វិស័យឌីជីថល Archives - Kampuchea Thmey Daily

រដ្ឋសភា​គ្រោង​បញ្ចប់​ការ​ធ្វើ​ទំនើប​កម្ម​ទៅ​ជា​សភា​ឌីជីថល​នៅ​ពាក់កណ្ដាល​ខែ​មេសា
ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​កិច្ច​ការ​រដ្ឋ​បាល និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ App រដ្ឋសភា​កម្ពុជា រួម​ទាំង​ការ​ប្រើប្រាស់ AI សម្រាប់​ធ្វើ​កំណត់​ហេតុ​កិច្ច​ប្រជុំ​សភា​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ពាក់កណ្ដាល​ខែ​មេសា ​ដើម្បី​សម្រួល​ដល់​ការងារ​អ្នក​តំណាង​រាស្ត្រ ក៏​ដូច​ជា​ផ្ដល់​ព័ត៌មាន​ដល់​ប្រជា​ពលរដ្ឋ​បាន​ទាន់​ពេល​វេលា​។ នេះ​ជា​ការ​បញ្ជាក់​របស់​នាយ​ខុទ្ទកាល័យ​ប្រធាន​សភា និង​ជា​អគ្គលេខាធិការ​រង​ប្រចាំ​ការ​រដ្ឋ​សភា​លោក កែវ ពិសិដ្ឋ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦ លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា​តាម​រយៈ​ជំនួយ​បច្ចេកទេស​ពី​សភា​បារាំង​ ការ​កែ​ទម្រង់​ទៅ​ជា​សភា​ឌីជីថល​របស់​កម្ពុជា​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្ដាល​ខែ​មេសា​ខាង​មុខ។ លោក​បាន​ឱ្យ​ដឹង​ថា​ការ​រៀប​ចំ​នឹង​សម្រួល​ដល់​ពលរដ្ឋ​ឱ្យ​ទទួល​បាន​ព័ត៌មាន​ឆាប់​រហ័ស​ពី​សភា​ រួម​ទាំង​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​តាម​រក​ឯកសារ​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​សភា​តាំង​ពី​បង្កើត​ដំបូង​មក​ដល់​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

​លោក​ថា៖ «យើង​សង្ឃឹម​ថា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ខែ​៤​នេះ​ហើយ​»។

លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ប្រព័ន្ធ​ថ្មី​នេះ​ក៏​មាន​ផង​ដែរ​ការ​ប្រើប្រាស់​ AI សម្រាប់​ធ្វើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​សភា​ ដែល​ជួយ​កាត់​បន្ថយ​ពេលវេលា និង​ការ​ប្រើប្រាស់​មនុស្ស​ផង​ដែរ​។

​​ដោយ​ឡែក​សម្រាប់​ការ​គ្រប់គ្រង​កិច្ច​ការ​រដ្ឋបាល​វិញ​សភា​ជាតិ​បាន​ដាក់​ប្រើប្រាស់​រួច​ហើយ​ដែល​មាន​ទាំង​ការ​ស្កេន​វត្តមាន​បុគ្គលិក ការ​ប្រើប្រាស់​ឯកសារ​ឌីជីថល និង​ប្រព័ន្ធ​តាម​ដាន​ការងារ​បុគ្គលិក​ផង​ដែរ​។

ជាការ​កត់សម្គាល់​ ក្រោយ​ពី​សម្ដេច​សភាធិបតី ឃួន សុដារី កាន់​ការងារ​ជា​ប្រធានសភាកាលពី​ឆ្នាំ២០២៣​កន្លង​សម្ដេច​បាន​សម្រេច​ឱ្យ​ធ្វើ​កំណែ​ទម្រង់សភា​កម្ពុជា​ទៅ​ជា​សភាឌីជីថល ដើម្បី​ឱ្យ​ស្រប​តាម​ការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា។

បើតាម​លោក កែវ ពិសិដ្ឋ ការ​ចាប់​ផ្ដើម​ធ្វើ​កំណែទម្រង់​ទៅ​ជា​សភាឌីជីថល​នេះគឺមានគោលដៅ​ដើម្បី​លើក​កម្ពស់​ការងាររបស់អគ្គលេខាធិការដ្ឋានដើម្បីធ្វើជាជំនួយដល់អ្នក​តំណាងរាស្ត្រ​ធ្វើយ៉ាងណា​ផ្ដល់សេវាកម្មជូនប្រជាជនដែលជាម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post រដ្ឋសភា​គ្រោង​បញ្ចប់​ការ​ធ្វើ​ទំនើប​កម្ម​ទៅ​ជា​សភា​ឌីជីថល​នៅ​ពាក់កណ្ដាល​ខែ​មេសា appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធ ម៉ីសនសុធារី ជំរុញឱ្យស្ថានីយ៍ទូរទស្សន៍ខ្មែរ រៀនពីគំរូកូរ៉េ ដើម្បីឆ្លងកាត់វិបត្តិឌីជីថល
ខណៈឧស្សាហកម្មទូរទស្សន៍ក្នុងប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការប្រែប្រួលធំមួយពីសម័យផ្សាយបែបប្រពៃណីទៅកាន់បណ្តាញឌីជីថល អ្នកនិពន្ធល្បីឈ្មោះ ម៉ីសន សុធារី បានលើកឡើងថា ស្ថានីយ៍ដែលកំពុងរងវិបត្តិគួរតែពិចារណាមើលគំរូអភិវឌ្ឍន៍របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកផ្លូវរស់ថ្មីក្នុងយុគសម័យថ្មី។

ការលើកឡើងនេះ កើតមានឡើងបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ PNN TV បានប្រកាសក្នុងកិច្ចប្រជុំបុគ្គលិកកាលពីម្សិលមិញ អំពីការបញ្ចប់ប្រតិបត្តិការរបស់ខ្លួន គ្រោងអនុវត្តនៅខែមីនាខាងមុខនេះ ដែលបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងវិស័យសោតទស្សន៍។

ក្នុងការចែករំលែកមតិយោបល់ថ្មីៗនេះ អ្នកនិពន្ធរូបនេះបានបញ្ជាក់ថា វិបត្តិដែលស្ថានីយ៍ទូរទស្សន៍កំពុងជួបប្រទះ មិនមែនជាបញ្ហាផ្ទាល់របស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជាការប្រែប្រួលរចនាសម្ព័ន្ធរបស់ឧស្សាហកម្មមេឌៀនៅទូទាំងពិភពលោក។

លោកស្រីបានមានប្រសាសន៍ថា៖
“ជំនួសអោយការបិទទ្វារ ឬកាត់បន្ថយសកម្មភាពទាំងស្រុង ម្ចាស់ស្ថានីយ៍គួរមើលទៅគំរូកូរ៉េ ដែលបានបម្លែងទូរទស្សន៍បុរាណទៅជាម៉ាស៊ីនផលិត Intellectual Property (IP) សម្រាប់ទីផ្សារឌីជីថលពិភពលោក។”

តាមការវិភាគរបស់លោកស្រី ប្រទេសកូរ៉េខាងត្បូងបានជោគជ័យដោយប្តូរយុទ្ធសាស្ត្រពីការផ្សាយ ២៤ម៉ោង ទៅការផលិតមាតិកាគុណភាពខ្ពស់ ដូចជា ស៊េរីរឿងខ្នាតខ្លី កម្មវិធីកម្សាន្តបែបថ្មី និងការលក់សិទ្ធិមាតិកាទៅកាន់វេទិកាអន្តរជាតិ។

អ្នកនិពន្ធរូបនេះបន្ត កម្ពុជាមានធនធានមនុស្ស និងបទពិសោធផលិតកម្មគ្រប់គ្រាន់រួចហើយ ប៉ុន្តែអ្វីដែលត្រូវការបំផុតគឺការផ្លាស់ប្តូរគំនិតដឹកនាំ និងការបង្កើតម៉ូឌែលអាជីវកម្មសមស្របនឹងសម័យឌីជីថល។ លោកស្រីគូសបញ្ជាក់ទៀតថា “ទូរទស្សន៍មិនចាំបាច់បាត់បង់តួនាទីទេ បើវាអាចបម្លែងខ្លួនពីអ្នកផ្សាយទៅជាអ្នកបង្កើតមាតិកាដែលមានតម្លៃលក់បានលើពិភពលោក”។

លោកស្រីក៏បានលើកឡើងដែរថា អ្នកវិភាគមេឌៀមួយចំនួនយល់ឃើញថា មតិយោបល់នេះបង្ហាញពីទិសដៅថ្មីសម្រាប់ឧស្សាហកម្មសោតទស្សន៍ខ្មែរ ខណៈដែលការប្រើប្រាស់ទូរស័ព្ទដៃ និងបណ្តាញសង្គមកំពុងក្លាយជាវេទិកាសំខាន់សម្រាប់អ្នកទស្សនាជំនាន់ថ្មី។ ដូចនេះនៅពេលឧស្សាហកម្មកំពុងឈរនៅចំណុចបម្លែង មតិយោបល់ពីអ្នកច្នៃប្រឌិត និងអ្នកបង្កើតមាតិកា ត្រូវបានគេចាត់ទុកថា ជាកម្លាំងជំរុញសំខាន់មួយក្នុងការជួយឱ្យស្ថានីយ៍ទូរទស្សន៍កម្ពុជា ស្វែងរកទិសដៅអនាគតថ្មី៕

The post អ្នកនិពន្ធ ម៉ីសនសុធារី ជំរុញឱ្យស្ថានីយ៍ទូរទស្សន៍ខ្មែរ រៀនពីគំរូកូរ៉េ ដើម្បីឆ្លងកាត់វិបត្តិឌីជីថល appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ម៉ាឡេស៊ី បង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន MMAG Holdings Berhad និងក្រុមហ៊ុន NexG Berhad ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងបច្ចេកវិទ្យារបស់ប្រទេសម៉ាឡេស៊ី បានបង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា។

បំណងនេះត្រូវបានលើកឡើងដោយនាយកប្រតិបត្តិនៃក្រុមហ៊ុននេះ គឺលោក Datuk Hanifah Noordin ក្នុងពេលដែលលោកចូលជួបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ។

ក្រុមហ៊ុន MMAG Holdings Berhad ជាក្រុមហ៊ុនដឹកជញ្ជូន និងបច្ចេកវិទ្យារបស់ប្រទេសម៉ាឡេស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដែលផ្តល់សេវាកម្មដូចជាឃ្លាំងទំនិញ ដំណោះស្រាយធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ការគ្រប់គ្រងសារពើភ័ណ្ឌ ការរៀបចំ និងវេចខ្ចប់ ព្រមទាំងការដឹកជញ្ជូនដល់ទីតាំងអតិថិជន។

បើតាមលោកនាយកប្រតិបត្តិក្រុមហ៊ុន អាជីវកម្មរបស់ក្រុមហ៊ុន គឺមានជំនាញឯកទេសលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាពិសេសផ្នែកសន្តិសុខឌីជីថល ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់។ លោក ថា បច្ចុប្បន្ន ក្រុមហ៊ុន ក៏មានប្រតិបត្តិការអាជីវកម្មលើផ្នែកឡូជីស្ទីកនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរផងដែរ ហើយក៏កំពុងស្វែងរកឱកាសពង្រីកបន្ថែមទៀតនូវការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជានេះ ភ្ជាប់ដោយការវិនិយោគទៅលើវិស័យសន្តិសុខឌីជីថល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងចង់វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់វិស័យឡូជីស្ទីករបស់កម្ពុជា និងការជំរុញវិស័យនេះ តាមរយៈការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ដូចជាការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកនៅក្នុងតំបន់ ការកសាង​ព្រលាន​យន្តហោះ​ និងផ្លូវថ្នល់ ជាដេីម។

សម្តេចធិបតី ក៏បានបញ្ជាក់ពីការរៀបចំនូវយន្តការតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងប្រទេសជាក់លាក់ និងការដាក់ចេញគោលនយោបាយគាំទ្រដល់វិនិយោគិនបរទេស តាមរយៈការបង្កើតបរិយាកាសអំណោយផល និងការសម្រួលនីតិវិធីវិនិយោគលេីវិស័យ​ឡូជីស្ទីកនេះ។

ចំពោះវិស័យឌីជីថល សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានចាត់ទុកវិស័យនេះ គឺជាវិស័យអាទិភាពគន្លឹះ។ ក្នុងន័យនេះ សម្តេចធិបតីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕

The post ក្រុមហ៊ុនបច្ចេកវិទ្យារបស់ម៉ាឡេស៊ី បង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រសួងពីរ នឹងរួមគ្នារៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដោយបែងចែកជា​សហគមន៍ ទៅតាមជំនាញ ចំនួន ៩
ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យ​ឌីជីថល (Digital Professionals Association) ដោយបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញចំនួន ៩។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កន្លងមក ក្រសួង បានដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា – ស.ឌ.ក. (Digital Community of Cambodia – DCC) ជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា ជាអាទិ៍ អ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្នមានអ្នកចុះឈ្មោះប្រមាណ ៥ ០០០នាក់។

ការប្រមូលផ្តុំនេះ គឺដើម្បីផ្តល់ឱកាសឱ្យអ្នកជំនាញទំនាក់ទំនងគ្នា ចែករំលែកចំណេះដឹង និងបទពិសោធ និងស្រាវជ្រាវនិងអភិវឌ្ឍរួមគ្នា, ស្វែងយល់និងផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថលថ្មីៗ ដែលកំពុងអភិវឌ្ឍ, ទទួលបានព័ត៌មានអំពីសកម្មភាពការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាល, រៀបចំការពិភាក្សា សិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល, ទទួលបានព័ត៌មានអំពីឱកាសហាត់ការឬចុះកម្មសិក្សា និងឱកាសការងារ នៅតាមស្ថាប័នរដ្ឋនិងឯកជន និងទទួលបានព័ត៌មានអំពីអាហារូបករណ៍លើវគ្គបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជនដែលមានជំនាញឌីជីថល និង/ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ចូលរួមក្នុងសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថលដើម្បីប្រមូលផ្ដុំធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) ដែលគ្រោងបង្កើតនេះ នឹងបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញជាអាទិ៍ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)៕

The post ក្រសួងពីរ នឹងរួមគ្នារៀបចំបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដោយបែងចែកជា​សហគមន៍ ទៅតាមជំនាញ ចំនួន ៩ appeared first on Kampuchea Thmey Daily.

ក្រសួងប្រៃសណីយ៍លើកទឹកចិត្តស្ថាប័ន សហគ្រាសឌីជីថល ដាក់ពាក្យដណ្ដើមពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នពាក់ព័ន្ធនានា ដាក់ពាក្យស្នើសុំការប្រកួតប្រជែងដណ្ដើមពានរង្វាន់ឌីជីថលកម្ពុជា សម្រាប់ឆ្នាំ២០២៤ ដោយក្រសួងចាប់ផ្ដើមទទួលពាក្យរយៈពេល១ខែ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ នឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024/។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ លោក​ សំ​ សិទ្ធិ​សេរី​ អគ្គនាយក​នៃអគ្គ​នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ នៃក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ»។ បើតាមលោក សំ​ សិទ្ធិ​សេរី​ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥។

គោលបំណងនៃកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ត្រូវបានលោកអគ្គ​នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ គូសបញ្ជាក់ថា ដើម្បីជំរុញការធ្វើបរិវត្តិកម្មឌីជីថលប្រកបដោយបរិយាបន្ន និងលើកកម្ពស់ការប្រើប្រាស់​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ និងនវានុវត្តន៍​ឌីជីថល​នៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិន។ ក្នុងនោះ គឺផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់ក្រសួងស្ថាប័នរដ្ឋ សហគ្រាស ដែលបានបង្កើតសមិទិ្ធផល ស្នាដៃច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថលនៅក្នុងប្រទេសកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល។

បន្ថែមពីនេះ គឺការលើកកម្ពស់ការយល់ដឹងវិស័យឌីជីថលក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល ដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងការផ្តល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទិ្ធផលជោគជ័យនានាអំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ ដើម្បីក្លាយជា​តំណាង​របស់​កម្ពុជា​ ​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ថ្នាក់តំបន់ និងសកល។

រូបភាពឯកភាព៖ កម្មវិធីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៣ កន្លងទៅ

កម្មវិធីសម្រាប់ឆ្នាំ២០២៤ ដែលជាខួប១០ឆ្នាំនៃកម្មវិធីនេះ នឹងបែងចែកជា ៥ប្រភេទពានរង្វាន់ រួមមាន៖ ១) ស្ថាប័នល្អបំផុត ២) បច្ចេកវិទ្យាជំរុញការប្រើប្រាស់ល្អបំផុត ៣) មាតិកាឌីជីថលល្អបំផុត ៤) រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចឌីជីថល្អបំផុត និង៥) ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល។ បន្ថែមពីនេះ ក៏មានពានរង្វាន់ពិសេសមួយទៀត គឺពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាផងដែរ។ នេះតាមការលើកឡើងរបស់លោកអគ្គនាយក សំ សិទ្ធិ​សេរី​ ដដែល៕

The post ក្រសួងប្រៃសណីយ៍លើកទឹកចិត្តស្ថាប័ន សហគ្រាសឌីជីថល ដាក់ពាក្យដណ្ដើមពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ appeared first on Kampuchea Thmey Daily.

កម្ពុជា-សិង្ហបុរីបន្តប្តេជ្ញាលើកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC) និងក្រសួងទំនាក់ទំនង និងព័ត៌មាននៃប្រទេសសិង្ហបុរី (MCI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំដៅកែទម្រង់បណ្តាញរដ្ឋាភិបាលឌីជីថល ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC)  ​និង លោក Janil Puthucheary រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី (GovTech Singapore) និងជាអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី ​ (MCI) )បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយ ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរីកាលពីថ្ងៃទី១៨ខែមិថុនាថ្មីៗកន្លងទៅនេះ។

យោងតាមក្រសួង៖« អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបច្ចេកទេស ការធ្វើ​បរិវត្តកម្មរដ្ឋាភិបាលឌីជីថល​ និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ»។

​បើយោងតាម MCI កម្ពុជា និងសិង្ហបុរីបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងរដ្ឋាភិបាលឌីជីថល តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ​រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​ នៃកម្ពុជា និងក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី។

ក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរីបានលើកឡើងថា៖«MOU គូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ពួកគេនៅក្នុង រដ្ឋាភិបាលឌីជីថល។ Singapore GovTech និងស្ថាប័នផលិតផលរដ្ឋាភិបាលបើកចំហនឹងបន្តធ្វើការជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជាក្នុងការអនុវត្ត​នៃផលិតផលរដ្ឋាភិបាលឌីជីថលបើកចំហរបស់ប្រទេសសិង្ហបុរី»៕

The post កម្ពុជា-សិង្ហបុរីបន្តប្តេជ្ញាលើកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីឌីជីថលម៉ាឡេស៊ី សរសើរការរៀបចំវេទិកា និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ
នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក GOBIND SINGH DEO រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី ប្រតិភូនៃវេទិការដ្ឋាភិបាលឌីជីថល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក GOBIND SINGH DEO បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានកោតសរសើរការរៀបចំដ៏ល្អ និងជោគជ័យនៃវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ លោករដ្ឋមន្ត្រី ក៏សង្ឃឹមថា វេទិកានេះនឹងបន្តធ្វើឡើងនៅបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីឱ្យអ្នកចូលរួម ក្នុងតំបន់អាស៊ានអាចជួបគ្នា និងសម្រួចនូវការពិភាក្សានេះ ដើម្បីធានាបាននូវការតភ្ជាប់ឌីជីថល។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានគោរពជម្រាបជូន សម្តេចធិបតី ថា វេទិកានេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាល-រដ្ឋាភិបាល និង វិស័យឯកជន-ឯកជន ផងដែរ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្រ្តី និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានបង្ហាញនូវសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបាននូវការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលអនាគត ហើយបណ្តាប្រទេសក្នុងតំបន់អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកជំរុញវិស័យឌីជីថល, រដ្ឋាភិបាល ឌីជីថល, សេដ្ឋកិច្ចឌីជីថល និងឈានទៅរកសង្គមឌីជីថល ដែលមានការរីកចម្រើនលូតលាស់ប្រកបដោយការគាំពារសន្តិសុខឌីជីថល ដើម្បីអាចទប់ស្កាត់នូវបទល្មើសបច្ចេកវិទ្យា សន្តិសុខសាយប័រ និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលប្រើប្រាស់តាមប្រព័ន្ធអនឡាញ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរដ្ឋមន្រ្តីក្រសួងឌីជីថលម៉ាឡេស៊ី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះពិតជាមានសារៈសំខាន់សម្រាប់ការស្វែងរកមធ្យោបាយក្នុងការតភ្ជាប់ឌីជីថលសម្រាប់បច្ចុប្បន្ន និងនាពេលអនាគត ហើយវេទិកានេះនឹងក្លាយទៅជាវេទិកាមួយសម្រាប់ប្រើប្រាស់ជាបន្តបន្ទាប់ទៀតនៅក្នុងកិច្ចការអាស៊ានផ្នែកឌីជីថល ដើម្បីកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងភ្ជាប់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ាន។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការធានាឱ្យបាននូវការតភ្ជាប់ឌីជីថល (Digital Connectivity) ក្នុងតំបន់អាស៊ានឱ្យបានរឹងមាំ ទាមទារផងដែរនូវការពង្រឹងផ្នែកសន្តិសុខ ផ្នែកឌីជីថល និងបទបញ្ញត្តិនានា ប្រកបដោយភាពត្រឹមត្រូវ និងអាចជឿជាក់បាន។ មុននឹងបញ្ចប់ សម្តេចធិបតី បានស្នើឱ្យតំណាង គណៈប្រតិភូសិក្សាស្វែងយល់ពីសក្តានុពលកម្ពុជា ទាំងផ្នែកទេសចរណ៍ និងវិស័យនានា ដើម្បីពាំនាំនូវភាពល្អពិតប្រាកដនៃកម្ពុជាជូនទៅបណ្តាប្រទេសអាស៊ាន ជាពិសេសភ្ញៀវទេសចរណ៍ និងធុរជននានា ៕

The post រដ្ឋមន្ត្រីឌីជីថលម៉ាឡេស៊ី សរសើរការរៀបចំវេទិកា និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ appeared first on Kampuchea Thmey Daily.

កម្ពុជា រំពឹងមានសន្ទុះលឿនលើវិស័យ​បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍
កម្ពុជារំពឹងថា នឹងជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងសន្ទុះ និង ល្បឿនថ្មី ដោយចាប់​យកវិស័យឌីជីថលជាមូលដ្ឋាន ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗផង និងជំរុញផលិតភាពប្រសិទ្ធភាព និងភាព​ប្រកួតប្រជែងសេដ្ឋកិច្ចផង។ នេះបើយោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។

ប្រភពដដែលបញ្ជាក់ថា សក្តានុពលសំខាន់ៗ រួមមាន ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់តម្លៃតំបន់ និងសកល។ ផលិតកម្មនៅក្នុងស្រុកនឹង ស្ថិតក្នុងវិសាលភាពទូលំទូលាយគ្មានព្រំដែននៃបច្ចេកវិទ្យាឌីជីថល និងសម្របបាន តាមនិន្នា​ការសកល ភាវូបនីយកម្ម តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និង សកល ។ ជាពិសេស ការតភ្ជាប់​សហគ្រាស ធុនតូច និងមធ្យម (SMEs) ទៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ត្រូវបានរំពឹងថា នឹងក្លាយ​ជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។

ជាមួយគ្នានេះ ការជំរុញសកម្មភាពពាណិជ្ជកម្ម និង ធុរកិច្ច ឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការទិញ-លក់ទំនិញ និង សេវា ជាពិសេស ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការទូទាត់កាន់តែងាយស្រួល និង រហ័ស គួបផ្សំក្រប ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងការដឹកជញ្ជូនលឿន មានថ្លៃសមរម្យ នឹងត្រូវបានលើកកម្ពស់ ។ បន្ថែមលើនេះ ការគ្រប់គ្រងអាជីវកម្ម និងផលិតកម្ម នឹងកាន់តែមានប្រសិទ្ធភាព ដោយ សារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បូកផ្សំនឹងកម្លាំងពលកម្មប្រកបដោយជំនាញ។ ទន្ទឹមគ្នានេះ ការរៀប ចំពិព័រណ៍ តាមប្រព័ន្ធអេឡិចត្រូនិក និងការរៀបចំថ្នាលសម្រាប់ដាក់លក់ និងផ្សព្វផ្សាយផលិតផល ដើម្បីជំរុញការនាំចេញ និងការផ្សារភ្ជាប់ទីផ្សារឱ្យដល់អតិថិជនចុងក្រោយ ក៏អាចប្រពឹត្តទៅបានតាមបច្ចេកវិទ្យាឌីជីថលផងដែរ។

ក្របខណ្ឌគោលនយោបាយ បានបង្ហាញទៀតថា ការបង្កើតការងារ ជំនាញ និង ការវិនិយោគ ត្រូវបានរំពឹងថា នឹងកើនឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ តាមរយៈយន្តការរដ្ឋ តួយ៉ាង កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និង ការបណ្តុះបណ្តាលជំនាញបន្ថែមដោយវិស័យឯកជន ។ ជាមួយគ្នានេះ ការលើកកម្ពស់សហគ្រិន- ភាព និងនវានុវត្តន៍ នឹងរួមចំណែកក្នុងការបង្កើតធុរកិច្ចថ្មី និងការទាក់ទាញការវិនិយោគ នៅក្នុងស្រុក និងក្រៅស្រុក នៅក្នុងវិស័យ ICT ។

ចំពោះការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណះ ក៏ត្រូវបានរំពឹងថា នឹងមានប្រសិទ្ធភាពកាន់តែប្រសើរ និងតម្លាភាពកាន់តែខ្ពស់ តាមរយៈការទទួលយកផ្នត់គំនិត ឌីជីថល និង ការលើកកម្ពស់ សមត្ថភាពក្នុង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ និន្នាការនេះក៏បានបង្កើនឱកាស សម្រាប់ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៅក្នុងវិស័យប្រពៃណី រួមទាំងវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ ជាដើម៕

The post កម្ពុជា រំពឹងមានសន្ទុះលឿនលើវិស័យ​បច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ appeared first on Kampuchea Thmey Daily.