ព័ត៌មានជាតិ
កម្ពុជា រំពឹងមានសន្ទុះលឿនលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍
កម្ពុជារំពឹងថា នឹងជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងសន្ទុះ និង ល្បឿនថ្មី ដោយចាប់យកវិស័យឌីជីថលជាមូលដ្ឋាន ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗផង និងជំរុញផលិតភាពប្រសិទ្ធភាព និងភាពប្រកួតប្រជែងសេដ្ឋកិច្ចផង។ នេះបើយោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។

ប្រភពដដែលបញ្ជាក់ថា សក្តានុពលសំខាន់ៗ រួមមាន ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់តម្លៃតំបន់ និងសកល។ ផលិតកម្មនៅក្នុងស្រុកនឹង ស្ថិតក្នុងវិសាលភាពទូលំទូលាយគ្មានព្រំដែននៃបច្ចេកវិទ្យាឌីជីថល និងសម្របបាន តាមនិន្នាការសកល ភាវូបនីយកម្ម តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និង សកល ។ ជាពិសេស ការតភ្ជាប់សហគ្រាស ធុនតូច និងមធ្យម (SMEs) ទៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។
ជាមួយគ្នានេះ ការជំរុញសកម្មភាពពាណិជ្ជកម្ម និង ធុរកិច្ច ឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការទិញ-លក់ទំនិញ និង សេវា ជាពិសេស ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការទូទាត់កាន់តែងាយស្រួល និង រហ័ស គួបផ្សំក្រប ខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងការដឹកជញ្ជូនលឿន មានថ្លៃសមរម្យ នឹងត្រូវបានលើកកម្ពស់ ។ បន្ថែមលើនេះ ការគ្រប់គ្រងអាជីវកម្ម និងផលិតកម្ម នឹងកាន់តែមានប្រសិទ្ធភាព ដោយ សារការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បូកផ្សំនឹងកម្លាំងពលកម្មប្រកបដោយជំនាញ។ ទន្ទឹមគ្នានេះ ការរៀប ចំពិព័រណ៍ តាមប្រព័ន្ធអេឡិចត្រូនិក និងការរៀបចំថ្នាលសម្រាប់ដាក់លក់ និងផ្សព្វផ្សាយផលិតផល ដើម្បីជំរុញការនាំចេញ និងការផ្សារភ្ជាប់ទីផ្សារឱ្យដល់អតិថិជនចុងក្រោយ ក៏អាចប្រពឹត្តទៅបានតាមបច្ចេកវិទ្យាឌីជីថលផងដែរ។
ក្របខណ្ឌគោលនយោបាយ បានបង្ហាញទៀតថា ការបង្កើតការងារ ជំនាញ និង ការវិនិយោគ ត្រូវបានរំពឹងថា នឹងកើនឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ តាមរយៈយន្តការរដ្ឋ តួយ៉ាង កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ និង ការបណ្តុះបណ្តាលជំនាញបន្ថែមដោយវិស័យឯកជន ។ ជាមួយគ្នានេះ ការលើកកម្ពស់សហគ្រិន- ភាព និងនវានុវត្តន៍ នឹងរួមចំណែកក្នុងការបង្កើតធុរកិច្ចថ្មី និងការទាក់ទាញការវិនិយោគ នៅក្នុងស្រុក និងក្រៅស្រុក នៅក្នុងវិស័យ ICT ។
ចំពោះការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណះ ក៏ត្រូវបានរំពឹងថា នឹងមានប្រសិទ្ធភាពកាន់តែប្រសើរ និងតម្លាភាពកាន់តែខ្ពស់ តាមរយៈការទទួលយកផ្នត់គំនិត ឌីជីថល និង ការលើកកម្ពស់ សមត្ថភាពក្នុង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ និន្នាការនេះក៏បានបង្កើនឱកាស សម្រាប់ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៅក្នុងវិស័យប្រពៃណី រួមទាំងវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ ជាដើម៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


