សុបិន​ឃើញ​ផ្សិត​ Archives - Kampuchea Thmey Daily

ពលរដ្ឋ​ឡាវ​៧​នាក់ស្លាប់​ និង៣២​នាក់​ធ្លាក់ខ្លួនឈឺ​ព្រោះ​​​ពុលផ្សិតព្រៃ​
យោងតាមសេចក្តីរាយការណ៍ដោយដកស្រង់ពីការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសឡាវ បានរាយការណ៍នៅថ្ងៃទី២១ខែឧសភាថា អាជ្ញាធរសុខាភិបាល ខេត្ត​សាយ៉ាប៊ូរីភាគខាងជើងនៃប្រទេសឡាវ បានចេញសេចក្តីព្រមានជាបន្ទាន់មួយដល់ប្រជាជនឡាវអំពីករណីផ្សិតព្រៃដែលមានជាតិពុល បន្ទាប់ពីមានមនុស្សស្លាប់ចំនួន៧នាក់​ និង​ធ្លាក់​ខ្លួន​ឈឺ​​រាប់សិបនាក់​ទៀត ដោយសារការទទួល​ទាន​ផ្សិតដែលមានជាតិពុល និងបានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នក្នុងការទទួលទានផ្សិតព្រៃ ដើម្បីការពារកុំឱ្យមានការស្លាប់បាត់បង់ជីវិតបន្ថែមទៀត។

ផ្សិត​ព្រៃ​ក្នុងប្រទេសឡាវ ដែលបានផ្សព្វផ្សាយ​នៅ​លើ Mountain Futures ដែលនិយាយ​ពីគុណសម្បត្តិផ្សិតព្រៃ​​។ FB

សេចក្តីព្រមាននេះ ត្រូវបានមន្ទីរ​សុខាភិបាល​ខេត្ត​សាយ៉ាប៊ូរីធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ដោយ​បញ្ជាក់​ថា ផ្សិតមានជាតិពុល​បាន​សម្លាប់ប្រជាពលរដ្ឋចំនួន៧​នាក់ និង៣២​នាក់​ផ្សេង​ទៀតកំពុងឈឺរាគព្យាបាលនៅមន្ទីរពេទ្យខេត្ត​សាយ៉ាប៊ូរី។

សេចក្តីរាយការណ៍បានបន្តថា ពាក់ព័ន្ធករណីផ្សិតព្រៃមានជាតិពុលនេះ អាជ្ញាធរមូលដ្ឋានបាននិងកំពុងធ្វើការជាមួយមន្ត្រីសុខាភិបាលដើម្បីតាមដាននិងធ្វើការផ្សព្វផ្សាយការយល់ដឹងអំពីហានិភ័យពីការទទួលទានផ្សិតព្រៃផងដែរ៕

ដោយភ្នាក់ងារ​

The post ពលរដ្ឋ​ឡាវ​៧​នាក់ស្លាប់​ និង៣២​នាក់​ធ្លាក់ខ្លួនឈឺ​ព្រោះ​​​ពុលផ្សិតព្រៃ​ appeared first on Kampuchea Thmey Daily.

ឃើញផ្សិតក្នុងយល់សប្ដិ ការងាររីកចម្រើន ឯស្នេហាក៏ជោគជ័យ
ផ្សិតត្រូវបានចាត់ថ្នាក់ជាអាហារដែលមនុស្សនិយមទទួលទាន​ ​និងមានរសជាតិឆ្ងាញ់។ ប្រសិនបើផ្សិតបានបង្ហាញវត្តមាន​ក្នុងយល់សប្តិ​ យោងតាមអបិយជំនឿពីក្បួនយល់សប្តិ​មានន័យថា​ ការងាររបស់អ្នក​នឹងទទួលបានជោគជ័យ។ ប៉ុន្តែ​ក្រៅពី​សុបិន​ល្អ​អំពី​ការងារ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​បញ្ហា​ហិរញ្ញវត្ថុ និង​សុខភាព​ផង​ដែរនាពេលនេះ។

យ៉ាងណាមិញ​ ផ្សិតដែលបង្ហាញក្នុងក្ដីសុបិនមានអត្ថន័យដូចខាងក្រោមនេះ៖

សុបិន​ឃើញ​ដើរ​រើស​ផ្សិត​ក្ដាម​ខ្មៅ

សុបិន​នេះ​អាច​ទាក់ទង​នឹង​ការងារ​​ ឬ​គម្រោង​ដែល​អ្នក​កំពុង​ធ្វើ ​នឹង​ឆាប់ទទួល​បាន​ជោគជ័យ។ ប៉ុន្តែ​ប្រហែល​ជា​មាន​ជម្លោះ​ខ្លះអាចកើតឡើង។ ចំពោះភាគី​ស្នេហា​ អាច​ប្រឈម​នឹង​ការ​ច្របូកច្របល់ក្នុងចិត្តរៀងៗខ្លួន។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ចំណាយ​ផ្សេងៗ។

ឃើញ​ខ្លួនឯង​ដើរ​រើស​ផ្សិត​ពណ៌​ស​ជា​ច្រើន

ទំនាយ​ថា អ្នកនឹងត្រូវបានចាត់ចែងការងារធំមួយ។ ប៉ុន្តែជាមួយនឹងភាពប៉ិនប្រសប់របស់អ្នកនោះនឹងឆ្លង​ផុត ហើយ​ទទួលបានជោគជ័យនាពេល​អនាគតមិនខាន។ ខាង​ហិរញ្ញវត្ថុ អ្នក​នឹង​ទទួល​បាន​សំណាង​ពី​ការ​លេង​ល្បែងមួយចំនួន។ ចំណែក​រឿង​ស្នេហា​វិញ​ អាច​នឹង​មាន​បញ្ហា​តូចតាច​ខ្លះ​កើតឡើងដែរ តែ​នឹង​កន្លង​ផុត​ទៅវិញ​ដូចគ្នា។ កុំបារម្ភឬភ័យព្រួយអី!

ឃើញ​ខ្លួនឯង​ប្រមូល​ផ្សិត​ជាច្រើន

​សុបិននេះទាក់ទងនឹងអាជីព និង​លក្ខខណ្ឌ​នៃ​ការ​រីកចម្រើននៃផ្នែក​ការងារ ក៏ដូចជា​ការ​លើក​កម្ពស់។ បើ​និយាយ​ពី​ស្នេហា អ្នក​នៅ​លីវ​ អាចបាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្តឬលួចស្រលាញ់។ សម្រាប់​អ្នក​ដែល​បាន​រៀប​ការ​ហើយ ​នឹង​មាន​ដំណឹង​ល្អ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ចំណែក​ផ្នែក​ហិរញ្ញវត្ថុ អាច​នឹង​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ចាយវាយលើសលួសខ្លះៗ ហើយ​ត្រូវ​ប្រយ័ត្ន​ចំពោះ​សុខភាព​មនុស្ស​ក្នុង​ផ្ទះផងដែរ។

សុបិន​ឃើញ​ផ្សិត​ចំបើង​​ជាច្រើន

កំលុង​​ពេលនេះ ​ជីវិត​នឹង​មាន​តែ​រឿង​​​ល្អ​ៗចូលមក។ បើ​និយាយ​ពី​ការងារ​វិញ​ មិន​មាន​ការ​ព្រួយ​បារម្ភ​ ឬ​រឿងរ៉ាវ​គួរ​ឲ្យ​កត់សំគាល់​ទេ។ សម្រាប់​បញ្ហា​ហិរញ្ញវត្ថុ​ ​នឹងទទួលបាន​សំណាង​ផ្សេងៗគ្នា។ ចំណែក​រឿង​ស្នេហា​វិញ​ មាន​លក្ខណៈ​មួយ​ចំនួន​ដែល​នឹង​ត្រូវ​សម្រេច​ក្នុង​ពេល​ខាង​មុខ។

ឃើញ​ដើរ​ប្រមូល​ផ្សិតចំបើងក្នុងសុបិន​

ក្នុងអំឡុងពេលនេះ អ្នកនឹងមាន​ទំនោរ​ផ្លាស់ប្តូរការងារ។ ដោយសារបញ្ហាផ្សេងៗ ផ្នែកហិរញ្ញវត្ថុ ទោះបីចំណូលធំជាងការចំណាយក៏ដោយ។ ប៉ុន្តែមានមនុស្សមកជួយ! បើ​និយាយ​ពី​ស្នេហា​វិញ ​មាន​លក្ខណៈ​វិនិច្ឆ័យ​សម្រេច​ដូច​ការ​ប្រាថ្នា។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នេះ​ អាច​នឹង​មាន​បញ្ហា​តូចតាច ឬ​ឃ្លាត​ឆ្ងាយ​ពីមនុស្សធ្លាប់ជិត​ស្និទ្ធ។

សុបិនឃើញរើសផ្សិត

សុបិននេះគឺជាក្ដីបារម្ភមួយទាក់ឬងនឹងការងារ ប៉ុន្តែ​ហិរញ្ញវត្ថុ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ។ អាចចំណាយដោយភាពបត់បែន ក្នុង​អំឡុង​ពេល​នេះ ស្នេហា​អាច​នឹង​នៅ​តែ​មិន​បាន​សម្រេច ឬត្រូវរង់ចាំគូពិតមក​ ហើយត្រូវប្រុងប្រយ័ត្នចំពោះសុខភាពរបស់មនុស្សពេញវ័យក្នុងគ្រួសារ ក្នុងពេលដែលអាកាសធាតុចុះត្រជាក់ផងដែរ៕

គ្រូ ណុប

ចុចអាន៖យល់សប្ដិឃើញមិត្តសំឡាញ់ស្លាប់ ប្រយ័ត្នមានជម្លោះធំ នឹងមនុស្សជាទីស្រលាញ់

ចុចអាន៖ឃើញមច្ឆាក្នុងយល់សប្ដិ បំណងប្រាថ្នានឹងសម្រេច ឯអាជីពនឹងផ្លាស់ប្ដូរ

The post ឃើញផ្សិតក្នុងយល់សប្ដិ ការងាររីកចម្រើន ឯស្នេហាក៏ជោគជ័យ appeared first on Kampuchea Thmey Daily.