ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង៦ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងរយៈ ពេល៥ខែកន្លងមក
ប្រទេសកម្ពុជារកចំណូលបានជាង៦ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ជាង ៦,១៣ ពាន់លានដុល្លារក្នុងរយៈពេល៥ខែកន្លងមកនេះ កើនឡើង ២៣,៥% ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ចំនួន ៤,៩៦ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

របាយការណ៍ GDCE បានបង្ហាញថាក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ សម្រេចបានទឹកប្រាក់ចំនួន ៤,៤៥៩ ពាន់លានដុល្លារ កើនឡើងជាង ២៣ ភាគរយធៀបនឹងទឹកប្រាក់ ៣,៦២៨ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាឆ្នាំមុន, សម្ភារៈធ្វើដំណើរបាន ៨៣៦,៦១ លានដុល្លារ កើនជិត ៧ ភាគរយ និងស្បែកជើង ៨៤២ លានដុល្លារ កើន ៧ ភាគរយ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិត ផលធ្វើដំណើរ (TAFTAC) បានលើកឡើងក្នុងវេទិការសេដ្ឋកិច្ចរបស់កម្ពុជាថ្មីកាលពីពេលថ្មីនេះថាស្ថានភាពក្នុងវិសយកាត់ដេររបស់កម្ពុជានៅដំណើការល្អ បើទោះបីជារងសម្ពាធពីកត្តាខាងក្រៅ ខណៈការប្រកាសដាក់ពន្ធបដិការរបស់ប្រធានាធិបតីអាមេរិកនាពេលកន្លងមកនេះក៏ពុំទាន់មានការបង្ករឱ្យមានការរអាក់រអួលនៅក្នុងវិស័យនេះដែរ។

លោកបានបញ្ជាក់ថា ការបញ្ជាទិញ ការសម្រេចចិត្តដាក់ផលិតកម្មនៅក្នុងប្រទេសណាមួយវា ពឹងផ្អែកទៅលើតម្លៃ កេរ្តិ៍ឈ្មោះប្រទេស វាអាស្រ័យទៅលើកម្រិតអនុលោមភាព ដែលមានលក្ខណៈជ្រៅជាងមុន ពីមុនយើងនិយាយតែ សិទ្ធិកម្មករ សេរីភាពសហជីព ឥឡូវនេះយើងនិយាយ អនុលោមភាពបរិយាកាសសង្គម។វាជាការបូករួមគ្នានៃកត្តាផ្សេងៗ ដើម្បីឈានទៅដល់ការសម្រេចចិត្តចុងក្រោយ ថាតើត្រូវបន្ត ឬផ្ទេរផលិតកម្មទៅប្រទេសផ្សេង។
លោក កាំង ម៉ូនីកា បញ្ជាក់ថា៖ «បច្ចុប្បន្ន យើងមានសមតិកម្មច្រើន ហើយកត្តាដែលពាក់ព័ន្ធដែលយើងអត់ទាន់ច្បាស់ហ្នឹងក៏ច្រើនដែរ យើងពិបាកឈានទៅដល់វិនិច្ឆ័យចុងក្រោយថា យើងនឹងត្រូវជាយ៉ាងណា គ្រាន់តែថា យើងត្រូវត្រៀមខ្លួនជាមុន ហើយបន្តពង្រឹងនូវអ្វីដែលយើងអាចធ្វើបាន នៅក្នុងដែនសមត្ថភាពរបស់យើង ដូចជាបរិយកាសវិនិយោគ ការពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជាទាំងមូលជាពិសេសសម្រាប់វិស័យរបស់យើង ដែលមានកត្តារួមផ្សំជាច្រើន មានទាំងថ្លៃអគ្គិសនី ថ្លៃភស្តុភារ គោលនយោបាយអគ្គិសនី ផលិតភាពកម្មករ សុទ្ធតែពាក់ព័ន្ធការប្រកួតប្រជែងរបស់ប្រទេសយើង»។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ ក្រសួងពាណិជ្ជកម្មមានគោលនយោបាយធ្វើពិពិធកម្មទីផ្សារ និងពិពិធកម្មទំនិញ ពិពិធកម្មទីផ្សារបានន័យថា ពង្រីកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិពិធម្មទំនិញបានន័យថា ជំរុញឱ្យឧស្សាហកម្មក្នុងស្រុកផលិតទំនិញឱ្យបានសម្បូរបែបសម្រាប់ស្រូបទីផ្សារ។
លោក ប៉ែន សុជាតិ បន្ថែមថា៖ «ការចរចារ យើងមានលទ្ធភាពច្រើន ក្នុងការទទួលបានផលវិជ្ជមាន យើងមានគោលដៅច្បាស់លាស់ថាពន្ធកម្រិតណាដែលអាចទទួលយកបាន ហើយអាចសម្របសម្រួលបាន ដោយសារការធ្វើការជិតស្និទ្ធជាមួយសមាគមកាត់ដេរ ក៏ដូចជាអ្នកវិនិយោគ ហើយយើងក៏មានលទ្ធភាពក្នុងការពង្រីកវិស័យផ្សេងទៀត»៕
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


