ព័ត៌មានអន្ដរជាតិ
ពលរដ្ឋឡាវ៧នាក់ស្លាប់ និង៣២នាក់ធ្លាក់ខ្លួនឈឺព្រោះពុលផ្សិតព្រៃ
យោងតាមសេចក្តីរាយការណ៍ដោយដកស្រង់ពីការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសឡាវ បានរាយការណ៍នៅថ្ងៃទី២១ខែឧសភាថា អាជ្ញាធរសុខាភិបាល ខេត្តសាយ៉ាប៊ូរីភាគខាងជើងនៃប្រទេសឡាវ បានចេញសេចក្តីព្រមានជាបន្ទាន់មួយដល់ប្រជាជនឡាវអំពីករណីផ្សិតព្រៃដែលមានជាតិពុល បន្ទាប់ពីមានមនុស្សស្លាប់ចំនួន៧នាក់ និងធ្លាក់ខ្លួនឈឺរាប់សិបនាក់ទៀត ដោយសារការទទួលទានផ្សិតដែលមានជាតិពុល និងបានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នក្នុងការទទួលទានផ្សិតព្រៃ ដើម្បីការពារកុំឱ្យមានការស្លាប់បាត់បង់ជីវិតបន្ថែមទៀត។

សេចក្តីព្រមាននេះ ត្រូវបានមន្ទីរសុខាភិបាលខេត្តសាយ៉ាប៊ូរីធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ដោយបញ្ជាក់ថា ផ្សិតមានជាតិពុលបានសម្លាប់ប្រជាពលរដ្ឋចំនួន៧នាក់ និង៣២នាក់ផ្សេងទៀតកំពុងឈឺរាគព្យាបាលនៅមន្ទីរពេទ្យខេត្តសាយ៉ាប៊ូរី។
សេចក្តីរាយការណ៍បានបន្តថា ពាក់ព័ន្ធករណីផ្សិតព្រៃមានជាតិពុលនេះ អាជ្ញាធរមូលដ្ឋានបាននិងកំពុងធ្វើការជាមួយមន្ត្រីសុខាភិបាលដើម្បីតាមដាននិងធ្វើការផ្សព្វផ្សាយការយល់ដឹងអំពីហានិភ័យពីការទទួលទានផ្សិតព្រៃផងដែរ៕
ដោយភ្នាក់ងារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


