Connect with us

ជីវិតកម្សាន្ដ

ហេង វិសាល ប្រកាសទទួលជំនួយជាសម្ភារៈ ស្បៀង និងចលនាចូលរួម ពី ៣រសៀលនេះ នៅ Eat More

បានផុស

នៅ

តាមខ្លឹមសារភ្ជាប់នឹងវីដេអូពីទំព័រហ្វេសប៊ុក លោក ហេង វិសាល រំលេចពីទុក្ខលំបាកនៃស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ដែលមហាជនខ្មែរទាំងក្នុងនិងក្រៅស្រុក សុទ្ធតែបានជ្រាបហើយ។ ដោយហេតុនេះ លោករួមនិងក្រុមគ្រួសារ ក៏មិនខុសពីអ្នកផ្តួចផ្តើមមូលនិធិដទៃទៀតដែរ ដោយសម្រេចចិត្តបើកទទួលជំនួយ ដើម្បីជួយដល់ពលរដ្ឋភៀសសឹកជាច្រើនគ្រួសារ ដែលកំពុងរត់ភៀសខ្លួនពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការប្រកាសទទួលជំនួយ លោក ហេង វិសាល ដែលមហាជនស្គាល់ថាជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយ និងតែងចូលរួមក្នុងសកម្មភាពសង្គមរូបនេះ បានលើកឡើងផងដែរថា ចំពោះជំនួយសម្រាប់ជនភៀសសឹក លោកបើកទទួលគ្រប់សម្ភារៈឧបត្ថម្ភពីមហាជន។ ប៉ុន្តែក៏គូសបញ្ជាក់សម្ភារៈជាចាំបាច់ផងដែរ ដែលរួមមានដូចជា តង់ និងស្បៀងអាហារ។ល។

លោក ហេង វិសាល បញ្ជាក់ទៀតថា សម្រាប់សប្បុរសជនដែលមានបំណងចង់ចូលរួមឧបត្តម្ភ អាចយកជំនួយទុកនៅ Eat More (បឹងកក់) ពីថ្ងៃនេះ ម៉ោង៣ថ្ងៃ ដល់ ម៉ោង៩យប់។ ដោយឡែក សម្រាប់សប្បុរសជនដែលចង់មកជួយជាកម្លាំងក៏អាចមកចូលរួមជួយ នៅទីតាំងនេះផងដែរ។ សូមស្តាប់វីដេអូលម្អិត៖

នេះមិនមែនជាលើកទីមួយទេ សម្រាប់ទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារអ្នកផលិតមាតិកាដ៏មានប្រជាប្រិយនេះ។ ដ្បិតកន្លង មានជនអគតិមួយចំនួនតាមវាយប្រហារលោក ក៏ដូចជាម្ចាស់មូលនិធិនានា ដែលទទួលបានការទុកចិត្តពីសាធារណជនក៏ដោយ ក៏លោកនិងអ្នកផ្តួចផ្តើមមូលនិធិដទៃទៀតបន្តសកម្មភាពមនុស្សធម៌ឥតរារែក គ្រាន់តែលើកនេះ លោក ក៏ដូចជានាយពាក់មី ផុសផុលទទួលជំនួយជាសម្ភារៈ និងស្បៀងជំនួសវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម