ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរីបន្តប្តេជ្ញាលើកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC) និងក្រសួងទំនាក់ទំនង និងព័ត៌មាននៃប្រទេសសិង្ហបុរី (MCI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំដៅកែទម្រង់បណ្តាញរដ្ឋាភិបាលឌីជីថល ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(MPTC) និង លោក Janil Puthucheary រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី (GovTech Singapore) និងជាអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី (MCI) )បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយ ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរីកាលពីថ្ងៃទី១៨ខែមិថុនាថ្មីៗកន្លងទៅនេះ។
យោងតាមក្រសួង៖« អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបច្ចេកទេស ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរ»។

បើយោងតាម MCI កម្ពុជា និងសិង្ហបុរីបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងរដ្ឋាភិបាលឌីជីថល តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃកម្ពុជា និងក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី។
ក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរីបានលើកឡើងថា៖«MOU គូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ពួកគេនៅក្នុង រដ្ឋាភិបាលឌីជីថល។ Singapore GovTech និងស្ថាប័នផលិតផលរដ្ឋាភិបាលបើកចំហនឹងបន្តធ្វើការជាមួយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជាក្នុងការអនុវត្តនៃផលិតផលរដ្ឋាភិបាលឌីជីថលបើកចំហរបស់ប្រទេសសិង្ហបុរី»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


