដល់អ្នកមិនទាន់កើតបញ្ហាដូចស្វាមីរបស់ខ្លួន ត្រូវប្រយ័ត្នប្រយែង ពិសេសឥរិយាបថពេលលើកអីវ៉ាន់ធ្ងន់ៗ ព្រោះងាយនឹងមានបញ្ហាដូចស្វាមីខ្លួន៕

The post អ្នកគាំទ្រ ហេង វិសាល បង្ហាញក្តីបារម្ភ ក្រោយដឹងលោកជួបនឹងស្ថានភាពជំងឺលៀនឌីសឆ្អឹងខ្នង ពិបាកធ្វើចលនា appeared first on Kampuchea Thmey Daily.

ហេង វិសាល ដាស់តឿនជនរួមជាតិគ្រប់គ្រងអារម្មណ៍ ជៀសវាងដើរតាមក្រឡាអុកគេចង់បាន
ប្រទេសជាតិកំពុងតែមានបញ្ហា ជាជនជាតិខ្មែរពួកយើងម្នាក់ៗសុទ្ធតែមានការបារម្ភ និងអន្ទះសារ ប៉ុន្តែពួកយើងត្រូវរៀនចេះគ្រប់គ្រងអារម្មណ៍។ នេះជាការដាស់តឿនរបស់​ លោក ហេង វិសាល អ្នកផលិតមាតិកាល្បីឈ្មោះកម្ពុជា តាមរយៈសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។

សារដាស់តឿននេះ គឺបន្ទាប់ពីមួយរយៈពេលនៃការប្រឈមគ្នារវាងកម្ពុជា និងថៃ ទាក់ទងនឹងជម្លោះព្រំដែន ដោយក្នុងនោះ មានទំព័រហ្វេសប៊ុកកន្លែងបន្លំជាច្រើន បានប្រឌិតរូបភាពនិងដំណឹងមិនពិត បោកកម្ពុជា សហគមអន្តរជាតិ ក៏ដូចជាប្រជាជនថៃផ្ទាល់ ក្នុងបំណងអុចអាលបង្កបញ្ហា ដែលនេះ ក៏ត្រូវបានចាត់ទុកជាសង្គ្រាមចិត្តសាស្ត្រមួយផងដែរ ដែលចោរសៀមឈ្លានពាន ប៉ងបំបាក់ស្មារតីសាមគ្គីជាតិកម្ពុជា។

ដោយហេតុនេះ លោក ហេង វិសាល ទទូចសុំឱ្យពលរដ្ឋកម្ពុជាបន្តពង្រឹងស្មារតី តាំងជំហរឱ្យរឹងមាំ ដើម្បីប្រកៀកស្មាគ្នាទប់ទល់កល់ល្បិចបច្ចាមិត្តជាបន្តទៀត។ លោកថា “លើលោកនេះដើម្បីដោះស្រាយបញ្ហាគឺយើងត្រូវការសតិ និងស្មារតីនឹងនរទៅដោះស្រាយ សូមបងប្អូនយើងគ្រប់គ្រងអារម្មណ៍ឲ្យបាន ហើយកុំសូវជឿពត៌មានគ្មានប្រភព ព្រោះវានឹងធ្វើឲ្យគ្រប់គ្នាភ័យ និងអាចបង្ករចលាចលទូទាំងប្រទេស ពួកយើងជាង១០ថ្ងៃមកនេះពិតជាធ្វើបានល្អបំផុតហើយ សូមបងប្អូនបន្តរជឿជាក់”។

បើក្រឡេកមើលប្រវត្តិសាស្ត្រ កម្ពុជាមានដានឈឺចាប់ច្រើនណាស់មកហើយពីការឈ្លានពានរបស់សៀម។ ជាច្រើនជំនាន់មកហើយ បច្ចាមិត្តមួយនេះ នៅតែចិញ្ចឹមចិត្តចង់បានដែនអធិបតេយ្យភាពខ្មែរ និងសូម្បីតែវប្បធម៌ អរិយធម៌ ដោយគេបានរៀបលើគ្រប់រូបភាព ប្រឹងប្រឌិត ប្រេងកាឡៃ ដើម្បីយករបស់ខ្មែរធ្វើជារបស់ខ្លួន។

មិនតែប៉ុណ្ណោះ ប្រជាជាតិចោរនេះ បានបំភ័ន្តប្រជាជនខ្លួនឯងទាំងងើលឱ្យជឿថា មរតកដូនតាខ្មែរជារបស់ខ្លួន តាមរយៈកម្មវិធីសិក្សាអប់រំ។ នេះបើតាមការឱ្យដឹង ពីអ្នកដែលធ្លាប់ទៅសិក្សារៀនសូត្រ និងប្រកបរបរនៅទីនោះ៕

The post ហេង វិសាល ដាស់តឿនជនរួមជាតិគ្រប់គ្រងអារម្មណ៍ ជៀសវាងដើរតាមក្រឡាអុកគេចង់បាន appeared first on Kampuchea Thmey Daily.

ហេង វិសាល ស្នើឱ្យអ្នកដែលយករូបខ្លួនទៅដាក់លើផ្ទាំងផ្សព្វផ្សាយល្បែង online លុបចេញជាបន្ទាន់
លោក ហេង វិសាល ដែលមហាជនស្គាល់ថា ជា influencer ល្បីឈ្មោះមួយរូប ដែលតែងផលិតមាតិកាវីដេអូកម្សាន្ត និងសកម្មភាពផ្សេងទៀត នៅលើបណ្តាញទំនាក់ទំនងសង្គម មុននេះ ស្រាប់តែបង្ហាញការហួសចិត្ត នឹងអ្នកដែលហ៊ានប្រើរូបភាពរបស់ខ្លួន នៅលើផ្ទាំងផ្សព្វផ្សាយល្បែងសុីសង Online ។

តាមរយៈគណនីបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៣ ខែតុលានេះ លោកបានបញ្ចេញសំណេរមួយ ភ្ជាប់ជាមួយនឹងខ្លឹមសារថា “ព្រឹកមិញនេះមិត្តភក្តិរបស់ខ្ញុំបានផ្ញើរូបមួយមកខ្ញុំ ដែលមានរូបខ្ញុំ នៅលើផ្ទាំងផ្សព្វផ្សាយល្បែងសុីសង Online ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុនទាំងនោះ ហ៊ានយករូបភាពរបស់ខ្ញុំ ទៅប្រើប្រាស់ផ្សព្វផ្សាយ​ល្បែងសុីសងយ៉ាងនេះ”។

ក្នុងនោះ លោកក៏ដាស់តឿនដល់ក្រុមហ៊ុនដែលបានប្រព្រឺត្តទង្វើខាងលើ ដោយស្នើឱ្យលុបចេញជាបន្ទាន់ និងបានសង្កត់ធ្ងន់ថា សម្រាប់លោកផ្ទាល់ គោលការណ៍របស់លោកគឺមិនទទួលផ្សព្វផ្សាយ ល្បែងសុីសង ក៏ដូចជាគ្រឿងស្រវឹងនោះទេ។ ទោះជាយ៉ាងណា លោក ហេង វិសាល មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនល្បែង អនឡាញនោះឡើយ។ តែក៏មានអ្នកគាំទ្រមួយចំនួន បានបញ្ចេញរូបភាពមួយដែលមានរូបក្នុងនោះផងដែរ។

អ្នកគាំទ្រ និងសាធារណជន បានចូលរួមបញ្ចេញមតិ និងបង្ហាញការគាំទ្រចំពោះ Influencer ល្បីឈ្មោះរូបនេះ ជាបន្តបន្ទាប់ និងកោតសរសើរនូវឆន្ទៈរបស់លោកផងដែរ។

គួររំលឹកថា ថ្មីៗនេះ មានសិល្បករ សិល្បការិនី និងបុគ្គលល្បីៗច្រើនរូបមកហើយ បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួន មិនទទួលយកការផ្សព្វផ្សាយល្បែងអនឡាញ ឬហ្គេមអនឡាញនោះឡើយ ដែលមានដូចជា អ្នកនាង ខាត់ សុឃីម; លោក លីម តិចម៉េង; លោក វេហាស៍ រួមនឹងសិល្បករសិល្បការិនីច្រើនរូបផ្សេងទៀត៕

The post ហេង វិសាល ស្នើឱ្យអ្នកដែលយករូបខ្លួនទៅដាក់លើផ្ទាំងផ្សព្វផ្សាយល្បែង online លុបចេញជាបន្ទាន់ appeared first on Kampuchea Thmey Daily.