ព័ត៌មានជាតិ
រដ្ឋសភាគ្រោងបញ្ចប់ការធ្វើទំនើបកម្មទៅជាសភាឌីជីថលនៅពាក់កណ្ដាលខែមេសា
ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់កិច្ចការរដ្ឋបាល និងការដាក់ឱ្យប្រើប្រាស់ App រដ្ឋសភាកម្ពុជា រួមទាំងការប្រើប្រាស់ AI សម្រាប់ធ្វើកំណត់ហេតុកិច្ចប្រជុំសភានឹងដាក់ឱ្យប្រើប្រាស់នៅពាក់កណ្ដាលខែមេសា ដើម្បីសម្រួលដល់ការងារអ្នកតំណាងរាស្ត្រ ក៏ដូចជាផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ នេះជាការបញ្ជាក់របស់នាយខុទ្ទកាល័យប្រធានសភា និងជាអគ្គលេខាធិការរងប្រចាំការរដ្ឋសភាលោក កែវ ពិសិដ្ឋ។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក កែវ ពិសិដ្ឋ បានឱ្យដឹងថាតាមរយៈជំនួយបច្ចេកទេសពីសភាបារាំង ការកែទម្រង់ទៅជាសភាឌីជីថលរបស់កម្ពុជាគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែមេសាខាងមុខ។ លោកបានឱ្យដឹងថាការរៀបចំនឹងសម្រួលដល់ពលរដ្ឋឱ្យទទួលបានព័ត៌មានឆាប់រហ័សពីសភា រួមទាំងផ្ដល់ភាពងាយស្រួលក្នុងការតាមរកឯកសារផ្សេងៗដែលទាក់ទងនឹងសភាតាំងពីបង្កើតដំបូងមកដល់ពេលបច្ចុប្បន្នផងដែរ។
លោកថា៖ «យើងសង្ឃឹមថាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្ដាលខែ៤នេះហើយ»។
លោកក៏បានបន្ថែមផងដែរថាប្រព័ន្ធថ្មីនេះក៏មានផងដែរការប្រើប្រាស់ AI សម្រាប់ធ្វើកំណត់ហេតុនៃកិច្ចប្រជុំសភា ដែលជួយកាត់បន្ថយពេលវេលា និងការប្រើប្រាស់មនុស្សផងដែរ។

ដោយឡែកសម្រាប់ការគ្រប់គ្រងកិច្ចការរដ្ឋបាលវិញសភាជាតិបានដាក់ប្រើប្រាស់រួចហើយដែលមានទាំងការស្កេនវត្តមានបុគ្គលិក ការប្រើប្រាស់ឯកសារឌីជីថល និងប្រព័ន្ធតាមដានការងារបុគ្គលិកផងដែរ។
ជាការកត់សម្គាល់ ក្រោយពីសម្ដេចសភាធិបតី ឃួន សុដារី កាន់ការងារជាប្រធានសភាកាលពីឆ្នាំ២០២៣កន្លងសម្ដេចបានសម្រេចឱ្យធ្វើកំណែទម្រង់សភាកម្ពុជាទៅជាសភាឌីជីថល ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់សង្គមជាតិ គោលនយោបាយរាជរដ្ឋាភិបាលនិងបច្ចេកវិទ្យា។

បើតាមលោក កែវ ពិសិដ្ឋ ការចាប់ផ្ដើមធ្វើកំណែទម្រង់ទៅជាសភាឌីជីថលនេះគឺមានគោលដៅដើម្បីលើកកម្ពស់ការងាររបស់អគ្គលេខាធិការដ្ឋានដើម្បីធ្វើជាជំនួយដល់អ្នកតំណាងរាស្ត្រធ្វើយ៉ាងណាផ្ដល់សេវាកម្មជូនប្រជាជនដែលជាម្ចាស់ឆ្នោតកាន់តែមានប្រសិទ្ធភាព៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


