ព័ត៌មានជាតិ
សហគ្រិនមកពីបារាំង ជ្រើសរើសព្រលានយន្តហោះតេជោ បើកអាជីវកម្មជំនួញដំបូងនៅកម្ពុជា
សហគ្រិនបារាំង បាននាំផលិតផលយីហោល្បីៗរបស់ពិភពលោក ដោយជ្រើសរើសវិនិយោគបោះទីតាំងដំណើរការអាជីវកម្មនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
វត្តមានរបស់ក្រុមហ៊ុនបារាំងនេះ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃប្រមាណ ២ ០០០ លានដុល្លារ បានបើកឲ្យដំណើរការបណ្ដោះអាសន្នកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។

បុគ្គលិកផ្នែកលក់នៅហាង Phnom Penh Eye Love Sunglasses នៅច្រកស្ថានីយអ្នកដំណើរនៅជាន់ទីពីរក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោបានប្រាប់ថា ហាងនេះដំណើរការដោយមានអ្នកគ្រប់គ្រង (CEO) ជាជនជាតិបារាំង ដែលមានហាងលក់វ៉ែនតា រួមទាំងហាងលក់ខោអាវសុទ្ធតែជាយីហោល្បីៗពីអន្តរជាតិ។
ការបើកអាជីវកម្មដោយជ្រើសរើសអាកាសយានដ្ឋានអន្តរជាតិតេជោ បុគ្គលិករូបនេះអះអាងថា ដោយសារមើលឃើញពីសក្ដានុពលនៃព្រលានយន្តហោះថ្មីរបស់កម្ពុជាត្រូវបានអភិវឌ្ឍយ៉ាងទំនើប ដែលរំពឹងនឹងស្រូបទាញបានកំណើនភ្ញៀវទេសចរ និងអ្នកដំណើរនៅពេលខាងមុខ ស្របពេលដែលផលិតផលរបស់ហាងនាំចូលសុទ្ធតែជាយីហោអន្តរជាតិ មានការទទួលស្គាល់ជាទូទៅពីអ្នកដំណើរមកពីជុំវិញពិភពលោក៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


