ព័ត៌មានអន្ដរជាតិ
ក្រុម Hacker វាយលុកមន្ទីរពិសោធន៍វ៉ាក់សាំងកូវីដសាកលវិទ្យាល័យ Oxford
របាយការណ៍មួយរបស់សារព័ត៌មាន The Telegraph បានបង្ហាញថា មន្ទីរពិសោធន៍ជីវវិទ្យាសាស្ត្រស្រាវជ្រាវជំងឺកូវីដ ១៩ នៅសាកលវិទ្យាល័យ Oxford ត្រូវបាន Hack ដោយក្រុមឧក្រិដ្ឋតាមអ៊ីនធឺណិតកាលពីពាក់កណ្តាលខែកុម្ភៈ ព្រោះពួកគេគិតថា មន្ទីរពិសោធន៍កំពុងព្យាយាមលក់ព័ត៌មានអំពីវីរុសទៅអ្នកដេញថ្លៃខ្ពស់បំផុត ។

យោងតាមការចេញផ្សាយបានឲ្យដឹងថា ការ Hack នេះបានកើតឡើងនៅផ្នែកជីវវិទ្យាសាស្ត្ររចនាសម្ព័ន្ធនៃសកលវិទ្យាល័យ Oxford ដែលត្រូវបានគេស្គាល់ថាមន្ទីរពិសោធន៍ Strubi ។ មន្ទីរពិសោធន៍ Strubi មិនទាក់ទងនឹងវិទ្យាស្ថាន Jenner នោះទេដែលបានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយក្រុមហ៊ុនឱសថយក្សស៊ុយអែត AstraZeneca ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ The Telegraph សាកលវិទ្យាល័យ Oxford បានបញ្ជាក់ថា មន្ទីរពិសោធន៍ Strubi ត្រូវបានគេ Hack ។

បច្ចុប្បន្នការ Hack នេះកំពុងត្រូវបានស៊ើបអង្កេតដោយមជ្ឈមណ្ឌលជាតិសន្តិសុខអ៊ីនធឺណិត (NCSC) ខណៈដែលខ្លួនព្យាយាម “យល់ច្បាស់ពីផលប៉ះពាល់របស់វា” ។ គិតមកដល់ពេលនេះប្រភពសន្តិសុខមិនទាន់ច្បាស់ទេថាអ្នកណាទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយមិនអាចបដិសេធការចូលរួមរបស់រដ្ឋបរទេសដែលជាសត្រូវនោះដែរ ។ NCSC ក៏បានកត់សម្គាល់ផងដែរថា ការវាយប្រហារតាមអ៊ីនធឺណិតមិនមានផលប៉ះពាល់ដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រណាមួយឡើយ ។
អ្នកនាំពាក្យដែលមិនបង្ហាញអត្តសញ្ញាណរបស់ក្រុមហ៊ុនបានកត់សម្គាល់ថា “យើងបានកំណត់លើបញ្ហានេះ ហើយឥឡូវនេះយើងកំពុងស៊ើបអង្កេតបន្ថែមទៀត ។ មិនមានផលប៉ះពាល់លើការស្រាវជ្រាវព្យាបាលណាមួយនោះទេ ព្រោះវាមិនត្រូវបានអនុវត្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ទេ ។

អ្នកនាំពាក្យរូបនេះក៏បានកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដល់ទស្សនាវដ្តី Forbes ថា “យើងបានជូនដំណឹងដល់មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិត និងកំពុងធ្វើការជាមួយពួកគេ” ។
នេះមិនមែនជាលើកទី ១ ទេដែលក្រុម Hacker រងការចោទប្រកាន់ថាបានផ្តោតគោលដៅទៅលើការស្រាវជ្រាវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

កាលពីខែវិច្ឆិកាក្រុមហ៊ុន Microsoft បានចោទប្រកាន់រដ្ឋមកពីប្រទេសរុស្ស និងកូរ៉េខាងជើងពីបទដៅក្រុមហ៊ុនផលិតឱសថ និងអ្នកស្រាវជ្រាវដែលធ្វើការលើវ៉ាក់សាំង និងការព្យាបាលសម្រាប់ជំងឺកូវីដ ១៩ ។
នៅពេលនោះក្រុមហ៊ុន Microsoft បានចោទប្រកាន់អ្នកវាយប្រហារថាបានផ្តោតគោលដៅទៅលើក្រុមហ៊ុនផលិតឱសថឈានមុខគេ និងអ្នកស្រាវជ្រាវវ៉ាក់សាំងនៅក្នុងប្រទេសកាណាដា បារាំង ឥណ្ឌា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វីរុសបំប្លែងខ្លួនថ្មីមួយទៀតដែលរកឃើញនៅអាមេរិក បង្កការព្រួយបារម្ភខ្លាំងជាងមុន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


