ព័ត៌មានជាតិ
សន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិកក្នុងការថែទាំព្យាបាលទារកនិងកុមារ
មន្ទីរពេទ្យកុមារជាតិ សហការជាមួយអង្គការKOFIH នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំសន្និសីទរោគកុមារលើកទី៤ ស្តីពីការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិកក្នុងការថែទាំព្យាបាលទារកនិងកុមារដើម្បីបង្កើនសមត្ថភាពដក់គ្រូពេទ្យសំដៅពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់កុមារប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍នៅក្នុងសន្និសិទឱ្យដឹងថា គោល បំណងនៃការរៀបចំសន្និសិទនេះ មិនមែនគ្រាន់តែជាការចែករំលែកពីវាគ្មិនល្បីៗនោះទេ តែផ្ដោតសំខាន់លើការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ដែលបានអនុវត្តដើម្បីជួយពង្រឹងសមត្ថភាពកែលម្អចំណុចខ្វះខានគ្នាទៅវិញទៅមកហើយក៏ជាការបង្កើតឱកាសឲ្យសិក្ខាកាមដែលបានទទួលការបណ្តុះបណ្តាលពីមន្ទីរពេទ្យកុមារជាតិបានបង្ហាញពីវឌ្ឍនភាពនៃសមត្ថភាពរបស់ខ្លួនដែលបានកំពុងយកចិត្តទុកដាក់ប្រឹងប្រែងពង្រឹងគុណភាពសេវាតាមស្ថាប័នដែលខ្លួនកំពុងមានទំនួលខុសត្រូវនិងការរក្សានូវវប្បធម៌ចែករំលែកជួយជ្រោមជ្រែងគ្នាផងដែរ។

លោកសាស្ត្រាចារ្យបានបន្តថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលក្នុងការពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់មន្ទីរពេទ្យកុមារជាតិតែងបង្កើតនូវកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់សុខភាពកុមារតាមរយៈការចែករំលែកនូវចំណេះដឹងក៏ដូចជាសកម្មភាពនៃការបណ្ដុះបណ្ដាលក្នុងមន្ទីរពេទ្យនិងក្រៅប្រទេសដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលិកសុខាភិបាលយើង។
លោកសាស្ត្រាចារ្យបានបន្តទៀតថាក្រសួងសុខាភិបាលបានផ្ដល់លទ្ធភាពនិងឱកាសឲ្យមន្ទីរពេទ្យកុមារជាតិចូលរួមយ៉ាងសកម្មក្នុងការវិវត្តគុណភាពសេវាកម្មភិបាលនិងការពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងចំណេះដឹងជំនាញនិងឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរហូតក្លាយជាគ្រូបង្គោលថ្នាក់ជាតិដែលអាចផ្ដល់ការបង្ហាត់បង្រៀនបន្តដល់ក្រុមគ្រូពេទ្យរៀនរូបថាឆ្មបតាមបណ្ដាលខេត្តនានានិងចូលរួមជាសមាជិកគន្លឹះជាមួយក្រសួងសុខាភិបាលក្នុងការរៀបចំចងក្រងការណែនាំជាតិនីតិវិធីប្រតិបត្តិការស្តង់ដារនិងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ជាតិនៃជំនាញផ្សេងៗក្នុងវិស័យសុខា ភិបាលផងដែរជាពិសេសបានចូលរួមយ៉ាងសកម្មជំនួយក្រសួងសុខាភិបាលក្នុងកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កន្លងមក។

លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានសម្ដែងនូវមោទនភាពចំពោះថ្នាក់ដឹកនាំបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិដែលមានគនិតផ្តួចផ្តើមថ្មីៗជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងការរៀបចំសន្និសិទ្ធឡើងក្នុងការលើកកម្ពស់និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាលតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍នៃការអនុវត្តគ្លីនិករវាងថ្នាក់ជាតិនិងថ្នាក់ខេត្តដើម្បីបង្កើនចំណេះដឹងនិងជំនាញគ្លីនិកក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពប្រសិទ្ធភាពនិងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជាព្រមទាំងការចងភ្ជាប់នូវទំនាក់ទំនងរវាងគ្នានិងគ្នាក្នុងវិស័យសុខាភិបាលតែមួយ។
លោកសាស្ត្រាចារ្យបានបន្តថានេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការជួយពង្រឹងសមត្ថភាពអ្នកផ្ដល់សេវាសុខាភិបាលតាមរយៈការបណ្តុះបណ្តាលបន្តនិងទំនាក់ទំនងល្អជាសហភាតរៈស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនិងគោលនយោបាយរបស់រដ្ឋាភិបាល។ ជាងនេះទៀតក៏បង្ហាញឱ្យឃើញមន្ទីរពេទ្យកុមារជាតិបានយកចិត្តទុកដាក់លើកម្ពស់ទាំងគុណភាពសុវត្ថិភាពវប្បធម៌សហភាតរៈចំណងសាមគ្គីភាពនិងផ្ដល់តម្លៃឲ្យគ្នាទៅវិញ
ទៅមកតាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយហើយក៏បង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំក្នុងការស្វែងយល់និងរៀនសូត្រពីគ្នាទៅវិញទៅមកដែលជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាពនឹងឈានទៅរកការអភិវឌ្ឍនិងឈ្នះទាំងអស់គ្នា។

លោកសាស្ត្រាចារ្យបានបន្តទៀតថា «ខ្ញុំពិតជាចង់ឃើញសកម្មភាពបែបនេះកើតឡើងគ្រប់ទីកន្លែងសហភាតរៈក្នុងវិស័យសុខាភិបាលនិងអ្នកពាក់ព័ន្ធផ្សេងទៀតរួមសហការសិក្សាស្វែងយល់ពីគ្នាបែបនេះ»។ លោកសាស្ត្រាចារ្យបានបន្ថែមថាភាពលេចធ្លោរបស់មន្ទីរពេទ្យកុមារជាតិដែលជួយកសាងធនធានមនុស្សក្នុងភាសាបាលតាមរយៈការបណ្ដុះបណ្ដាលដែលមិនត្រឹមតែជួយអភិវឌ្ឍក្នុងស្ថាប័នរបស់ខ្លួនប៉ុណ្ណោះទេថែមទាំងចែករំលែកដល់ថ្នាក់ខេត្តនិងថ្នាក់ក្រោមជាតិដាក់ក្រោមក្រោមទៀតផងនេះឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់លើការអភិវឌ្ឍពិតប្រាកដដែលគួរតែជាគំរូដ៏ល្អក្នុងការដឹកនាំដោយសន្តិភាពនិងរីកចំរើន។
លោក គីម សាំងយ៉ុន ប្រធានអង្គការKOFIHប្រចាំនៅកម្ពុជាសង្ឃឹមថាតាមរយៈសន្និសិទនេះនឹងចូលរួមចំណែកក្នុងការបង្កើនជំនាញនិងចំណេះដឹងលើមុខវិជ្ជាគ្លីនិកផ្សេងៗតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទីវិញទៅមកពិសេសសម្រាប់អ្នកជំនាញវេជ្ចសាស្ត្រវ័យក្មេងនេះជាឱកាសដ៏ល្អក្នុងការចាប់យកចំណេះដឹងនិងបច្ចុប្បន្នភាពទៅលើចំណេះដឹងរបស់ពួកគេកាន់តែប្រសើរថែមទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


