Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ ហេង វិសាល បង្ហាញក្តីបារម្ភ ក្រោយដឹងលោកជួបនឹងស្ថានភាពជំងឺលៀនឌីសឆ្អឹងខ្នង ពិបាកធ្វើចលនា

បានផុស

នៅ

អ្នកផលិតមាតិកាល្បីឈ្មោះ ហេង វិសាល កំពុងមានបញ្ហាលៀនឌីសឆ្អឹងខ្នង ពិបាកធ្វើចលនា ខណៈក្រុមគ្រួសារក៏មើលថែ និងតាមដានការព្យាបាលជាមួយក្រុមគ្រូពេទ្យឯកទេស។ នេះបើតាមការឱ្យដឹងពីអ្នកនាង ជា ស្រីនា ដែលមហាជនស្គាល់ថា អ្នកផលិតមាតិកាលល្បីឈ្មោះផ្នែកសម្រស់ និងត្រូវជាភរិយា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះ បានធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រគូស្នេហ៍អ្នកផលិតមាតិកាល្បីឈ្មោះមួយគូនេះ មានការបារម្ភជាខ្លាំង និងបានណែនាំពេទ្យជំនាញនានា ក៏ដូចជាវិធីព្យាបាលផ្សេងៗទៅតាមបទពិសោធដែលពួកគាត់ធ្លាប់ធ្វើផងដែរ។

បើតាមការបញ្ជាក់ ស្ថានភាពលៀនឌីសឆ្អឹងខ្នងរបស់ ហេង វិសាល មានសភាពធំគួរសមដែរ ឯអាការៈលោកបច្ចុប្បន្ន ហាក់ធូរស្រាលបន្តិចផងដែរ បន្ទាប់ពីពិគ្រោះនិងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។ ចំណែកឯលក្ខខណ្ឌត្រូវព្យាបាលដោយធ្វើចលនា ឬវះកាត់យ៉ាងណានោះ អ្នកនាង ជា ស្រីនា មិនទាន់បញ្ជាក់បន្ថែមនៅឡើយទេ ខណៈកំពុងនៅតាមដានជាមួយគ្រូពេទ្យឯកទេសនៅឡើយ។

ស្រីនា ថា មូលហេតុដែលស្វាមីខ្លួនធ្លាក់ខ្លួនឈឺនេះ ក៏ព្រោះតែលើកអីវ៉ាន់ធ្ងន់ៗពេកមួយរយៈនេះ។ ទន្ទឹមនេះ អ្នកផលិតមាតិការូបនេហ ក៏សម្តែងការអរគុណដល់ការផ្តល់មតិយោបល់ និងក្តីបារម្ភចំពោះស្វាមីរបស់ខ្លួន ព្រមនិងណែនាំដល់អ្នកមិនទាន់កើតបញ្ហាដូចស្វាមីរបស់ខ្លួន ត្រូវប្រយ័ត្នប្រយែង ពិសេសឥរិយាបថពេលលើកអីវ៉ាន់ធ្ងន់ៗ ព្រោះងាយនឹងមានបញ្ហាដូចស្វាមីខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម