សហគ្រាសជប៉ុន Archives - Kampuchea Thmey Daily

មកស្គាល់សហគ្រាស​កែច្នៃ​​គ្រាប់​ស្វាយ​ចន្ទី​ធំៗ​ក្នុង​ប្រទេស​ ប្រមូលទិញស្វាយចន្ទីរាប់ម៉ឺនតោន កែច្នៃនាំចេញទៅក្រៅប្រទេស
កម្ពុជា​ស្ថិត​នៅក្នុង​ចំណោមប្រទេសនាំចេញស្វាយចន្ទីដ៏ធំមួយ​នៅ​លើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ​ទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេ​នៅ​លើពិភពលោក និងជាអធិរាជស្វាយចន្ទី​នាពេលអនាគត។

យ៉ាងណាមិញ ​គ្រាប់​ស្វាយចន្ទី​មួយ​ភាគ​ធំ ដែល​ប្រមូលផល​បានត្រូវ​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​ពិសេស​ប្រទេស​វៀតណាម​ ដោយ​មិន​បាន​កែច្នៃ​។

ស្របជាមួយសក្តានុពល​និង​ការ​ជំរុញលើកទឹកចិត្តពីរដ្ឋាភិបាល បច្ចុប្បន្ន​ឃើញថា​មាន​ក្រុមហ៊ុន​មួយចំនួន​បានបោះទុន​វិនិយោគបង្កើត​​រោងចក្រ​​កែច្នៃ​គ្រាប់ស្វាយចន្ទី​ សម្រាប់ផ្គង់ផ្គត់ទីផ្សារក្នុងស្រុក និង​បាន​ចូលរួមទប់ស្កាត់​​ការ​ហូរចេញ​គ្រាប់​ស្វាយចន្ទីឆៅ​​មិន​បាន​កែច្នៃ​ជាចំណែកលើក​កម្ពស់​ផលិតផល​ស្វាយចន្ទីកម្ពុជាឱ្យ​ឈាន​ទៅ​កាន់ពិភពលោក។

ក្រុមហ៊ុន CSNC Agriculture

កាល​ពីឆ្នាំ ២០២៣ ក្រុមហ៊ុន CSNC Agriculture ដែល​មាន​មូលដ្ឋាន​មក​ពី​ប្រទេស​សឹង្ហបុរីបានបោះ​ទុន​វិនិយោគ​ប្រមាណ ១២ លាន​ដុល្លារ​ សាង​សង់​រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​លើ​ផ្ទៃដី​ទំហំ ១៤ ហិកតា​ នៅ​ភូមិ​ស្នោ ឃុំ​​ត្រពាំង​ប្ញស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

រោងចក្រ​របស់​ក្រុមហ៊ុន​ CSNC ប្រមូល​ទិញ​គ្រាប់​ស្វាយ​ចន្ទី​ដោយ​ផ្ទាល់​ពី​សហគមន៍​កសិករ និង​អ្នកប្រមូលទិញមួយចំនួន ខណៈ​រោងចក្រ​ធ្វើ​ការ​កែច្នៃ​ផង​និង​នាំចេញ​ផង។

រោងចក្រ CSNC មាន​សមត្ថភាព​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​បាន​ប្រមាណ ៤០ តោនក្នុងមួយថ្ងៃឬស្មើនឹង ១ ម៉ឺន ២ ពាន់​តោន ក្នុងមួយឆ្នាំ ខណៈ​ក្រុមហ៊ុន​មាន​ផែនការ​ទិញ​គ្រាប់ស្វាយចន្ទី​​ពាក់កណ្ដាលសម្រេច​ពី​សហ​គ្រាស​ក្នុង​ស្រុក ដើម្បី​យក​ទៅ​កែ​ច្នៃ​បន្តលក់​​ទៅក្រៅប្រទេស ដែលក្រុមហ៊ុន​មានទីផ្សារ​លក់​រាយ​​នៅ​ប្រទេស​ចិន និងអឺរ៉ុប។

ក្រុមហ៊ុនជប៉ុន MIRATH GREEN TECH

ក្រុមហ៊ុន​ជប៉ុន MIRATH GREEN TECH បាន​សម្ពោធដាក់ឱ្យដំណើរការ​រោងចក្រកាលពីឆ្នាំ ២០២៤ នៅ​ខេត្ត​កំពង់ធំ។ ក្រុមហ៊ុន​បានបោះទុន​វិនិយោគ​​ជាង ១ លានដុល្លារ ដើម្បី​បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាមួយ​សមត្ថភាព​កែច្នៃ​បាន​ចំនួន​ ១,៥០០​ តោន នៅ​ឆ្នាំ​ដំបូង និង​ពង្រីក​ដល់​​ ៣ ០០០ តោន​នៅឆ្នាំបន្តបន្ទាប់​ ដើម្បីនាំចេញ​ទៅទីផ្សារ​ប្រទេស​ជប៉ុននិង​សហភាព​អឺរ៉ុប។

ដើម្បី​បំពេញ​ក្នុង​ខ្សែ​សង្វាក់ផលិតកម្ម ក្រុមហ៊ុនបានចុះ​ប្រមូល​ទិញគ្រាប់​ស្វាយចន្ទី​ស្រស់​ពី​សហគមន៍​មួយចំនួន ដូចជា​សហគមន៍​សាលា​វិស័យ សហគមន៍​ឃុំ​ក្រយា និង​សហគមន៍​សន្ទុក ព្រមទាំង​សហគមន៍ទំនើបទាំង ៣ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ​។

ក្រៅពីកែច្នៃ​គ្រាប់​ស្វាយចន្ទីលក់លើទីផ្សារ ក្រុមហ៊ុន​ក៏មានគម្រោង​ផលិត​ប្រេង​ជីវឥន្ធនៈ​ចេញ​ពី​សំបកគ្រាប់​ស្វាយចន្ទី រួមទាំង​ផែនការ​នាំ​យកគ្រឿង​បរិក្ខារ​ និង​បច្ចេកវិទ្យា​ទំនើបៗ​ពីប្រទេសជប៉ុន​សម្រាប់បម្រើឱ្យការកែច្នៃក្នុងរោងចក្រ​។

ក្រុមហ៊ុន Khmer Agro Cashew

សហគ្រាស​ Khmer Agro Cashew បង្កើត​ឡើងនៅ​ក្នុង​ឆ្នាំ ​២០២៥ ​មាន​ទិសដៅ​ប្រមូល​ទិញ​គ្រាប់ស្វាយ​ចន្ទី​ដែល​មាន​ស្ដង់ដាគុណភាព​ ដើម្បី​យក​ទៅកែ​ច្នៃ​ហើយ​នាំ​ចេញ​ ដើម្បី​ចូលរួមចំណែក​ជួយ​លើក​កម្ពស់ជីវភាពកសិករ​នៅក្នុងសហគមន៍។

សហគ្រាស​ Khmer Agro Cashew គ្រោង​ចាប់ផ្តើម​ខ្សែ​សង្វាក់ផលិតកម្ម​​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៦​ ជាមួយ​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទីបានប្រមាណ ​៥០ តោនក្នុងមួយថ្ងៃ ដែល​ទីផ្សារនាំចេញ​គឺ​ទៅប្រទេស​ជប៉ុន កោះតៃវ៉ាន់ និងទីផ្សារអឺរ៉ុប។

កាល​ពី​ថ្ងៃទី ​០៦ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ ក្រុមហ៊ុនក៏​​បាន​ចុះ​កិច្ច​សន្យា​ទិញ​គ្រាប់​ស្វាយ​ចន្ទី​សើម​ចំនួន​ ៦ ០០០ តោន ​ពីសហគមន៍កសិកម្មចំនួន ៦ ស្ថិត​នៅ​ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ។ ​កិច្ចសន្យា​ទិញ-លក់​គ្រាប់ស្វាយចន្ទី​ជាមួយសហគមន៍កសិកម្ម​​ ក្នុង​តម្លៃ​ប្រហាក់ប្រហែលជាមួយឈ្មួញកណ្ដាល។

ក្រុមហ៊ុន Giant Cashew Enterprise

សហគ្រាស Giant Cashew Enterprise ក៏​ជា​សហគ្រាស​កសិកម្ម​ឈានមុខគេមួយ​ ដែល​មាន​ឯកទេស​ក្នុង​ការ​ដាំដុះ ដំណើរការ និង​ចែកចាយគ្រាប់​ស្វាយចន្ទី​ដែល​មាន​គុណភាព​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​។ សហគ្រាស​មាន​ប្រមូល​ទិញ ហាល​សម្ងួត កែច្នៃ​គ្រាប់ស្វាយចន្ទី សម្រាប់​ផ្គត់ផ្គង់រោងចក្រ សិប្បកម្ម​ក្នុង​ស្រុក និង​បរទេស​។

ក្រុមហ៊ុន Pinex Agro

វត្តមាន​របស់​រោងចក្រ​ Pinex Agro ជា​ជំហានដ៏​សំខាន់​បំផុត​មួយ ក្នុងការចូលរួម​ចំណែក​ជំរុញ​វិស័យ​ដាំដុះស្វាយចន្ទី​​នៅ​ក្នុង​ខេត្ត​កំពង់ធំ។

ខណៈ​ស្វាយ​ចន្ទី​គឺ​ជាដំណាំ​ដែលមានសក្តានុពលធំជាងគេ​ក្នុង​ខេត្ត​ រោងចក្រនេះ​បានបង្កើតឱកាសការងារយ៉ាងច្រើន​នៅក្នុង​​សហគមន៍ផ្ទាល់ ដែល​ជួយ​ឱ្យប្រជា​ពលរដ្ឋ​មាន​ការងារ​ធ្វើនៅជិតផ្ទះ ជួយសម្រួលដល់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក។

ក្រុមហ៊ុន Harvest Center Cambodia

ក្រុមហ៊ុន Harvest Center (Cambodia) ក៏ជា​ក្រុមហ៊ុន​ក្នុងស្រុកដែលប្រមូលទិញ​ស្វាយចន្ទីក្នុងការកែច្នៃ​នាំចេញទៅក្រៅប្រទេស​។ ក្នុង​ជំនួប​ជាមួយ​តំណាង​សហគមន៍​កសិកម្មនៅ​ខេត្តកំពង់ធំ​កាលពីថ្ងៃទី ២២ ខែកុម្ភៈ​ ក្រុមហ៊ុន Harvest Center (Cambodia) នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ក្នុង​ស្រុក​ចំនួន ៦ ដែល​បាន​សន្យា​ក្នុង​ការ​ប្រមូល​ទិញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ពី​កសិករ​ក្នុង​តម្លៃ​ប្រកួតប្រជែង​នា​រដូវ​ប្រមូល​ផល​ឆ្នាំ ២០២៦ នេះ។​

ក្រុមហ៊ុន TL Agri Foods Import Export Co.,Ltd

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ TL Agri Foods Import Export Co.,Ltd ជា​ក្រុមហ៊ុន​ក្នុងស្រុក​​ ១០០%​ ដែលមាន​ឧកញ៉ា ឡាង ទីលាង ជាអគ្គនាយក​ ដែល​បានវិនិយោគ​រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុង​ទុន​វិនិយោគ​ប្រមាណ ១.៥ លាន​ដុល្លារ​អាមេរិក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​ចម្ការ​លើ​ ខេត្ត​កំពង់ចាម។

ជាមួយ​ការ​​ដំឡើង​គ្រឿង​ចក្រ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ រោង​ចក្រ​ដែល​បាន​​​ចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៥ មានសមត្ថភាព​បក​គ្រាប់​ស្វាយ​ចន្ទី​បានប្រមាណ​ ៥០ តោន​ក្នុង​មួយ​ថ្ងៃ​។

ខណៈដែល​ការ​វិនិយោគ​សាងសង់​រោងចក្រនេះ ក្រុមហ៊ុនមាន​ចម្ការ​ដាំ​ដុះ​ស្វាយ​ចន្ទី​ដោយ​ខ្លួន​ឯង​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ១០ ​ហិតា និង​​ប្រមូល​ទិញ​គ្រាប់​ស្វាយ​ចន្ទី​បន្ថែម​ពី​ប្រជាពលរដ្ឋ​ ដោយ​ក្នុង​ ១ ​ឆ្នាំ​ៗ ក្រុមហ៊ុន​គ្រោង​ទិញ​ចូល​គ្រាប់​ស្វាយ​ចន្ទី​ប្រមាណ ១០ ម៉ឺន ដើម្បី​បំពេញ​តម្រូវ​ការ​ខ្សែ​សង្វាក់​ផលិតកម្ម និង​សម្រាប់​កែច្នៃ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​។

សមាគម​ស្វាយ​ចន្ទី​កម្ពុជាបានឲ្យដឹង​ថា គិតត្រឹមដើមឆ្នាំ​២០២៥ កម្ពុជា​មានសហគ្រាស​កែច្នៃស្វាយចន្ទី​ចំនួន ៥២ ក្នុង​នោះ​រោងចក្រ​​ធុន​មធ្យមមាន​ចំនួន ៦ (សមត្ថភាព​ផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោន​ក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាស​ផ្សេងទៀត​ជា​សិប្បកម្ម​លក្ខណៈគ្រួសារតូចៗ​។​

នៅក្នុងរដូវ​ប្រមូល​ផលគ្រាប់ស្វាយចន្ទី​ឆ្នាំ ២០២៦ ​រំពឹង​សម្រេចបាន ៨០ ម៉ឺនតោន ​ដល់ ១ ​លាន​តោន ​ដោយសារ​ការកើនឡើង​នៃផ្ទៃដីដាំដុះ រួមផ្សំនឹងការអំណោយ​ផល​ពី​អាកាស​ធាតុ។ ​

​យោងតាម​សមាគមស្វាយចន្ទី​កម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​ ​១,៥ ​ពាន់លាន​ដុល្លារ ​ពីការ​នាំចេញ​គ្រាប់​​ស្វាយ​ចន្ទី​ឆៅ ១ លាន​តោន​ កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។ គិត​មកដល់ពេលនេះ ​កម្ពុជា​មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ​៧៤ ម៉ឺនហិកតា៕

The post មកស្គាល់សហគ្រាស​កែច្នៃ​​គ្រាប់​ស្វាយ​ចន្ទី​ធំៗ​ក្នុង​ប្រទេស​ ប្រមូលទិញស្វាយចន្ទីរាប់ម៉ឺនតោន កែច្នៃនាំចេញទៅក្រៅប្រទេស appeared first on Kampuchea Thmey Daily.

ក្រៅពីក្រុមហ៊ុន​ដំឡើង​រថយន្ត កម្ពុជា​មាន​ក្រុមហ៊ុន​​​ផលិត​គ្រឿង​បន្លាស់​រថយន្ត​​ កំពុង​ពង្រីក​ខ្សែ​សង្វាក់​​ផលិតកម្ម​នៅ​កម្ពុជា
ក្រៅ​​ពី​វត្តមាន​ក្រុមហ៊ុន​ដំឡើង​រថយន្ត​ម៉ាក​ល្បីៗ​របស់​ពិភពលោក កម្ពុជា​បាន​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​រថយន្ត​ ដើម្បីផលិតគ្រឿងបន្លាស់រថយន្ត​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង​នាំចេញទៅក្រៅប្រទេស។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារពាណិជ្ជកម្ម​​ឆ្នាំ​ ២០២៥ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៦ របស់​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ម្សិលមិញ​នេះ លោក​ស្រី ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​យន្តការ​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ក្រោម​ស្លាក​យីហោ Made in Cambodia ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​រថយន្ត​ធំៗ​របស់​ពិភពលោក​ កំពុង​ពង្រីក​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុងនោះ​មាន​ដូចជា​ក្រុមហ៊ុន Denzo ក្រុមហ៊ុន Sumitomo និង Honda។

លោក​ស្រី​ ចម និម្មល ​បាន​បន្ថែម​ថា កម្ពុជា​កំពុង​ធ្វើ​ពិពិធកម្ម​ទំនិញ​ឲ្យ​សំបូរ​បែប ដោយ​អនុវត្ត​យន្តការ​ការជំរុញ​​ប្រើប្រាស់​ផលិតផល​ខ្មែរ និង​លើក​ស្ទួយ​ទំនិញ​ដែល​ផលិត​និង​ដំឡើង​នៅ​កម្ពុជា។

បើ​តាម​លោក​ស្រី​រដ្ឋមន្ត្រី ក្រៅ​ពី​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ត កម្ពុជា​មាន​ក្រុមហ៊ុន​ដំឡើង​រថយន្ត​ក្នុង​ស្រុក​មាន​ដូចជា​ក្រុមហ៊ុន Ford, Hyundai, Toyota, KIA, BYD, Isuzu, SsangYong និង GTV Motor រួម​ទាំង​ក្រុមហ៊ុន​ផលិត​សំបក​កង់​រថយន្ត​ដែល​ផលិតនៅ​កម្ពុជា។

ក្រុមហ៊ុន Denso Cambodia ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​រថយន្ត​របស់​ជប៉ុន ដែល​កំពុង​វិនិយោគ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់គ្រុប​ភ្នំពេញ។ Denso Cambodia ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Denso Corporation មាន​មូលដ្ឋាន​នៅ​ជប៉ុន ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និង​គ្រឿង​រថយន្ត​សកល មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង ២០០ នៅ​លើ​ពិភពលោក និង​ក្រុមហ៊ុន​ដៃគូ ៣៥ ប្រទេស។

ក្រុមហ៊ុន Denso បានវិយោគ​បង្កើតរោងចក្រ​ផលិតគ្រឿង​បន្លាស់​រថយន្ដ​នៅ​ក្នុង​ប្រទេស​កម្ពុជាតាំង​ពីឆ្នាំ២០១៣ ដែល​មាន​មុខសញ្ញា​ផលិត​ដូចជា៖

១)- ម៉ាញ៉េតូ (Magneto)
២)- ឧបករណ៍សម្រាប់បន្ថយកំដៅក្នុងម៉ាស៊ីនឡាន (Tube/Inner Fin for Inter Cooler)
៣)-ឧបករណ៍វាស់កម្រិតទឹកនៅក្នុងម៉ាស៊ីនឡានម៉ាស៊ូត (Level Switch for Diesel filter)
៤)- ឧបករណ៍បញ្ចុះកំដៅប្រេងនៅក្នុងម៉ាស៊ីន (SUS Oil Cooler)
៥)- កញ្ច្រែងទឹកក្តៅ (ចាប់ពីឆ្នាំ២០២២) (Radiator)

ដោយ​ឡែក ក្រុមហ៊ុន Sumitomo Corporation គឺជាក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅជាង ៦៥ ប្រទេស ជាមួយ​បុគ្គលិក​សរុប​ប្រមាណ ៧៩ ពាន់​នាក់ ដែល​វិនិយោគ​លើ​វិស័យ​ផលិតផល​ដែក ប្រព័ន្ធ​ដឹក​ជញ្ជូន​និង​សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឌីជីថល អចលនទ្រព្យ និង​ធនធាន​រ៉ែ ថាមពល គីមី និង​អេឡិចត្រូនិច​ជាដើម។

គ្រៀងបន្លាស់រថយន្ត​ជា​មុខទំនិញនាំចេញដ៏សំខាន់មួយ​របស់ប្រទេស​កម្ពុជា។ របាយការណ៍កត់ត្រា​ដោយ​ក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញថា ក្នុង​ឆ្នាំ ២០២៥ កម្ពុជា​បាននាំចេញមុខទំនិញសំខាន់ៗទៅក្រៅប្រទេស​មានទំហំ​សាច់ប្រាក់ ៣១ ពាន់លាន​ដុល្លារ។

ថ្លែង​នៅក្នុងពិធីបើក​​សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៦ នៅ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម​បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញសំខាន់ៗសម្រេចបានទំហំ​ទឹកប្រាក់ចំនួន ៣១.២៨ ពាន់លានដុល្លារអាម៉េរិកកើនឡើង ១៦.៩៥% និងការនាំចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២% ។

បើតាមមន្រ្តី​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទំនិញនាំចេញ​សំខាន់ៗរបស់កម្ពុជារួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែកជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូងមី និង៩)គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត៕

The post ក្រៅពីក្រុមហ៊ុន​ដំឡើង​រថយន្ត កម្ពុជា​មាន​ក្រុមហ៊ុន​​​ផលិត​គ្រឿង​បន្លាស់​រថយន្ត​​ កំពុង​ពង្រីក​ខ្សែ​សង្វាក់​​ផលិតកម្ម​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

ឯកសារស្រាវជ្រាវ​​គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតង​ នឹង​បង្ហាញ​ក្នុង​វេទិកា​ពិភាក្សា កម្ពុជា-ជប៉ុន
ឯកសារ​ស្រាវជ្រាវអំពី “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា” ដែលសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា​របស់​ជប៉ុន (ERIA) នឹង​យកទៅ​បង្ហាញនៅក្នុងវេទិកាពិភាក្សាររវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន នាពេលខាងមុខ​។

កាលពីម្សិលមិញនេះ មន្រ្តី​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បាន​ស្តាប់បទបង្ហាញពី​គម្រោងសិក្សាស្រាវជ្រាវ “ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយនិរន្តរភាព” និង “គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតងសម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា” ដែលមានការចូលរួម​ពី​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ​គណៈប្រតិភូជប៉ុនរួមមាន លោក​សាស្រ្តាចារ្យ WATANABE Tetsuya ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច​សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia – ERIA) លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេស​ជប៉ុន (METI) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC)។

បើតាមមន្រ្តី​ចូលរួមក្នុង​កិច្ច​ប្រជុំ​បាន​ឲ្យ​ដឹង​ថា របាយការណ៍ចុងក្រោយនៃការសិក្សាគម្រោងស្រាវជ្រាវរបស់ METI នឹងត្រូវយកទៅបង្ហាញនៅក្នុងវេទិកាពិភាក្សាររវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-ជប៉ុន នាពេលខាងមុខ៕

The post ឯកសារស្រាវជ្រាវ​​គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតង​ នឹង​បង្ហាញ​ក្នុង​វេទិកា​ពិភាក្សា កម្ពុជា-ជប៉ុន appeared first on Kampuchea Thmey Daily.

ត្រី​ទីឡាបព្យា​ខ្មែរ ជប៉ុន​ច្នៃ​ជា​ម្ហូប​ញាំ​ឆៅ​ជំនួស​ត្រី​សាល់ម៉ុន​
ត្រី​ទីឡាបព្យា​ដែល​ជា​ត្រី​ទឹកសាប ត្រូវ​បាន​កែច្នៃ​ជា​អាហារ​ញាំ​ឆៅ​ដោយ​ប្រើប្រាស់​បច្ចេកទេស​ពីអ្នកជំនាញ​​ជប៉ុន។

លោក សាំ បូរ៉ា ជំនួយការ​នាយក​ប្រតិបត្ត​ក្រុមហ៊ុន Cambodia Fresh Farm បាន​ឲ្យ​ដឹង​ថា ត្រី​ទី​ឡាប​ព្យា​ដែល​ជប៉ុន​ហៅ​ថា ណាន់ហ្គុឃឹដៃ ត្រូវ​បាន​កសិដ្ឋាន​របស់​លោក​ចិញ្ចឹម​តាម​បច្ចេកទេស​ជប៉ុន ដើម្បី​កែច្នៃ​ធ្វើ​ជា​អាហារ​សាសីមី (ត្រី​ហូប​ឆៅ)។

​លោក សាំ បូរ៉ា បញ្ជាក់ថា «ពូជត្រី​នេះ​យក​ប្រភពពី​​ក្នុង​ស្រុក​។ ​កសិដ្ឋាន​បាន​ប្រើប្រាស់​វិធី​ចិញ្ចឹម​បំប៉ន​តាំង​ពី​នៅ​​កូន​តូចៗ ហើយ​ដំណើរការ​កែច្នៃ​និង​វេចខ្ចប់​ជា​អាហារ​​ពី​មួយ​ដំណាក់កាលទៅមួយ​ដំណាក់កាល ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​និង​ការ​តេស្ត​ពិសោធន៍​ដើម្បី​រក្សា​បាន​គុណភាព​ និង​ធានា​សុវត្ថិភាព​ដល់​អ្នក​ទទួល​ទាន»។

ខណៈ​ដែល​ត្រី​កែច្នៃក្នុងស្រុក​នេះ​ អាច​ទទួល​ទាន​ជំនួសត្រី​សាល់ម៉ុន​នាំ​ចូល ទីផ្សារ​​បច្ចុប្បន្ន​មាន​តែ​លក់​​តាម​ផ្សារទំនើបធំៗ ហើយ​អតិថិជនគោលដៅភាគច្រើនជា​ជនបរទេស ខណៈ​​មួ​យខែៗ​អាច​លក់​បាន​ប្រហែល ៣០០ គីឡូក្រាម។ នេះបើតាម​លោក សាំ បូរ៉ា

លោក សាំ បូរ៉ា ក៏​សំណូមពរ​ដល់​​ពលរដ្ឋ​ជួយ​គាំទ្រ​ផលិតផល​ត្រីកែច្នៃ​ក្នុងស្រុកនេះ ដែលលោក​មើលឃើញ​ថា​ក៏ជា​ចំណែកមួយ​ជួយ​​ដល់​សេដ្ឋកិច្ច កាត់បន្ថយ​ការ​នាំចូល ជួយ​ពលរដ្ឋ​មាន​ការងារ​ធ្វើ​និង​មាន​ប្រាក់ចំណូល​៕

The post ត្រី​ទីឡាបព្យា​ខ្មែរ ជប៉ុន​ច្នៃ​ជា​ម្ហូប​ញាំ​ឆៅ​ជំនួស​ត្រី​សាល់ម៉ុន​ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​ជប៉ុន ​ចង់​វិនិយោគ​​កែច្នៃ​សំបកគ្រាប់ស្វាយ​ចន្ទី​ទៅជាទឹកខ្មេះ កាកសំណល់ចំណីសត្វ
អគ្គនាយករងក្រុមហ៊ុនជប៉ុន Nippon Koei Business Partners បាន​ចុះមក​​ទស្សនកិច្ច​ និង​បាន​ជួប​មន្រ្តី​កម្ពុជា​ដើម្បីពិភាក្សាពី​គម្រោង​វិនិយោគ​វិស័យស្វាយចន្ទីនៅកម្ពុជា។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុន Nippon Koei Business Partners បាន​ប្រាប់​មន្រ្តី​កម្ពុជា​ពី​បំណងមកសិក្សាស្វែងយល់ពីវិស័យស្វាយចន្ទីនៅ​កម្ពុជា។

ក្នុង​ឱកាស​ជំនួបពិភាក្សា​នោះ លោក Tsutomu បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យស្វាយចន្ទី ដើម្បី​នាំចេញ ជាពិសេសផ្តោតលើការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែល​សេស​សល់​នឹងយកទៅធ្វើជាចំណីសត្វ (គោ)។

ឆ្លើយតប​ការ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុនជប៉ុន ដែល​មាន​បំណង​មក​វិនិយោគ​កែច្នៃ​ស្វាយ​ចន្ទី​នៅ​កម្ពុជា​ លោក ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូពីសក្តានុពលរបស់វិស័យស្វាយចន្ទីនៅកម្ពុជា ខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទី និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី។

លោក ជា​ វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់​ទុននៅកម្ពុជាក្នុងវិស័យស្វាយចន្ទី ពីព្រោះនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការកែច្នៃស្វាយចន្ទី៕

The post ក្រុមហ៊ុន​ជប៉ុន ​ចង់​វិនិយោគ​​កែច្នៃ​សំបកគ្រាប់ស្វាយ​ចន្ទី​ទៅជាទឹកខ្មេះ កាកសំណល់ចំណីសត្វ appeared first on Kampuchea Thmey Daily.

ឃ្លាំងស្តុកអីវ៉ាន់ស្តង់ដាជប៉ុន មាន​វត្តមាន​​ក្នុងខេត្តព្រះសីហនុ បោះទុន​វិនិយោគ​ជាង ១០ លានដុល្លារ
លោក ពុំ វ៉ាអូន ជំនួយការ​​ផ្នែកលក់នៃក្រុមហ៊ុន​ AEON MALL LOGI PLUS បាន​គូស​បញ្ជាក់ឱ្យ​ដឹងថា ក្រុមហ៊ុន AEON MALL LOGI PLUS បាន​បោះ​ទុនវិនិយោគ​បង្កើត​ឃ្លាំង​ស្តុក​អីវ៉ាន់​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយ​ចាយ​ទឹក​ប្រាក់​អស់​ប្រមាណ ១០ លាន​ដុល្លារ​សម្រាប់​ដំណើរការ​នៃ​គម្រោង​នេះ។

គម្រោង​សាងសង់​ឃ្លាំង​​ស្តុក​អីវ៉ាន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​ចាប់​ផ្តើមនៅ​​​ឆ្នាំ​ ២០២២ ក្នុង​ទុន​វិនិយោគ​​ជាង ១០​ លាន​ដុល្លារ ​ហើយ​ឆ្នាំ ២០២៣ ទើប​រួចរាល់​ដាក់​ឲ្យ​ដំណើរការ​។ ជាក់ស្តែង គម្រោងនេះ​ដំណើរ​ការ​​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​​មាន​រយៈ​ពេល​ប្រមាណជាង ១ ឆ្នាំហើយ។

​លោក ពុំ វ៉ាអូន បាន​បន្ត​ថា សេវាកម្មឃ្លាំង​ស្តុក​ឥ៉វ៉ាន់​របស់ក្រុមហ៊ុន សម្រួល​បាន​យ៉ាង​ពេញ​លេញ​ជា​មួយ​ដៃ​គូ ឬ​ម្ចាស់​អាជីវកម្ម​នាំទំនិញចេញចូល​ទៅ​​ក្រៅ​ប្រទេស​​ ជា​ពិសេស​កាត់​បន្ថយ​ពេល​វេលា ការ​ដឹក​ជញ្ជូន​ចុះ​ឡើង​ ​​រក្សា​តម្លៃ​ប្រកួត​ប្រជែង។

ប្រៀប​ធៀប​ទៅ​ពី​មុន​ដែល​មិន​ទាន់​មាន​ឃ្លាំង​ស្តុក​នៅ​ក្នុង​ស្រុក និង​បច្ចុប្បន្ន​ លោក វ៉ាអូន​ បាន​ពន្យល់​ថា ប្រសិន​បើ​អតិថិជន​ ឬ​ម្ចាស់អាជីវកម្ម មាន​គម្រោង​ពង្រីក​នូវ​ទីផ្សារ​​ ​ត្រូវ​តែ​ទាមទារ​ឱ្យមាន​ការិយាល័យ​មួយ​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​ដើម្បី​លក់​ផលិតផល និង​ពង្រីក​ទីផ្សារ​របស់​ពួកគេ​។ ប៉ុន្តែ​ក្រោយពេលមាន​សេវាកម្ម​ពី​ខាង​ក្រុម​ហ៊ុន​ ​ម្ចាស់​អាជីវកម្ម​មិន​ចំ​បាច់​មាន​ការិយាល័យ ឬ​ជួល​បុគ្គលិក​នៅ​ស្រុក​ខ្មែរ ឬ​ត្រូវ​ការ​បើក​ក្រុម​ហ៊ុន​ដែល​ត្រូវ​​ការ​ចំណាយ​ធំ​នោះ​ទេ គឺ​គ្រាន់​តែ​ដាក់​ឯកសារ​នានា​ទាក់ទង​ទៅ​ហ្នឹង​អីវ៉ាន់ នោះ​ខាង​ក្រុម​ហ៊ុន​នឹង​ធ្វើ​ការ​ជំនួស​អ្នក​ផ្គត់ផ្គង់​នៅ​ក្រៅ​ប្រទេស​​ ដូច្នេះ​ពួក​គេ​អាច​ចំណេញ​ច្រើន ល្អ​ជាង​ការ​បើក​ការិយាល័យ​ដោយ​ខ្លួន​ឯង​នៅ​ស្រុក​ខ្មែរ​។

បន្ថែមពីនេះ ការ​រៀបចំ​ប្រព័ន្ធឃ្លាំងស្តុក​អីវ៉ាន់នៅក្នុងស្រុក​សម្រួល​ដល់ការ​ដឹកជញ្ជូន មិន​បាច់​ចំណាយ​ពេល​ដឹកជញ្ជូន​ចុះ​ឡើង​ដែល​ពីមុន​ ត្រូវ​ដឹក​បន្ត​ពី​ប្រទេស​ជិត​ខាង​ហើយ​ដែល​ត្រូវ​ចំណាយ​ពេល​យូរ រួម​ទាំង​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់។

ដោយ​ក្រុមហ៊ុន​អនុលោម​ទៅ​តាម​ច្បាប់ លោក វ៉ាអូន ក៏​បាន​បន្ថែម​ដែរ​ថា សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ចង់​សហការជាមួយក្រុមហ៊ុន AEON MALL LOGI PLUS ក្នុងការ​ស្តុក​អីវ៉ាន់​នេះ​ គឺ​ត្រូវ​តែ​ទៅ​ចុះ​ឈ្មោះ និង​មាន​ការ​បញ្ជាក់​ពី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​បាន​ត្រឹម​ត្រូវ ដែល​សម​ស្រប​និង​គោរព​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​ប្រទេស​កម្ពុជា៕

The post ឃ្លាំងស្តុកអីវ៉ាន់ស្តង់ដាជប៉ុន មាន​វត្តមាន​​ក្នុងខេត្តព្រះសីហនុ បោះទុន​វិនិយោគ​ជាង ១០ លានដុល្លារ appeared first on Kampuchea Thmey Daily.

មន្រ្តី​ក្រុមហ៊ុន​ជប៉ុន Sumitomo ចុះ​មក​ទស្សនកិច្ច​ ​ជំរុញ​ការ​វិនិយោគ​​​​ក្រុមហ៊ុន​ជប៉ុននៅ​​កម្ពុជា
មន្រ្តី​សាជីវកម្មក្រុមហ៊ុន​​ជប៉ុន Sumitomo Mitsui Banking Corporation បាន​ចូល​ជួបពិភាក្សាការងារ​ជាមួយ​មន្រ្តី​កម្ពុជា​ក្នុងគោលបំណងពិនិត្យកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសំដៅជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​សាជីវកម្ម​របស់ជប៉ុនដឹកនាំ​ដោយលោក Hironori Shimojima អនុប្រធានទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក បាន​ចុះ​មកទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា ដើម្បីអង្កេតដោយផ្ទាល់នូវវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា។

ក្នុងជំនួបពិភាក្សាជាមួយ​មន្រ្តី​តំណាង​​សាជីវកម្ម​របស់​ក្រុមហ៊ុនជប៉ុន លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលឹកឡើងវិញអំពីបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅកាន់ទីក្រុងតូក្យូ កាលពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៤ ដោយបានរៀបចំសិក្ខាសាលា, ទទួលជួបពិភាក្សាការងារ និងរៀបចំជំនួបផ្គូផ្គងធុរកិច្ចជាមួយសហគមន៍ធុរកិច្ចជប៉ុន។

ក្នុង​ឱកាស​នោះ លោក សួន សុផល​ ក៏​បានលើកឡើង​អំពីវិស័យគន្លឹះមួយចំនួនដែលកម្ពុជាបានកំពុងស្រូបទាញវិនិយោគិនឱ្យមកឆក់ឱកាសបណ្តាក់ទុនវិនិយោគដែលវិស័យទាំងនោះរួមមានកសិ-ឧស្សាហកម្ម, ភស្តុភារកម្ម, កម្មន្តសាលធន់ស្រាល, សុខាភិបាល និងថាមពលកកើតឡើងវិញជាដើម។ លោក​បានបង្ហាញសុទិដ្ឋិនិយមថាក្រុមការងារតុជប៉ុន (Japan Desk) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអាចសហការជាមួយ Sumitomo Mitsui Banking Corporation ដើម្បីរួមគ្នាបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ខាងមុខ។

ជាការឆ្លើយតប លោក Hironori Shimojima បានកត់សម្គាល់នូវសកម្មភាពដ៏សកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការដើរគោះទ្វារវិនិយោគិនឱ្យមកសិក្សាសមិទ្ធិលទ្ធភាព និងដាក់ទុនវិនិយោគនៅកម្ពុជា ហើយលោកមានជំនឿចិត្តថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងវិលត្រលប់ទៅកាន់ប្រទេសជប៉ុននាពេលវេលាសមស្របខាងមុខ ដើម្បីបន្តបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ខ្លួន៕

The post មន្រ្តី​ក្រុមហ៊ុន​ជប៉ុន Sumitomo ចុះ​មក​ទស្សនកិច្ច​ ​ជំរុញ​ការ​វិនិយោគ​​​​ក្រុមហ៊ុន​ជប៉ុននៅ​​កម្ពុជា appeared first on Kampuchea Thmey Daily.

១០ខែ ដើមឆ្នាំ២០២៤ កម្ពុជា​អនុម័ត​គម្រោង​​វិនិយោគ​ កើន​ទុន​ដល់​​​ប្រមាណ ៥,៥ ប៊ីលានដុល្លារ
ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៤៦ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ ប៊ីលានដុល្លារអាម៉េរិក ដែល​មានការកើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

​ខណៈ​ដែល​វិនិយោគិនជប៉ុនកាន់តែ​មាន​ការ​ចាប់​អារម្មណ៍​ទៅលើបរិយាកាសវិនិយោគនៅកម្ពុជា បើ​តាម​​ក្រុមប្រឹក្សាអភិវឌ្ឋន៍​កម្ពុជា​​ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ការ​វិនិយោគពី​ប្រទេសជប៉ុន​ឈរ​នៅលំដាប់ទី៧ ដែលមាន​ទុន​វិនិយោគ​សរុបប្រមាណ ៤០លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា។

កាលពីថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មាន​រៀបចំ​ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគម​ជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤។ ជំនួបផ្គូផ្គងធុរកិច្ចនាឱកាសនេះ រៀបចំឡើងក្នុងគោលបំណង​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរវាងសមាគម និងវិនិយោគិនរវាងប្រទេសទាំងពីរ ស្របតាមចក្ខុវិស័យរបស់​លោក​ ស៊ុន ចាន់ថុល ក្នុងបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូស​បញ្ជាក់ថា ការរៀបចំជំនួបផ្គូផ្គង​​ធុរកិច្ចនេះ បង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនទៅលើបរិយាកាសវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងប្រចាំ​ប្រទេសថៃ ធ្លាប់បានសហការរៀបចំសិក្ខាសាលាដើម្បីជំរុញទាក់ទាញការវិនិយោគពីក្រុមហ៊ុនជប៉ុនតាមរយៈយន្តការប្រទេសបូក (Thailand +1)។

ថ្លែងនៅ​ក្នុងឱកាសនេះ លោក​ឧបនាយករដ្ឋមន្រ្តី ក៏​បានលើកឡើង​ពី​ការ​បើកការិយាល័យ​របស់​សមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៤ ដែលជាសក្ខីភាពនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកម្ពុជា និងជប៉ុន​ក្នុង​ស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា។

លោក​ ស៊ុន ចាន់ថុល បានបញ្ជាក់​បន្ថែម​​ថា នាពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោង​វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ការដាក់ពាក្យ និងការទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងគឺសុទ្ធសឹងតែធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅ​ពេល​ឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ៕

The post ១០ខែ ដើមឆ្នាំ២០២៤ កម្ពុជា​អនុម័ត​គម្រោង​​វិនិយោគ​ កើន​ទុន​ដល់​​​ប្រមាណ ៥,៥ ប៊ីលានដុល្លារ appeared first on Kampuchea Thmey Daily.