ព័ត៌មានជាតិ
TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB
អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោមលក្ខខណ្ឌFOB ដែលមានន័យថាអ្នកផ្គត់ផ្គង់ទទួលខុសត្រូវលើថ្លៃផលិត និងថ្លៃដឹកជញ្ជូនចេញទៅត្រឹមកំពង់ផែ/ព្រលាននាំចេញ។ អ្នកទិញដែលជាក្រុមហ៊ុនអាមេរិក ឫក្រុមហ៊ុននាំចូលនៅអាមេរិកត្រូវរ៉ាប់រងការចំណាយបន្ទាប់ពីនេះ មានដូចជាថ្លៃកប៉ាល់ឫយន្តហោះ ថ្លៃធានារ៉ាប់រង និង[ពន្ធនាំចូល]។ បើដូច្នេះតើ ត្រាំ កំពុងប្រមូលពន្ធនាំចូលពីនរណា? ពិតណាស់ ត្រាំកំពុងប្រមូលពន្ធនាំចូលពីក្រុមហ៊ុនអាមេរិកខ្លួនឯង។

តើក្រុមហ៊ុនអាមេរិកអាចបង្ខំអោយអ្នកលក់ចេញថ្លៃពន្ធបានទេ? មិនអាចទេ ពីព្រោះវាច្រើនណាស់។ ប្រាក់ចំណេញនៃការលក់ក្រោមលក្ខខណ្ឌFOB ជាមធ្យមអាចប្រហែល១០% អ្នកលក់អាចពិចារណាជួយបានតិចតួចបំផុតដោយកាត់បន្ថយប្រាក់ចំណេញ។
តើនឹងមានអ្វីកើតឡើង?
– ក្រុមហ៊ុនអាមេរិកនឹងជួបប្រទះបញ្ហាលំហូរសាច់ប្រាក់ដោយត្រូវបង់ពន្ធនាំចូលយ៉ាងសន្ធឹកសន្ធាប់ដែលមិនបានគ្រោងទុក។ គេក៏អាចពន្យាពេលយូរក្នុងការទូទាត់ប្រាក់ដល់អ្នកផ្គត់ផ្គង់។
– ពន្ធនាំអោយថ្លៃទំនិញនាំចូលមានការកើនឡើង នាំអោយថ្លៃលក់មានការកើនឡើង ហើយអ្នកប្រើប្រាស់ចុងក្រោយដែលជាពលរដ្ឋអាមេរិកត្រូវទទួលរងនូវសម្ពាធនេះ។
– ក្រុមហ៊ុនអាមេរិកអាចនឹងស្នើអោយអ្នកផលិតផ្អាកការផលិត ពន្យាពេលការនាំចេញសម្រាប់ទំនិញផលិតរួច ឫអាចបន្ថយការនាំចូល ដោយរង់ចាំមើលក្រែងលោមានការប្រែប្រួល។ ក្រុមហ៊ុនដែលគ្មានក្រមសីលធម៌និងគ្មានការទទួលខុសត្រូវអាចលុបចោលនូវការបញ្ជាទិញ ឫទាមទារការបញ្ចុះថ្លៃខុសកិច្ចសន្យា។

– អាចនឹងមានការប្រែប្រួលលើមូលដ្ឋានផលិតពីប្រទេស១ទៅប្រទេស១ទៀត ប៉ុន្តែទំនងជាមិនច្រើនប៉ុន្មានទេ ព្រោះប្រទេសទាំងអស់ទទួលរងអត្រាពន្ធប្រហែលៗគ្នា ហើយសមត្ថភាពស្រូបយកផលិតកម្មបន្ថែមក៏មានកម្រិត។ បើជារោងចក្រ/អ្នកផ្គត់ផ្គង់ថ្មី គេត្រូវការពេលយូរក្នុងការកសាងទំនាក់ទំនងអាជីវកម្ម ហើយសម្រាប់ម្ចាស់ម៉ាកធំៗ គេត្រូវការពេលកាន់តែយូរក្នុងការត្រួតពិនិត្យអនុលោមភាពផ្នែកសង្គមនិងបរិដ្ឋាន។
– ប្រទេសចិននឹងរងផលប៉ះពាល់ច្រើនជាងគេដោយសារអត្រាពន្ធខ្ពស់ដាច់គេ។
– ដំណោះស្រាយនឹងមិនមានច្រើនទេ តែបញ្ហារបស់ចិនអាចនឹងជួយសម្រាលបន្ទុកបញ្ហាខ្លះរបស់ប្រទេសផលិតតូចៗ។
– ចំណុចចុងក្រោយ អាចមានឱកាសក្នុងរយៈពេល១-៣ខែ ដែលត្រាំអាចនឹងដកថយចំពោះអត្រាពន្ធឈរលើហេតុផលថាខ្លួនបានទទួលបានសម្បទានច្រើនគួរសមពីដៃគូរពាណិជ្ជកម្មផ្សេងៗ ខណៈដែលអាមេរិកក៏មិនអាចទ្រាំនឹងសម្ពាធនៃពន្ធលើខ្លួនឯងផងដែរ៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


