Connect with us

ជីវិតកម្សាន្ដ

ស្រីនា និង ហេង វិសាល ទទួលបានពានរង្វាន់អន្តរជាតិ Stellar Creator Award នៅប្រទេសចិន

បានផុស

នៅ

អ្នកផលិតមាតិកាល្បីឈ្មោះរបស់កម្ពុជា អ្នកនាង ជា ស្រីនា និងស្វាមី គឺលោក ហេង វិសាល បាននាំមកនូវមោទនភាពជូនជាតិ បន្ទាប់ពីអ្នកទាំងពីរទទួលបានពានរង្វាន់ Stellar Creator Award ក្នុងកម្មវិធី The 1st South Asia & Southeast Asia Online Content Creators Conference ដែលរៀបចំឡើងនៅខេត្តយូណាន ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងរូបភាពកាន់ពានរង្វាន់ក្នុងដៃ អ្នកទាំងពីរបានបង្ហាញពីក្តីរំភើប និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ ដោយបានសរសេររៀបរាប់ថា “យើងកាន់ដៃគ្នាដើរតាមក្តីស្រមៃ ហើយតែងតែនាំយកឈ្មោះកម្ពុជាទៅជាមួយយើងគ្រប់ជំហាន”។

អ្នកនាង ជា ស្រីនា បានបញ្ជាក់ថា ថ្ងៃនេះ គឺជាពេលវេលាដ៏មានអត្ថន័យ និងពោរពេញដោយមោទនភាព ខណៈអ្នកទាំងពីរបានទទួលស្គាល់ពីស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ខ្លួននៅលើឆាកអន្តរជាតិ។

សាធារណជនបានចូលរួមអបអរ និងចាត់ទុកថា ការទទួលបានពានរង្វាន់ Stellar Creator Award មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនរបស់អ្នកទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសក្តានុពល និងការរីកចម្រើនរបស់អ្នកផលិតមាតិកាខ្មែរ ដែលកំពុងទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយនៅក្នុងតំបន់ និងពិភពលោកផងដែរ។

សមិទ្ធផលនេះ បានក្លាយជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ខណៈអ្នកទាំងពីរនៅតែបន្តប្រើប្រាស់ភាពច្នៃប្រឌិត និងខ្លឹមសារដែលមានគុណភាព ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម