សុខភាពកុមារ Archives - Kampuchea Thmey Daily

ក្រុមគ្រូពេទ្យខេត្តរតនគិរី ធ្វើយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើង និងថ្នាំព្រូនដល់កុមារ
មណ្ឌលសុខភាពឃុំកាចូន បានបន្តយុទ្ធនាការចុះតាមភូមិ ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង ជូនកុមារអាយុក្រោម ៥ ឆ្នាំ និងថ្នាំព្រូនដល់កុមារ ក្នុងគោលបំណងការពារសុខភាពកុមារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍។ យុទ្ធនាការនេះ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ដោយមានមាតាបិតា អាណាព្យាបាល នាំកូនៗមកទទួលវ៉ាក់សាំងជាច្រើននៅក្នុងថ្ងៃនេះ។

លោក ប៉ែង វុទ្ធី មន្ត្រីទទួលបន្ទុកវ៉ាក់សាំងកុមារ បានឲ្យដឹងថា ការផ្តល់វ៉ាក់សាំងនេះ ជាផ្នែកមួយនៃយុទ្ធនាការគាំពារសុខភាពមាតា និងទារក សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។ លោកបន្តថា កន្លងមកក្រុមការងារបានចុះផ្តល់វ៉ាក់សាំងដល់កុមារសរុបចំនួន ១៨០ នាក់រួចហើយ នៅភូមិវ៉ង ភូមិវ៉ាយ ភូមិកាចូនក្រោម និងភូមិកាចូនលើ។ ចំណែកនៅសល់ចំនួន ២ភូមិទៀត គឺភូមិទៀមលើ និងភូមិកាឡឹម ដែលនឹងបន្តអនុវត្តនៅថ្ងៃបន្ទាប់ ដោយមានកុមារសរុបប្រមាណ ២៥៥ នាក់ទៀត។

ក្រៅពីវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង ក្រុមគ្រូពេទ្យក៏បានផ្តល់វ៉ាក់សាំងផ្សេងៗ និងថ្នាំព្រូនជូនកុមារដែលមិនទាន់បានទទួលសេវាសុខាភិបាលគ្រប់គ្រាន់ផងដែរ។ ដើម្បីធានាថាកុមារទទួលបានវ៉ាក់សាំងគ្រប់ចំនួន ក្រុមការងារបានចុះទៅផ្តល់សេវាតាមខ្នងផ្ទះ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគ្រុនស្វិតដៃជើង ដែលអាចប៉ះពាល់ដល់កុមារមិនបានចាក់វ៉ាក់សាំង។

លោក ប៉ែង វុទ្ធី ក៏បានបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងមិនបង្កផលប៉ះពាល់ដល់កុមារដូចជាក្តៅខ្លួន ឬការរំខានអ្វីឡើយ។ យុទ្ធនាការនេះ ត្រូវបានចាត់ទុកថា ជាការរួមចំណែកសំខាន់ក្នុងការការពារសុខភាពកុមារ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការ។

សូមជម្រាបថា ការផ្តល់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងលើកទី២នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅតាមទីតាំងដែលមានចងបដាសម្គាល់ តាមសាលារោងភូមិនីមួយៗ។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលកម្ពុជា ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក៕

ដោយ៖ ខៀវ ចាប

The post ក្រុមគ្រូពេទ្យខេត្តរតនគិរី ធ្វើយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើង និងថ្នាំព្រូនដល់កុមារ appeared first on Kampuchea Thmey Daily.

LISCC-WITHHEBRON បានបញ្ចប់ដោយជោគជ័យនូវការចែកជូនសម្ភារៈបង្រៀន និងកម្មវិធីបណ្តុះបណ្តាលអំពីសុខភាពដល់កុមារកម្ពុជា
WITHHEBRON បានបញ្ចប់ដោយជោគជ័យនូវការអប់រំសុខភាពសម្រាប់កុមារនៅក្នុងសាលាបឋមសិក្សាចំនួន 10 នៅទូទាំងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 7 ខែធ្នូ ដល់ថ្ងៃទី 21 ខែធ្នូ។ គម្រោងនេះបានចាប់ផ្តើមជាមួយនឹងការបណ្តុះបណ្តាលលោកគ្រូបង្រៀនពីសាលាបឋមសិក្សាចំនួន១០ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ហើយបានចែកចាយ សៀវភៅរូបភាពសម្រាប់អប់រំសុខភាព និងសម្ភារៈជំនួយក្នុងការបង្រៀន។ គម្រោងនេះត្រូវបានគាំទ្រដោយ LISCC (Life Insurance Social Contribution Committee) Kyobo Life Insurance និង Social Solidarity Bank ដែលជាផ្នែកមួយនៃ “គម្រោងអភិវឌ្ឍន៍ និងចែកចាយសម្ភារៈអប់រំសុខភាពមូលដ្ឋានឆ្នាំ 2024 សម្រាប់កុមារក្នុងប្រទេសកម្ពុជា (អាយុ 6-10 ឆ្នាំ) ” ដែលដំណើរការនេះមានរយៈពេលមួយឆ្នាំរាប់ ចាប់ពីខែមករា ឆ្នាំ 2024 មកម្ល៉េះ។

សាលាបឋមសិក្សាជាច្រើនក្នុងប្រទេសកម្ពុជាមានកង្វះខាតសម្ភារៈអប់រំសុខភាពស្តង់ដារ និងវិធីសាស្រ្តបង្រៀនជាប្រព័ន្ធ។ ដើម្បីដោះស្រាយបញ្ហានេះ WITHHEBRON បានបង្កើតសៀវភៅរូបភាព និងសម្ភារៈជំនួយក្នុងការបង្រៀនដែលត្រូវបានរចនាឡើងដើម្បីឱ្យកុមារអាចអនុវត្តផ្ទាល់ ហើយអាចឱ្យពួកគេរៀនចំណេះដឹងសុខភាពសំខាន់ៗតាមរបៀបដែលគួរឱ្យចាប់អារម្មណ៍។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយកុមារបង្កើតទម្លាប់ដែលមានសុខភាពល្អតាមរយៈការអប់រំសុខភាពជាក់ស្តែង។

កាលពីថ្ងៃទី៧ ខែធ្នូ វគ្គបណ្តុះបណ្តាលអំពីសុខភាពសម្រាប់គ្រូបង្រៀនមកពីតាមសាលា បានធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដោយមានអ្នកចូលរួមសរុប៣៦នាក់ រួមមានគ្រូបឋមសិក្សាមកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ព្រមទាំងបុគ្គលិកមកពីក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកការិយាល័យអប់រំមូលដ្ឋាន។ វគ្គបណ្តុះបណ្តាលបានផ្តល់នូវការបណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់សៀវភៅរូបភាព និងសម្ភារៈជំនួយការបង្រៀនប្រកបដោយប្រសិទ្ធភាព ជាមួយនឹងវិធីសាស្រ្តអនុវត្តដើម្បីអោយលោកគ្រូអ្នកគ្រូអាចបង្រៀនសិស្សនៅក្នុងថ្នាក់រៀនរបស់ពួកគេ។

គ្រូបង្រៀន និងមន្ត្រីអប់រំដែលចូលរួមបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្ភារៈជំនួយ និងវិធីសាស្រ្តក្នុងការបង្រៀន។ ពួកគេបានស្នើសុំសម្ភារៈដែលប្រើប្រាស់ក្នុងវគ្គបំណ្តុះបណ្តាល ហើយបានសួរសំណួរផ្សេងៗអំពីការអនុវត្តមេរៀនប្រកបដោយប្រសិទ្ធភាព។ សាលារៀនមួយចំនួនបានបន្តបណ្តុះបណ្តាលគ្រូបង្រៀននៅតាមសាលារបស់ពួកគេ ដោយផ្អែកលើយុទ្ធសាស្ត្របង្រៀនដោយប្រើសៀវភៅរូបភាព និងសម្ភារៈជំនួយការបង្រៀន។

សិស្សានុសិស្សប្រមាណ ២,១០០នាក់ ពីថ្នាក់ទី១ ដល់ទី៣ នៅសាលាបឋមសិក្សាចំនួន ១០ ក្នុងរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវិធីអប់រំរបស់កុមារ។ កម្មវិធីនេះផ្តោតលើប្រធានបទសំខាន់ៗចំនួនបី – អនាម័យចំណីអាហារ សុខភាពមាត់ធ្មេញ និងការថែរក្សាភ្នែក ដោយមានការបង្ហាញ និងអនុត្តដោយផ្ទាល់ជាមួយនឹងការប្រើប្រាស់សៀវភៅរូបភាព និងសម្ភារៈជំនួយការបង្រៀន។

កុមារបានបង្ហាញពីការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្មក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាល។ ជាពិសេស សម្ភារៈជំនួយការបង្រៀនបានធ្វើឱ្យមានការចាប់អារម្មណ៍ និងសប្បាយ ដោយសិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម និងបង្ហាញពីឆន្ទៈក្នុងការអនុវត្តនូវអ្វីដែលពួកគេបានរៀន។

ដើម្បីគាំទ្រការអប់រំសុខភាព និងការអភិវឌ្ឍន៍ទម្លាប់ដែលមានសុខភាពល្អ WITHHEBRON បានចែកចាយសៀវភៅរូបភាព សម្ភារៈជំនួយការបង្រៀន សៀវភៅណែនាំគ្រូ (បីប្រភេទ) គំរូធ្មេញ និងទឹកលាងដៃដល់សាលារៀននីមួយៗ។ លើសពីនេះ សិស្សានុសិស្សដែលចូលរួមទាំងអស់បានទទួលនូវឈុតច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ដើម្បីលើកទឹកចិត្តដល់ការអនុវត្តអនាម័យល្អ។

WITHHEBRON គ្រោងនឹងពង្រីកកម្មវិធីអប់រំសុខភាពរបស់ខ្លួនសម្រាប់កុមារកម្ពុជា តាមរយៈកម្មវិធីថែទាំសុខភាពរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron (CAP) និងគំនិតផ្តួចផ្តើមផ្សេងៗទៀត។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហគមន៍មូលដ្ឋាន WITHHEBRON មានគោលបំណងផ្តល់ការអប់រំសុខភាពដែលមានរចនាសម្ព័ន្ធ និងជាក់ស្តែងបន្ថែមទៀតដល់កុមារ ដោយផ្តោតលើអនាគតដែលមានសុខភាពកាន់តែល្អប្រសើរនៅក្នុងប្រទេសកម្ពុជា។

* មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន (HMC) បានចាប់ផ្តើមនៅឆ្នាំ 2007 ជាមួយនឹងការបើកគ្លីនិកឥតគិតថ្លៃមួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ វាជាមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺប្រហែល 60,000 នាក់ជារៀងរាល់ឆ្នាំ ដោយមានគ្រែអ្នកជម្ងឺចំនួន 100 បន្ទប់វះកាត់ចំនួន 3 និងបន្ទប់ព្យាបាលជំងឺចំនួន 12 ព្រមទាំងផ្តល់ការវះកាត់ជម្ងឺបេះដូង និងមហារីក។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន  ខិតខំគាំទ្រដល់សុខភាពអ្នកជំងឺក្រីក្រ ដោយប្រតិបត្តិការការវះកាត់នៅប្រទេសកូរ៉េដោយបានអញ្ជើញគ្រូពេទ្យវះកាត់ និងជួយដល់កុមារដែលត្រូវការការវះកាត់បេះដូង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបុគ្គលិកពេទ្យនៃប្រទេសកូរ៉េ និងកម្ពុជា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក៏បានរួមចំណែកដល់ការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ ផ្នែកវេជ្ជសាស្ត្រប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជា តាមរយៈប្រតិបត្តិការនៃមហាវិទ្យាល័យគិលានុបដ្ឋាយិកា និង Residency Program។

* WITHHEBRON ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង គឺជាអង្គការមិនរកប្រាក់ចំណេញសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលគាំទ្រជាប្រព័ន្ធដល់ប្រតិបត្តិការ និងសកម្មភាពរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន   Hebron នៅកម្ពុជាដែលផ្តល់ការព្យាបាល អាហារូបករណ៍ និងការគាំទ្រផ្នែកថែទាំសុខភាពក្នុងស្រុកសម្រាប់សហគមន៍ដែលខ្វះខាតនៅជុំវិញពិភពលោក។

The post LISCC-WITHHEBRON បានបញ្ចប់ដោយជោគជ័យនូវការចែកជូនសម្ភារៈបង្រៀន និងកម្មវិធីបណ្តុះបណ្តាលអំពីសុខភាពដល់កុមារកម្ពុជា appeared first on Kampuchea Thmey Daily.

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ខេត្តចំនួន១៣ មានអត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ
ខេត្តចំនួន១៣ មានអត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ ខណៈខេត្តកំពង់ឆ្នាំង មានអត្រាខ្ពស់ទៅដល់​ ៣០%។ នេះបើតាមការថ្លែងឱ្យដឹងពីលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា ឆ្នាំនេះ អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ នៅកម្ពុជា នៅតែជាបញ្ហាចោទ។

លើកឡើងក្នុងកិច្ចប្រជុំលើកទី១៣ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានថ្លែងឱ្យដឹងថា តាមរបាយការណ៍អង្គការយូនីសេហ្វ គឺបានបង្ហាញថា ភាពស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ គឺនៅតែជាបញ្ហាចម្បងដែលត្រូវដោះស្រាយ ដោយតួលេខកាលពីឆ្នាំ២០១៤ ស្ថិតក្នុងអត្រា១០% ហើយរហូតមកដល់ក្នុងឆ្នាំ២០២៤នេះ អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ៥ឆ្នាំ គឺ៩,៨%។

បើតាមលោកទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ខេត្តចំនួន១៣ មានអាត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ គឺខេត្តឧត្តមមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង មានអត្រាខ្ពស់ជាងគេ រហូតដល់៣០%។​ តែយ៉ាងណា តាមរបាយការណ៍របស់អង្គការយូនីសេហ្វ កម្ពុជា គឺជាប្រទេសឈានមុខមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពស្គាំងស្គមរបស់កុមារ។

លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាកំពុងរៀបចំយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ២០២៤-២០២៨ ដែលការរៀបចំយុទ្ធសាស្រ្តជាតិលើកទី៣នេះ ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រ២លើករួចមកហើយ គឺតម្រូវឱ្យមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន និងយុវជន ដើម្បីផ្តល់ធាតុចូលធ្វើឱ្យយុទ្ធសាស្រ្តជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៥ឆ្នាំ លើកទី៣នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិបទកម្ពុជា និងនិន្នាការពិភពលោក។

លោក បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បាននិងកំពុងបន្តផលិតនូវផលិតផលកសិកម្មលើសពីតម្រូវការ ពិសេសស្រូវ ហើយផលិតកម្មកសិកម្មកំពុងតែអភិវឌ្ឍន៍កាន់តែទំនើប ពិពិធកម្ម និងអភិវឌ្ឍភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងប្រយុទ្ឋប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ជាពិសេសភាពស្គាំងស្គមរបស់កុមារអាយុក្រោម៥ឆ្នាំ៕

The post ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន៖ ខេត្តចំនួន១៣ មានអត្រាភាពស្គមស្គាំងកុមារខ្ពស់ជាងគេ appeared first on Kampuchea Thmey Daily.

វេជ្ជបណ្ឌិតស៊ុយអែតណែនាំ មិនឲ្យកុមារអាយុក្រោម ២ ឆ្នាំ ប្រើឧបករណ៍ឌីជីថល
តាមការណែនាំរបស់វេជ្ជបណ្ឌិតស៊ុយអែត កូនក្មេងអាយុក្រោម ២ ឆ្នាំមិនគួរប្រើឧបករណ៍ឌីជីថលដូចជា ទូរស័ព្ទ ទូរទស្សន៍ ឬ iPad ឡើយ ។

ទន្ទឹមនេះ សមាគមគ្រូពេទ្យកុមារស៊ុយអែតបានបញ្ជាក់ថា កុមារដែលមានអាយុចាប់ពី ២ ទៅ ៥ ឆ្នាំ អាចមើលឧបករណ៍ទាំងនោះត្រឹមរយៈពេល ១ ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ​ ។

ជាការពិតណាស់ ទោះបីជាឧបករណ៍ឌីជីថលមានប្រយោជន៍សម្រាប់ការរស់នៅក៏ដោយ ប៉ុន្តែខួរក្បាលរបស់កុមារមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីទទួលយកអត្ថប្រយោជន៍ទេ ។ ផ្ទុយទៅវិញ វាអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារទៀតផង ។

ក្មេងតូច​ៗ ជា​វ័យ​​ត្រូវ​ការ​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ខួរ​ក្បាល​ដែលទទួលបាន​ពី​ពិភព​ខាង​ក្រៅ ដើម្បី​ស្វែង​យល់​ពី​បរិស្ថាន​ជុំ​វិញ​ពួក​គេ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សកម្មភាព​ប្រចាំថ្ងៃជាពិសេស ។

ជាក់ស្ដែងកុមារដែលប្រើឧបករណ៍ឌីជីថលជាប្រចាំមានភាពឆេវឆាវ មិនអាចផ្ដោតអារម្មណ៍បានល្អ និងមានការចងចាំអន់ជាងក្មេងដែលមិនប្រើ ។ លើសពីនេះកុមារដែលប្រើឧបករណ៍ឌីជីថលយូរម៉ោងក៏ប្រឈមនឹងជំងឺបាក់ទឹកចិត្តពីកុមារភាពផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោម ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

The post វេជ្ជបណ្ឌិតស៊ុយអែតណែនាំ មិនឲ្យកុមារអាយុក្រោម ២ ឆ្នាំ ប្រើឧបករណ៍ឌីជីថល appeared first on Kampuchea Thmey Daily.

ក្មេងអាយុប៉ុន្មាន ទើបអាចឱ្យផឹកទឹកដោះគោក្រដាសបាន?
ទឹកដោះគោក្រដាសភាគច្រើន គេផលិត​ឡើង​សម្រាប់​ក្មេងអាយុ​ចាប់ពី ៦ឆ្នាំទៅ ឬអាចផលិតសម្រាប់ក្មេងអាយុតិចជាង នេះ ដោយមានបញ្ជាក់​នៅ​លើ​សម្បក​ផលិតផល​ទាំងអស់​នោះស្រាប់។ ប៉ុន្តែអាណាព្យាបាលភាគច្រើន មិនបានយកចិត្ត ទុកដាក់លើសេចក្តីណែនាំ ហើយខ្លះទៀត ថែមទាំងបានផ្តល់ទឹកដោះគោក្រដាសដល់បុត្រធីតា ជំនួសអាហាររូបត្ថម្ភ ធ្វើឱ្យក្មេងឧស្សាហ៍ឈឺ និងមានផលប៉ះពាល់ផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ពន្យល់ថា ទឹកដោះគោក្រដាស មិនសូវមានសារជាតិចិញ្ចឹម ប្រូតេអ៉ីន វីតាមីន គ្រប់គ្រាន់ទេ គឺសម្បូរតែសារធាតុផ្អែម និងជាតិម្សៅ ហើយមានការបញ្ជាក់ពីអាយុកុមារ ដែលគួរផ្តល់ផងដែរ។ លោកបន្ថែមថា អ្វីដែលត្រូវផ្តល់ឱ្យកុមារ​អាយុចាប់ពី ៦ខែឡើង គឺសារជាតិចិញ្ចឹមធម្មជាតិ ដែលមាននៅក្នុងត្រី សាច់ បន្លែ ស៊ុតជាដើម ដើម្បីយកមកចម្អិនធ្វើជាបបរខាប់គ្រប់គ្រឿងសម្រាប់ក្មេង កិនបញ្ចុកក្មេង។

ជាក់ស្តែង ស្ថិតក្រោមការពិនិត្យ និងព្យាបាល វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា មានកុមារជាច្រើនមានបញ្ហាកង្វះគ្រាប់ឈាម ក្រហម ដែលផ្តើមចេញពីកត្តាចំណីអាហារ។ ក្នុងចំណោមនោះ កុមារម្នាក់អាយុ ១ឆ្នាំ រកឃើញថា មានបញ្ហាកង្វះគ្រាប់ ឈាមក្រហម។

វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ទៀតថា ក្រោយសាកសួរប្រវត្តិនៃការទទួលទានរបស់ក្មេង ទើបដឹងថា កុមាររូបនោះទទួល​ទាន​តែទឹកដោះគោក្រដាស មិនសូវជាមានអាហាររូបត្ថម្ភបន្ថែមឡើយ ជាហេតុធ្វើឱ្យក្មេងខ្សោយ និងឧស្សាហ៍ឈឺ។ លោកថា “បើមើលពីសភាពខាងក្រៅ ក្មេងមានសាច់ឈាមនិងគីឡូ​ធម្មតា ប៉ុន្តែមានភាពស្លេកស្លាំង ឧស្សាហ៍ឈឺ ឧស្សាហ៍ក្តៅខ្លួន”។

បើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បញ្ហាចំបងរបស់កុមារតូច កត្តាចំណីអាហារនៅតែជាមូលហេតុសំខាន់ ហើយក្មេងដែលកង្វះគ្រាប់ឈាម លូតលាស់មិនបានល្អទេ ទាំងរាង្គកាយ និងបញ្ញាស្មារតី។ វេជ្ជបណ្ឌិតរូបនេះ គូសបញ្ជាក់ថា គុណវិបត្តនៃទឹកដោះគោក្រដាស គឺធ្វើឱ្យសាច់ក្មេងជ្រាយៗ ឆាប់ឈឺ ឆាប់រលាកបំពង់ក រលាកពោះវៀន ឬបញ្ហាផ្សេងៗជាដើម។

លោកវេជ្ជបណ្ឌិត លើកទឹកចិត្តដល់មាតា បំបៅដោះកូនតែមួយមុខគត់ ចាប់ពីកើតរហូតដល់អាយុ ៦ខែ និងបន្តបំបៅដល់អាយុ ២ឆ្នាំ និងចាប់ផ្តល់ចំណីអាហារល្អៗ ដូចជាបបរខាប់គ្រប់គ្រឿង ឬប្រភេទទឹកដោះគោម្សៅកំប៉ុង ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ទារកចាប់ពីអាយុ ៦ខែឡើងទៅ៕

អត្ថបទដោយ៖ សុធាវី

The post ក្មេងអាយុប៉ុន្មាន ទើបអាចឱ្យផឹកទឹកដោះគោក្រដាសបាន? appeared first on Kampuchea Thmey Daily.

កុមារអាយុ ១៥ ដល់ ១៩ ខែ ជិត ៨០% បរិភោគអាហារ និងភេសជ្ជៈមិនល្អចំពោះសុខភាព
ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា កុមារ​តូចៗនៅ​ខេត្ត​កណ្តាល​ជា​ទូទៅ​បរិភោគ​អាហារ​ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ក្នុង​អត្រា​កើន​ឡើង​ពី​ជាង​ ៤៥ ​ភាគ​រយ ក្នុង​ចំណោម​កុមារ​អាយុ​ចន្លោះ​ ១០​ ដល់ ១៤ ខែ និង ៧៩ ​ភាគរយ​ ក្នុង​ចំ​ណោម​កុមារ​អាយុ​ចន្លោះ ​១៥​ ដល់ ​១៩ ​ខែ ខណៈ​អាហារ ​និង​ភេសជ្ជៈ​មិនល្អ​ចំពោះ​សុខ​ភាព​ដែល​ត្រូវ​បាន​បរិភោគ​ច្រើន​ជាង​គេ​ គឺមាន​ទឹក​ដោះ​គោ​ផ្អែម​ និង​នំ​ដែល​មាន​រស​ជាតិ​ផ្អែម និង​ប្រៃ។

ការ​រក​ឃើញ​នេះ ត្រូវ​បាន​បង្ហាញ​កាលពីពេលថ្មីៗនេះ នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ ​ស្តីពី ​ការ​បរិភោគ​អាហារ ​និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ក្នុង​អំ​ទ្បុង​ពេល​នៃ​ការ​ផ្តល់​អាហារ​បន្ថែម​កុមារ​នៅ​តំបន់​ជន​បទ​ និងពាក់​កណ្តាល​ទីប្រជុំជន​ក្នុង​ខេត្ត​កណ្តាល ដែលបាន​រៀបចំ​ដោយ​អង្គ​ការ​ហេ​ទ្បែ​ន ខេ​ល​ល័​រ តាម​រយៈ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ការ​ចិញ្ចឹម​ទារក ​និង​កុមារ​ (ARCH)​ សហ​ការ​ជាមួយ​ក្រសួង​សុខាភិ​បាល​។

ការ​ស្រាវ​ជ្រាវ​របស់​អង្គការ​ហេ​ទ្បែ​ន ខេល​ល័​រ បាន​បង្ហាញ​ថា អាហារ​ដែល​កុមារ​នៅ​ក្នុង​ខេត្ត​កណ្តាល ​បាន​បរិភោគ​​បាន​បែង​ចែក​ជា​ចំណាត់​ថ្នាក់ ​៨​ ក្រុម ដោយ​ផ្អែក​តាម​សូច​នាករ ​ស្តីពី ​ការ​ចិញ្ចឹម​ទារក​ និង​កុមារ​តូច​របស់​អង្គការ​ WHO ហើយ​​ក្នុង​នោះ​អាហារ ​និង​ភេសជ្ជៈ ​៣​ប្រភេទ​បន្ថែម​ទៀត​ ត្រូវ​បាន​កំណត់​ឡើងរួមមាន​ ផលិត​ផល​ជំនួស​ទឹក​ដោះ​ម្តាយ ផលិត​ផល​អាហារ​បន្ថែម ​និង​អាហារ ​និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព។

ការ​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ទៀត​ថា កុមារ​តូចៗនៅ​ខេត្ត​កណ្តាល​ជា​ទូទៅ​បរិភោគ​អាហារ ​និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ក្នុង​អត្រា​កើន​ឡើង​ពី ៤៥,៥​ ភាគ​រយ ​ក្នុង​ចំណោម​កុមារ​អាយុ ១០-១៤ ខែ និងដល់​ ៧៩​ ភាគរយ ក្នុង​ចំណោម​កុមារ​​អាយុ​ ១៥-១៩ ខែ។ អាហារ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព​ដែល​ត្រូវ​បាន​បរិភោគ​ច្រើន​ជាង​គេគឺ​ ​ទឹក​ដោះ​គោ​ផ្អែម និង​នំ​ដែល​មាន​រស​ជាតិ​ផ្អែម និង​ប្រៃ។ ពាក់​កណ្តាល​នៃ​កុមារ​អាយុ ​១៥-១៩ ​ខែ កំពុង​បរិភោគ​ទឹកដោះ​គោ​ផ្អែម ហើយ​ជាង ​១ ​ភាគ​ ៣ ​នៃ​កុមារ​​អាយុ​នេះ កំពុង​បរិ​ភោគ​នំ​ដែល​មាន​រស​ជាតិ​ផ្អែម​ និង​ប្រៃ។

ការ​ស្រាវ​ជ្រាវ​នេះ បាន​ណែនាំ​ដល់​អាណា​ព្យា​បាល​ឱ្យ​ចៀស​វាង​នូវ​អាហារ​មួយ​ចំនួន​ជា ​អាហារ និង​ភេស​ជ្ជៈ​ផ្អែម និង​អាហារ​មិនល្អ​ដល់​ខុស​ភាព​កុមារ​ចន្លោះ​ពី​អាយុ​ ៦ ទៅ ២៣ ខែ ដែល​អាច​បង្ក​ឱ្យមាន​ជំងឺ​ដល់​កុមារ​ក្នុង​ពេល​ប​ច្ចប្ប​ន្ន និង​អនា​គត​ ខណៈ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ណែនាំ​ឱ្យ​កុមារ​ក្នុង​ចន្លោះ​អាយុ​នេះ គួរ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ឱ្យ​បាន​គ្រប់​គ្រាន់ និង​ត្រឹម​ត្រូវ​។

តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ចំពោះ​អា​ហារ និង​ភេសជ្ជៈ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព គឺ​សំដៅ​ទៅលើ​អាហារ​ និង​ភេសជ្ជៈ​ទាំង​ឡាយ​ណា​ដែល​វេច​ខ្ចប់​លក់​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម ឬ​ម៉ាក​ផលិត​ផល​សម្រាប់​ប្រើប្រាស់​ទូទៅ ​រួមមាន ​នំ នំស្រួយ នំ​កញ្ចប់​រស​ជាតិ​ផ្អែម ប្រៃ ទឹកដោះ​គោ​ផ្អែម ភេសជ្ជៈ​រស​ជាតិ​សូកូឡា ឬ​ស្រូវ​សាលី ទឹក​ផ្លែ​ឈើ និង​មី​កញ្ចប់ ព្រោះ​អាហារ និង​ភេស​ជ្ជៈ​ទូទៅ​ទាំង​នេះ ​មាន​កម្រិត​ជាតិ​ស្ករ និង​អំបិល​បន្ថែម​ខ្ពស់ ជា​ពិសេស​​សារ​ធាតុ​ខ្លាញ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព។

គួរបញ្ជាក់ថា ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ បាន​ប្រើ​ប្រាស់​ទិន្ន​ន័យ​ពី​ការ​ស្ទង់​មតិ​ដោយ​ការ​តាម​ដាន​ជាប់​លាប់​តាម​ដំណាក់​កាល​ ដែល​បាន​ធ្វើ​ឡើង​នៅ​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្ដាល​ ដែល​ជា​តំបន់​ជន​បទ​ និង​ពាក់​កណ្តាល​ទីប្រជុំ​ជន។ ក្នុង​នោះ​អ្នក​ថែទាំ​កុមារ​អាយុ​ពី​ ១០​ ខែ​ដល់​ ១៤​ ខែ​ ចំនួន​ ៥៦៧ ​នាក់ ត្រូវបាន​ជ្រើស​រើស និង​ធ្វើការ​សម្ភាស ចាប់ពី​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៦ នៅ​ពេល​កុមារ​ទាំង​នោះ មាន​អា​យុ​ដល់​ ១៩ ​ខែ។

តាម​លទ្ធ​ផល​នៃ​ការ​អង្កេត​ប្រជា​សាស្ត្រ​ និង​សុខ​ភាព​កម្ពុជា​ឆ្នាំ ២០២២ បង្ហាញ​ថា កុមារ​កម្ពុជា​អាយុ​ពី ៦-២៣ ​ខែ ប្រមា​ណ​ ២៨​ ភាគ​រយ ​បាន​ប្រើ​ប្រាស់​ភេសជ្ជៈ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ និង​កុមារ​កម្ពុជា​អាយុ​ពី ៦-២៣ ​ខែ​ប្រមាណ ២១​ ភាគ​រយ​ បាន​ប្រើ​ប្រាស់​អាហារ​មិនល្អ​ចំពោះ​សុខ​ភាព​នា​ពេល​កន្លង​មក៕

The post កុមារអាយុ ១៥ ដល់ ១៩ ខែ ជិត ៨០% បរិភោគអាហារ និងភេសជ្ជៈមិនល្អចំពោះសុខភាព appeared first on Kampuchea Thmey Daily.

Physiolac អបអរសមិទ្ធិផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា
លោក Cedric Batteur ម្ចាស់ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory និងលោក Pierre Eric DAUXERRE នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory បានចុះទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ការចុះទស្សនកិច្ចនេះ គឺដើម្បីបង្ហាញពីការគាំទ្រចំពោះវត្តមានដ៏រឹងមាំរបស់ Physiolac នៅក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ច លោក Pierre Eric DAUXERRE បានអញ្ជើញចូលរួមការរៀបចំពិធីជប់លៀងអាហារពេលល្ងាច ដែលប្រារព្វឡើងដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនកំពូលទាំង ២០រូប ដែលនៅតែបន្តផ្តល់ការគាំទ្រដល់ផលិតផល Physiolac អស់រយៈពេលជាង ១០ឆ្នាំ មកនេះ។

លោកបានថ្លែងជាសុន្ទ្រកថា ក្នុងពិធីនោះថា “សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមានវត្តមាននៅក្នុងពិធីនេះ។ ខ្ញុំបានធ្វើដំណើរពីប្រទេសបារាំងមកកាន់កម្ពុជាកាលពីម្សិលមិញ។ ខ្ញុំជា នាយកប្រតិបត្តិនៃ Gilbert Laboratory គ្រប់គ្រងផលិត Physiolac ដែលជាក្រុមហ៊ុនធំមួយនៅប្រទេសបារាំងមានបុគ្គលិកជាង ១២០០នាក់។ វាជាក្រុមហ៊ុនលក្ខណៈគ្រួសារមួយ ដែលផ្តល់សារៈសំខាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផល Physiolac។ យើងចាប់ផ្តើមការផលិតកាលពី ១០ ឆ្នាំមុន ហើយវាដំណើរការល្អខ្លាំងណាស់។ យើងមានផលិតផលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីប្រទេសបារាំង ហើយថ្ងៃនេះយើងមានឱកាសបង្ហាញនូវផលិតផលចុងក្រោយ និងអស្ចារ្យរបស់យើងគឺ Physiolac សម្រាប់អ្នកម្តាយ។ ខ្ញុំប្រាកដថាអ្នកម្តាយដែលកំពុងពរពោះនឹងពេញចិត្តផលិតផលនេះ។ សូមអរគុណអ្នកទាំងអស់គ្នា ហើយខ្ញុំពិតរីករាយណាស់ដែលបានមកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ”។

សូមគូសបញ្ជាក់ថា Physiolac គឺយីហោអាហារូបត្ថម្ភទារករបស់ Laboratoires Gilbert ដែលជាមន្ទីរពិសោធន៍ ឱសថ របស់ប្រទេសបារាំង និងជាអាជីវកម្មគ្រួសាររបស់ជនជាតិន័រមែន ដែលប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះគុណភាពនៃផលិតផល។ អ្វីដែលកុមារត្រូវការសម្រាប់សុខភាព និងការលូតលាស់រឹងមាំ គឺមាននៅក្នុងម្សៅទឹកដោះគោដែលមានគុណភាពរបស់ Physiolac។ វាមានផ្ទុកសារធាតុ DHA សម្រាប់ការអភិវឌ្ឍន៍ការយល់ដឹងកុមារ FOS និង GOS Fibers សម្រាប់ការរំលាយអាហារ និងការអភិវឌ្ឍន៍ភាពស៊ាំរបស់កុមារ។

ជាមួយគ្នានេះ លោក Pierre Eric DAUXERRE បានថ្លែងឱ្យដឹងថា ដោយសារតែសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មក Physiolac បានក្លាយជាជម្រើសមួយក្នុង ចំណោមជម្រើសកំពូលសម្រាប់អ្នកម្តាយជាច្រើនរូបក្នុងប្រទេសកម្ពុជា ហើយលោកបានបន្ថែមថា លោកបានយល់ច្បាស់ពីតម្រូវការទីផ្សារដែលកំពុងកើនឡើង។

លោក Pierre Eric DAUXERRE បានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លៃងអំណរគុណដល់ឪពុកម្តាយ នៅប្រទេសកម្ពុជាគ្រប់រូប ដែលបានសម្រេចចិត្តជ្រើសរើសផលិតផលរបស់យើងសម្រាប់កូនៗជាទីស្រឡាញ់របស់ ពួកគេ។ យើងខ្ញុំនឹងប្តេជ្ញាបន្តផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់សម្រាប់សុខភាពកូនរបស់អ្នក។ ហើយឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបង្ហាញពីការដឹងគុណចំពោះអតិថិជនរបស់យើងដែលតែងតែគាំទ្រ និងជឿជាក់មកលើផលិតផលរបស់យើង” ។

លោក Pierre Eric DAUXERRE បានបន្តថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យ ហើយខ្ញុំមានឱកាសទទួលទានអាហារពេលល្ងាចជាមួយអតិថិជនកំពូលទាំង២០រូបរបស់យើងដែលបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះផលិតផលរបស់ Physiolacអស់រយៈពេលជាង១០ឆ្នាំមកនេះ” ។

គួរបញ្ជាក់ថាPhysiolac ផ្តល់ជូនលោកអ្នកនូវរូបមន្តថ្មីពិសេស និងគុណភាពខ្ពស់ដែលបង្កើតឡើងដោយអ្នកជំនាញអាហារូបត្ថម្ភទារក និងផលិតនៅប្រទេសបារាំង (មិនរាប់បញ្ចូលគ្រាប់ធញ្ញជាតិ)។ យើងជឿជាក់ថា របបអាហារដែលសម្របខ្លួនជាពិសេស ទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់កុមារ ដែលស្របតាមបទប្បញ្ញត្តិ ធានានូវសុខុមាលភាពរយៈពេលវែង និងការអភិវឌ្ឍន៍ល្អ។ នេះជាមូលហេតុដែល Physiolac ប្តេជ្ញាចិត្តក្នុងការគិតគូរដល់សុខុមាលភាពអាហារូបត្ថម្ភរបស់កុមារ៕

The post Physiolac អបអរសមិទ្ធិផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា appeared first on Kampuchea Thmey Daily.

សន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិកក្នុងការថែទាំព្យាបាលទារកនិងកុមារ
មន្ទីរពេទ្យកុមារជាតិ សហការជាមួយអង្គការKOFIH នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិកក្នុងការថែទាំព្យាបាលទារកនិងកុមារដើម្បីបង្កើនសមត្ថភាពដក់គ្រូពេទ្យសំដៅពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់កុមារប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍នៅក្នុងសន្និសិទឱ្យដឹងថា គោល បំណងនៃការរៀបចំសន្និសិទនេះ មិនមែនគ្រាន់តែជាការចែករំលែកពីវាគ្មិនល្បីៗនោះទេ តែផ្ដោតសំខាន់លើការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ដែលបានអនុវត្តដើម្បីជួយពង្រឹងសមត្ថភាពកែលម្អចំណុចខ្វះខានគ្នាទៅវិញទៅមកហើយក៏ជាការបង្កើតឱកាសឲ្យសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពីមន្ទីរពេទ្យកុមារជាតិបានបង្ហាញពីវឌ្ឍនភាពនៃសមត្ថភាពរបស់ខ្លួនដែលបានកំពុងយកចិត្តទុកដាក់ប្រឹងប្រែងពង្រឹងគុណភាពសេវាតាមស្ថាប័នដែលខ្លួនកំពុងមានទំនួលខុសត្រូវនិងការរក្សានូវវប្បធម៌ចែករំលែកជួយជ្រោមជ្រែងគ្នាផងដែរ។

លោកសាស្ត្រាចារ្យបានបន្តថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់មន្ទីរពេទ្យកុមារជាតិតែងបង្កើតនូវកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់សុខភាពកុមារតាមរយៈការចែករំលែកនូវចំណេះដឹងក៏ដូចជាសកម្មភាពនៃការបណ្ដុះបណ្ដាលក្នុងមន្ទីរពេទ្យនិងក្រៅប្រទេសដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលិកសុខាភិបាលយើង។

លោកសាស្ត្រាចារ្យបានបន្តទៀតថាក្រសួងសុខាភិបាលបានផ្ដល់លទ្ធភាពនិងឱកាសឲ្យមន្ទីរពេទ្យកុមារជាតិចូលរួមយ៉ាងសកម្មក្នុងការវិវត្តគុណភាពសេវាកម្មភិបាលនិងការពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងចំណេះដឹងជំនាញនិងឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរហូតក្លាយជាគ្រូបង្គោលថ្នាក់ជាតិដែលអាចផ្ដល់ការបង្ហាត់បង្រៀនបន្តដល់ក្រុមគ្រូពេទ្យរៀនរូបថាឆ្មបតាមបណ្ដាលខេត្តនានានិងចូលរួមជាសមាជិកគន្លឹះជាមួយក្រសួងសុខាភិបាលក្នុងការរៀបចំចងក្រងការ​ណែ​នាំជាតិនីតិវិធីប្រតិបត្តិការស្តង់ដារនិងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ជាតិនៃជំនាញផ្សេងៗក្នុងវិស័យសុខា ភិបាលផងដែរជាពិសេសបានចូលរួមយ៉ាងសកម្មជំនួយក្រសួងសុខាភិបាលក្នុងកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កន្លងមក។

លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានសម្ដែងនូវមោទនភាពចំពោះថ្នាក់ដឹកនាំបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិដែលមានគនិតផ្តួចផ្តើមថ្មីៗជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងការរៀបចំសន្និសិទ្ធឡើងក្នុងការលើកកម្ពស់និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាលតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍នៃការអនុវត្តគ្លីនិករវាងថ្នាក់ជាតិនិងថ្នាក់ខេត្តដើម្បីបង្កើនចំណេះដឹងនិងជំនាញគ្លីនិកក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពប្រសិទ្ធភាពនិងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជាព្រមទាំងការចងភ្ជាប់នូវទំនាក់ទំនងរវាងគ្នានិងគ្នាក្នុងវិស័យសុខាភិបាលតែមួយ។

លោកសាស្ត្រាចារ្យបានបន្តថានេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការជួយពង្រឹងសមត្ថភាពអ្នកផ្ដល់សេវាសុខាភិបាលតាមរយៈការបណ្តុះបណ្តាលបន្តនិងទំនាក់ទំនងល្អជាសហភាតរៈស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនិងគោលនយោបាយរបស់រដ្ឋាភិបាល។ ជាងនេះទៀតក៏បង្ហាញឱ្យឃើញមន្ទីរពេទ្យកុមារជាតិបានយកចិត្តទុកដាក់លើកម្ពស់ទាំងគុណភាពសុវត្ថិភាពវប្បធម៌សហភាតរៈចំណងសាមគ្គីភាពនិងផ្ដល់តម្លៃឲ្យគ្នាទៅវិញ
ទៅមកតាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយហើយក៏បង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំក្នុងការស្វែងយល់និងរៀនសូត្រពីគ្នាទៅវិញទៅមកដែលជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាពនឹងឈានទៅរកការអភិវឌ្ឍនិងឈ្នះទាំងអស់គ្នា។

លោកសាស្ត្រាចារ្យបានបន្តទៀតថា «ខ្ញុំពិតជាចង់ឃើញសកម្មភាពបែបនេះកើតឡើងគ្រប់ទីកន្លែងសហភាតរៈក្នុងវិស័យសុខាភិបាលនិងអ្នកពាក់ព័ន្ធផ្សេងទៀតរួមសហការសិក្សាស្វែងយល់ពីគ្នាបែបនេះ»។ លោកសាស្ត្រាចារ្យបានបន្ថែមថាភាពលេចធ្លោរបស់មន្ទីរពេទ្យកុមារជាតិដែលជួយកសាងធនធានមនុស្សក្នុងភាសាបាលតាមរយៈការបណ្ដុះបណ្ដាលដែលមិនត្រឹមតែជួយអភិវឌ្ឍក្នុងស្ថាប័នរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងចែករំលែកដល់ថ្នាក់ខេត្តនិងថ្នាក់ក្រោមជាតិដាក់ក្រោមក្រោមទៀតផងនេះឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់លើការអភិវឌ្ឍពិតប្រាកដដែលគួរតែជាគំរូដ៏ល្អក្នុងការដឹកនាំដោយសន្តិភាពនិងរីកចំរើន។

លោក គីម សាំងយ៉ុន​ ប្រធានអង្គការKOFIHប្រចាំនៅកម្ពុជាសង្ឃឹមថាតាមរយៈសន្និសិទនេះនឹងចូលរួមចំណែកក្នុងការបង្កើនជំនាញនិងចំណេះដឹងលើមុខវិជ្ជាគ្លីនិកផ្សេងៗតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទីវិញទៅមកពិសេសសម្រាប់អ្នកជំនាញវេជ្ចសាស្ត្រវ័យក្មេងនេះជាឱកាសដ៏ល្អក្នុងការចាប់យកចំណេះដឹងនិងបច្ចុប្បន្នភាពទៅលើចំណេះដឹងរបស់ពួកគេកាន់តែប្រសើរថែមទៀត៕

អត្ថបទ៖ សំអឿន

The post សន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិកក្នុងការថែទាំព្យាបាលទារកនិងកុមារ appeared first on Kampuchea Thmey Daily.