ព័ត៌មានជាតិ
WMC ធ្វើសិក្ខាសាលាពង្រឹងកិច្ចសហការអាជ្ញាធរខេត្តស្ទឹងត្រែង និងអ្នកសារព័ត៌មានស្ត្រីដើម្បីលើកកម្ពស់សុវត្ថិភាព
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រី” រយៈពេលមួយថ្ងៃ នៅខេត្តស្ទឹងត្រែង។ សិក្ខាសាលានេះ ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។

លោក សុខ ឆាយ មន្ត្រីគ្រប់គ្រងគម្រោង នៃ WMC បានលើកឡើងថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីអភិវឌ្ឍន៍កិច្ចសហការ និងការយោគយល់គ្នារវាងមន្ត្រីអនុវត្តច្បាប់ និងអ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា។ សិក្ខាសាលានេះ ក៏បញ្ជា្រាបឱ្យមន្ត្រីនគរបាលបានយល់ពីតួនាទីរបស់អ្នកសារព័ត៌មាន ពិសេស អ្នកសារព័ត៌មានស្ត្រីក្នុងសង្គមប្រជាធិបតេយ្យ និងបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះអំឡុងពេលមានព្រឹត្តិការណ៍នានា ដូចជាការចុះរាយការណ៍ព័ត៌មាននៅទីសាធារណៈ ការបៀតបៀន និងការគំរាមកំហែងជាដើម។
លោក សុខ ឆាយ បានបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះមិនជាការបណ្តុះបណ្តាលពីតួនាទី ការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តច្បាប់ឡើយ ប៉ុន្តែជាការឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងនៃតួនាទីរបស់អាជ្ញាធរ និងអ្នកសារព័ត៌មាន ការគោរពតួនាទីគ្នាទៅវិញទៅមក ការកសាងទំនុកចិត្ត និងបង្កើនកិច្ចសហការរវាងគ្នានិងគ្នា។ លោក សង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថាសិក្ខាសាលា ថ្ងៃនេះនឹងផ្តល់ឱ្យមន្ត្រីអនុវត្តច្បាប់យល់កាន់តែច្បាស់ពីតួនាទីរបស់អ្នកសារព័ត៌មាន បញ្ហាប្រឈមរបស់ពួកគេ ពិសេសអ្នកសារព័ត៌មានស្ត្រី និងចូលរួមលើកកម្ពស់សុវត្ថិភាពដល់អ្នកសារព័ត៌មានពីការគំរាមកំហែងដោយផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងអំពើហិង្សាផ្អែកលើយេនឌ័រ ការមាក់ងាយ ការការ បៀតបៀនផ្លូវភេទ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម”។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ឈុន ណារ៉ា ស្នងការរងខេត្តស្ទឹងត្រែង បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ពិតជាមានតម្លៃ និងសារសំខាន់ណាស់ ព្រោះមុននឹងផ្សព្វផ្សាយទៅកាន់ព័ត៌មាន មន្ត្រីជំនាញក៏ត្រូវដឹងដូចគ្នា។ លោកថា កន្លងមកអាជ្ញាធរខេត្តតែងព្យាយាមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមផងដែរ ព្រោះថា បច្ចុប្បន្ន ការទទួលបានព័ត៌មានផ្សេងៗ គឺតាមរយៈបណ្តាញសង្គមនេះ។ ជាមួយនឹងព័ត៌មានក្នុងបណ្តាញសង្គម លោកស្នងការរង លើកឡើងដែរថា ព័ត៌មានក្នុងបណ្តាញសង្គមមានច្រើន ហេតុនេះគួរមានការត្រួតពិនិត្យពីប្រភពឱ្យបានច្បាស់លាស់មុននឹងជឿ ឬប្រមូលព័ត៌មានអ្វីមួយ។ តាមរយៈសិក្ខាសាលាខាងលើ លោកវរសេនីយ៍ឯក ឈុន ណារ៉ា ជឿជាក់ថា មន្ត្រីជំនាញនឹងទទួលបានចំណេះដឹងបន្ថែមផ្នែកព័ត៌មាន បន្ថែមពីលើកិច្ចការប្រចាំថ្ងៃ។

ក្នុងសិក្ខាសាលានេះ លោក សុខ ឆាយ ក៏បានលើកឡើងពីរបាយការណ៍របស់អង្គការយូណេស្កូផងដែរ ដោយអង្គការយូណេស្កូសន្និដ្ឋានថា ៧៣% នៃអ្នកសារព័ត៌មានស្ត្រី និងបុគ្គលិកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ បានប្រឈមនឹងការវាយប្រហារ ការគាំរាមកំហែងដោយផ្ទាល់ និងតាមអ៉ីនធឺណិត។ បន្ថែមពីនេះ ក្រុមងាយរងគ្រោះមួយនេះ កំពុងតែទទួលរងនូវអំពើហិង្សាផ្អែកល់យែនឌ័រ ការមាក់ងាយ ការបៀតបៀនផ្លូវភេទ ការបោកប្រាស់ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្មជាដើម ដែលតម្រូវឱ្យមានយន្តការក្នុងការដោះស្រាយបញ្ហានេះជាបន្ទាន់។ តាមរយៈគម្រោង របស់អង្គការយូណេស្កូ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានអនុវត្តដោយជោគជ័យក្នុងការរៀបចំសិក្ខាសា “ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានស្ត្រី” និងកិច្ចសន្ទនារវាងអាជ្ញាធរ និងអ្នកសារព័ត៌មានក្នុងខេត្តព្រះសីហនុ សៀមរាប កណ្តាល និងរាជធានីភ្នំពេញរួចមកហើយ ក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៤។ ដោយឡែក សម្រាប់ឆ្នាំ២០២៥ និង២០២៦ គម្រោងបានពង្រឹកដល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រីឯកិច្ចសន្ទនារវាងអាជ្ញាធរ និងអ្នកសារព័ត៌មាននឹងត្រូវធ្វើនៅភ្នំពេញ នាខែមិថុនា ខាងមុខ៕



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


