ព័ត៌មានជាតិ
ក្រៅពីក្រុមហ៊ុនដំឡើងរថយន្ត កម្ពុជាមានក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត កំពុងពង្រីកខ្សែសង្វាក់ផលិតកម្មនៅកម្ពុជា
ក្រៅពីវត្តមានក្រុមហ៊ុនដំឡើងរថយន្តម៉ាកល្បីៗរបស់ពិភពលោក កម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត ដើម្បីផលិតគ្រឿងបន្លាស់រថយន្តផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញនេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តាមរយៈយន្តការជំរុញការប្រើប្រាស់ផលិតផលខ្មែរក្រោមស្លាកយីហោ Made in Cambodia ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តធំៗរបស់ពិភពលោក កំពុងពង្រីកខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជាក្រុមហ៊ុន Denzo ក្រុមហ៊ុន Sumitomo និង Honda។

លោកស្រី ចម និម្មល បានបន្ថែមថា កម្ពុជាកំពុងធ្វើពិពិធកម្មទំនិញឲ្យសំបូរបែប ដោយអនុវត្តយន្តការការជំរុញប្រើប្រាស់ផលិតផលខ្មែរ និងលើកស្ទួយទំនិញដែលផលិតនិងដំឡើងនៅកម្ពុជា។
បើតាមលោកស្រីរដ្ឋមន្ត្រី ក្រៅពីរោងចក្រផលិតគ្រឿងបន្លាស់រថយន្ត កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តក្នុងស្រុកមានដូចជាក្រុមហ៊ុន Ford, Hyundai, Toyota, KIA, BYD, Isuzu, SsangYong និង GTV Motor រួមទាំងក្រុមហ៊ុនផលិតសំបកកង់រថយន្តដែលផលិតនៅកម្ពុជា។

ក្រុមហ៊ុន Denso Cambodia ជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តរបស់ជប៉ុន ដែលកំពុងវិនិយោគរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។ Denso Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Denso Corporation មានមូលដ្ឋាននៅជប៉ុន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងគ្រឿងរថយន្តសកល មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២០០ នៅលើពិភពលោក និងក្រុមហ៊ុនដៃគូ ៣៥ ប្រទេស។
ក្រុមហ៊ុន Denso បានវិយោគបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្ដនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣ ដែលមានមុខសញ្ញាផលិតដូចជា៖
១)- ម៉ាញ៉េតូ (Magneto)
២)- ឧបករណ៍សម្រាប់បន្ថយកំដៅក្នុងម៉ាស៊ីនឡាន (Tube/Inner Fin for Inter Cooler)
៣)-ឧបករណ៍វាស់កម្រិតទឹកនៅក្នុងម៉ាស៊ីនឡានម៉ាស៊ូត (Level Switch for Diesel filter)
៤)- ឧបករណ៍បញ្ចុះកំដៅប្រេងនៅក្នុងម៉ាស៊ីន (SUS Oil Cooler)
៥)- កញ្ច្រែងទឹកក្តៅ (ចាប់ពីឆ្នាំ២០២២) (Radiator)
ដោយឡែក ក្រុមហ៊ុន Sumitomo Corporation គឺជាក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅជាង ៦៥ ប្រទេស ជាមួយបុគ្គលិកសរុបប្រមាណ ៧៩ ពាន់នាក់ ដែលវិនិយោគលើវិស័យផលិតផលដែក ប្រព័ន្ធដឹកជញ្ជូននិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល អចលនទ្រព្យ និងធនធានរ៉ែ ថាមពល គីមី និងអេឡិចត្រូនិចជាដើម។

គ្រៀងបន្លាស់រថយន្តជាមុខទំនិញនាំចេញដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ របាយការណ៍កត់ត្រាដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងឆ្នាំ ២០២៥ កម្ពុជាបាននាំចេញមុខទំនិញសំខាន់ៗទៅក្រៅប្រទេសមានទំហំសាច់ប្រាក់ ៣១ ពាន់លានដុល្លារ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ ២០២៥ និងលើកទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៦ នៅក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញសំខាន់ៗសម្រេចបានទំហំទឹកប្រាក់ចំនួន ៣១.២៨ ពាន់លានដុល្លារអាម៉េរិកកើនឡើង ១៦.៩៥% និងការនាំចូលសម្រេចបានទឹកប្រាក់ ៣៣.៩៦ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨.៣២% ។
បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន៖ ១) សម្លៀកបំពាក់ ២) វាយនភ័ណ្ឌ ៣)ស្បែកជើង ៤) សម្ភារៈធ្វើដំណើរនិង កាបូប ៥) សំបកកង់រថយន្ត ៦) ស្វាយចន្ទី ៧) អង្ករ ៨) ដំឡូងមី និង៩)គ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


