ព័ត៌មានជាតិ
Physiolac អបអរសមិទ្ធិផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា
លោក Cedric Batteur ម្ចាស់ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory និងលោក Pierre Eric DAUXERRE នាយកប្រតិបត្តិនៃ ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory បានចុះទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ការចុះទស្សនកិច្ចនេះ គឺដើម្បីបង្ហាញពីការគាំទ្រចំពោះវត្តមានដ៏រឹងមាំរបស់ Physiolac នៅក្នុងវិស័យឧស្សាហកម្មម្សៅទឹកដោះគោនៅទីផ្សារប្រទេសកម្ពុជា។

ក្នុងអំឡុងពេលទស្សនកិច្ច លោក Pierre Eric DAUXERRE បានអញ្ជើញចូលរួមការរៀបចំពិធីជប់លៀងអាហារពេលល្ងាច ដែលប្រារព្វឡើងដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនកំពូលទាំង ២០រូប ដែលនៅតែបន្តផ្តល់ការគាំទ្រដល់ផលិតផល Physiolac អស់រយៈពេលជាង ១០ឆ្នាំ មកនេះ។

លោកបានថ្លែងជាសុន្ទ្រកថា ក្នុងពិធីនោះថា “សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានមានវត្តមាននៅក្នុងពិធីនេះ។ ខ្ញុំបានធ្វើដំណើរពីប្រទេសបារាំងមកកាន់កម្ពុជាកាលពីម្សិលមិញ។ ខ្ញុំជា នាយកប្រតិបត្តិនៃ Gilbert Laboratory គ្រប់គ្រងផលិត Physiolac ដែលជាក្រុមហ៊ុនធំមួយនៅប្រទេសបារាំងមានបុគ្គលិកជាង ១២០០នាក់។ វាជាក្រុមហ៊ុនលក្ខណៈគ្រួសារមួយ ដែលផ្តល់សារៈសំខាន់ខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផល Physiolac។ យើងចាប់ផ្តើមការផលិតកាលពី ១០ ឆ្នាំមុន ហើយវាដំណើរការល្អខ្លាំងណាស់។ យើងមានផលិតផលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ពីប្រទេសបារាំង ហើយថ្ងៃនេះយើងមានឱកាសបង្ហាញនូវផលិតផលចុងក្រោយ និងអស្ចារ្យរបស់យើងគឺ Physiolac សម្រាប់អ្នកម្តាយ។ ខ្ញុំប្រាកដថាអ្នកម្តាយដែលកំពុងពរពោះនឹងពេញចិត្តផលិតផលនេះ។ សូមអរគុណអ្នកទាំងអស់គ្នា ហើយខ្ញុំពិតរីករាយណាស់ដែលបានមកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ”។

សូមគូសបញ្ជាក់ថា Physiolac គឺយីហោអាហារូបត្ថម្ភទារករបស់ Laboratoires Gilbert ដែលជាមន្ទីរពិសោធន៍ ឱសថ របស់ប្រទេសបារាំង និងជាអាជីវកម្មគ្រួសាររបស់ជនជាតិន័រមែន ដែលប្តេជ្ញាចិត្តយ៉ាងមោះមុតចំពោះគុណភាពនៃផលិតផល។ អ្វីដែលកុមារត្រូវការសម្រាប់សុខភាព និងការលូតលាស់រឹងមាំ គឺមាននៅក្នុងម្សៅទឹកដោះគោដែលមានគុណភាពរបស់ Physiolac។ វាមានផ្ទុកសារធាតុ DHA សម្រាប់ការអភិវឌ្ឍន៍ការយល់ដឹងកុមារ FOS និង GOS Fibers សម្រាប់ការរំលាយអាហារ និងការអភិវឌ្ឍន៍ភាពស៊ាំរបស់កុមារ។

ជាមួយគ្នានេះ លោក Pierre Eric DAUXERRE បានថ្លែងឱ្យដឹងថា ដោយសារតែសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន នៅក្នុងទីផ្សារកម្ពុជាអស់រយៈពេលជាងមួយទសវត្សរ៍មក Physiolac បានក្លាយជាជម្រើសមួយក្នុង ចំណោមជម្រើសកំពូលសម្រាប់អ្នកម្តាយជាច្រើនរូបក្នុងប្រទេសកម្ពុជា ហើយលោកបានបន្ថែមថា លោកបានយល់ច្បាស់ពីតម្រូវការទីផ្សារដែលកំពុងកើនឡើង។

លោក Pierre Eric DAUXERRE បានមានប្រសាសន៍ថា “យើងខ្ញុំសូមថ្លៃងអំណរគុណដល់ឪពុកម្តាយ នៅប្រទេសកម្ពុជាគ្រប់រូប ដែលបានសម្រេចចិត្តជ្រើសរើសផលិតផលរបស់យើងសម្រាប់កូនៗជាទីស្រឡាញ់របស់ ពួកគេ។ យើងខ្ញុំនឹងប្តេជ្ញាបន្តផ្តល់នូវផលិតផល ដែលមានគុណភាពខ្ពស់សម្រាប់សុខភាពកូនរបស់អ្នក។ ហើយឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបង្ហាញពីការដឹងគុណចំពោះអតិថិជនរបស់យើងដែលតែងតែគាំទ្រ និងជឿជាក់មកលើផលិតផលរបស់យើង” ។
លោក Pierre Eric DAUXERRE បានបន្តថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យ ហើយខ្ញុំមានឱកាសទទួលទានអាហារពេលល្ងាចជាមួយអតិថិជនកំពូលទាំង២០រូបរបស់យើងដែលបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះផលិតផលរបស់ Physiolacអស់រយៈពេលជាង១០ឆ្នាំមកនេះ” ។

គួរបញ្ជាក់ថាPhysiolac ផ្តល់ជូនលោកអ្នកនូវរូបមន្តថ្មីពិសេស និងគុណភាពខ្ពស់ដែលបង្កើតឡើងដោយអ្នកជំនាញអាហារូបត្ថម្ភទារក និងផលិតនៅប្រទេសបារាំង (មិនរាប់បញ្ចូលគ្រាប់ធញ្ញជាតិ)។ យើងជឿជាក់ថា របបអាហារដែលសម្របខ្លួនជាពិសេស ទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់កុមារ ដែលស្របតាមបទប្បញ្ញត្តិ ធានានូវសុខុមាលភាពរយៈពេលវែង និងការអភិវឌ្ឍន៍ល្អ។ នេះជាមូលហេតុដែល Physiolac ប្តេជ្ញាចិត្តក្នុងការគិតគូរដល់សុខុមាលភាពអាហារូបត្ថម្ភរបស់កុមារ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ