ព័ត៌មានជាតិ
តំណាងមន្រ្តីព័ត៌មាន ៖ សិក្ខាសាលាថ្ងៃដំបូងនៅរដ្ឋធានីប៉េកាំង បានពង្រីកការ ប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន នៃ Global South
ក្រោយបញ្ចប់សិក្ខាសាលាក្នុងថ្ងៃដំបូង ស្តីពី “មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង” ចំនួន ១២ ប្រទេស នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ តំណាងគណៈប្រតិភូមន្រ្តីក្រសួងព័ត៌មាន មើលឃើញថា ជាការលើកកម្ពស់ការប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន ដែលមកពីបណ្តាប្រទេស Global South។

សិក្ខាសាលាស្តីពី “មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង (Seminar on News Officials and Journalists from the Global South) ត្រូវបានចាប់ផ្តើម កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ បន្ទាប់ពីសិក្ខាកាមទាំង ៧ រូប នៃក្រសួងព័ត៌មាន បានអញ្ជើញដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ខណៈពិធីបើកសិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី Zhou Jihong អគ្គនាយិកា នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលវិទ្យុ និង ទូរទស្សន៍ជាតិចិន (NRTA) រួមជាមួយលោក He Dongbo អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន សហប្រតិបត្តិការសេដ្ឋកិច្ច និង បច្ចេកទេសផ្សព្វផ្សាយអន្តរជាតិ (CBIC)។

ក្នុងឱកាសនោះ លោក ជួន ចាន់ភារុណ បានលើកឡើងថា សិក្ខាសាលានេះ មានគោលបំណង លើកកម្ពស់ការប្រាស័្រយទាក់ទងគ្នា រវាងមន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន មកពីបណ្តាប្រទេស Global South ដែលអាចធ្វើឱ្យទំនាក់ទំនងនេះ សម្រាប់ប៉ុន្មានថ្ងៃខាងមុខទៀត នឹងជួយឱ្យយល់ពីគ្នាទៅវិញទៅមក ជាពិសេសការប្រាស័យទាក់ទងគ្នា រវាងអ្នកចូលរួមមកពីបណ្តាប្រទេសទាំង ១២ ប្រទេស នៃតំបន់ភាគខាងត្បូង។

សំឡេង «សិក្ខាសាលានេះ ខ្ញុំសង្កេតឃើញថា គេបានបង្ហាញពាក់ព័ន្ធទ្រឹស្តី ផ្សារភ្ជាប់នឹងការអនុវត្ត ដោយខ្ញុំសង្ឃឹមថា មន្ត្រី នៃប្រទេសកម្ពុជាយើង នឹងយកបទពិសោធដែលយើងសិក្សាយកទៅអនុវត្តផ្ទាល់ ក្នុងស្ថាប័នរបស់ខ្លួន»។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន បានចាត់ថ្នាក់ដឹកនាំ និង មន្ត្រីចំនួន ៧ រូប ដើម្បីចូលរួមសិក្ខាសាលា ស្តីពី “មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង” (Seminar on News Officials and Journalists from the Global South) នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ ដែលរួមមាន ៖ ១-លោក ជួន ចាន់ភារុណ អគ្គនាយករង , ២-លោក ស្រី វ៉ានធា អគ្គនាយករង , ៣-លោក លី ចន្ថា អគ្គនាយករង , ៤-លោក ហុក សុខរិន ប្រធាននាយកដ្ឋាន , ៥-លោក ប៉ែន សុខុម ប្រធាននាយកដ្ឋាន , ៦-លោក កែវ ផាន់ណាន ប្រធានការិយាល័យ និង ៧-លោក ខាត់ ទេវីន ប្រធានការិយាល័យ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


