ព័ត៌មានជាតិ
គ្រោងរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរ ទាក់ទាញវិនិយោគិនបារាំងមកវិនិយោគនៅកម្ពុជា
កម្ពុជានិងបារាំងគ្រោងរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរដើម្បីបង្ហាញពីឱកាសនិងទាក់ទាញវិនិយោគិនបារាំងមកដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតបារាំង បានពិភាក្សាផ្លាស់ប្ដូរយោបល់លើការរៀបចំទស្សនកិច្ចទាក់ទាញវិនិយោគិន (Roadshow) នៅប្រទេសបារាំង និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ក្នុងប្រទេសកម្ពុជា ដែលនឹងមានការចូលរួមពីក្រុមហ៊ុននានានៃប្រទេសទាំងពីរ ដើម្បីជំរុញការវិនិយោគ និងពង្រឹងទំនាក់ទំនងល្អរវាងគ្នានិងគ្នាផងដែរ។

កាលពីអំឡុងខែមករា ឆ្នាំ២០២៤ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងដំណើរទស្សនកិច្ចមេដឹកនាំកម្ពុជាទៅប្រទេសបារាំង លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងបានគូសបញ្ជាក់ថា មានក្រុមហ៊ុននិងសហគ្រាសបារាំងជាង ២០០ កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ចំនួននេះតិចតួច គួរតែមានការវិនិយោគច្រើនជាងហ្នឹង។ នេះបើតាមលោក ហ្សាក់ ប៉ឺឡេ។
ឯកអគ្គរដ្ឋទូតបារាំងបានលើកពីកត្តារាំងស្ទះមួយចំនួន ដែលនាំឲ្យក្រុមហ៊ុនបារាំងហាក់មិនសូវមកវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះមានកង្វះព័ត៌មានពីស្ថានភាពវិនិយោគនៅប្រទេសកម្ពុជា កង្វះខាតផ្នែកឡូជីស្ទីក និងកម្លាំងពលកម្ម រួមទាំងបញ្ហាពាក់ព័ន្ធពន្ធដែលប៉ះពាល់ដល់ឱកាសទាក់ទាញវិនិយោគបារាំងនៅកម្ពុជា។
លោកហ្សាក់ ប៉ឺឡេ បានលើកបង្ហាញពីតួនាទីរបស់ស្ថានទូតបារាំង គឺធ្វើយ៉ាងណាជួយជំរុញឲ្យធុរកិច្ចបារាំងមកវិនិយោគឲ្យបានច្រើន។ បើតាមលោក ហ្សាក់ ប៉ឺឡេ ជារៀងរាល់ពីរឆ្នាំម្តង ស្ថានទូតបារាំងតែងតែសហការរៀបចំវេទិកាធុរកិច្ចបារាំងកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានយល់ពីស្ថានភាពនិងឱកាសវិនិយោគនៅប្រទេសកម្ពុជា៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


