វប្បធម៌ ជំនឿ
យល់សប្ដិឃើញមិត្តសំឡាញ់ស្លាប់ ប្រយ័ត្នមានជម្លោះធំ នឹងមនុស្សជាទីស្រលាញ់
យោងទៅតាមជំនឿរបស់លោកខាងលិច យល់សប្ដិឃើញមិត្តស្លាប់ តំណាងឲ្យទំនាក់ទំនងដ៏ល្អរវាងអ្នក និងមិត្តរបស់អ្នក។ តែបើជាជំនឿក្នុងសង្គមអាស៊ី គេជឿថា សុបិនឃើញមិត្តស្លាប់ អាចនឹងមានការឈ្លោះប្រកែកគ្នា ឈឺ ឬមានសំណាងខ្លះៗ។
យល់សប្ដិឃើញមិត្តជាច្រើនបានស្លាប់
មានន័យថា អ្វីដែលមានបំណង ឬក្តីសង្ឃឹម អំឡុងពេលនេះមិនទាន់ឈានដល់ជោគជ័យឡើយ ប៉ុន្តែអាចទទួលបានអ្វីមួយដែលមិននឹកស្មានដល់ជំនួសវិញ។ ក្នុងអំឡុងពេលនេះ អ្នកត្រូវធ្វើរឿងល្អ នឹងទទួលបានលទ្ធផលល្អត្រឡប់មកវិញ ទាំងហិរញ្ញវត្ថុ និងការងារបន្តទៅមុខ។
យល់សប្ដិឃើញ មិត្តម្នាក់ស្លាប់
សុបិននេះបញ្ចាក់ថា អ្នកនឹងទទួលបានលាភសំណាងតិចតួច ចំណែកឯការងារត្រូវខិតខំប្រឹងប្រែងបន្ថែម ទើបសម្រេចបានជោគជ័យដូចបំណង រីឯស្នេហាត្រូវរង់ចាំគូពិតមិនទាន់លេចមកទេ។

យល់សប្ដិឃើញមិត្តស្លាប់នៅថ្ងៃច័ន្ទ
ពេលនេះចាត់ទុកថាអ្នកអាចមានលាភសំណាង ឬទទួលអំណោយពីមិត្តភក្តិ និងមនុស្សពេញវ័យ ប៉ុន្តែចូរប្រយ័ត្នរឿងជម្លោះនៅក្នុងស្នេហា។ ចំណែកលុយកាក់ និងការងារដំណើរការល្អ។
យល់សប្ដិឃើញមិត្តស្លាប់នៅថ្ងៃនៅថ្ងៃអង្គារ
ក្ដីសុបិននេះនឹងនាំឲ្យមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ក្នុងវិស័យការងារ ប៉ុន្តែហិរញ្ញវត្ថុនឹងល្អវិញ។
យល់សប្ដិឃើញមិត្តស្លាប់នៅថ្ងៃពុធ
ក្នុងអំឡុងពេលនេះ អ្នកប្រហែលជាត្រូវប្រយ័ត្នពាក្យសម្ដីរបស់អ្នក ព្រោះអាចនឹងបង្កើតការយល់ច្រឡំជាមួយអ្នកដ៏ទៃ។ ជំនួញ ការងារ ហិរញ្ញវត្ថុ រាងងើបមកវិញខ្លះៗ ប៉ុន្តែស្នេហាមិនទាន់សមបំណងឡើយ។
យល់សប្ដិមិត្តស្លាប់នៅថ្ងៃព្រហស្បតិ៍
សុបិននេះបញ្ចាក់ពីការបាត់បង់ ហើយអាចទទួលបាននៅរឿងអាក្រក់ៗចូលមកក្នុងជីវិត ទោះជាយ៉ាងនេះក្តី ហិរញ្ញវត្ថុ និងការងារបែរទទួលបានជោគជ័យវិញ។
យល់សប្ដិឃើញមិត្តស្លាប់នៅថ្ងៃថ្ងៃសុក្រ
អ្នកនឹងទទួលបានដំណឹងល្អពីសាច់ញាតិ ឬមិត្តដែលនៅឆ្ងាយ ការងារអាចនឹងត្រូវចំណាយពេល ដើម្បីទទួលបានអ្វីដែលអ្នកបានសង្ឃឹម។ ហិរញ្ញវត្ថុគួរតែសន្សំសំចៃ ហើយក្នុងអំឡុងពេលនេះ អ្នកគួរតែប្រយ័ត្នចំពោះសុខភាព និងបញ្ហាតូចតាចរបស់អ្នក។
យល់សប្ដិឃើញមិត្តស្លាប់នៅថ្ងៃថ្ងៃសៅរ៍
បកស្រាយសុបិន្តថា អ្នកនឹងមានបញ្ហាជាមួយសមាជិកគ្រួសារ។ ប៉ុន្តែក្នុងវិស័យការងារមានឱកាសរីកចម្រើនជាងមុន។
យល់សប្ដិឃើញមិត្តស្លាប់នៅថ្ងៃអាទិត្យ
ជីវិតក្នុងអំឡុងពេលនេះ អាចមានលក្ខណៈវិនិច្ឆ័យសម្រាប់ទុក្ខ ការងាររីកចម្រើនរហូតមានគូប្រជែងច្រើន។ មនុស្សនៅលីវ នឹងជួបមនុស្សដែលស្គាល់ចិត្ត។ ប៉ុន្តែអ្នកដែលរៀបការហើយត្រូវយកចិត្តទុកដាក់ចំពោះគ្នាច្រើនជាងប្រយ័ត្នមានជម្លោះតូចធមដាក់គ្នា៕
គ្រូ ណុប
ចុចអាន៖ឃើញមច្ឆាក្នុងយល់សប្ដិ បំណងប្រាថ្នានឹងសម្រេច ឯអាជីពនឹងផ្លាស់ប្ដូរ
ចុចអាន៖យល់សប្ដិឃើញនាឡិកាដៃ ជាប្រផ្នូលនាំលាភសំណាងផ្នែកលុយកាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


