វប្បធម៌ ជំនឿ
ឃើញផ្សិតក្នុងយល់សប្ដិ ការងាររីកចម្រើន ឯស្នេហាក៏ជោគជ័យ
ផ្សិតត្រូវបានចាត់ថ្នាក់ជាអាហារដែលមនុស្សនិយមទទួលទាន និងមានរសជាតិឆ្ងាញ់។ ប្រសិនបើផ្សិតបានបង្ហាញវត្តមានក្នុងយល់សប្តិ យោងតាមអបិយជំនឿពីក្បួនយល់សប្តិមានន័យថា ការងាររបស់អ្នកនឹងទទួលបានជោគជ័យ។ ប៉ុន្តែក្រៅពីសុបិនល្អអំពីការងារ អ្នកក៏ត្រូវប្រយ័ត្នបញ្ហាហិរញ្ញវត្ថុ និងសុខភាពផងដែរនាពេលនេះ។
យ៉ាងណាមិញ ផ្សិតដែលបង្ហាញក្នុងក្ដីសុបិនមានអត្ថន័យដូចខាងក្រោមនេះ៖
សុបិនឃើញដើររើសផ្សិតក្ដាមខ្មៅ

សុបិននេះអាចទាក់ទងនឹងការងារ ឬគម្រោងដែលអ្នកកំពុងធ្វើ នឹងឆាប់ទទួលបានជោគជ័យ។ ប៉ុន្តែប្រហែលជាមានជម្លោះខ្លះអាចកើតឡើង។ ចំពោះភាគីស្នេហា អាចប្រឈមនឹងការច្របូកច្របល់ក្នុងចិត្តរៀងៗខ្លួន។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះការចំណាយផ្សេងៗ។
ឃើញខ្លួនឯងដើររើសផ្សិតពណ៌សជាច្រើន
ទំនាយថា អ្នកនឹងត្រូវបានចាត់ចែងការងារធំមួយ។ ប៉ុន្តែជាមួយនឹងភាពប៉ិនប្រសប់របស់អ្នកនោះនឹងឆ្លងផុត ហើយទទួលបានជោគជ័យនាពេលអនាគតមិនខាន។ ខាងហិរញ្ញវត្ថុ អ្នកនឹងទទួលបានសំណាងពីការលេងល្បែងមួយចំនួន។ ចំណែករឿងស្នេហាវិញ អាចនឹងមានបញ្ហាតូចតាចខ្លះកើតឡើងដែរ តែនឹងកន្លងផុតទៅវិញដូចគ្នា។ កុំបារម្ភឬភ័យព្រួយអី!
ឃើញខ្លួនឯងប្រមូលផ្សិតជាច្រើន
សុបិននេះទាក់ទងនឹងអាជីព និងលក្ខខណ្ឌនៃការរីកចម្រើននៃផ្នែកការងារ ក៏ដូចជាការលើកកម្ពស់។ បើនិយាយពីស្នេហា អ្នកនៅលីវ អាចបានជួបមនុស្សដែលខ្លួនពេញចិត្តឬលួចស្រលាញ់។ សម្រាប់អ្នកដែលបានរៀបការហើយ នឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ។ ចំណែកផ្នែកហិរញ្ញវត្ថុ អាចនឹងត្រូវប្រយ័ត្នក្នុងការចាយវាយលើសលួសខ្លះៗ ហើយត្រូវប្រយ័ត្នចំពោះសុខភាពមនុស្សក្នុងផ្ទះផងដែរ។

សុបិនឃើញផ្សិតចំបើងជាច្រើន
កំលុងពេលនេះ ជីវិតនឹងមានតែរឿងល្អៗចូលមក។ បើនិយាយពីការងារវិញ មិនមានការព្រួយបារម្ភ ឬរឿងរ៉ាវគួរឲ្យកត់សំគាល់ទេ។ សម្រាប់បញ្ហាហិរញ្ញវត្ថុ នឹងទទួលបានសំណាងផ្សេងៗគ្នា។ ចំណែករឿងស្នេហាវិញ មានលក្ខណៈមួយចំនួនដែលនឹងត្រូវសម្រេចក្នុងពេលខាងមុខ។
ឃើញដើរប្រមូលផ្សិតចំបើងក្នុងសុបិន
ក្នុងអំឡុងពេលនេះ អ្នកនឹងមានទំនោរផ្លាស់ប្តូរការងារ។ ដោយសារបញ្ហាផ្សេងៗ ផ្នែកហិរញ្ញវត្ថុ ទោះបីចំណូលធំជាងការចំណាយក៏ដោយ។ ប៉ុន្តែមានមនុស្សមកជួយ! បើនិយាយពីស្នេហាវិញ មានលក្ខណៈវិនិច្ឆ័យសម្រេចដូចការប្រាថ្នា។ ប៉ុន្តែក្នុងអំឡុងពេលនេះ អាចនឹងមានបញ្ហាតូចតាច ឬឃ្លាតឆ្ងាយពីមនុស្សធ្លាប់ជិតស្និទ្ធ។

សុបិនឃើញរើសផ្សិត
សុបិននេះគឺជាក្ដីបារម្ភមួយទាក់ឬងនឹងការងារ ប៉ុន្តែហិរញ្ញវត្ថុមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ អាចចំណាយដោយភាពបត់បែន ក្នុងអំឡុងពេលនេះ ស្នេហាអាចនឹងនៅតែមិនបានសម្រេច ឬត្រូវរង់ចាំគូពិតមក ហើយត្រូវប្រុងប្រយ័ត្នចំពោះសុខភាពរបស់មនុស្សពេញវ័យក្នុងគ្រួសារ ក្នុងពេលដែលអាកាសធាតុចុះត្រជាក់ផងដែរ៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញមិត្តសំឡាញ់ស្លាប់ ប្រយ័ត្នមានជម្លោះធំ នឹងមនុស្សជាទីស្រលាញ់
ចុចអាន៖ឃើញមច្ឆាក្នុងយល់សប្ដិ បំណងប្រាថ្នានឹងសម្រេច ឯអាជីពនឹងផ្លាស់ប្ដូរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


