សិក្ខាសាលា Archives - Kampuchea Thmey Daily

តំណាងមន្រ្តីព័ត៌មាន ៖ សិក្ខាសាលាថ្ងៃដំបូងនៅរដ្ឋធានីប៉េកាំង បានពង្រីកការ ប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន នៃ Global South
ក្រោយបញ្ចប់សិក្ខាសាលាក្នុងថ្ងៃដំបូង ស្តីពី “មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង” ចំនួន ១២ ប្រទេស ​​នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ តំណាងគណៈប្រតិភូមន្រ្តីក្រសួងព័ត៌មាន មើលឃើញថា ជាការលើកកម្ពស់ការប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន ដែលមកពីបណ្តាប្រទេស Global South។

សិក្ខាសាលាស្តីពី “មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង (Seminar on News Officials and Journalists from the Global South) ត្រូវបានចាប់ផ្តើម កាលពីថ្ងៃទី ២៣​ ខែមិថុនា ឆ្នាំ ២០២៦ បន្ទាប់ពីសិក្ខាកាមទាំង ៧ រូប នៃក្រសួងព័ត៌មាន បានអញ្ជើញដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ខណៈពិធីបើកសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី Zhou Jihong អគ្គនាយិកា នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលវិទ្យុ និង ទូរទស្សន៍ជាតិចិន (NRTA) រួមជាមួយលោក He Dongbo អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន សហប្រតិបត្តិការសេដ្ឋកិច្ច និង បច្ចេកទេសផ្សព្វផ្សាយអន្តរជាតិ (CBIC)។

ក្នុងឱកាសនោះ លោក ជួន ចាន់ភារុណ  បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ការប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន មកពីបណ្តាប្រទេស Global South ដែលអាចធ្វើឱ្យទំនាក់ទំនងនេះ សម្រាប់ប៉ុន្មានថ្ងៃខាងមុខទៀត នឹងជួយឱ្យយល់ពីគ្នាទៅវិញទៅមក ជាពិសេសការប្រាស័យទាក់ទងគ្នា រវាងអ្នកចូលរួមមកពីបណ្តាប្រទេសទាំង ១២ ប្រទេស នៃតំបន់ភាគខាងត្បូង។

សំឡេង «សិក្ខាសាលានេះ ខ្ញុំសង្កេតឃើញថា គេបានបង្ហាញពាក់ព័ន្ធទ្រឹស្តី ផ្សារភ្ជាប់នឹងការអនុវត្ត ដោយខ្ញុំសង្ឃឹមថា មន្ត្រី នៃប្រទេសកម្ពុជាយើង នឹងយកបទពិសោធដែលយើងសិក្សាយកទៅអនុវត្តផ្ទាល់ ក្នុងស្ថាប័នរបស់ខ្លួន»។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន បានចាត់ថ្នាក់ដឹកនាំ និង មន្ត្រីចំនួន ៧ រូប ដើម្បីចូលរួមសិក្ខាសាលា ស្តីពី “មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង” (Seminar on News Officials and Journalists from the Global South) នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ ដែលរួមមាន ៖ ១-លោក ជួន ចាន់ភារុណ អគ្គនាយករង , ២-លោក ស្រី វ៉ានធា អគ្គនាយករង , ៣-លោក លី ចន្ថា អគ្គនាយករង , ៤-លោក ហុក សុខរិន ប្រធាននាយកដ្ឋាន , ៥-លោក ប៉ែន សុខុម ប្រធាននាយកដ្ឋាន , ៦-លោក កែវ ផាន់ណាន ប្រធានការិយាល័យ និង ៧-លោក ខាត់ ទេវីន ប្រធានការិយាល័យ៕

The post តំណាងមន្រ្តីព័ត៌មាន ៖ សិក្ខាសាលាថ្ងៃដំបូងនៅរដ្ឋធានីប៉េកាំង បានពង្រីកការ ប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន នៃ Global South appeared first on Kampuchea Thmey Daily.

ក្រសួងសេដ្ឋកិច្ច និង ក្រសួងដែនដី បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយថ្មី ស្ដីពីលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យ នៅខេត្តសៀមរាប
កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី បានរៀបចំវគ្គសិក្ខាសាលាលើកទី ២ ស្ដីពីគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ នៅខេត្តសៀមរាប ដោយមានការសហការជាមួយរដ្ឋបាលខេត្ត និង អង្គការលំនៅឋានមនុស្សជាតិ-អន្តរជាតិកម្ពុជា។

លោក ហេង សាលពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និង ឯកជន មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យ ជំនួសឲ្យ គោលនយោបាយស្ដីពីការលើកទឹកចិត្ត និង ការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ ២០១៧។ គោលនយោបាយនេះ ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិស្ដីពីលំនៅឋាន និង ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥។

លោក ហេង សាលពិសិដ្ឋ បានបញ្ជាក់ថា គោលនយោបាយនេះ មានចក្ខុវិស័យសំដៅធ្វើឲ្យប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយសុខុមាលភាព សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូរ ជាពិសេសប្រជាជនដែលមានប្រាក់ចំណូលកម្រិតទាប មធ្យម និង ក្រុមជនងាយរងគ្រោះ ដើម្បីជាអន្តរាគមន៍គាំពារសង្គមទៅតាមហានិភ័យ នៃវដ្ដជីវិតទាំង ៧ ដំណាក់កាល ដែលក្នុងនោះរួមមាន ភាពគ្មានជម្រក និង ជំរុញកំណើនឡើងវិញ នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក សុខ សំអុន អគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី មានប្រសាសន៍ដែរថា គោលនយោបាយនេះ បង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់លំនៅឋានសង្គម និង លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាពសុវត្ថិភាព និង មានការតភ្ជាប់ដល់ប្រជាជនដែលមានចំណូលកម្រិតទាប មធ្យម និង ក្រុមជនងាយរងគ្រោះ និង បំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្ដែងរបស់សិស្ស និស្សិត កម្មករ-និយោជិត និង អ្នកធ្វើចំណាកស្រុក។ ជាពិសេសគោលនយោបាយនេះ ក៏ដើម្បីជំរុញការអភិវឌ្ឍនគរូបនីយកម្មផងដែរ។

លោកអគ្គនាយករង បញ្ជាក់ថា ដើម្បីសម្រេចគោលបំណងនេះ ឯកសារគោលនយោបាយកំណត់នូវប្រភេទលំនៅឋានដែលនឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ការកំណត់ជម្រើសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និង ការកំណត់យន្តការសម្រាប់ផ្ដល់ការគាំទ្រ និង ការលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនេះ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយនេះ ដោយចាត់ទុកថា ជាការដោះស្រាយបញ្ហាជាក់ស្ដែងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគេមានលំនៅឋានរស់នៅសមរម្យ មានសុវត្ថិភាព និង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្តសៀមរាបផងដែរ៕
អត្ថបទ ៖ គឿនវេត

The post ក្រសួងសេដ្ឋកិច្ច និង ក្រសួងដែនដី បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយថ្មី ស្ដីពីលំនៅឋានសង្គម លំនៅឋានតម្លៃសមរម្យ នៅខេត្តសៀមរាប appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងកិច្ចសហការជាមួយ សាខាពន្ធដារខេត្ត ដើម្បីពន្លឿនការប្រមូលពន្ធលើវិស័យអចលនទ្រព្យ
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានជំរុញដល់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត , ការិយាល័យរៀបចំដែនដីក្រុង-ស្រុក , អភិបាលក្រុង-ស្រុក និង មេឃុំ-ចៅសង្កាត់ ទាំងអស់ បន្តយកចិត្តទុកដាក់លើការងារប្រមូលពន្ធ បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាខាពន្ធដារខេត្ត ដើម្បីឲ្យការប្រមូលពន្ធលើវិស័យអចលនទ្រព្យបានគ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធភាព។

ការជំរុញនេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងប្រភេទពន្ធមួយចំនួន នៅខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក សំកុល សុចិត្រា ក៏បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាខាពន្ធដារខត្តសៀមរាប ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និង ការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិរហូតសម្រេចបាននូវសមិទ្ធផលជោគជ័យគួរជាទីមោទនៈ។ ជាពិសេសសាខាពន្ធដារខេត្ត តែងតែបំពេញការងារយ៉ាងលឿនឆាប់រហ័ស ប្រកបដោយឆន្ទៈមោះមុត និង មានភាពបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលរងខេត្ត ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងផ្ដល់នូវការយល់ដឹងថ្មីៗ បន្ថែមទៀត ជាពិសេសនោះ គឺលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីបន្តពង្រឹងកិច្ចសហការ នៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យបានគ្រប់ចំនួន ឬ លើសពីផែនការដែលបានកំណត់និយាយជារួម និង និយាយដោយឡែក នៅសាខាពន្ធដារខេត្តសៀមរាប ឲ្យអស់សក្ដានុពល និង ចូលរួមផ្ដល់សេវាសាធារណៈពាក់ព័ន្ធជូនដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត។

ដោយឡែក លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប ក៏បានបង្ហាញថា សិក្ខាសាលាផ្សព្វផ្សាយលើលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធទៅនឹងប្រភេទពន្ធមួយចំនួនរួមមាន ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើចំណេញមូលធន ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និង ពន្ធលើមធ្យោបាយដឹកជញ្ជូន ជូនដល់អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់-ភូមិ និង​ តាមបណ្ដាស្ថាប័នពាក់ព័ន្ធ រៀបចំឡើងដោយសាខាពន្ធដារខេត្តសៀមរាប ក្នុងគោលបំណងជំរុញដល់ការផ្សព្វផ្សាយបន្តជូនដល់អ្នកជាប់ពន្ធ និង សាធារណជន ឲ្យកាន់តែយល់ច្បាស់ពីប្រភេទពន្ធទាំងនេះ សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ៕
អត្ថបទ ៖ គឿនវេត

The post ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពង្រឹងកិច្ចសហការជាមួយ សាខាពន្ធដារខេត្ត ដើម្បីពន្លឿនការប្រមូលពន្ធលើវិស័យអចលនទ្រព្យ appeared first on Kampuchea Thmey Daily.

WMC ធ្វើសិក្ខាសាលាពង្រឹងកិច្ចសហការអាជ្ញាធរខេត្តស្ទឹងត្រែង និងអ្នកសារព័ត៌មានស្ត្រីដើម្បីលើកកម្ពស់សុវត្ថិភាព
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រី” រយៈពេលមួយថ្ងៃ នៅខេត្តស្ទឹងត្រែង។ សិក្ខាសាលានេះ ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។

លោក សុខ ឆាយ មន្ត្រីគ្រប់គ្រងគម្រោង នៃ WMC បានលើកឡើងថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីអភិវឌ្ឍន៍កិច្ចសហការ និងការយោគយល់គ្នារវាងមន្ត្រីអនុវត្តច្បាប់ និងអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា។ សិក្ខាសាលានេះ ក៏បញ្ជា្រាបឱ្យមន្ត្រីនគរបាលបានយល់ពីតួនាទីរបស់អ្នកសារព័ត៌មាន ពិសេស អ្នកសារព័ត៌មានស្ត្រីក្នុងសង្គមប្រជាធិបតេយ្យ និងបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះអំឡុងពេលមានព្រឹត្តិការណ៍នានា ដូចជាការចុះរាយការណ៍ព័ត៌មាននៅទីសាធារណៈ ការបៀតបៀន និងការគំរាមកំហែងជាដើម។

លោក សុខ ឆាយ បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះមិនជាការបណ្តុះបណ្តាលពីតួនាទី ការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តច្បាប់ឡើយ ប៉ុន្តែជាការឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងនៃតួនាទីរបស់អាជ្ញាធរ និងអ្នកសារព័ត៌មាន ការគោរពតួនាទីគ្នាទៅវិញទៅមក ការកសាងទំនុកចិត្ត និងបង្កើនកិច្ចសហការរវាងគ្នានិងគ្នា។ លោក សង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថាសិក្ខាសាលា ថ្ងៃនេះនឹងផ្តល់ឱ្យមន្ត្រីអនុវត្តច្បាប់យល់កាន់តែច្បាស់ពីតួនាទីរបស់អ្នកសារព័ត៌មាន បញ្ហាប្រឈមរបស់ពួកគេ ពិសេសអ្នកសារព័ត៌មានស្ត្រី និងចូលរួមលើកកម្ពស់សុវត្ថិភាពដល់អ្នកសារព័ត៌មានពីការគំរាមកំហែងដោយផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រ ការមាក់ងាយ ការការ បៀតបៀនផ្លូវភេទ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម”។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ឈុន ណារ៉ា ស្នងការរងខេត្តស្ទឹងត្រែង បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ពិតជាមានតម្លៃ និងសារសំខាន់ណាស់ ព្រោះមុននឹងផ្សព្វផ្សាយទៅកាន់ព័ត៌មាន មន្ត្រីជំនាញក៏ត្រូវដឹងដូចគ្នា។ លោកថា កន្លងមកអាជ្ញាធរខេត្តតែងព្យាយាមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមផងដែរ ព្រោះថា បច្ចុប្បន្ន ការទទួលបានព័ត៌មានផ្សេងៗ គឺតាមរយៈបណ្តាញសង្គមនេះ។ ជាមួយនឹងព័ត៌មានក្នុងបណ្តាញសង្គម លោកស្នងការរង លើកឡើងដែរថា ព័ត៌មានក្នុងបណ្តាញសង្គមមានច្រើន ហេតុនេះគួរមានការត្រួតពិនិត្យពីប្រភពឱ្យបានច្បាស់លាស់មុននឹងជឿ ឬប្រមូលព័ត៌មានអ្វីមួយ។ តាមរយៈសិក្ខាសាលាខាងលើ លោកវរសេនីយ៍ឯក ឈុន ណារ៉ា ជឿជាក់ថា មន្ត្រីជំនាញនឹងទទួលបានចំណេះដឹងបន្ថែមផ្នែកព័ត៌មាន បន្ថែមពីលើកិច្ចការប្រចាំថ្ងៃ។

ក្នុងសិក្ខាសាលានេះ លោក សុខ ឆាយ ក៏បានលើកឡើងពីរបាយការណ៍របស់អង្គការយូណេស្កូផងដែរ ដោយអង្គការយូណេស្កូសន្និដ្ឋានថា ៧៣% នៃអ្នកសារព័ត៌មានស្ត្រី និងបុគ្គលិកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ បានប្រឈមនឹងការវាយប្រហារ ការគាំរាមកំហែងដោយផ្ទាល់ និងតាមអ៉ីនធឺណិត។ បន្ថែមពីនេះ ក្រុមងាយរងគ្រោះមួយនេះ កំពុងតែទទួលរងនូវអំពើហិង្សាផ្អែកល់យែនឌ័រ ការមាក់ងាយ ការបៀតបៀនផ្លូវភេទ ការបោកប្រាស់ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម ដែលតម្រូវឱ្យមានយន្តការក្នុងការដោះស្រាយបញ្ហានេះជាបន្ទាន់។ តាមរយៈគម្រោង របស់អង្គការយូណេស្កូ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានអនុវត្តដោយជោគជ័យក្នុងការរៀបចំសិក្ខាសា “ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រី” និងកិច្ចសន្ទនារវាងអាជ្ញាធរ និងអ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុ សៀមរាប កណ្តាល និងរាជធានីភ្នំពេញរួចមកហើយ ក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៤។ ដោយឡែក សម្រាប់ឆ្នាំ២០២៥ និង២០២៦ គម្រោងបានពង្រឹកដល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រីឯកិច្ចសន្ទនារវាងអាជ្ញាធរ និងអ្នកសារព័ត៌មាននឹងត្រូវធ្វើនៅភ្នំពេញ នាខែមិថុនា ខាងមុខ៕

The post WMC ធ្វើសិក្ខាសាលាពង្រឹងកិច្ចសហការអាជ្ញាធរខេត្តស្ទឹងត្រែង និងអ្នកសារព័ត៌មានស្ត្រីដើម្បីលើកកម្ពស់សុវត្ថិភាព appeared first on Kampuchea Thmey Daily.

វិស័យធានារ៉ាប់រងនៅកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម
ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ច នៅខេត្តសៀមរាប នាថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោក ប៊ូ ច័ន្ទភីរូ បានបន្តថា ទោះបីជាសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្ដី សេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់ ៦% ក្នុងឆ្នាំ ២០២៤។ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១” និង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០” របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោកបញ្ជាក់ថា តាមរយៈការអង្កេត និងវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជាមានកត្តាចំនួន ៣ ដែលបណ្ដាលឲ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាបរួមមាន ៖ ទី១.ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន ពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម។ ទី២.ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រមទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និងទី៣.ក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចអនុវត្ត ពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ច នៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការធានារ៉ាប់រងជាកាតព្វកិច្ច ដែលមានធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរ និងធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្តសៀមរាប មានតម្រូវការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅតាមបណ្ដារាជធានី-ខេត្តដទៃទៀត និងឆ្លងកាត់ព្រំដែនផងដែរ។

គួរជម្រាបថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយតាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពី អ្វីទៅជាការធានារ៉ាប់រង? តើមានការធានារ៉ាប់រងអ្វីខ្លះ? ដែលត្រូវបានកំណត់ជាកាតព្វកិច្ចក្នុងច្បាប់៕
អត្ថបទ ៖ គឿនវេត

The post វិស័យធានារ៉ាប់រងនៅកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម appeared first on Kampuchea Thmey Daily.

អភិបាលរងខេត្តស្វាយរៀង ជំរុញមន្ទីរសុខាភិបាល អាជ្ញាធរដែនដី បន្តសហការគ្នាឱ្យល្អ ដើម្បីសម្រេចទិសដៅគ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់ដោយសារអេដស៍
អភិបាល​រង​ខេត្ត​ស្វាយរៀង ជំរុញ​មន្ទីរ​សុខាភិបាល អង្គការ​ដៃគូ អាជ្ញាធរ​ដែនដី និង​ម្ចាស់​គ្រឹះស្ថាន សេវា​កម្សាន្ត បន្ត​ពង្រឹង​ការ​សហការ​គ្នា​ឱ្យ​បាន​ល្អ ដើម្បី​រួមចំណែក​សម្រេច​បាន​នូវ​ទិសដៅ​គ្មាន​ការ​ឆ្លង​ថ្មី គ្មាន​ការ​រើសអើង និង​គ្មាន​ការ​ស្លាប់ ដោយសារ​អេដស៍ ក្នុង​ខេត្ត​ស្វាយរៀង។

ការ​ជំរុញ​នេះ ក្នុង​ឱកាស លោក សេង សីលា អភិបាល​រង​ខេត្ត​ស្វាយរៀង តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​អភិបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​សិក្ខាសាលា​ស្ដីពី«ការ​បង្ការ ការ​ឆ្លង​រាលដាល នៃ​មេរោគ​អេដស៍ ក្នុង​ចំណោម​ក្រុម​ប្រជាជន​គន្លឹះ​បម្រើការ​ក្នុង​សេវា​កម្សាន្ត ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​ខេត្ត​ស្វាយរៀង» នៅ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ឆ្នាំ ២០២៥ នេះ។

នា​ឱកាស​នោះ លោក សេង សីលា បាន​អំណរគុណ និង​កោតសរសើរ​ដល់​អ្នក​ចូលរួម​ទាំងអស់ ព្រមទាំង​ជំរុញ​ដល់​មន្ទីរ​សុខាភិបាល អង្គការ​ដៃគូ អាជ្ញាធរ​ដែនដី និង​ម្ចាស់​គ្រឹះស្ថាន​សេវា​កម្សាន្ត សូម​បន្ត​ពង្រឹង​ការ​សហការ​គ្នា​ឱ្យ​បាន​ល្អ​ក្នុង​ការ​អនុវត្ត​វិធានការ​ទាំងអស់​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​សម្រេច​បាន​នូវ​ទិសដៅ​គ្មាន​ការ​ឆ្លង​ថ្មី គ្មាន​ការ​រើសអើង និង​គ្មាន​ការ​ស្លាប់ ដោយសារ​អេដស៍ ក្នុង​ខេត្ត​ស្វាយរៀង។

សិក្ខាសាលា​ខាង​លើ​នេះ​មាន​ការ​លើកឡើង​ពី​វិធានការ​សំខាន់ៗ មួយ​ចំនួន ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​លុបបំបាត់​ជំងឺ​អេដស៍​ឆ្នាំ ២០២៥-២០២៦ រួមមាន ៖ ១.ការ​គ្រប់គ្រង​ការ​លក់​ស្រោម​អនាម័យ និង​ទឹក​រំអិល ៖ គឺ​ការ​ធ្វើ​ឱ្យ​ការ​លក់ និង​ចែកចាយ​ស្រោម​អនាម័យ ត្រូវ​បាន​គ្របដណ្ដប់ ១០០% ក្នុង​គ្រឹះស្ថាន​សេវា​កម្សាន្ត និង​អាហារដ្ឋាន​ទាំងអស់ ដើម្បី​ធានា​គុណភាព និង​ការ​ប្រើប្រាស់​បាន​ត្រឹមត្រូវ។ ២.​ការ​លើក​កម្ពស់​សុខភាព​ផ្លូវ​ភេទ និង​បន្ត​ពិនិត្យ​ឈាម ៖ ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​ពិនិត្យ​ឈាម​ស្វែងរក​មេរោគ​អេដស៍ និង​ជំងឺ​កាមរោគ​ជាប្រចាំ ចំពោះ​បុគ្គលិក​បម្រើការ​ក្នុង​សេវា​កម្សាន្ត និង​ការ​បញ្ជូន​ទៅកាន់​សេវា​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា។ ៣.​ការ​ចូលរួម​ពី​ម្ចាស់​គ្រឹះស្ថាន ៖ ម្ចាស់​គ្រឹះស្ថាន​ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុខភាព​បុគ្គលិក​ ដោយ​ធានា​ថា​ បុគ្គលិក​ទាំងនោះ​ត្រូវ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ និង​សេវា​សុខភាព​ដែល​ចាំបាច់។ ៤.​ការ​សហការ​រវាង​អាជ្ញាធរ​ និង​ដៃគូ​ ៖ ពង្រឹង​យន្តការ​ការងារ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់ និង​អង្គការ​ដៃគូ ដើម្បី​ធានា​ថា​ការងារ​ចុះ​អប់រំ​ និង​ពិនិត្យ​តាមដាន​ដល់​គោលដៅ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

គួរ​ជម្រាប​ថា សិក្ខាសាលា​ខាង​លើ​នេះ ក៏​មាន​ការ​ចូលរួម​ពី​លោកស្រី​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល លោក​-​លោកស្រី ជា​សមាជិក លេខាធិការដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ត លោក លោកស្រី ជា​ចៅ​សង្កាត់ និង អ​.​ក​.​ន​.​ក នៃ​សង្កាត់​ទាំង ៧ ក្នុង​ក្រុង​ស្វាយរៀង និង អង្គការ​ដៃគូ រួមមាន អង្គការ AHF , អង្គការ HACC និង​តំណាង​ម្ចាស់​គ្រឹះស្ថាន​សេវា​កម្សាន្ត អាហារដ្ឋាន ខារ៉ាអូខេ ម៉ាស្សា សណ្ឋាគារ ផ្ទះសំណាក់ ជាច្រើន​នាក់​ទៀត​ផង​ដែរ៕

អត្ថបទ ៖ ភក្ដី

The post អភិបាលរងខេត្តស្វាយរៀង ជំរុញមន្ទីរសុខាភិបាល អាជ្ញាធរដែនដី បន្តសហការគ្នាឱ្យល្អ ដើម្បីសម្រេចទិសដៅគ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់ដោយសារអេដស៍ appeared first on Kampuchea Thmey Daily.

សាស្ត្រាចារ្យជំនួយ តាត សុវណ្ណ លើកទឹកចិត្តឲ្យគ្រូបង្រៀនឆ្មបខិតខំពង្រឹង​ការអនុវត្តជំនាញគ្លីនិក ដើម្បីធានាគុណភាពឆ្មបស្របតាមកម្មវិធីសិក្សាថ្មី
លោក​សាស្ត្រាចារ្យ​ជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ នាយក​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹងត្រែង បាន​លើក​ទឹកចិត្ត​ឲ្យ​គ្រូបង្រៀន​ឆ្មប​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ជំនាញ​គ្លីនិក ដើម្បី​ធានា​គុណភាព​ឆ្មប​ស្រប​តាម​កម្មវិធីសិក្សា​ថ្មី។

ការ​លើក​ទឹកចិត្ត​នេះ​ក្នុង​ឱកាស លោក​សាស្ត្រាចារ្យ​ជំនួយ វេជ្ជបណ្ឌិត តាត សុវណ្ណ ចូលរួម​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​លើក​ទី ១ ស្ដីពី​ការ​អនុវត្ត​ជំនាញ​គ្លីនិក នៃ​កម្មវិធី​ជាតិ ថ្នាក់​បរិញ្ញាបត្ររង​ឆ្មប កែសម្រួល​លើក​ទី ២ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​ស្ទឹងត្រែង នា​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

នា​ឱកាស​នោះ លោក​សាស្ត្រាចារ្យ​ជំនួយ វេជ្ជ​. តាត សុវណ្ណ បាន​ជម្រាប​ជូន​ពី​គោលបំណង នៃ​សិក្ខា​សាលា គឺ​ដើម្បី​ពិនិត្យ​ការ​អនុវត្ត​ទម្រង់ការ​ជា​តម្រូវការ​គ្លីនិក​ដែល​មាន​ភាព​លំបាក​សម្រាប់​កម្មវិធី​សិក្សា​ជាតិ ថ្នាក់​បរិញ្ញាបត្ររង​ឆ្មប កែសម្រួល​លើក​ទី ២ (​ការអប់រំ​ផ្អែកលើ​សមត្ថភាព​/CBE)។

លោក​សាស្ត្រាចារ្យ​ជំនួយ ក៏បាន​លើកទឹកចិត្ត​ឲ្យ​គ្រូបង្រៀន​ផ្នែក​ឆ្មប​ទាំងអស់ សូម​បន្ត​កិច្ច​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ជំនាញ​គ្លីនិក ដើម្បី​ធានា​គុណភាព​សម្រាប់​ការ​បណ្ដុះបណ្ដាល​និស្សិត​បរិញ្ញាបត្ររង​ឆ្មប​ស្រប​តាម​កម្មវិធីសិក្សា​ថ្មី លើកកម្ពស់​ប្រសិទ្ធភាព កាត់បន្ថយ​ឈាន​ទៅ​លុប​បំបាត់​បាន​នូវ​មរណភាព​មាតា និង​ទារក៕

The post សាស្ត្រាចារ្យជំនួយ តាត សុវណ្ណ លើកទឹកចិត្តឲ្យគ្រូបង្រៀនឆ្មបខិតខំពង្រឹង​ការអនុវត្តជំនាញគ្លីនិក ដើម្បីធានាគុណភាពឆ្មបស្របតាមកម្មវិធីសិក្សាថ្មី appeared first on Kampuchea Thmey Daily.

បិទសិក្ខាសាលាថ្នាក់តំបន់ស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដោះស្រាយបញ្ហាមីន
អង្គ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដីពី​សកម្មភាព​មីន​ក្នុង​តំបន់​មេគង្គ-ឡាន​ឆាង ប្រព្រឹត្តទៅ​អស់​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ ២០២៥ នៅ​សណ្ឋាគារ​អង្គរ​ភែ​លេស​រី​ហ្សត និង ស្ប៉ា ខេត្ត​សៀមរាប ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​ឆ្ពោះ​ទៅ​សម្រេច​បាន​តំបន់​មេគង្គ​-​ឡាន​ឆាង ដែល​មិន​មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ត្រូវ​បាន​បិទ​កាលពី​រសៀល​ម្សិលមិញ ក្រោម​អធិបតីភាព លោក លី បញ្ញា​រិ​ទ្ធិ៍ អគ្គលេខាធិការ​អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ លោក​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី ១ អាជ្ញាធរ​មីន និង​វត្តមាន​របស់​លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី។

អង្គ​សិក្ខា​សាលា​នេះ គឺជា​ផ្នែក​មួយ នៃ​គម្រោង «កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្នុង​សកម្មភាព​មីន​» ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោល​បំណង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​ចែករំលែក​ចំណេះដឹង និង​ជំនាញ ក្នុង​វិស័យ​សកម្មភាព​មីន រវាង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង។

សិក្ខាសាលា​នេះ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​មកពី​អង្គការ​អន្តរជាតិ និង​តំណាង​ស្ថាប័ន​ជាតិ ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​របស់​ប្រទេស​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​កម្ពុជា។

លោក លី បញ្ញា​រិទ្ធិ៍ លើក​ឡើង​ថា សិក្ខាសាលា​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ ដោយ​គណៈប្រតិភូ​ចាប់ផ្ដើម​ការ​អញ្ជើញ​ទៅ​ទស្សនកិច្ច​សារមន្ទីរ​តេ​ជោ​សន្តិភាព ដែល​ជា​ផ្នែក​ប្រវត្តិសាស្ត្រ និង​ផ្នែក​មនុស្សធម៌ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា។ ការ​ទស្សនកិច្ច​ទៅកាន់​សារមន្ទីរ​សន្តិភាព​តេ​ជោ បាន​រំលឹក​ឲ្យ​ចងចាំ​អំពី​ដំណើរ​ដ៏​វែងឆ្ងាយ និង​ឈឺ​ចាប់​ពី​សង្គ្រាម​ទៅ​សន្តិភាព ជា​ដំណើរ​មួយ​ដែល​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​បាន​ចែករំលែក​គ្នា។ ការ​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ពេល​រសៀល បាន​ផ្តល់​ឲ្យ​គណៈប្រតិភូ​បាន​ឃើញ​អរិយធម៌​បុរាណ​របស់​កម្ពុជា ដែល​ជា​ភស្តុតាង​រស់រាន​ថា សន្តិភាព និង​វប្បធម៌ អាច​រស់​រួមគ្នា និង​រីកចម្រើន​ទៅ​ជាមួយគ្នា​បាន។

លោក​បាន​បន្ត​ថា សិក្ខាសាលា​បាន​ដំណើរការ​ពិភាក្សា ដោយ​មាន​ការ​ផ្លាស់ប្ដូរ​បច្ចេកទេស និង​ការ​ចែករំលែក​ចំណេះដឹង​ដែល​ផ្ដោត​លើ​ប្រធានបទ​គ្របដណ្ដប់​លើ​វិស័យ​សកម្មភាព​មីន​យ៉ាង​ទូលំ​ទូលាយ រួមមាន ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន ការ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ការ​បោសសម្អាត​មីន ការ​គ្រប់គ្រង​ព័ត៌មាន និង​បញ្ហា​បរិស្ថាន​ក្នុង​សកម្មភាព​មីន។

លោក​ក៏បាន​បង្ហាញ​នូវ​ការ​អរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​ជំនួយ​ថវិកា​ក្នុង​ការ​រៀបចំ​សន្និសីទ​នេះ នៅ​ក្រោម​ក្របខណ្ឌ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ និង​អរគុណ​ចំពោះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​សម្របសម្រួល​ការងារ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ៕

អត្ថបទ ៖ គឿន វេត

The post បិទសិក្ខាសាលាថ្នាក់តំបន់ស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដោះស្រាយបញ្ហាមីន appeared first on Kampuchea Thmey Daily.