Connect with us

ជីវិតកម្សាន្ដ

ហេង វិសាល ដាស់តឿនជនរួមជាតិគ្រប់គ្រងអារម្មណ៍ ជៀសវាងដើរតាមក្រឡាអុកគេចង់បាន

បានផុស

នៅ

ប្រទេសជាតិកំពុងតែមានបញ្ហា ជាជនជាតិខ្មែរពួកយើងម្នាក់ៗសុទ្ធតែមានការបារម្ភ និងអន្ទះសារ ប៉ុន្តែពួកយើងត្រូវរៀនចេះគ្រប់គ្រងអារម្មណ៍។ នេះជាការដាស់តឿនរបស់​ លោក ហេង វិសាល អ្នកផលិតមាតិកាល្បីឈ្មោះកម្ពុជា តាមរយៈសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារដាស់តឿននេះ គឺបន្ទាប់ពីមួយរយៈពេលនៃការប្រឈមគ្នារវាងកម្ពុជា និងថៃ ទាក់ទងនឹងជម្លោះព្រំដែន ដោយក្នុងនោះ មានទំព័រហ្វេសប៊ុកកន្លែងបន្លំជាច្រើន បានប្រឌិតរូបភាពនិងដំណឹងមិនពិត បោកកម្ពុជា សហគមអន្តរជាតិ ក៏ដូចជាប្រជាជនថៃផ្ទាល់ ក្នុងបំណងអុចអាលបង្កបញ្ហា ដែលនេះ ក៏ត្រូវបានចាត់ទុកជាសង្គ្រាមចិត្តសាស្ត្រមួយផងដែរ ដែលចោរសៀមឈ្លានពាន ប៉ងបំបាក់ស្មារតីសាមគ្គីជាតិកម្ពុជា។

ដោយហេតុនេះ លោក ហេង វិសាល ទទូចសុំឱ្យពលរដ្ឋកម្ពុជាបន្តពង្រឹងស្មារតី តាំងជំហរឱ្យរឹងមាំ ដើម្បីប្រកៀកស្មាគ្នាទប់ទល់កល់ល្បិចបច្ចាមិត្តជាបន្តទៀត។ លោកថា “លើលោកនេះដើម្បីដោះស្រាយបញ្ហាគឺយើងត្រូវការសតិ និងស្មារតីនឹងនរទៅដោះស្រាយ សូមបងប្អូនយើងគ្រប់គ្រងអារម្មណ៍ឲ្យបាន ហើយកុំសូវជឿពត៌មានគ្មានប្រភព ព្រោះវានឹងធ្វើឲ្យគ្រប់គ្នាភ័យ និងអាចបង្ករចលាចលទូទាំងប្រទេស ពួកយើងជាង១០ថ្ងៃមកនេះពិតជាធ្វើបានល្អបំផុតហើយ សូមបងប្អូនបន្តរជឿជាក់”។

បើក្រឡេកមើលប្រវត្តិសាស្ត្រ កម្ពុជាមានដានឈឺចាប់ច្រើនណាស់មកហើយពីការឈ្លានពានរបស់សៀម។ ជាច្រើនជំនាន់មកហើយ បច្ចាមិត្តមួយនេះ នៅតែចិញ្ចឹមចិត្តចង់បានដែនអធិបតេយ្យភាពខ្មែរ និងសូម្បីតែវប្បធម៌ អរិយធម៌ ដោយគេបានរៀបលើគ្រប់រូបភាព ប្រឹងប្រឌិត ប្រេងកាឡៃ ដើម្បីយករបស់ខ្មែរធ្វើជារបស់ខ្លួន។

មិនតែប៉ុណ្ណោះ ប្រជាជាតិចោរនេះ បានបំភ័ន្តប្រជាជនខ្លួនឯងទាំងងើលឱ្យជឿថា មរតកដូនតាខ្មែរជារបស់ខ្លួន តាមរយៈកម្មវិធីសិក្សាអប់រំ។ នេះបើតាមការឱ្យដឹង ពីអ្នកដែលធ្លាប់ទៅសិក្សារៀនសូត្រ និងប្រកបរបរនៅទីនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម