សាកលវិទ្យាល័យ Oxford Archives - Kampuchea Thmey Daily

សាកលវិទ្យាល័យ ៨ កន្លែងនៅបរទេស ល្បីថាពិបាកចុះឈ្មោះចូលរៀនបំផុត
សាកលវិទ្យាល័យដែលពិបាកចុះឈ្មោះចូលរៀន ភាគច្រើនផ្អែកលើលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នា។ ប៉ុន្តែជាទូទៅ សាកលវិទ្យាល័យដែលមានអត្រាចូលរៀនទាប និងការប្រកួតប្រជែងខ្ពស់ ជារឿយៗត្រូវបានចាត់ទុកថាពិបាកបំផុតក្នុងការចូលរៀនបំផុតសម្រាប់សិស្សានុសិស្សដែលប៉ងចង់ទៅរៀន។

ឧទាហរណ៍នៃសាកលវិទ្យាល័យពិបាកបំផុតក្នុងពិភពលោករួមមាន៖

១ សាកលវិទ្យាល័យហាវ៉ាដ (Harvard University) សហរដ្ឋអាមេរិក។

២ វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology) សហរដ្ឋអាមេរិក។

៣ សាកលវិទ្យាល័យ Cambridge (University of Cambridge)ចក្រភពអង់គ្លេស។

៤ សាកលវិទ្យាល័យ Oxford  (University of Oxford) ចក្រភពអង់គ្លេស។

៥ វិទ្យាស្ថានបច្ចេកវិទ្យា Illinois  (University of Illinois at Urbana-Champaign) សហរដ្ឋអាមេរិក។

៦ សាកលវិទ្យាល័យ Stanford (Stanford University) សហរដ្ឋអាមេរិក។

៧ វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា  (California Institute of Technology) សហរដ្ឋអាមេរិក។

៨ សាកលវិទ្យាល័យ Columbia  (Columbia University) សហរដ្ឋអាមេរិក។

ទោះយ៉ាងណាក៏ដោយ​ សាកលវិទ្យាល័យទាំងនេះស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលរបស់ពិភពលោកដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ វាមានភាពល្បីល្បាញដោយសារកម្រិតខ្ពស់នៃការបង្រៀន និងការស្រាវជ្រាវ។ ជា​លទ្ធផល​មាន​អ្នក​ដាក់​ពាក្យ​ចូល​រៀន​ច្រើន។ ចំណែកអត្រាចូលរៀនរបស់សិស្សមានកម្រិតទាបខ្លាំង។ ស្របពេលដែល សាកលវិទ្យាល័យ Harvard មានអត្រាចូលរៀនត្រឹមតែ ៥.២ភាគរយ ដែលជាអត្រាចូលរៀនទាបបំផុតក្នុងពិភពលោក។

បន្ថែមពីលើអត្រាទទួលយកនិស្សិត កត្តាផ្សេងទៀតដែលអាចប៉ះពាល់ដល់ការលំបាកក្នុងការចូលរៀននៅសាកលវិទ្យាល័យរួមមាន៖

– ពិន្ទុប្រលងចូល សាកលវិទ្យាល័យភាគច្រើនទាមទារពិន្ទុតេស្តចូលខ្ពស់ ដូចជាពិន្ទុ US SAT ឬ ACT ពិន្ទុ UK A-Level ឬ IB ។

– GPA សាកលវិទ្យាល័យភាគច្រើនទាមទារ GPA ខ្ពស់ ដូចជា GPA ៣.៨ ឬខ្ពស់ជាងនេះ។

-សកម្មភាពក្រៅកម្មវិធីសិក្សា​ សាកលវិទ្យាល័យតែងតែពិចារណាសកម្មភាពក្រៅកម្មវិធីសិក្សា។ សកម្មភាពក្រៅកម្មវិធីសិក្សាសម្រាប់សិស្សដូចជា សកម្មភាពក្លឹប សកម្មភាពស្ម័គ្រចិត្ត សកម្មភាពកីឡា។ល។

-លិខិតអនុសាសន៍   សាកលវិទ្យាល័យតែងតែពិចារណាលិខិតអនុសាសន៍ពីសាស្រ្តាចារ្យឬអ្នកដែលស្គាល់សិស្សច្បាស់។

ប្រសិនបើអ្នកចង់ចូលសាកលវិទ្យាល័យពិបាកបំផុតក្នុងពិភពលោក សិស្សត្រូវត្រៀមលក្ខណៈគ្រប់ផ្នែក  ទាំងផ្នែកសិក្សា សកម្មភាពក្រៅកម្មវិធីសិក្សា និងបុគ្គលិកលក្ខណៈ ដើម្បីមានឱកាសសិក្សាច្រើនបំផុតក្នុងសាលាដែលខ្លួនប៉ង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រូវការទុនបម្រុងអ្វីខ្លះ ទើបអាចក្លាយជាមហាសេដ្ឋីពិភពលោក?

The post សាកលវិទ្យាល័យ ៨ កន្លែងនៅបរទេស ល្បីថាពិបាកចុះឈ្មោះចូលរៀនបំផុត appeared first on Kampuchea Thmey Daily.

ក្រុម Hacker វាយលុកមន្ទីរពិសោធន៍វ៉ាក់សាំងកូវីដសាកលវិទ្យាល័យ Oxford
របាយការណ៍មួយរបស់សារព័ត៌មាន The Telegraph បានបង្ហាញថា មន្ទីរពិសោធន៍ជីវវិទ្យាសាស្ត្រស្រាវជ្រាវជំងឺកូវីដ ១៩ នៅសាកលវិទ្យាល័យ Oxford ត្រូវបាន Hack ដោយក្រុមឧក្រិដ្ឋតាមអ៊ីនធឺណិតកាលពីពាក់កណ្តាលខែកុម្ភៈ ព្រោះពួកគេគិតថា មន្ទីរពិសោធន៍កំពុងព្យាយាមលក់ព័ត៌មានអំពីវីរុសទៅអ្នកដេញថ្លៃខ្ពស់បំផុត ។

យោងតាមការចេញផ្សាយបានឲ្យដឹងថា ការ Hack នេះបានកើតឡើងនៅផ្នែកជីវវិទ្យាសាស្ត្ររចនាសម្ព័ន្ធនៃសកលវិទ្យាល័យ Oxford ដែលត្រូវបានគេស្គាល់ថាមន្ទីរពិសោធន៍ Strubi ។ មន្ទីរពិសោធន៍ Strubi មិនទាក់ទងនឹងវិទ្យាស្ថាន Jenner នោះទេដែលបានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយក្រុមហ៊ុនឱសថយក្សស៊ុយអែត AstraZeneca ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ The Telegraph សាកលវិទ្យាល័យ Oxford បានបញ្ជាក់ថា  មន្ទីរពិសោធន៍ Strubi ត្រូវបានគេ Hack ។

បច្ចុប្បន្នការ Hack នេះកំពុងត្រូវបានស៊ើបអង្កេតដោយមជ្ឈមណ្ឌលជាតិសន្តិសុខអ៊ីនធឺណិត (NCSC) ខណៈដែលខ្លួនព្យាយាម “យល់ច្បាស់ពីផលប៉ះពាល់របស់វា” ។ គិតមកដល់ពេលនេះប្រភពសន្តិសុខមិនទាន់ច្បាស់ទេថាអ្នកណាទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយមិនអាចបដិសេធការចូលរួមរបស់រដ្ឋបរទេសដែលជាសត្រូវនោះដែរ ។ NCSC ក៏បានកត់សម្គាល់ផងដែរថា ការវាយប្រហារតាមអ៊ីនធឺណិតមិនមានផលប៉ះពាល់ដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រណាមួយឡើយ ។

អ្នកនាំពាក្យដែលមិនបង្ហាញអត្តសញ្ញាណរបស់ក្រុមហ៊ុនបានកត់សម្គាល់ថា “យើងបានកំណត់លើបញ្ហានេះ ហើយឥឡូវនេះយើងកំពុងស៊ើបអង្កេតបន្ថែមទៀត ។ មិនមានផលប៉ះពាល់លើការស្រាវជ្រាវព្យាបាលណាមួយនោះទេ ព្រោះវាមិនត្រូវបានអនុវត្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ទេ ។

អ្នកនាំពាក្យរូបនេះក៏បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដល់ទស្សនាវដ្តី Forbes ថា “យើងបានជូនដំណឹងដល់មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិត និងកំពុងធ្វើការជាមួយពួកគេ” ។

នេះមិនមែនជាលើកទី ១ ទេដែលក្រុម Hacker រងការចោទប្រកាន់ថាបានផ្តោតគោលដៅទៅលើការស្រាវជ្រាវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

កាលពីខែវិច្ឆិកាក្រុមហ៊ុន Microsoft បានចោទប្រកាន់រដ្ឋមកពីប្រទេសរុស្ស និងកូរ៉េខាងជើងពីបទដៅក្រុមហ៊ុនផលិតឱសថ និងអ្នកស្រាវជ្រាវដែលធ្វើការលើវ៉ាក់សាំង និងការព្យាបាលសម្រាប់ជំងឺកូវីដ ១៩ ។

នៅពេលនោះក្រុមហ៊ុន Microsoft បានចោទប្រកាន់អ្នកវាយប្រហារថាបានផ្តោតគោលដៅទៅលើក្រុមហ៊ុនផលិតឱសថឈានមុខគេ និងអ្នកស្រាវជ្រាវវ៉ាក់សាំងនៅក្នុងប្រទេសកាណាដា បារាំង ឥណ្ឌា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ក្រុមហ៊ុន Pfizer-BioNTech ធ្វើតេស្តវ៉ាក់សាំងកូវីដដូសទីបី រកប្រសិទ្ធភាពបន្ថែមប្រឆាំងវីរុសបំប្លែងខ្លួនថ្មី

ចុចអាន ៖ វីរុសបំប្លែងខ្លួនថ្មីមួយទៀតដែលរកឃើញនៅអាមេរិក បង្កការព្រួយបារម្ភខ្លាំងជាងមុន

The post ក្រុម Hacker វាយលុកមន្ទីរពិសោធន៍វ៉ាក់សាំងកូវីដសាកលវិទ្យាល័យ Oxford appeared first on Kampuchea Thmey Daily.

វ៉ាក់សាំងកូវីដរបស់សាកលវិទ្យាល័យ Oxford បង្ហាញប្រសិទ្ធភាពការពារកូវីដបាន ៧០ភាគរយ
ការសាកល្បងវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford បានបញ្ឈប់មនុស្ស៧០ភាគរយពីការវិវត្តរោគសញ្ញានៃជំងឺកូវីដ១៩។

វាគឺជាសញ្ញាល្អមួយទៀតបន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna បានបង្ហាញពីការការពារ៩៥ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងរបស់ Oxford មានតម្លៃថោកជាងហើយមានភាពងាយស្រួលជាងក្នុងការទុកដាក់និងអាចទៅដល់គ្រប់តំបន់នៃពិភពលោកជាងវ៉ាក់សាំងទាំងពីរខាងលើ។

ដូច្នេះ វានឹងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ប្រសិនបើវាត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់។

ក៏មានទិន្នន័យគួរឲ្យចាប់អារម្មណ៍ផងដែរថា ការបំពេញកម្រិតថ្នាំជាក់លាក់អាចបង្កើនការការពាររហូតដល់ទៅ៩០ភាគរយឯណោះ។

ក្រុមអ្នកស្រាវជ្រាវរបស់ Oxford បានអនុវត្តដំណើរការនៃការបង្កើតវ៉ាក់សាំងនេះអស់រយៈពេលប្រហែល១០ខែមកហើយ។

សាស្រ្តាចារ្យ Sarah Gilbert បាននិយាយថា​ “ការប្រកាសនៅថ្ងៃនេះបានធ្វើឲ្យយើងឈានជើងកាន់តែជិតទៅរកពេលវេលាដែលយើងអាចប្រើវ៉ាក់សាំងដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយវីរុសកូរ៉ូណា”។

រដ្ឋាភិបាលចក្រភពអង់គ្លេសបានកុម្ម៉ង់ទិញវ៉ាក់សាំងរបស់ Oxford ចំនួន១០០លានដូសដើម្បីចាក់លើប្រជាជនចំនួន៥០លាននាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ UNICEF នឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដចំនួន ២ ពាន់លានដូសទៅប្រទេសក្រីក្រ នៅឆ្នាំ ២០២១

ចុចអាន៖ អង់គ្លេសអាចនឹងប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ នៅសប្តាហ៍នេះ

The post វ៉ាក់សាំងកូវីដរបស់សាកលវិទ្យាល័យ Oxford បង្ហាញប្រសិទ្ធភាពការពារកូវីដបាន ៧០ភាគរយ appeared first on Kampuchea Thmey Daily.