KPT+
វេជ្ជបណ្ឌិតស៊ុយអែតណែនាំ មិនឲ្យកុមារអាយុក្រោម ២ ឆ្នាំ ប្រើឧបករណ៍ឌីជីថល
តាមការណែនាំរបស់វេជ្ជបណ្ឌិតស៊ុយអែត កូនក្មេងអាយុក្រោម ២ ឆ្នាំមិនគួរប្រើឧបករណ៍ឌីជីថលដូចជា ទូរស័ព្ទ ទូរទស្សន៍ ឬ iPad ឡើយ ។

ទន្ទឹមនេះ សមាគមគ្រូពេទ្យកុមារស៊ុយអែតបានបញ្ជាក់ថា កុមារដែលមានអាយុចាប់ពី ២ ទៅ ៥ ឆ្នាំ អាចមើលឧបករណ៍ទាំងនោះត្រឹមរយៈពេល ១ ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។
ជាការពិតណាស់ ទោះបីជាឧបករណ៍ឌីជីថលមានប្រយោជន៍សម្រាប់ការរស់នៅក៏ដោយ ប៉ុន្តែខួរក្បាលរបស់កុមារមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីទទួលយកអត្ថប្រយោជន៍ទេ ។ ផ្ទុយទៅវិញ វាអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារទៀតផង ។
ក្មេងតូចៗ ជាវ័យត្រូវការបំផុតសម្រាប់ការអភិវឌ្ឍន៍ខួរក្បាលដែលទទួលបានពីពិភពខាងក្រៅ ដើម្បីស្វែងយល់ពីបរិស្ថានជុំវិញពួកគេ ក៏ដូចជាការអភិវឌ្ឍន៍សកម្មភាពប្រចាំថ្ងៃជាពិសេស ។

ជាក់ស្ដែងកុមារដែលប្រើឧបករណ៍ឌីជីថលជាប្រចាំមានភាពឆេវឆាវ មិនអាចផ្ដោតអារម្មណ៍បានល្អ និងមានការចងចាំអន់ជាងក្មេងដែលមិនប្រើ ។ លើសពីនេះកុមារដែលប្រើឧបករណ៍ឌីជីថលយូរម៉ោងក៏ប្រឈមនឹងជំងឺបាក់ទឹកចិត្តពីកុមារភាពផងដែរ ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី