សហគ្រាសបារាំង Archives - Kampuchea Thmey Daily

តើ​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្រ្តី​បារាំង​មក​កម្ពុជា​ សម្រេច​បាន​លទ្ធផល​អ្វី​ខ្លះ?
ក្នុង​ដំណើរ​ទស្សនកិច្ច​​របស់​​រដ្ឋមន្រ្តី​បារាំង​ ទទួលបន្ទុក​ពាណិជ្ជកម្ម និង​ទាក់ទាញ​វិនិយោគ មាន​ការ​ជួប​​ពិភាក្សា​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្រ្តីជាន់ខ្ពស់​កម្ពុជា​ជាច្រើន​រូប​​​ ដើម្បី​ពង្រឹង​កិច្ច​សហការ​ និង​ជំរុញការ​វិនិយោគ​​លើ​វិស័យ​អាទិភាព​​មួយ​ចំនួន។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៦ នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់​ទាញវិនិយោគរបស់ប្រទេសបារាំង បាន​បង្ហាញ​ពី​លទ្ធផល​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា រួម​ទាំង​ឆ្លើយ​តប​សំនួរ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​ការ​ពង្រឹង​កិច្ចសហការ និង​ការ​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​យុទ្ធសាស្រ្ត​​របស់​ក្រុមហ៊ុន​បារាំងនៅកម្ពុជា។​​

នៅក្នុង​សន្និសីទ លោក​​រដ្ឋមន្រ្តី​បាន​លើក​ពី​ការវិវត្ត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង​និង​កម្ពុជា បន្ទាប់​ពី​មាន​ជំនួប​​កំពូល​ជាច្រើន​លើក​រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ។ ជំនួប​ចុងក្រោយ​បង្អស់​គឺរវាង​ប្រធានាធិបតី​បារាំង លោក អេម៉ានូអែល ម៉ាក្រុង ជាមួយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា​ នៅទី​ក្រុងប៉ារីស​ និង​កាលពី​ខែ​មករា ឆ្នាំ២០២៤ និង​ខែ មិថុនា​ ឆ្នាំ២០២៥ នៅ​ក្នុង​ក្របខ័ណ្ឌ​ក្រៅផ្លូវការ​នៃ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​ស្តីពី​មហា​សមុទ្រ​នៅ​ទីក្រុង​ប៉ារីស។

​ដោយឡែក ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក៏​បាន​ជួប​ប្រធានាធិបតី​បារាំង​ចំនួន​ពីរលើក​ផង​ដែរ គឺ​នៅ​ក្នុង​ខែ វិច្ឆិកា​ ឆ្នាំ២០២៣ និង​ខែ​តុលា ឆ្នាំ២០២៤។

​ជាមួយ​គ្នានេះ លោក​បាន​លើក​ពី​សារៈសំខាន់​នៃដំណើរទស្សនកិច្ចរបស់​ប្រធានាធិបតី​បារាំង​​ក្នុង​កិច្ចប្រជុំ​ហ្រ្វង់កូហ្វូនីនៅរាជធានី​ភ្នំពេញនៅ​ខែ​វិច្ឆិកា​ខាងមុខនេះ​ គឺ​ធ្វើឡើងបន្ទាប់ពីរយៈពេល ៦០ ឆ្នាំ នៃដំណើរទស្សនកិច្ច​របស់លោក​សេនា​ប្រមុខ ហ្សាល ដឺហ្គោល មកកាន់​ព្រះរាជាណាចក្រកម្ពុជា ដែល​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ រួមចំណែក​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ។

ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់ការ​ផ្លាស់ប្តូរជា​ច្រើន​ក្នុងរយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ទស្សនកិច្ច​នេះ​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត។

លោក​បាន​លើក​​ឡើង​ពី​គោលបំណង​របស់​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ដែល​ចង់​ឃើញ​ការ​​វិនិយោគ​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​ច្រើន និង​ជំរុញ​គម្រោង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ឲ្យ​លេច​ជា​រូបរាង។

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា លោករដ្ឋមន្រ្តី​បានបញ្ជាក់ថា លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយ​ចំនួន​រួមមាន លោក ​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និងថាមពល ព្រម​ទាំង​ថ្នាក់​ដឹកនាំមួយ​ចំនួនទៀត ដើម្បី​ជំរុញ​ឲ្យគម្រោង​យុទ្ធសាស្រ្ត​មួយ​ចំនួន​​សម្រេច​ចេញ​ជា​រូបរាង​​ដូចជា​ផ្នែក​​ថាមពល និង​សុខាភិបាល ដែល​ប្រទេស​បារាំង​មាន​ជំនាញ​ និង​គុណ​តម្លៃ​ខ្ពស់។​

ជុំវីញ​​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា ​រដ្ឋមន្រ្តី​​ទទួលបន្ទុក​ពាណិជ្ជកម្ម និង​ទាក់ទាញ​វិនិយោគរបស់​បារាំង​រូប​នេះ ក៏​បាន​ជួប​ក្រុមហ៊ុន​បារាំង​ដែលកំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា។

លោកថា មានបណ្តាញ​ក្រុមហ៊ុន​បារាំងជាង ២០០ ក្រុមហ៊ុន កំពុង​មាន​វត្តមាននៅ​កម្ពុជា ក្នុងនោះ​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​បារាំងជាង ៣៥ ក្រុមហ៊ុន ព្រម​ទាំង​សហគ្រិន និង​ថ្នាក់ដឹកនាំ​ជាច្រើន​ទៀត ដែល​សកម្ម​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ សណ្ឋាគារ និង​សំណង់។

ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​បារាំង​និង​កម្ពុជា នៅ​ក្នុង​ឆ្នាំ ២០២៥ កើន​ដល់​ដល់ ១.៧៥ ពាន់​លាន​អឺរ៉ូ មាន​​កំណើន​ឡើង ១៧.៥% ធៀបនឹង​ឆ្នាំ២០២៤។ ទំហំ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​បារាំង​បាន​ឈាន​ដល់ ៦៩២ លាន​អឺរ៉ូ នៅ​ចុង​ឆ្នាំ២០២៤ កើន​ឡើង ២៥% ធៀបនឹងឆ្នាំ២០២៣។

​កម្ពុជា​នាំ​ចូល​មក​បារាំង​នូវ​ផលិត​ផល​វាយនភណ្ឌ ស្រូវ និង​កង់ ខណៈ​កម្ពុជា​ជា​ប្រទេស​ផលិត​កង់​ដ៏​ធំ រីឯ​បារាំង​នាំចេញ​ទៅ​កម្ពុជា​នូវ​យន្តហោះ ​ដូចជា​យន្តហោះ ATR ផលិតផល​កសិ-ឧស្សាហកម្ម និង​ផលិតផល​ឱសថ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​ នៅកម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ បានចុះទៅ​​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​បាន​​ទៅ​ទស្សនា​ព្រលាន​យន្តហោះ​ថ្មីដ៏​អស្ចារ្យ និង​ប្រណីត​របស់​កម្ពុជា​ដែល​មាន​ក្រុមហ៊ុន​បារាំង​ធំៗ​បាន​ដើរ​តួ​ដ៏​សំខាន់មាន​​​ដូចជា ក្រុមហ៊ុន VINCI Airports, Lagardère Travel Retail, Newrest និង​ក្រុមហ៊ុន​ផ្សេង​ទៀត ខណៈ​ដែល​ព្រលាន​យន្តហោះ​ថ្មី​នេះ​បង្ហាញ​ពី​មុខមាត់​ថ្មី​នៅក្នុង​ដំណើរ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

លោក​លើកឡើង​ពី​ការ​ជំរុញ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​របស់​កម្ពុជា​ពង្រីកសក្តានុពលចូលទីផ្សារបារាំង។ ជាក់ស្តែង នៅ​ក្នុង​ពិព័រណ៍​អាហារ​នៅ​ទីក្រុង​ប៉ារីស ​លោកជំទាវ ចម និម្មល បានចូលរួមពិព័រណ៍អាហារនៅទីក្រុងប៉ារីសដោយជោគជ័យ ហើយចង់រៀបចំពិព័រណ៍ស្រដៀងគ្នានេះនៅកម្ពុជា។

​ក្រុមហ៊ុន​បារាំង​ក៏​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​កម្ពុជា បង្កើត​ទីផ្សារ​លក់ដុំ​ផលិតផល​ស្រស់ ដែល​ជួយ​ដល់​វិស័យ​ផលិតកម្ម កសិ-ឧស្សាហកម្ម និងការ​នាំចេញ​របស់​កម្ពុជា​ឱ្យ​ស្រប​តាម​ស្តង់ដារអន្តរជាតិ។

​បន្ថែមពីនេះ ក៏​មាន​គម្រោងកិច្ចសហការលើ​ការ​បង្កើត​​មជ្ឈមណ្ឌល​មន្ទីរពេទ្យ​សាកលវិទ្យាល័យ ព្រមទាំង​គម្រោង​​អភិវឌ្ឍ​ថាមពល និង​​ការគ្រប់គ្រង​សំណល់​នៅ​រាជធានីភ្នំពេញ។

លោក នីកូឡា ហ្វ័ររីស្យេ បាន​បញ្ជាក់ថា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតីបារាំង​ក្នុង​កិច្ចប្រជុំ​ហ្រ្វង់កូហ្វូនី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្មបារាំង-កម្ពុជា រួម​នឹង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​បារាំង ក៏​នឹង​រៀបចំ​ឲ្យមាន​ «វេទិកា​ធុរកិច្ច​បារាំង-កម្ពុជា លើកទី ៣» ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។ ព្រឹត្តិការណ៍នេះ​រំពឹង​ថា នឹង​មានអ្នកចូលរួម​ប្រហែល ៤០០ នាក់ ដែល​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ស្វែង​យល់​ពី​សក្តានុពល​សេដ្ឋកិច្ច​នៅ​កម្ពុជា។

ទស្សនវិស័យនាពេលអនាគត លោក​មើលឃើញ​ថា កម្ពុជានិងបារាំងអាច​​ចែករំលែកគុណតម្លៃ និង​វប្បធម៌​រួមគ្នា ស្រប​ស្ថានភាពពិភពលោក​បច្ចុប្បន្ន​កំពុង​​ជួប​ប្រទះ​នឹងជម្លោះនានា​ដូចជានៅអ៊ុយក្រែន និង​ការលំបាក​ក្នុងពាណិជ្ជកម្មអន្តរជាតិ ការ​ពង្រឹងកិច្ច​សហប្រតិបត្តិការទ្វេភាគីរយៈពេលវែង​ដោយ​គោរ​ពច្បាប់​ពាណិជ្ជកម្​មរួមគ្នាគឺពិតជា​មានសារៈសំខាន់​ខ្លាំង។

លោក​អះអាង​ថា ក្នុង​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង នឹង​ជួយ​ជំរុញ​និងពន្លឿន​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចបែបឈ្នះ-ឈ្នះនេះ​ឱ្យកាន់តែលឿន និង​មាន​ប្រសិទ្ធភាព​ទៅមុខ៕

The post តើ​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្រ្តី​បារាំង​មក​កម្ពុជា​ សម្រេច​បាន​លទ្ធផល​អ្វី​ខ្លះ? appeared first on Kampuchea Thmey Daily.

បណ្តាញ​ក្រុមហ៊ុន​បារាំង​ទាំង​តូច​ទាំង​ធំ​ប្រមាណ ២០០ កំពុង​មាន​វត្តមាន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា
បណ្តាញ​ក្រុមហ៊ុន​បារាំង​ប្រមាណ ២០០ ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា រួម​ទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​បារាំង​ធំៗ​ចំនួន​ ៣៥ ទៀត ក៏​កំពុង​មាន​វត្តមាន​ពង្រីក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​​ធ្វើ​ឡើង​កាល​ពី​រសៀល​ម្សិលមិញ​នេះ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រី​ប្រតិភូ​អម​រដ្ឋមន្ត្រីក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំង​ ទទួលបន្ទុក​ពាណិជ្ជកម្ម និង​ទាក់ទាញ​វិនិយោគ​បាន​លើក​ឡើង​ពី​ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​បារាំង និង​កម្ពុជា។

លោក នីកូឡា ហ្វ័ររីស្យេ បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​បារាំង​​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ជាច្រើន​ដូចជា ដឹកជញ្ជូន ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ សណ្ឋាគារ និង​សំណង់។

ពាក់ព័ន្ធ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចទ្វេភាគី​រវាង​ប្រទេស​បារាំង​និង​កម្ពុជា​ លោក នីកូឡា ហ្វ័ររីស្យេ បានលើក​ពី​បណ្តាញ​ក្រុមហ៊ុន​បារាំង​ជាង ២០០ ដែល​កំពុង​វិនិយោគ​​នៅ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​បារាំង ៣៥ ក្រុមហ៊ុន និង​សហគ្រិន​បារាំង​​ផ្សេង​ទៀត។

លោក​ក៏​បាន​រំលេច​វត្តមាន​របស់​ក្រុមហ៊ុន​បារាំង​ Vinci ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​ថ្មីដ៏ប្រណីតផងដែរ​។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​បារាំង និង​កម្ពុជា​បាន​ហក់ឡើងដល់ទៅ ១,៧៥ ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ ២០២៥ កើន​ឡើង ១៧,៥% ធៀប​នឹង​ឆ្នាំ ២០២៤។

ការ​វិនិយោគ​ផ្ទាល់ (FDI) ពី​ប្រទេស​បារាំង​បាន​ឈាន​ដល់ ៦៩២ លាន​អឺរ៉ូ នៅ​ចុង​ឆ្នាំ ២០២៤ កើន​ឡើង ២៥% ធៀប​នឹង​ឆ្នាំ ២០២៣។

បារាំង​នាំចូល​ផលិតផល​ជាច្រើន​ពី​កម្ពុជា​រួមមាន ស្រូវ និង​កង់។ រីឯ​បារាំង​នាំចេញ​ទៅ​កម្ពុជា​វិញ​នូវ យន្តហោះ​ ផលិតផល​កសិឧស្សាហកម្ម និង​ផលិតផល​ឱសថ។​

ខណៈ​កម្ពុជា​ត្រៀម​ទទួល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អង្គការ​ហ្រ្វង់កូហ្វូនី ដែល​នឹង​មាន​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​នៃ​ប្រធានាធិបតី​បារាំង​មក​កម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ គូស​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើងបន្ទាប់​ពីមាន​ជំនួប​ជាច្រើនលើក​រវាង​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ជាពិសេស​រវាង​ប្រធានាធិបតី​បារាំង លោក អេម៉ានូអែល ម៉ាក្រុង និង​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជាជា​បន្តបន្ទាប់​នៅទី​ក្រុងប៉ារីស និង​នៅក្នុងក្របខណ្ឌក្រៅផ្លូវការ​នៃការប្រជុំ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​មហាសមុទ្រ រួម​ទាំង​ជំនួប​ជាមួយ​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី​ ចំនួន​ពីរលើក​កាល​ពី​ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤។

បើតាម​លោក​រដ្ឋមន្រ្តី ដំណើរទស្សនកិច្ច​របស់ប្រធានាធិបតីបារាំង​នៅ​ខែ​វិច្ឆិកា​ខាងមុខ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដ៏​សំខាន់​មួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សេនាប្រមុខ ហ្សាល ដឺហ្គោល​កាលពី ៦០ ឆ្នាំមុន ដែល​នឹង​ចូលរួម​ចំណែក​ពង្រឹង​កិច្ច​សហការ​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​៕

The post បណ្តាញ​ក្រុមហ៊ុន​បារាំង​ទាំង​តូច​ទាំង​ធំ​ប្រមាណ ២០០ កំពុង​មាន​វត្តមាន​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

សហគ្រិន​មក​ពី​បារាំង ជ្រើសរើស​ព្រលាន​យន្តហោះ​តេជោ​ បើក​អាជីវកម្ម​ជំនួញ​ដំបូង​នៅ​កម្ពុជា
សហគ្រិន​​បារាំង បាននាំ​ផលិតផល​យីហោ​ល្បីៗ​របស់ពិភពលោក ដោយ​ជ្រើសរើសវិនិយោគ​បោះ​​ទីតាំង​ដំណើរការ​អាជីវកម្ម​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​។

វត្តមាន​របស់​ក្រុមហ៊ុន​បារាំង​នេះ ក្រោយ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​តម្លៃប្រមាណ ២ ០០០ លាន​ដុល្លារ បាន​បើក​ឲ្យ​ដំណើរការ​បណ្ដោះអាសន្ន​កាល​ពី​ថ្ងៃទី ០៩ ខែ​កញ្ញា ​ឆ្នាំ ២០២៥។

បុគ្គលិក​ផ្នែក​លក់នៅ​ហាង Phnom Penh Eye Love Sunglasses នៅ​ច្រក​ស្ថានីយ​អ្នក​ដំណើរ​នៅ​ជាន់​ទី​ពីរ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​បាន​ប្រាប់​ថា ហាង​នេះ​ដំណើរការ​ដោយ​មាន​អ្នក​គ្រប់គ្រង (CEO) ជា​ជនជាតិ​បារាំង ដែល​មាន​ហាងលក់​​វ៉ែន​តា រួម​ទាំង​ហាង​លក់​​ខោអាវ​សុទ្ធ​តែ​ជា​យីហោ​ល្បីៗ​ពី​អន្តរជាតិ។

ការ​បើកអាជីវកម្ម​ដោយ​ជ្រើសរើស​អាកាសយានដ្ឋាន​អន្តរជាតិតេជោ​ បុគ្គលិក​រូប​នេះ​អះអាង​ថា ដោយសារ​មើល​ឃើញ​​ពី​សក្ដានុពល​នៃ​ព្រលានយន្តហោះ​​ថ្មី​របស់​កម្ពុជា​ត្រូវ​បាន​អភិវឌ្ឍ​យ៉ាង​ទំនើប ដែលរំពឹង​​នឹង​ស្រូប​ទាញ​បាន​កំណើន​ភ្ញៀវ​ទេសចរ​ និង​អ្នក​ដំណើរ​នៅ​ពេល​ខាង​មុខ ស្រប​ពេល​ដែល​ផលិតផល​របស់​ហាង​​នាំចូល​សុទ្ធ​តែ​ជា​យីហោ​អន្តរជាតិ​ ​មាន​ការ​ទទួល​ស្គាល់​​ជា​ទូទៅ​ពី​អ្នក​ដំណើរ​​មក​ពី​ជុំវិញ​ពិភពលោក​៕

The post សហគ្រិន​មក​ពី​បារាំង ជ្រើសរើស​ព្រលាន​យន្តហោះ​តេជោ​ បើក​អាជីវកម្ម​ជំនួញ​ដំបូង​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​បារាំងជំនាញ​ ផលិត​​កែច្នៃ​គ្រឿងអលង្ការ​ បើក​​ដំណើរការ​​រោងចក្រ​នៅ​កម្ពុជា
ក្រុមហ៊ុន Metal Jewelry Cambodia ​បានចាប់ផ្តើមខ្សែ​ចង្វាក់​​រោងចក្រផលិត​និង​បង្គុំគ្រឿងអលង្ការនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។

ក្រុមហ៊ុន Metal Jewelry Cambodia ទទួលបាន​ការ​អនុញ្ញាតិ​វិនិយោគបង្កើតរោងចក្រផលិតនិងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈនិងប្លាស្ទិក កាលពីខែមិថុនា ឆ្នាំ២០២៣។ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Metal Jewelry Cambodia គឺក្រុមហ៊ុន International Metal and Jewelry ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតគ្រឿងអលង្ការ និងគ្រឿងលម្អដែលជាម៉ាកល្បីនិងប្រណិតរបស់បារាំង (French Luxury Group)។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​បានគូស​បញ្ជាក់ថា ការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Metal Jewelry Cambodia នៅកម្ពុជាជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។

«វត្តមានរបស់ក្រុមហ៊ុនមិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់របស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាយើងផងដែរ»។ នេះបើតាមលោក ជា វុទ្ធី។

លោក ជា វុទ្ធី បាន​បន្ត​ថា ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជារបស់ក្រុមហ៊ុន Metal Jewelry Cambodia ជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹម​តែអាចទទួល​បាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញ​ដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលអាចជួយឱ្យប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនសម្រេចបាននូវប្រសិទ្ធផល និងប្រាក់ចំណេញខ្ពស់ផងដែរ៕

The post ក្រុមហ៊ុន​បារាំងជំនាញ​ ផលិត​​កែច្នៃ​គ្រឿងអលង្ការ​ បើក​​ដំណើរការ​​រោងចក្រ​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

ឯកអគ្គរដ្ឋទូតបារាំង សន្យា​ជំរុញ​នាំ​វិនិយោគិនបារាំងមក​កម្ពុជាឱ្យបានកាន់តែច្រើន
នៅ​កម្មវីធី​លៀង​សាយ​​ភោជ នៃ​​វេទិកាធុរកិច្ច​បារាំង-កម្ពុជា ដែល​រៀបចំ​ឡើង​ក្នុងវិមានរាជរដ្ឋាភិបាលនៅ​ទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​នា​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​កក្កដា ម្សិលមិញ​នេះ ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា ប្តេជ្ញា​ជំរុញ​និង​ពង្រីក​ការ​វិនិយោគ​​ដោយ​ផ្ទាល់​ពី​បារាំង​នៅ​កម្ពុជា​ ឱ្យបាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។

ចំពោះ​មុខ​ លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ក៏​ដូច​ជា​រដ្ឋមន្រ្តី​ក្រសួងកសិកម្ម, រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​ប្រធានសមាគម​ឧកញ៉ា​កម្ពុជា និង​ធុរជនកម្ពុជា-បារាំងជាច្រើនរូប​ លោក​ ហ្សាក់ ប៉ឺ​ឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបាន​​លើក​ឡើង​ថា បើទោះបីជា​ស្ថានភាពវិនិយោគផ្ទាល់​ពីបារាំងមកកម្ពុជាមានកម្រិតនៅឡើយ ប៉ុន្តែ​ក្នុងនាម​លោក​ផ្ទាល់ នឹង​ព្យាយាម​បន្ថែម​ទៀតជំរុញ​ការ​ពង្រីកការវិនិយោគដោយផ្ទាល់ពីបារាំងនៅកម្ពុជាឱ្យបានច្រើន។

ក្នុង​ឱកាស​នោះដែរ​ លោក​ ស៊ុន ចាន់ថុល បាន​បង្ហាញ​ជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈ​វេទិកាធុរកិច្ចនេះ នឹង​រុញ​កំណើនវិនិយោគិនបារាំងនៅ​កម្ពុជាកើនឡើងមួយកម្រិតថែម​ទៀត។

នៅមុន​បំណាច់ឆ្នាំ២០២៤ លោក​ឧបនាយករដ្ឋមន្ត្រី បានប្រកាស​ថា​ក៏​នឹង​ធ្វើដំណើរ​ទៅប្រទេសបារាំងដើម្បី​គោះទ្វារ​ទាក់ទាញ​វិនិយោគិន​ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕

The post ឯកអគ្គរដ្ឋទូតបារាំង សន្យា​ជំរុញ​នាំ​វិនិយោគិនបារាំងមក​កម្ពុជាឱ្យបានកាន់តែច្រើន appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០២៤ ត្រៀម​ស្វាគមន៍​រោងចក្រ​ដំឡើងរថយន្ត​​ជប៉ុន និង​កែច្នៃ​គ្រឿង​អលង្ការ​​​ដំបូង​របស់​បារាំង​​មក​វិនិយោគ
រោងចក្រ​ដំឡើង​រថយន្ត​របស់​ជប៉ុន ក៏​ដូចជា​រោងចក្រ​កែច្នៃ​គ្រឿង​អលង្ការ​របស់​បារាំង​នឹង​បង្ហាញ​វត្តមាន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប ភ្នំពេញ​នៅ​ឆ្នាំ ២០២៤។

ឆ្នាំ​២០២៤ ជា​ឆ្នាំ​ពិសេស​មួយ ដែលនឹង​មានព្រឹត្តិការណ៍ដ៏គួរ​ឲ្យ​ទន្ទឹងរង់ចាំជាច្រើន។ នេះបើយោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​។

ព្រឹត្តិការណ៍មួយ​ក្នុង​ចំណោម​នោះគឺ ការបើកសម្ភោធ​ជាផ្លូវការដំណើរការរោងចក្រ​ដំឡើងរថយន្តម៉ាក តូយ៉ូតា (Toyota) ដ៏ល្បីល្បាញ​នៃ​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងការបើកសម្ភោធជាផ្លូវការដំណើរការ​នៃក្រុមហ៊ុន Metal Jewelry (Cambodia) ដែលជាវិនិយោគិន​ពីប្រទេស​បារាំង​ដំបូង​គេ និងជារោងចក្រផលិតគ្រឿងអលង្ការទាន់សម័យដំបូងគេ ក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ចាប់បង្កើតឡើងក្នុងឆ្នាំ២០០៦ មក បានអភិវឌ្ឍផ្លាស់ប្ដូរមុខមាត់ពី​តំបន់ដែលធ្លាប់តែជាវាលស្រែ​ហើយ​មាន​សកម្មភាព​ការងារដ៏តិចតួច មកជាតំបន់ឧស្សាហកម្ម​ឈាន​មុខគេមួយ។

បច្ចុប្បន្ន​មានក្រុមហ៊ុនកម្មន្តសាលចំនួន ៨៥ ក្រុមហ៊ុន និង​ក្រុមហ៊ុនមិនមែនកម្មន្តសាល ចំនួន ២៩ ក្រុមហ៊ុន ដែលកំពុង​ប្រតិបត្តិការ​រោងចក្រ​ ដែល​ផ្តល់ឱកាសការងារ​ដល់ប្រជាជនខ្មែរដល់ទៅជាង ៤៣ ០០០ នាក់។

ដើម្បីបំពេញនូវតម្រូវការទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ជុំវិញរាជធានីភ្នំពេញ ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប ដែល​គ្រប់គ្រង​តំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុប ភ្នំពេញ កំពុងដំណើរការស្នើសុំបង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​នៅ​ខេត្ត​កណ្តាល​គឺ រ៉ូយ៉ាល់ គ្រុប កណ្ដាល ឬ Royal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹង​លើ​ផ្ទៃដីទំហំប្រមាណ ១២០ ហិកតា ខណៈ​បច្ចុប្បន្ន​នេះក្រុមហ៊ុន​បាន​ចាប់ផ្ដើមដំណើរការងារ​ចាក់ដីបំពេញ ហើយ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គោលអាច​នឹង​ត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំ ២០២៤ នេះ៕

The post ឆ្នាំ ២០២៤ ត្រៀម​ស្វាគមន៍​រោងចក្រ​ដំឡើងរថយន្ត​​ជប៉ុន និង​កែច្នៃ​គ្រឿង​អលង្ការ​​​ដំបូង​របស់​បារាំង​​មក​វិនិយោគ appeared first on Kampuchea Thmey Daily.

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា
កម្ពុជា​និង​បារាំង​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​ពីរ​ដើម្បី​បង្ហាញ​ពី​ឱកាសនិង​ទាក់ទាញ​វិនិយោគិន​បារាំង​មក​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេសកម្ពុជា។​

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាល​ព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ​២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​ជំនួប​នោះ លោក ស៊ុន ចាន់ថុល និង​ឯកអគ្គរដ្ឋទូត​បារាំង បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​លើ​ការ​រៀបចំ​ទស្សនកិច្ច​ទាក់ទាញ​វិនិយោគិន (Roadshow) នៅ​ប្រទេស​បារាំង និង​វេទិកា​ធុរកិច្ច​កម្ពុជា-បារាំង ក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​នានា​នៃប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​ការវិនិយោគ និង​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​គ្នា​និង​គ្នាផងដែរ។

​កាល​ពីអំឡុង​​ខែ​មករា ឆ្នាំ២០២៤ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​កម្ពុជា​ទៅ​ប្រទេស​បារាំង លោក ហ្សាក់ ​ប៉ឺឡេ ឯក​​អគ្គរដ្ឋទូត​បារាំង​​បាន​គូសបញ្ជាក់ថា មាន​ក្រុមហ៊ុន​​និង​សហគ្រាស​បារាំង​ជាង ២០០ កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំនួន​នេះ​តិចតួច គួរ​តែ​មានការ​វិនិយោគ​​​ច្រើន​ជាង​ហ្នឹង។ នេះ​បើ​តាម​លោក​ ហ្សាក់ ប៉ឺឡេ។

ឯក​អគ្គរដ្ឋទូត​បារាំង​បានលើក​ពី​​​កត្តារាំងស្ទះ​​មួយ​ចំនួន​ ដែល​​នាំ​ឲ្យ​​​​ក្រុមហ៊ុន​បារាំង​​ហាក់​មិន​សូវ​មក​វិនិយោគ​​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះមាន​កង្វះ​​ព័ត៌មាន​ពី​ស្ថានភាព​​វិនិយោគ​នៅ​ប្រទេស​កម្ពុជា កង្វះខាត​ផ្នែក​ឡូជីស្ទីក និង​កម្លាំង​ពលកម្ម រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​ពន្ធ​ដែល​ប៉ះពាល់​ដល់​ឱកាស​ទាក់​ទាញ​វិនិយោគ​បារាំង​នៅ​កម្ពុជា។

លោក​ហ្សាក់ ប៉ឺឡេ បានលើកបង្ហាញ​​ពី​តួនាទី​របស់​ស្ថាន​ទូតបារាំង ​គឺ​​ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​ឲ្យ​ធុរកិច្ច​​បារាំង​មក​វិនិយោគ​​ឲ្យ​បាន​ច្រើន​។ បើតាម​លោក ​ហ្សាក់ ប៉ឺឡេ ​ជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ស្ថានទូត​បារាំង​តែងតែ​​​សហការ​​រៀបចំ​​វេទិកា​​ធុរកិច្ច​បារាំង​​កម្ពុជា ដើម្បី​ឲ្យ​អ្នកចូលរួម​បាន​យល់​ពី​ស្ថានភាព​និង​ឱកាស​​វិនិយោគ​នៅ​ប្រទេសកម្ពុជា៕

The post គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា appeared first on Kampuchea Thmey Daily.

នេះ​ជា​ឈ្មោះ​ក្រុមហ៊ុន​បារាំង​ទាំង ១១ ​ចូល​ជួប​​ប្រមុខ​​ដឹកនាំកម្ពុជា​ក្នុង​ដំណើរទស្សនកិច្ច​ទៅបារាំង
ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​​សម្តេចធិបតី ហ៊ុន ម៉ាណែត មាន​កម្មវិធី​យ៉ាងមមាញឹក​។ ក្រៅពីមានការ​ជួប​សន្ទនា​ជា​ផ្លូវការ​ជាមួយ​​មេដឹកនាំ​ប្រទេស​​បារាំងមានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្រ្តីបារាំង ក៏ដូចជា​ប្រធាន​រដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា សម្តេច​ធិបតី​ក៏មាន​ជំនួប​ដាច់​ដោយឡែកជាមួយ​បណ្តា​​ក្រុមហ៊ុន​បារាំង​ធំៗ​ដែលកំពុង​ស្វែង​រក​ឱកាស​ពង្រីក​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

​សម្តេច​ធិបតី​បាន​ទទួលជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​បារាំង​លំដាប់​អន្តរជាតិ​ធំៗ​ចំនួន ១១ ក្នុង​នោះ​មាន​ក្រុមហ៊ុន Accor Group, Total Energies, VINCI Group, Alstom, EDF, Orange Group, Puy Du Fou Asia, Blue Circle, ECOLE 42, CMA CGM, PL Vista។

ក្រុមហ៊ុនបារាំង​ទាំងនេះមានប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ស៊ីវិល សណ្ឋាគារ និងបដិសណ្ឋារ​កិច្ច ការដឹកជញ្ជូនតាមផ្លូវដែក ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មាន ឌីជីថល និងវិស័យផ្សេងៗទៀត​។

នៅ​ក្នុងឱកាស​​បំពេញទស្សនកិច្ចនៅប្រទេស​បារាំង ​សម្ដេចធិបតី​ក៏​បានអញ្ជើញ​ចូលរួម​ក្នុង​វេទិកាធុរកិច្ចបារាំង-កម្ពុជា ដោយ​មានការចូលរួមពី​ក្រុមហ៊ុន​ចំនួន ១១០ ក្នុង​នោះ ៨០ ក្រុមហ៊ុន​មកពី​ប្រទេស​បារាំង និង ៣០​ ក្រុមហ៊ុន​មកពីប្រទេសកម្ពុជា។

វេទិកានេះ​មានគោលដៅស្វែងយល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង ជាពិសេស​ការលើក​កម្ពស់កាលានុវត្តភាព​ធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ជាមួយ​គ្នានេះ សម្ដេចធិបតីក៏បានអញ្ជើញ​ជាអធិបតីក្នុងពិធីចុះហត្ថលេខា​លើឯកសារ​សហប្រតិបត្តិការ​ក្នុង​វិស័យ​ឯកជន​ចំនួន ៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​និយាយ​ភាសា​បារាំង ក៏ដូចជាគាំទ្រដល់ធុរកិច្ច ប្រទេសនិយាយភាសាបារាំង តាមរយៈការរៀប​ចំ​ជំនួប​ពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ច។

ដោយ​ឡែក​នៅ​​ក្នុង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រៀបចំ​នៅ​ទីក្រុង​ដាវ៉ូស ​ប្រទេស​ស្វីស ប្រមុខ​ដឹកនាំ​កម្ពុជា​​ក៏បាន​ឆ្លៀត​ជួប​តំណាង​ក្រុមហ៊ុនអន្តរជាតិ​​ធំៗ​ចំនួន ៩ ក្នុង​នោះ​មាន​ដូចជា ក្រុមហ៊ុន Hawkeye 360 Inc (អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន លំហ​ភូមិសាស្ត្រ) ក្រុមហ៊ុន Shenzhen Power Solution (វិនិយោគ​ផលិតផល​អំពូល​សូឡា​មានតម្លៃសមរម្យ​លំដាប់​ពិភពលោក) ក្រុមហ៊ុន Trip.com (ជាវេបសាយ​ធ្វើដំណើរមួយ​ឈានមុខ​លើពិភពលោក​) ក្រុមហ៊ុន Wilmar International (ធុរកិច្ច​លើ​វិស័យ​កសិកម្ម) ក្រុមហ៊ុន Grab (វិនិយោគ​បច្ចេកវិទ្យាទូរសព្ទចល័ត​ផ្តល់សេវាកម្ម ដឹកជញ្ជូន​អាហារ​និង​ការទូទាត់​តាមប្រព័ន្ធឌីជីថល) និង​បណ្តាក្រុមហ៊ុនមួយចំនួនទៀត។

ក្នុងជំនួបនោះថ្នាក់ដឹកនាំក្រុមហ៊ុនបានជម្រាបសម្តេចធិបតីអំពីសក្តានុពលវិនិយោគ ដោយបង្ហាញបំណងពង្រីកការវិនិយោគ​ដែល​មានស្រាប់នៅកម្ពុជា និងសិក្សាអំពីលទ្ធភាពបោះទុនវិនិយោគថ្មីបន្ថែមទៀត៕

The post នេះ​ជា​ឈ្មោះ​ក្រុមហ៊ុន​បារាំង​ទាំង ១១ ​ចូល​ជួប​​ប្រមុខ​​ដឹកនាំកម្ពុជា​ក្នុង​ដំណើរទស្សនកិច្ច​ទៅបារាំង appeared first on Kampuchea Thmey Daily.