សុខភាព
កុមារអាយុ ១៥ ដល់ ១៩ ខែ ជិត ៨០% បរិភោគអាហារ និងភេសជ្ជៈមិនល្អចំពោះសុខភាព
ការស្រាវជ្រាវមួយបានបង្ហាញថា កុមារតូចៗនៅខេត្តកណ្តាលជាទូទៅបរិភោគអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាពក្នុងអត្រាកើនឡើងពីជាង ៤៥ ភាគរយ ក្នុងចំណោមកុមារអាយុចន្លោះ ១០ ដល់ ១៤ ខែ និង ៧៩ ភាគរយ ក្នុងចំណោមកុមារអាយុចន្លោះ ១៥ ដល់ ១៩ ខែ ខណៈអាហារ និងភេសជ្ជៈមិនល្អចំពោះសុខភាពដែលត្រូវបានបរិភោគច្រើនជាងគេ គឺមានទឹកដោះគោផ្អែម និងនំដែលមានរសជាតិផ្អែម និងប្រៃ។
ការរកឃើញនេះ ត្រូវបានបង្ហាញកាលពីពេលថ្មីៗនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការបរិភោគអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាពក្នុងអំទ្បុងពេលនៃការផ្តល់អាហារបន្ថែមកុមារនៅតំបន់ជនបទ និងពាក់កណ្តាលទីប្រជុំជនក្នុងខេត្តកណ្តាល ដែលបានរៀបចំដោយអង្គការហេទ្បែន ខេលល័រ តាមរយៈគម្រោងសិក្សាស្រាវជ្រាវការចិញ្ចឹមទារក និងកុមារ (ARCH) សហការជាមួយក្រសួងសុខាភិបាល។
ការស្រាវជ្រាវរបស់អង្គការហេទ្បែន ខេលល័រ បានបង្ហាញថា អាហារដែលកុមារនៅក្នុងខេត្តកណ្តាល បានបរិភោគបានបែងចែកជាចំណាត់ថ្នាក់ ៨ ក្រុម ដោយផ្អែកតាមសូចនាករ ស្តីពី ការចិញ្ចឹមទារក និងកុមារតូចរបស់អង្គការ WHO ហើយក្នុងនោះអាហារ និងភេសជ្ជៈ ៣ប្រភេទបន្ថែមទៀត ត្រូវបានកំណត់ឡើងរួមមាន ផលិតផលជំនួសទឹកដោះម្តាយ ផលិតផលអាហារបន្ថែម និងអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាព។
ការស្រាវជ្រាវបានឱ្យដឹងទៀតថា កុមារតូចៗនៅខេត្តកណ្តាលជាទូទៅបរិភោគអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាពក្នុងអត្រាកើនឡើងពី ៤៥,៥ ភាគរយ ក្នុងចំណោមកុមារអាយុ ១០-១៤ ខែ និងដល់ ៧៩ ភាគរយ ក្នុងចំណោមកុមារអាយុ ១៥-១៩ ខែ។ អាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាពដែលត្រូវបានបរិភោគច្រើនជាងគេគឺ ទឹកដោះគោផ្អែម និងនំដែលមានរសជាតិផ្អែម និងប្រៃ។ ពាក់កណ្តាលនៃកុមារអាយុ ១៥-១៩ ខែ កំពុងបរិភោគទឹកដោះគោផ្អែម ហើយជាង ១ ភាគ ៣ នៃកុមារអាយុនេះ កំពុងបរិភោគនំដែលមានរសជាតិផ្អែម និងប្រៃ។
ការស្រាវជ្រាវនេះ បានណែនាំដល់អាណាព្យាបាលឱ្យចៀសវាងនូវអាហារមួយចំនួនជា អាហារ និងភេសជ្ជៈផ្អែម និងអាហារមិនល្អដល់ខុសភាពកុមារចន្លោះពីអាយុ ៦ ទៅ ២៣ ខែ ដែលអាចបង្កឱ្យមានជំងឺដល់កុមារក្នុងពេលបច្ចប្បន្ន និងអនាគត ខណៈការស្រាវជ្រាវនេះ បានណែនាំឱ្យកុមារក្នុងចន្លោះអាយុនេះ គួរទទួលទានបន្លែ និងផ្លែឈើឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។
តាមការស្រាវជ្រាវបានបង្ហាញថា ចំពោះអាហារ និងភេសជ្ជៈដែលមិនល្អចំពោះសុខភាព គឺសំដៅទៅលើអាហារ និងភេសជ្ជៈទាំងឡាយណាដែលវេចខ្ចប់លក់ជាលក្ខណៈពាណិជ្ជកម្ម ឬម៉ាកផលិតផលសម្រាប់ប្រើប្រាស់ទូទៅ រួមមាន នំ នំស្រួយ នំកញ្ចប់រសជាតិផ្អែម ប្រៃ ទឹកដោះគោផ្អែម ភេសជ្ជៈរសជាតិសូកូឡា ឬស្រូវសាលី ទឹកផ្លែឈើ និងមីកញ្ចប់ ព្រោះអាហារ និងភេសជ្ជៈទូទៅទាំងនេះ មានកម្រិតជាតិស្ករ និងអំបិលបន្ថែមខ្ពស់ ជាពិសេសសារធាតុខ្លាញដែលមិនល្អចំពោះសុខភាព។
គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវនេះ បានប្រើប្រាស់ទិន្នន័យពីការស្ទង់មតិដោយការតាមដានជាប់លាប់តាមដំណាក់កាល ដែលបានធ្វើឡើងនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដែលជាតំបន់ជនបទ និងពាក់កណ្តាលទីប្រជុំជន។ ក្នុងនោះអ្នកថែទាំកុមារអាយុពី ១០ ខែដល់ ១៤ ខែ ចំនួន ៥៦៧ នាក់ ត្រូវបានជ្រើសរើស និងធ្វើការសម្ភាស ចាប់ពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៦ នៅពេលកុមារទាំងនោះ មានអាយុដល់ ១៩ ខែ។
តាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២២ បង្ហាញថា កុមារកម្ពុជាអាយុពី ៦-២៣ ខែ ប្រមាណ ២៨ ភាគរយ បានប្រើប្រាស់ភេសជ្ជៈមានកម្រិតជាតិស្ករខ្ពស់ និងកុមារកម្ពុជាអាយុពី ៦-២៣ ខែប្រមាណ ២១ ភាគរយ បានប្រើប្រាស់អាហារមិនល្អចំពោះសុខភាពនាពេលកន្លងមក៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ