ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន ចង់វិនិយោគកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ កាកសំណល់ចំណីសត្វ
អគ្គនាយករងក្រុមហ៊ុនជប៉ុន Nippon Koei Business Partners បានចុះមកទស្សនកិច្ច និងបានជួបមន្រ្តីកម្ពុជាដើម្បីពិភាក្សាពីគម្រោងវិនិយោគវិស័យស្វាយចន្ទីនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុន Nippon Koei Business Partners បានប្រាប់មន្រ្តីកម្ពុជាពីបំណងមកសិក្សាស្វែងយល់ពីវិស័យស្វាយចន្ទីនៅកម្ពុជា។

ក្នុងឱកាសជំនួបពិភាក្សានោះ លោក Tsutomu បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យស្វាយចន្ទី ដើម្បីនាំចេញ ជាពិសេសផ្តោតលើការកែច្នៃផ្លែនិងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់នឹងយកទៅធ្វើជាចំណីសត្វ (គោ)។
ឆ្លើយតបការចាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន ដែលមានបំណងមកវិនិយោគកែច្នៃស្វាយចន្ទីនៅកម្ពុជា លោក ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូពីសក្តានុពលរបស់វិស័យស្វាយចន្ទីនៅកម្ពុជា ខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទី និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យស្វាយចន្ទី ពីព្រោះនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការកែច្នៃស្វាយចន្ទី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


