ព័ត៌មានជាតិ
ត្រីទីឡាបព្យាខ្មែរ ជប៉ុនច្នៃជាម្ហូបញាំឆៅជំនួសត្រីសាល់ម៉ុន
ត្រីទីឡាបព្យាដែលជាត្រីទឹកសាប ត្រូវបានកែច្នៃជាអាហារញាំឆៅដោយប្រើប្រាស់បច្ចេកទេសពីអ្នកជំនាញជប៉ុន។
លោក សាំ បូរ៉ា ជំនួយការនាយកប្រតិបត្តក្រុមហ៊ុន Cambodia Fresh Farm បានឲ្យដឹងថា ត្រីទីឡាបព្យាដែលជប៉ុនហៅថា ណាន់ហ្គុឃឹដៃ ត្រូវបានកសិដ្ឋានរបស់លោកចិញ្ចឹមតាមបច្ចេកទេសជប៉ុន ដើម្បីកែច្នៃធ្វើជាអាហារសាសីមី (ត្រីហូបឆៅ)។

លោក សាំ បូរ៉ា បញ្ជាក់ថា «ពូជត្រីនេះយកប្រភពពីក្នុងស្រុក។ កសិដ្ឋានបានប្រើប្រាស់វិធីចិញ្ចឹមបំប៉នតាំងពីនៅកូនតូចៗ ហើយដំណើរការកែច្នៃនិងវេចខ្ចប់ជាអាហារពីមួយដំណាក់កាលទៅមួយដំណាក់កាល ត្រូវឆ្លងកាត់ការត្រួតពិនិត្យនិងការតេស្តពិសោធន៍ដើម្បីរក្សាបានគុណភាព និងធានាសុវត្ថិភាពដល់អ្នកទទួលទាន»។
ខណៈដែលត្រីកែច្នៃក្នុងស្រុកនេះ អាចទទួលទានជំនួសត្រីសាល់ម៉ុននាំចូល ទីផ្សារបច្ចុប្បន្នមានតែលក់តាមផ្សារទំនើបធំៗ ហើយអតិថិជនគោលដៅភាគច្រើនជាជនបរទេស ខណៈមួយខែៗអាចលក់បានប្រហែល ៣០០ គីឡូក្រាម។ នេះបើតាមលោក សាំ បូរ៉ា
លោក សាំ បូរ៉ា ក៏សំណូមពរដល់ពលរដ្ឋជួយគាំទ្រផលិតផលត្រីកែច្នៃក្នុងស្រុកនេះ ដែលលោកមើលឃើញថាក៏ជាចំណែកមួយជួយដល់សេដ្ឋកិច្ច កាត់បន្ថយការនាំចូល ជួយពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


