វប្បធម៌ ជំនឿ
ឃើញមច្ឆាក្នុងយល់សប្ដិ បំណងប្រាថ្នានឹងសម្រេច ឯអាជីពនឹងផ្លាស់ប្ដូរ
យល់សប្ដិឃើញនាងមច្ឆា យោងទៅតាមជំនឿនៃការទស្សន៍ទាយ ជារឿយៗបង្ហាញពីការផ្លាស់ប្ដូរមួយចំនួន ដែលកើតឡើងនៅក្នុងជីវិតពិត។ នាងមច្ឆាក្នុងយល់សប្ដិ តែងមានទំនាយទាក់ទងនឹងការផ្លាស់ប្ដូរក្នុងទិដ្ឋភាពផ្សេងៗនៃជីវិត ជាពិសេសការងារ និងអាជីពរបស់អ្នកសុបិន។

យល់សប្ដិឃើញហ្វូងមច្ឆាជាច្រើន
ក្តីសុបិន្តនេះបង្ហាញពីការផ្លាស់ប្ដូឬក្នុងភារកិច្ចការងារ នឹងផ្លាស់ប្តូរតាមរបៀបដ៏ល្អ អ្វីដែលអ្នកប្រាថ្នាចង់បាន នោះនឹងទទួលបានឆាប់ខាងមុខនេះ ជាពិសេសអ្នកក៏មានសុភមង្គលរឹតតែខ្លាំងថែមទៀត។
យល់សប្ដិឃើញមច្ឆាឈ្មោល
បានន័យថា អ្នកនឹងមានការផ្លាស់ទី ឬផ្លាស់ប្ដូរមុខតំណែងក្នុងការងារ ប៉ុន្តែត្រូវប្រយ័ត្ន មនុស្សវ័យក្មេងនាំមកនូវបញ្ហា ហើយក្ដីសុបិននេះ ក៏បង្ហាញពីអត្ថន័យនៃការមានកូនផងដែរ។
យល់សប្ដិឃើញនាងមច្ឆាហែលទឹក
ទស្សន៍ទាយថាសុបិន្តល្អ បង្ហាញភាពបត់បែនក្នុងបញ្ហាផ្សេងៗ ទាំងការងារ ការធ្វើពាណិជ្ជកម្ម និងការធ្វើជំនួញ តែត្រូវប្រយ័ត្នបញ្ហាស្នេហា គូស្នេហ៍ដែលរៀបការហើយគួរប្រយ័ត្ន នឹងការឈ្លោះប្រកែកគ្នា ហើយប្រយ័ត្នបញ្ហាសុខភាពបន្តិចបន្តួចផងដែរ។
យល់សប្ដិឃើញនាងមច្ឆានៅលើដី
ទស្សន៍ទាយថា អាចនឹងនឿយហត់បន្តិចក្នុងការងារ ឬជំនួញ។ ប៉ុន្តែនៅទីបញ្ចប់លទ្ធផលនឹងពេញចិត្ត មានឱកាស និងមធ្យោបាយដើម្បីចាប់ផ្ដើមធ្វើរឿងថ្មីនាពេលអនាគត។

យល់សប្ដិឃើញនាងមច្ឆាមាស
ទស្សន៍ទាយថា ក្នុងពេលនេះអ្នកនឹងទទួលបានលាភសំណាងពីកិច្ចការងារដែលបានធ្វើ ហើយថែមទាំងទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃ ការងាររីកចម្រើន និងជោគជ័យលើសមុន៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញសមុទ្រស្រស់ស្អាត ឬមានរលកធំៗ ជីវិតនៅក្រៅមានបញ្ហា?
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


