សមាគមរោងចក្រកាត់ដេរកម្ពុជា Archives - Kampuchea Thmey Daily

ពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា​លើកទី៩នឹងប្រារព្ធឡើងដើមខែសីហាខាងមុខនេះ
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នឹងរៀបចំពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា(CTG) លើកទី៩ ២០២៥ នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៃរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែសីហា ដើម្បីផ្តល់នូវឱកាសពង្រីកសម្រាប់បណ្តាញ ប្រភព និងការបង្កើតថ្មីនៅក្នុងវិស័យនេះ។

សេចក្តីជូនដំណឹងរបស់ TAFTAC រាល់សមាជិក និងភាគីដែលពាក់ព័ន្ធអាចធ្វើការចុះឈ្មោះចូលរួមពិពរណ៍នេះចាប់ពីពេលនេះតទៅ ដើម្បីចាប់យកឱកាសនៃជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបណ្តាដៃគូររោងចក្រ អ្នកផលិតវត្ថុធាតុដើម និងអ្នកទិញលំដាប់ពិភពលោកនានា។

«TAFTAC ​សូមជម្រាបថាពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាលើកទី៩នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ឧស្សាហកម្មឈានមុខគេនេះនឹងត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នាជាមួយ CitaTex ដោយផ្តល់នូវឱកាសពង្រីកសម្រាប់បណ្តាញ ប្រភព និងការបង្កើតថ្មីនៅក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ»។ នេះបើយោងតាមសេចក្តីជូនដំណឹង។

​លោក កាំង ម៉ូនីកា អគ្គលេខាធិការរង TAFTAC   ​ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជាង១ ៥០០រោងចក្រ ដែលមានកម្មករធ្វើការក្នុងវិស័យនេះជិត១លាននាក់។

បាយការណ៍ពី TAFTAC កម្ពុជាបានធ្វើការនាំចេញនូវផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផអ្នកធ្វើដំណើរមានទឹកប្រាក់ជាង ៧,៣៨២ ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំ២០២៥នេះ កើនឡើងជិត២២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

The post ពិព័រណ៍ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជា​លើកទី៩នឹងប្រារព្ធឡើងដើមខែសីហាខាងមុខនេះ appeared first on Kampuchea Thmey Daily.

TAFTAC៖ កម្ពុជានៅសល់ពេល៣សប្តាហ៍ទៀតដើម្បីបន្តការចរចា មុនការចូលជាធរមាននៃ ពន្ធបដិការរបស់អាមេរិក​
តំណាងសមាគម​ វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអះអាងថា ប្រទេសកម្ពុជា និងបណ្តាប្រទេសនានាដែលបានរងការដាក់អត្រាពន្ធបដិការថ្មីពីរដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី៧ខែកក្កដានេះ នៅសល់ពេល៣សប្តាហ៍ទៀតដើម្បីបន្តការចរចាលើអត្រាថ្មីនេះដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ខែសីហាខាងមុខនេះ។

FILE PHOTO: U.S. President Donald Trump delivers remarks on tariffs in the Rose Garden at the White House in Washington, D.C., U.S., April 2, 2025. REUTERS/Carlos Barria/File Photo

កាលពីថ្ងៃទី៧ខែកក្កដា (នៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្រេចយកពន្ធលើរាល់មុខ​ទំនិញ​នាំ​ចូល​ពីកម្ពុជាទៅសហ​រដ្ឋអាមេរិកចំនួន ៣៦% ដែលការប្រកាសពន្ធបដិការលើកនេះ ទាបជាងកាល​ពី​ប្រកាសលើកដំបូង ៤៩% បន្ទាប់ពីកម្ពុជាបានចរចាផ្ទាល់ជាមួយភាគីអាមេរិក ២ ដង។

យោងតាមលិខិតរបស់លោក ដូណាល់ ត្រាំ ផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ បញ្ជាក់ថា៖​ «ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ យើងនឹងអនុវត្តពន្ធ ៣៦% លើ​មុខ​ទំនិញរបស់កម្ពុជាទាំងអស់ ដែលនាំចូលអាមេរិក»។

លោក ដូណាល់ ត្រាំ ក៏បញ្ជាក់ដែរថា ប្រទេសនានាអាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិន​បើប្រទេសទាំងនោះផ្លាស់ប្ដូរគោលនយោបាយ ពាណិជ្ជកម្មជាមួយអាមេរិក ដូចជាការមិន​យក​ពន្ធ​ចំពោះការនាំចូលទំនិញអាមេរិកជាដើម។

ប្រមុខសេតវិមានបានហៅពន្ធទាំងនេះថាជា «ពន្ធបដិការ» ដោយអះអាងថា ការដាក់ពន្ធបែបនេះគឺដើម្បីធ្វើឲ្យលក្ខខណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែមានតុល្យភាព និងដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មទំនិញដ៏ធំរបស់សហរដ្ឋអាមេរិក។

គណៈប្រតិភូកម្ពុជាបានទៅចរចាផ្ទាល់ជាមួយភាគីអាមេរិកចំនួន ២ ដង និងបានពិភាក្សា​តាម​អនឡាញ ពិនិត្យនូវសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះ​ហើយបាន​ឯក​ភាព​គ្នាលើសេចក្ដីថ្លែងការណ៍រួម លើពន្ធបដិការកម្ពុជា-អាមេរិក។

លោក កាំង ម៉ូនីកា អគ្គលេដាធិការរងនៃ TAFTAC បានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៨ ខែកក្កដានេះថា បើទោះបីជាអត្រាពន្ធថ្មីដែលប្រកាសដោយលោកប្រធានាធិបតីដូណាល់ ត្រាំនាយប់ថ្ងៃទី៧នៅសហរដ្ឋអាមេរិកក្តី ក៏កម្ពុជានៅសល់ពេល៣សប្តាហ៍ទៀតដែរដើម្បីបន្តនីតិវិធីចរចា។

លោកបានថ្លែងថា៖«យើងនៅតែមានពេល៣សប្តាហ៍ដើម្បីបន្តការចរចា មុននឹងការសម្រេចនេះចូលជាធរមាន ដូច្នេះយើងនៅមានឱកាសក្នុងការចរចាដើម្បីបន្ថយអត្រាព​ន្ធបដិការនេះ ឬក៏អាចនឹងមានការកែសម្រួលបន្ថែមទៀតមុនថ្ងៃទី១ខែសីហា។ ប៉ុន្តែឥឡូវនេះ អ្វីដែលជាការគំរាមកំហែងនោះគឺថាអត្រាពន្ធថ្មីនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ខែសីហា ហើយក៏អាចនឹងមានការពន្យាពេលអនុវត្តន៍ដោយប្រការណាមួយនោះក៏អាចនឹងមានផងដែរ»។

​លោក Cassey Barnett ប្រធាសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បានសរសេរនៅលើបណ្តាសង្គមផ្លូវការរបស់ខ្លួនថា កម្ពុជា​មាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៤។ លោកថា«ភាពប្រសើរឡើងរបស់កម្ពុជាគឺដោយសារការចូលរួមយ៉ាងសកម្មជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក»។

«បច្ចុប្បន្ន​កម្ពុជា​ខិត​ជិត​ដៃគូ​ប្រកួតប្រជែង​សំខាន់​របស់​ខ្លួន គឺ​បង់ក្លាដែស និង​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​កម្ពុជា​នៅ​ពី​ក្រោយ​ប្រទេស​វៀតណាម​ដែល​មាន​អត្រា ២០%។ វៀតណាម​បាន​ផ្តល់​សិទ្ធិ​ចូល​ទីផ្សារ​វៀតណាម​ដោយ​គ្មាន​ពន្ធ​ដល់​អាមេរិក»។  នេះបើតាមលោក Cassey។

លោកបានសរសេរបន្តទៀតថា រោងចក្រមួយចំនួននៅកម្ពុជាឥឡូវនេះកំពុងសម្លឹងមើលប្រទេសក្រៅអាស៊ី ដូចជាអេហ្ស៊ីប ដែលមានតម្លៃពលកម្មទាប ប៉ុន្តែមានតែពន្ធអាមេរិក ១០% ប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ប្រាប់​សារព័ត៌មាននៅថ្ងៃទី ០៧ ខែកក្កដាម្សិលមិញថា៖ «ដោយសារយើងបានឯកភាពគ្នា ចរចាដោយ​ស្មោះត្រង់ ទើបថ្ងៃ ០៩ ខែកក្កដានេះ ពន្ធយើងមិន​មែន ៤៩% ទៀតទេ អត់​មាន​ទេ គឺកម្ពុជាជាប្រទេស​មួយក្នុងចំណោម ១៨ ប្រទេស ដែលបានចរចារជាមួយសហ​រដ្ឋអា​មេរិក ក្រៅពីហ្នឹងអត់​មានទៅ​ចរចាទេ ក្នុងចំណោម ១៨ ប្រទេស យើងក្នុងចំណោម ១០ ទៀត ដែលបានចេញសេចក្ដីថ្លែង​ការណ៍រួមហើយ អញ្ចឹងថ្ងៃ ០៩ អត់មានអត្រាពន្ធឡើង ៤៩% ទេ»។

​លោកបានលើកឡើងថា នៅកម្ពុជា​រោងចក្រកាត់ដេរ ខោអាវ ស្បែកជើង កាបូប មានប្រជាពលរដ្ឋធ្វើការ ១ លាននាក់ ម្នាក់ចិញ្ចឹមគ្រួសារ ៤ ទៅ ៥ នាក់ ដូច្នេះ ឱ្យសហរដ្ឋអា​មេរិកយល់ច្បាស់ បើអត្រាដាក់ពន្ធខ្ពស់ គឺយើងមានបញ្ហា ដូច្នេះត្រូវតែជួយការពារការងារ ១ លាននាក់ បូកទៅចង់ ៥ លាននាក់ បើចិញ្ចឹមបងប្អូនផង។

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «យើងលើកហើយលើកទៀត ឱ្យគាត់យល់ អំពីតម្រូវការ​របស់យើង ដើម្បីឱ្យអត្រាពន្ធទាប ដើម្បីយើងអាចប្រកួតប្រជែង និងទាក់ទាញអ្នកវិនិយោ​គបន្ថែមទៀត មកបណ្ដាក់ទុននៅកម្ពុជា»។

នៅថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ ២០២៥ ​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានជួបចរចារ​ពន្ធគយ​បដិការ​ជាមួយអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយភាគីកម្ពុជា និងសហរដ្ឋអាមេរិក​បានផ្លាស់​ប្តូរយោបល់ត្រង់ទៅត្រង់មក យោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំ​នាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើ អត្ថបទ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មបដិការ។ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាពន្ធជុំទី២ ម្តងទៀតនៅសប្ដាហ៍ទី១ ដើមខែមិថុនា ឆ្នាំ ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា ​(GDCE) ​នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹង​ឆ្នាំ​ ២០២៣​ ក្នុង​នោះ ​កម្ពុ​ជា​​នាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លាន​ដុល្លារ កើន​ឡើង ១១,៤% និង​ទំនិញ​អា​មេរិកនាំចូល​មក​​​កម្ពុជាតម្លៃ ជាង ២៦៤ លានដុល្លារ កើន ២%។

បើយោងតាមលិខិតរបស់លោក ត្រាំ ក៏បញ្ជាក់ដែរថា ប្រទេសនានាអាចទទួលបានការកែសម្រួលអត្រាពន្ធ ប្រសិនបើមន្ត្រីរបស់ពួកគេផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មចំពោះសហរដ្ឋអាមេរិក។

សូមជម្រាបថា ក្រៅពីកម្ពុជានិងថៃ ប្រទេសផ្សេងទៀតដែលស្ថិតក្នុងបញ្ជីពន្ធបដិការរបស់អាមេរិកមានដូចជា៖

មីយ៉ាន់ម៉ា និងឡាវ៖ ៤០% (ខ្ពស់ជាងគេ)

បង់ក្លាដែស និងស៊ែប៊ី៖ ៣៥%

ឥណ្ឌូណេស៊ី៖ ៣២%

អាហ្វ្រិកខាងត្បូងនិងបូស្នៀ-ហឺហ្សេហ្គោវីណា៖ ៣០%

ជប៉ុន កូរ៉េខាងត្បូ​ង ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងទុយនីស៊ី៖ ២៥%៕

The post TAFTAC៖ កម្ពុជានៅសល់ពេល៣សប្តាហ៍ទៀតដើម្បីបន្តការចរចា មុនការចូលជាធរមាននៃ   ពន្ធបដិការរបស់អាមេរិក​ appeared first on Kampuchea Thmey Daily.

កម្ពុជារកចំណូលបានជាង៦ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរក្នុងរយៈ ពេល៥ខែកន្លងមក​
ប្រទេសកម្ពុជារកចំណូលបានជាង៦ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរ (GFT) ជាង ៦,១៣ ពាន់លានដុល្លារក្នុងរយៈពេល៥ខែកន្លងមកនេះ កើនឡើង ២៣,៥% ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ចំនួន ៤,៩៦ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

របាយការណ៍ GDCE បានបង្ហាញថា​ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្រេចបានទឹកប្រាក់ចំនួន ៤,៤៥៩ ពាន់លានដុល្លារ កើនឡើងជាង ២៣​ ភាគរយធៀបនឹងទឹកប្រាក់ ៣,៦២៨ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំមុន, សម្ភារៈធ្វើដំណើរបាន ៨៣៦,៦១ ​លានដុល្លារ កើនជិត ៧ ភាគរយ និងស្បែកជើង ៨៤២ ​លាន​ដុល្លារ កើន ៧​ ភាគរយ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិត ផលធ្វើដំណើរ (TAFTAC) បានលើកឡើងក្នុងវេទិការសេដ្ឋកិច្ចរបស់កម្ពុជាថ្មីកាលពីពេលថ្មីនេះថា​ស្ថានភាពក្នុងវិសយកាត់ដេររបស់កម្ពុជានៅដំណើការល្អ បើទោះបីជារងសម្ពាធពីកត្តាខាងក្រៅ ខណៈការប្រកាសដាក់ពន្ធបដិការរបស់ប្រធានាធិបតីអាមេរិកនាពេលកន្លងមកនេះក៏ពុំទាន់មានការបង្ករឱ្យមានការរអាក់រអួលនៅក្នុងវិស័យនេះដែរ។

លោកបានបញ្ជាក់ថា ការបញ្ជាទិញ ការសម្រេចចិត្តដាក់ផលិតកម្ម​នៅក្នុងប្រទេស​ណាមួយវា ពឹងផ្អែកទៅលើតម្លៃ កេរ្តិ៍ឈ្មោះប្រទេស វាអាស្រ័យទៅលើកម្រិតអនុលោមភាព ដែលមានលក្ខណៈជ្រៅជាងមុន ពីមុនយើងនិយាយតែ សិទ្ធិកម្មករ សេរីភាពសហជីព ឥឡូវនេះយើងនិយាយ អនុលោមភាពបរិយាកាសសង្គម​។​វាជាការបូករួមគ្នានៃកត្តាផ្សេងៗ ដើម្បីឈានទៅដល់ការសម្រេចចិត្តចុងក្រោយ ថាតើត្រូវបន្ត ឬផ្ទេរផលិតកម្មទៅប្រទេសផ្សេង។

លោក កាំង ម៉ូនីកា បញ្ជាក់ថា៖ «បច្ចុប្បន្ន យើងមានសមតិកម្មច្រើន ហើយកត្តាដែលពាក់ព័ន្ធ​ដែលយើងអត់ទាន់ច្បាស់ហ្នឹងក៏ច្រើនដែរ យើងពិបាកឈានទៅ​ដល់​វិនិច្ឆ័យចុងក្រោយថា យើង​នឹងត្រូវជាយ៉ាងណា គ្រាន់តែថា យើងត្រូវត្រៀមខ្លួនជាមុន ហើយបន្តពង្រឹងនូវអ្វីដែលយើង​អាច​ធ្វើបាន នៅក្នុងដែនសមត្ថភាពរបស់យើង ដូចជាបរិយកាសវិនិយោគ ការពង្រឹងភាពប្រកួត​ប្រជែងរបស់ប្រទេសកម្ពុជាទាំងមូលជាពិសេសសម្រាប់វិស័យរបស់យើង ដែលមានកត្តារួម​ផ្សំជាច្រើន មានទាំងថ្លៃអគ្គិសនី ថ្លៃភស្តុភារ គោលនយោបាយអគ្គិសនី ផលិតភាពកម្មករ សុទ្ធតែពាក់ព័ន្ធការប្រកួតប្រជែងរបស់ប្រទេសយើង»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍​​ ក្រសួងពាណិជ្ជកម្មមានគោលនយោបាយធ្វើពិពិធកម្មទីផ្សារ និងពិពិធកម្មទំនិញ ពិពិធកម្មទីផ្សារបានន័យថា ពង្រីកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិពិធម្មទំនិញបានន័យថា ជំរុញឱ្យឧស្សាហកម្មក្នុងស្រុកផលិតទំនិញឱ្យបានសម្បូរបែបសម្រាប់ស្រូបទីផ្សារ។

លោក ប៉ែន សុជាតិ បន្ថែមថា៖ «ការចរចារ យើងមានលទ្ធភាពច្រើន ក្នុងការទទួលបាន​ផល​វិជ្ជមាន យើងមានគោលដៅច្បាស់លាស់ថា​ពន្ធកម្រិតណាដែលអាចទទួលយកបាន ហើយ​អាច​សម្របសម្រួលបាន ដោយសារការធ្វើការជិតស្និទ្ធជាមួយសមាគមកាត់ដេរ ក៏ដូចជាអ្នកវិ​និយោគ​ ហើយយើងក៏មានលទ្ធភាពក្នុងការពង្រីកវិស័យផ្សេងទៀត»៕

The post កម្ពុជារកចំណូលបានជាង៦ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរក្នុងរយៈ ពេល៥ខែកន្លងមក​ appeared first on Kampuchea Thmey Daily.

កម្ពុជាពង្រឹងការនាំចូល​វត្ថុធាតុដើមក្នុងវិស័យ GFT
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានធ្វើការណែនាំដល់បណ្តាម្ចាស់សហគ្រាសក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងផលិតផលអ្នកដំណើរ (GFT) លើការនាំចូលផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេចដើម្បីផ្គត់ផ្គង់សម្រាប់ផលិតកម្មរបស់ខ្លួនត្រូវតែអនុលោមតាមបទប្បញ្ញត្តិគយនៃប្រទេសកម្ពុជា។

យោងតាមសេចជូនដំណឹងរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដល់សមាជិកខ្លួនអំពីសារណែនាំស្តីពីបទប្បញ្ញត្តិគយកាលពីថ្ងៃទី២៧ ខែឧសភាថា ​សមាគមសូមរំលឹកសមាជិកថា ការនាំចូលផលិតផលសម្រេចឬផលិតផលពាក់កណ្តាលសម្រេចដូចជាផ្ទាំងក្រណាត់ចាក់ ត្រូវបានហាមឃាត់។ ការនាំចូលនេះបំពានច្បាប់ គយកម្ពុជា ហើយផលិតផលសម្រេចមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលស្គាល់ថា «ផលិតក្នុងប្រទេសកម្ពុជា។ ការបំពានណាមួយនឹងទទួលរងទោសទណ្ឌរដ្ឋបាលនិងការផាកពិន័យធ្ងន់ធ្ងរ។

សមាគមពន្យល់ថា សម្រាប់ការនាំចូលផ្ទាំងក្រណាត់ចាក់ អាចត្រូវបានអនុញ្ញាត លុះត្រាតែមានការអនុញ្ញាតជាមុនពីរដ្ឋាភិបាលតាមយន្តការ OPA (Outward Processing Arrangement)។

«ទោះយ៉ាងណាក្តី ការលើកលែងនេះអនុវត្តចំពោះតែការនាំចេញទៅសហភាពអឺរ៉ុប (EU) ដែលយន្តការ OPA ត្រូវបានទទួលស្គាល់និងទទួលយក»។ នេះបើយោងតាម TAFTAC។​

ជាមួយគ្នានេះដែរ TAFTAC សម្រាប់ចំណុចទី២នោះគឺពាក់ព័ន្ធនឹងតម្រាយផ្លូវដឹកជញ្ជូនទំនិញដែលកំណត់ដោយគយសម្រាប់វត្ថុធាតុដើមនាំចូល ដោយសមាគម​រំលឹកសមាជិកទាំង អស់ផងដែរថា វត្ថុធាតុដើមនាំចូលទាំងអស់ដែលចូលមកក្នុងប្រទេសកម្ពុជាត្រូវតែដឹកជញ្ជូនពីកំពង់ផែឬច្រកចូលពីព្រំដែនទៅរោងចក្រដោយប្រើប្រាស់តម្រាយផ្លូវដែលកំណត់ដោយគយ។

TAFTAC ថា៖«ការដឹកខុសតម្រាយផ្លូវដោយគ្មានការអនុញ្ញាតពី គយត្រូវចាត់ទុកថាជាការបំពាន និងប៉ុនប៉ងជួញដូរខុសច្បាប់នូវវត្ថុធាតុដើមនាំចូលដែលទទួលបានការលើកលែងពន្ធ។ ជាលទ្ធផល វត្ថុធាតុដើមនាំចូលទាំងនោះនិងរថយន្តអាចនឹងត្រូវបញ្ឈប់ ឬឃាត់ដោយមន្ត្រីគយដើម្បីដាក់ទោសទណ្ឌ រដ្ឋបាលនិងផាកពិន័យ។ សមាគមសូមជំរុញសមាជិកទាំងអស់គោរពតាមបទប្បញ្ញត្តិខាងលើដើម្បីចៀសវាងការរាំងស្ទះដល់ប្រតិបត្តិការអាជីវកម្ម និងការខាតបង់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងផលវិបាកផ្នែកច្បាប់ផ្សេងៗទៀត»។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃទី២៦ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ប្រមាណជាង១ ៥០០រោងចក្រ ដែលមានកម្មករធ្វើការក្នុងវិស័យនេះជិត១លាននាក់៕

The post កម្ពុជាពង្រឹងការនាំចូល​វត្ថុធាតុដើមក្នុងវិស័យ GFT appeared first on Kampuchea Thmey Daily.

​TAFTAC អំពាវនាវដល់សមាជិកខ្លួន​ត្រូវអនុវត្តឱ្យបានតឹងរឹងចំពោះការនាំចេញទៅកាន់ទីផ្សារ​អាម៉េរិក
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានធ្វើការណែនាំដល់បណ្តាម្ចាស់រោងចក្រត្រូវធ្វើការបញ្ជាក់ដើមកំណើតទំនិញ​(OCL) ​សម្រាប់ការនាំ ចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

បើតាមសារណែនាំសម្រាប់សមាជិក ស្តីពី លក្ខខណ្ឌតម្រូវក្នុងការទទួលបានលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំ ចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២ ខែឧសភា ដោយយោងតាមប្រកាសអន្តរក្រសួងលេខ៣៧៩ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពីវិធានការសម្រាប់បង្ការនិង ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងប្រកាស របស់ក្រសួងពាណិជ្ជកម្មលេខ០៤៧ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ស្តីពីនីតិវិធីក្នុងការស្នើសុំនិងការចេញលិខិត អនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក អស់និង/ឬអ្នកនាំចេញទំនិញមួយចំនួនត្រូវតម្រូវឱ្យមានលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ រោងចក្រពីក្រសួងពាណិជ្ជកម្ម។

TAFTAC ថា​នីតិវិធីសម្រាប់ការទទួលបាន OCL មានកំណត់នៅក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ០៤៧។ មិនមានការយកកម្រៃសេវាសាធារណៈសម្រាប់ការដាក់ពាក្យស្នើសុំOCLនេះទេ។ OCL ត្រូវភ្ជាប់ជាឯកសារមួយនៃឯកសារ តម្រូវសម្រាប់ការបំពេញនីតិវិធីគយសម្រាប់ការនាំចេញ។

«ទោះយ៉ាងណាក្តី សមាគមសូមធ្វើការណែនាំដល់សមាជិកទាំងអស់ថា មានតែទំនិញមួយចំនួនដែលមាននៅក្នុង ឧបសម្ព័ន្ធ១នៃប្រកាសលេខ០៤៧ប៉ុណ្ណោះ ស្ថិតនៅក្រោមបទប្បញ្ញត្តិថ្មីនេះ។ សម្រាប់ឧស្សាហកម្មសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មុខទំនិញផលិតផលដែលតម្រូវឱ្យមានOCLមុនពេលនាំចេញ»។ នេះបើយោងតាម TAFTAC។

សម្រាប់​ទំនិញមួយចំនួនដែលមាននៅក្នុង ឧបសម្ព័ន្ធ១នៃប្រកាសលេខ០៤៧រួមមាន ផលិតផលធ្វើដំណើរនិងកាបូបក្នុងជំពូក៤២នៃកូដប្រព័ន្ធសុខដុមនីយកម្មគយ; ផលិតផលប៉ាក់ក្រោមលេខកូដ HS Code ៥៨១០៩២ ក្រណាត់ក្រោមលេខកូដ HS Code ៥៩០១៩០ ផលិតផលវាយនភណ្ឌក្រោមលេខកូដ HS Code ៥៩១១៩០ និងក្រណាត់ដែលធ្វើពីរោមចៀម និងរោមសត្វ ក្រោមលេខកូដ HS Code ៦០០៦២១; និង cotton knitted or crocheted sweaters, pullovers, cardigans និងផលិតផលស្រដៀងក្រោមលេខកូដ HS Code ៦១១០២០។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជា​បាន​នាំចេញ​ផលិត​ផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ទៅ​ទីផ្សារ​អន្តរ​​ជាតិ ក្នុងទំហំ​ទឹកប្រាក់​ ៣៤១០ កើនឡើងប្រមាណ ១៩,៨៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែល​មាន​តម្លៃ ២៨៤៥ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​។

របាយការណ៍ដដែលបង្ហាញថា ​គិតចាប់ពីខែមករា ដល់ខែមីនា ២០២៥ ​ការនាំចេញសម្លៀក​បំពាក់មានទឹកប្រាក់ជាង ២,៤៣ ពាន់លានដុល្លារ ស្បែកជើង ៤៦១ លានដុល្លារ កើន ៣៣,៣%​។ ចំណែក​ឯផលិត​ផលធ្វើដំណើរ និងកាបូបសម្រេចបាន ៥១៦ លានដុល្លារ កើនឡើង ១៥%៕

The post ​TAFTAC អំពាវនាវដល់សមាជិកខ្លួន​ត្រូវអនុវត្តឱ្យបានតឹងរឹងចំពោះការនាំចេញទៅកាន់ទីផ្សារ​អាម៉េរិក appeared first on Kampuchea Thmey Daily.

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB
អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក​ កាំង ម៉ូនីកា បានលើកឡើងថា ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោមលក្ខខណ្ឌFOB ដែលមានន័យថាអ្នកផ្គត់ផ្គង់ទទួលខុសត្រូវលើថ្លៃផលិត និងថ្លៃដឹកជញ្ជូនចេញទៅត្រឹមកំពង់ផែ/ព្រលាននាំចេញ។ អ្នកទិញដែលជាក្រុមហ៊ុនអាមេរិក ឫក្រុមហ៊ុននាំចូលនៅអាមេរិកត្រូវរ៉ាប់រងការចំណាយបន្ទាប់ពីនេះ មានដូចជាថ្លៃកប៉ាល់ឫយន្តហោះ ថ្លៃធានារ៉ាប់រង និង[ពន្ធនាំចូល]។ បើដូច្នេះតើ ត្រាំ កំពុងប្រមូលពន្ធនាំចូលពីនរណា? ពិតណាស់ ត្រាំកំពុងប្រមូលពន្ធនាំចូលពីក្រុមហ៊ុនអាមេរិកខ្លួនឯង។

តើក្រុមហ៊ុនអាមេរិកអាចបង្ខំអោយអ្នកលក់ចេញថ្លៃពន្ធបានទេ? មិនអាចទេ ពីព្រោះវាច្រើនណាស់។ ប្រាក់ចំណេញនៃការលក់ក្រោមលក្ខខណ្ឌFOB ជាមធ្យមអាចប្រហែល១០% អ្នកលក់អាចពិចារណាជួយបានតិចតួចបំផុតដោយកាត់បន្ថយប្រាក់ចំណេញ។

តើនឹងមានអ្វីកើតឡើង?

– ក្រុមហ៊ុនអាមេរិកនឹងជួបប្រទះបញ្ហាលំហូរសាច់ប្រាក់ដោយត្រូវបង់ពន្ធនាំចូលយ៉ាងសន្ធឹកសន្ធាប់ដែលមិនបានគ្រោងទុក។ គេក៏អាចពន្យាពេលយូរក្នុងការទូទាត់ប្រាក់ដល់អ្នកផ្គត់ផ្គង់។

– ពន្ធនាំអោយថ្លៃទំនិញនាំចូលមានការកើនឡើង នាំអោយថ្លៃលក់មានការកើនឡើង ហើយអ្នកប្រើប្រាស់ចុងក្រោយដែលជាពលរដ្ឋអាមេរិកត្រូវទទួលរងនូវសម្ពាធនេះ។

– ក្រុមហ៊ុនអាមេរិកអាចនឹងស្នើអោយអ្នកផលិតផ្អាកការផលិត ពន្យាពេលការនាំចេញសម្រាប់ទំនិញផលិតរួច ឫអាចបន្ថយការនាំចូល ដោយរង់ចាំមើលក្រែងលោមានការប្រែប្រួល។ ក្រុមហ៊ុនដែលគ្មានក្រមសីលធម៌និងគ្មានការទទួលខុសត្រូវអាចលុបចោលនូវការបញ្ជាទិញ ឫទាមទារការបញ្ចុះថ្លៃខុសកិច្ចសន្យា។

– អាចនឹងមានការប្រែប្រួលលើមូលដ្ឋានផលិតពីប្រទេស១ទៅប្រទេស១ទៀត ប៉ុន្តែទំនងជាមិនច្រើនប៉ុន្មានទេ ព្រោះប្រទេសទាំងអស់ទទួលរងអត្រាពន្ធប្រហែលៗគ្នា ហើយសមត្ថភាពស្រូបយកផលិតកម្មបន្ថែមក៏មានកម្រិត។ បើជារោងចក្រ/អ្នកផ្គត់ផ្គង់ថ្មី គេត្រូវការពេលយូរក្នុងការកសាងទំនាក់ទំនងអាជីវកម្ម ហើយសម្រាប់ម្ចាស់ម៉ាកធំៗ គេត្រូវការពេលកាន់តែយូរក្នុងការត្រួតពិនិត្យអនុលោមភាពផ្នែកសង្គមនិងបរិដ្ឋាន។

– ប្រទេសចិននឹងរងផលប៉ះពាល់ច្រើនជាងគេដោយសារអត្រាពន្ធខ្ពស់ដាច់គេ។

– ដំណោះស្រាយនឹងមិនមានច្រើនទេ តែបញ្ហារបស់ចិនអាចនឹងជួយសម្រាលបន្ទុកបញ្ហាខ្លះរបស់ប្រទេសផលិតតូចៗ។

– ចំណុចចុងក្រោយ អាចមានឱកាសក្នុងរយៈពេល១-៣ខែ ដែលត្រាំអាចនឹងដកថយចំពោះអត្រាពន្ធឈរលើហេតុផលថាខ្លួនបានទទួលបានសម្បទានច្រើនគួរសមពីដៃគូរពាណិជ្ជកម្មផ្សេងៗ ខណៈដែលអាមេរិកក៏មិនអាចទ្រាំនឹងសម្ពាធនៃពន្ធលើខ្លួនឯងផងដែរ៕

The post TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម      លក្ខខណ្ឌ FOB appeared first on Kampuchea Thmey Daily.

សមាគមកាត់ដេរនឹងធ្វើការជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារអាមេរិក
សមាគមវាយនភណ្ឌ សម្លៀកបំាបក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា​ (TAFAC) បានអំពានាវដល់វិនិយោគិន ស្ថាប័នរដ្ឋាភិបាល និងបណ្តាភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិធ្វើការរួមគ្នា​លើកកម្ពស់ និងកែលម្អបរិយាកាស វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត ឆ្លើយតបទៅនឹងការប្រកាសអត្រាពន្ធគយថ្មីដែលបានដាក់លើកម្ពុជាក្នុងអត្រា៤៩%។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់  TAFAC  កាលពីថ្ងៃទី៤ ខែមេសាអំពីការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក ក្នុងកម្រិតដែលបានប្រកាសដំឡើង អត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេសដែលជាដៃគូប្រកួតប្រជែងក្នុង វិស័យដូចគ្នាគឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឱ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុងក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែង ប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា៤៩% វៀត ណាម៤៦% មីយ៉ាន់ម៉ា៤៥% ។

​ TAFAC ថា៖« ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានសម្រេចដំឡើងពន្ធជាទូទៅលើផលិតផលដែលនាំចូលទៅសហរដ្ឋអាម៉េរិកពី គ្រប់ប្រទេសទាំងអស់ ដែលរួមមានទាំងកម្ពុជាផងដែរ ហើយការអនុវត្តនឹងចូលជាធរមានពេញលេញនៅថ្ងៃទី០៩ ខែមេសា នេះ។ វិធានការនេះបង្កឱ្យមានការបារម្ភក្នុងចំណោមសមាជិក និងកម្មករនិយោជិត ក៏ដូចជាសាធារណជនទូទៅអំពីផលប៉ះ ពាល់លើការនាំចេញរបស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា»។

​«សមាគមសូមឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិកត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផល ប៉ះពាល់ដែលអាចនឹងកើតឡើងចេញពីការប្រកាសភ្លាមៗនេះ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងគ្រប់ ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានាដើម្បីដោះស្រាយបញ្ហានេះឆាប់ៗតាមដែលអាចធ្វើទៅបាន»។  នេះបើតាម TAFAC។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ នេះថា នៅពេលដែលតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មមិនស្មើគ្នា លោក ដូណាល់ ត្រាំបានដាក់ចេញការដំឡើងពន្ធ ដើម្បីឱ្យមានលំនឹងជញ្ជីងពាណិជ្ជកម្ម ក្នុងនោះកម្ពុជា ជាប្រទេសនាំចូលផលិតផលដ៏លេចធ្លោមួយទៅសហរដ្ឋអាមេរិក។

ហេតុអ្វីកម្ពុជាទទួលរងនូវពន្ធដល់ទៅ ៤៩% ពីអាមេរិក? តើកម្ពុជាពិតជាបានដាក់ពន្ធទៅលើផលិតផលនាំចូលទំនិញពីសហរដ្ឋអាមេរិកដល់ ៩៧% មែនទេ?

លោកស្រី ចម និម្មល បានលើកឡើងថា កម្ពុជា ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិក និងប្រទេស១៦៦ ផ្សេងទៀត ដែលសុទ្ធតែជាសមាជិក WTO ដែលមានការកំណត់បន្ទាត់ពន្ធគយជាមួយគ្នា។

លោកស្រីបានបញ្ជាក់ឱ្យដឹងថា កម្ពុជាបានកំណត់កាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធផលិតផលនាំចូល មិនថាផលិតផលរបស់សហរដ្ឋអាមេរិក ឬក៏ផលិតផលរបស់ប្រទេសជាដៃគូពាណិជ្ជកម្មផ្សេងៗ គឺមានចន្លោះពី ០ ដល់ ៣៥%។​ នៅក្នុងឆ្នាំ ២០២៤ ការនាំចូលផលិតផលរបស់អាមេរិកមក​កម្ពុជាមានទំហំប្រមាណជិត ៣០០ លានដុល្លារ។

បើតាមលោកស្រីរដ្ឋមន្ត្រី៖ «បន្ទាត់ពន្ធខ្ពស់បំផុតដែលយើងមានផលិតផលរបស់អាមេរិកមកកម្ពុជា គឺមានត្រឹមតែ ២៩,៤%  បានន័យថា ទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធខ្ពស់បំផុតដែលយើងមាន»។

លោកស្រី ចម និម្មល បានបន្ថែមថា៖ «ប្រទេសកម្ពុជាដូចជាប្រទេសអភិវឌ្ឍតិចតួចផ្សេងៗទៀត គឺតែងតែមានអតិរេកនៃការនាំចេញរបស់ខ្លួន ទៅប្រទេសដែលមានសេដ្ឋកិច្ចធំៗ ពីព្រោះអី ទី១ គឺដោយសារថា ទំហំនៃកម្លាំងបញ្ជាទិញ ពិតណាស់ទីផ្សារអាមេរិក មានប្រជាពលរដ្ឋរហូតទៅដល់ ៣៤០ លាននាក់ ហើយកម្ពុជាយើងមានតែ ១៧ លាននាក់ អញ្ចឹងច្បាស់ណាស់ថា តម្រូវការ ការបញ្ជាទិញពីសហរដ្ឋអាមេរិកមកលើផលិតផលដែលកម្ពុជាអាចផលិតបានចូលទៅទីផ្សាររបស់ខ្លួននោះ គឺពិតណាស់មានចំនួនច្រើន ដូច្នេះហើយថាតើកម្ពុជាមាន ១៧ លាននាក់មានលទ្ធភាពបញ្ជាទិញផលិតផលអាមេរិកវិញបានប៉ុន្មាន។ នេះហើយដែលសំដៅឱ្យឃើញថា ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក គឺជាទីផ្សារដែលបានស្រូបទាញផលិតកម្មរបស់យើងមិនថាផលិតផលកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង និងផលិតផលផ្សេងៗទៀត»។

TAFTAC បានថ្លែងបញ្ចាក់ថា ស្ថានភាពនឹងមានការប្រែប្រួលបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជួបពិភាក្សានិង ចរចាគ្នា។  សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបាននិងកំពុងបន្តសហការគ្នាលើការកែលម្អបរិយាកាស វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត។

«សមាគមនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីបន្តកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ដូចជាថ្លៃភស្តុភារ និងថ្លៃអគ្គិសនីជាដើម»៕

The post សមាគមកាត់ដេរនឹងធ្វើការជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារអាមេរិក appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនចិនធំៗមួយចំនួន​ចាប់អារម្មណ៍​វិនិយោគ​លើ​រោងចក្រ​កែច្នៃវត្ថុធាតុដើម្បី​ផ្គត់ផ្គង់​​វិស័យកាត់ដេរនៅកម្ពុជា
តំណាងក្រុមហ៊ុន China Huadu ក្រុមហ៊ុន Zhejiang Juyuan New Material Co., Ltd. និងតំណាងពីបណ្តាក្រុមហ៊ុន​ផ្សេងៗទៀតពីមកខេត្ត Zhejiang ប្រទេសចិនបានបង្ហាញចំណាប់​អារម្មណ៍លើការវិនិយោគលើការបង្កើត​រោងចក្រ​កែច្នៃវត្ថុធាតុដើមដើម្បីផ្គត់ផ្គង់​ដល់បណ្តា​រោងចក្រកាត់ដេរ និងវាយនភណ្ណ​នានានៅកម្ពុជា។

ការបង្ហាញនូវចំណាប់រម្មណ៍លើការវិនិយោគនេះធ្វើឡើងកាលពី ថ្ងៃទី ១៨ មីនា ​ ដែលក្រុមប្រឹក្សាភិបាលពីក្រុមហ៊ុន China Huadu ​ដឹកនាំដោយលោក Liu Guorong ​ និង លោក Liu Weiguo ប្រធានក្រុមហ៊ុន Zhejiang Juyuan New Material Co., Ltd. និងតំណាងពីបណ្តាក្រុមហ៊ុន​ផ្សេងៗទៀតពីវិស័យផលិតក្រណាត់នៅខេត្ត Zhejiang ប្រទេសចិនបានជួបពិភាក្សាអំពីឪកាសវិនិយោគជាមួយសមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក Enjoy Ho អនុប្រធាន TAFTAC។

លោក Liu Guorong បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការយល់ដឹងអំពីបញ្ហា​នៃ​ការផ្គត់ផ្គង់​​​​ថាមពឡអគ្គិសនី ការផ្គត់ផ្គង់ទឹក ​អំពីបរិស្ថាន និងការប្រើប្រាស់ដីធ្លីសាងសង់រោងច្រក។

លោក Liu បានលើកឡើងថា៖«ក្រុមហ៊ុនរបស់ពួកយើងប្តេជ្ញានឹងបោះទុនវិនិយោគនៅកម្ពុជា ដោយពួកយើងបានស្គាល់ថាជាទីផ្សារកម្ពុជាជាទីផ្សារដែលមានសក្តានុពល និងមានទំនាក់ទំនងដ៏ជិតស្និទជាមួយប្រទេសចិន និងមានបរិយាកាសអាជីវកម្មផ្តល់អត្ថប្រយោជន៍ច្រើន»។

ជាមួយគ្នានោះដែរលោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគាំទ្រ​ពី TAFTAC និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការវិនិយោគពីបរទេស។

លោក Mr. Liu ក៏បានលើកឡើងអំពីការប្រើប្រាស់បច្ចេកវិទ្យាលើ​បញ្ហាបរិស្ថានដែលបានប្រើប្រាស់ដោយក្រុមហ៊ុនរបស់លោកក្នុងការប្រតិបត្តិការវិស័យនេះ។ លោក​ថា​កម្ពុជាអាចនឹងលក្លាយជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការវិនិយោគរបស់វិនិយោគិនចិន ជាពិសេសដោយសារតែការកើនឡើងនៃតម្រូវការ​ក្នុងស្រុក ខណៈពេលដែលកម្ពុជាក៏កំពុងរៀបចំខ្លួនដើម្បីឈានចេញពីឋានៈប្រទេស​មានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៩ខាងមុខនេះ ដែលទាមទារឱ្យអ្នកនាំចេញផលិតផលសម្លៀកបំពាក់កាត់ដេររបស់កម្ពុជាត្រូវតែមានប្រភពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក។

លោក Enjoy Ho អនុប្រធាន TAFTAC បានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចនេះគឺជាពេលក្នុងការលើកកម្ពស់ការវិនិយោគ​ និងសមត្ថភាពផលិតនៅក្នុងវិស័យនេះនៅកម្ពុជា។

លោកថា៖«ចំពោះគោលបំណងនៃការវិនិយោគពីក្រុមហ៊ុន China Huadu នឹងមិនត្រឹមតែជួយធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភ័ណ្ឌនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនការអាចជួយរក្សាបាននូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់បណ្តារោងចក្រដែលមានស្រាប់នៅទីនេះផងដែរ»។ ​

លោកក៏បានរំលឹកអំពីភាពចាំបាច់នៃការផ្គត់ផ្គង់វត្ថុធាតុដើមកាត់ដេរកាលពីអំឡុងពេលក្រោយកូវីដ ដែលបណ្តារោងចក្រនានាចង់ឱ្យមានការបើករោងចក្រផលិតវត្ថុធាតុ​ដើមនៅក្នុងស្រុក​ដើម្បីចូលរួមលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ។

​​យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើ​ដំណើរ​របស់កម្ពុជាទៅទីផ្សារអន្តរជាតិ​ដែលភាគច្រើនទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រេច​បាននូវ​ទំហំទឹក​ប្រាក់ជាង ១២ ពាន់លាន​ដុល្លារ​ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ បានកើនឡើងពី ២១-២៥ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

ក្នុងនោះការនាំចេញសម្លៀកបំពាក់សម្រេចបានទឹកប្រាក់ចំនួន ៨,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៨៤ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១,៧៨ ពាន់លានដុល្លារ កើន ២១,៥ ភាគរយ និងស្បែកជើង ១,៥០ ពាន់លាន​ដុល្លារ កើន ២៤,៣០​ ភាគរយ៕

The post ក្រុមហ៊ុនចិនធំៗមួយចំនួន​ចាប់អារម្មណ៍​វិនិយោគ​លើ​រោងចក្រ​កែច្នៃវត្ថុធាតុដើម្បី​ផ្គត់ផ្គង់​​វិស័យកាត់ដេរនៅកម្ពុជា appeared first on Kampuchea Thmey Daily.