សេដ្ឋកិច្ចឥណ្ឌូណេស៊ី Archives - Kampuchea Thmey Daily

សេដ្ឋកិច្ចឥណ្ឌូណេស៊ីកើន ៥,៦១% នៅត្រីមាសទី១ ខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ
​សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបាន​កើនឡើងខ្ពស់បំផុតជាង ៥% កាលពីត្រីមាសទី១ ដើមឆ្នាំ ដែលជំរុញដោយ​កំណើននៃការចំណាយរបស់រដ្ឋាភិបាល និងពិធីបុណ្យជាតិ ដែលបំផុសការប្រើប្រាស់ក្នុងស្រុក។ នេះ​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ទិន្នន័យពីស្ថិតិឥណ្ឌូណេស៊ីបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៥,៦១% នៅត្រីមាសទី១ ដោយ​ខ្ពស់ជាង​ការរំពឹងទុក ៥,៣០% របស់សេដ្ឋវិទូ និងកំណើន ៥,៣៩% នៅត្រីមាសចុងក្រោយ ឆ្នាំ ២០២៥។  ​

វាគឺជាកំណើនដ៏​ខ្ពស់​បំផុតចាប់តាំងពីចុងឆ្នាំ ២០២២ ដែលជំរុញដោយ​កំណើន​ ២១,៨% នៃការចំណាយរបស់រដ្ឋាភិបាល រួមទាំងប្រាក់រង្វាន់ថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ និងមូលនិធិសម្រាប់កម្មវិធីអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃរបស់លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ។

យ៉ាងណាមិញ អ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា កំណើនប្រចាំឆ្នាំអាច​​ឡើងដល់កម្រិតកំពូលនៅត្រីមាសទី១ ប៉ុន្តែនឹង​ថយចុះមកវិញនៅត្រីមាសបន្ទាប់ៗ ដោយសារតែតម្លៃថាមពលខ្ពស់ និងការចំណាយកាន់តែតឹងតែងរបស់រដ្ឋាភិបាល។ ​

កំណើន​នៃ​ការចំណាយ​របស់ប្រជាជន​ ដែល​​រួមចំណែក​ជាង​ពាក់កណ្តាល​នៃ GDP បាន​កើនឡើង ៥,៥២% ដោយសារតែរដូវបុណ្យ​​​រ៉ាម៉ាដាន​ដ៏ពិសិដ្ឋ​របស់​មូស្លីម។ ការចំណាយ រួមទាំង​លើ​ការធ្វើដំណើរ ជាធម្មតា​កើនឡើង​ក្នុងអំឡុងពេល​ពិធីបុណ្យ​ ដែល​បានចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំនេះ។

គួរគូសបញ្ជាក់ថា លោក ប្រាបូវូ ​បានឡើងកាន់តំណែងនៅចុងឆ្នាំ ២០២៤ ដោយសន្យាថានឹងបង្កើនកំណើនសេដ្ឋកិច្ចពីប្រហែល ៥% ​ដល់ ៨% ក្នុង​ពេលលោកកាន់អំណាច។ ប៉ុន្តែបច្ចុប្បន្ន លោកត្រូវប្រឈមនឹង​បញ្ហា​ដូចជាការរឹតបន្តឹង​ការចំណាយ​ និងផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា ដែលបានជំរុញឱ្យតម្លៃថាមពល​ហក់ឡើងខ្ពស់ និងធ្វើឱ្យប្រាក់រូពីឥណ្ឌូណេស៊ី​ចុះខ្សោយ។

នៅឆ្នាំ ២០២៦ នេះ រដ្ឋាភិបាល​បាន​កំណត់គោលដៅកំណើនសេដ្ឋកិច្ច ៥,៤% ​ខណៈធនាគារកណ្ដាលរបស់ប្រទេសរំពឹងពីកំណើនចន្លោះ ​៤,៩-៥,៧% ហើយ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីៗនេះ បាន ព្យាករកំណើនប្រទេសដដែលនៅ ៥%៕

The post សេដ្ឋកិច្ចឥណ្ឌូណេស៊ីកើន ៥,៦១% នៅត្រីមាសទី១ ខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​កត់ត្រាអតិរេកពាណិជ្ជកម្ម​ជាង ៤០ ប៊ីលាន​ដុល្លារ ឆ្នាំមុន
ប្រទេសឥណ្ឌូណេស៊ីបាន​កត់ត្រាអតិរេកពាណិជ្ជកម្មប្រមាណ ៤១,០៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៥ ដែលជំរុញដោយ​ការនាំចេញដ៏រឹងមាំនៃ​ផលិតផលមិនមែនប្រេង និងឧស្ម័ន​។ នេះបើតាមការឱ្យដឹងរបស់​ទីភ្នាក់ងារស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) ដែលចុះផ្សាយរបស់កាសែត Jarkata Globe ​កាលពីថ្ងៃចន្ទ។

BPS បាននិយាយថា ពាណិជ្ជកម្មមិនមែនប្រេង និងឧស្ម័ន បាន​មាន​អតិរេកពាណិជ្ជកម្ម​ចំនួន​ ៦០,៧២ ​ប៊ីលានដុល្លារ ប៉ុន្តែឱនភាពពាណិជ្ជកម្ម​ខាងទំនិញ​​​ប្រេង និងឧស្ម័ន មាន​ប្រមាណ ១៩,៧០ ប៊ីលាន​ដុល្លារ។

ការនាំចេញសរុបនៅឆ្នាំ ២០២៥ បានឈានដល់ ២៨២,៩១ ​ប៊ីលានដុល្លារ ដោយ​កើនឡើង ៦,១៥% ​ធៀបនឹង​ឆ្នាំ ២០២៤។ ការនាំចេញផលិតផលមិនមែនប្រេង និងឧស្ម័ន មានចំនួន ២៦៩,៨៤ ​ប៊ីលានដុល្លារ ដោយ​កើនឡើង ៧,៦៦% ​ឆ្នាំលើឆ្នាំ។ ​

ក្នុងចំណោមផលិតផលនាំចេញសំខាន់ៗ ខ្លាញ់សត្វ និងបន្លែ និងប្រេង បានបង្ហាញពីកំណើនខ្លាំងក្លាបំផុត ខណៈ​រ៉ែឥន្ធនៈ​ បានធ្លាក់ចុះ។ ជាមួយគ្នានោះ ចិននៅតែជាគោលដៅនាំចេញទំនិញមិនមែនប្រេង និងឧស្ម័នធំជាងគេបំផុតរបស់ឥណ្ឌូណេស៊ី ហើយ​បន្ទាប់មកគឺសហរដ្ឋអាមេរិក និងឥណ្ឌា។

​ដោយឡែក នៅឆ្នាំ ២០២៥ ដដែល ឥណ្ឌូណេស៊ីបាននាំចូលទំនិញ​ ២៤១,៨៦ ​ប៊ីលានដុល្លារ​ ដោយ​កើនឡើង ២,៨៣% ​ឆ្នាំលើឆ្នាំ។ ការនាំចូលទំនិញ​មិនមែនប្រេង និងឧស្ម័ន បានកើនឡើង ៥,១១% ​ដែលភាគច្រើនកើនឡើងដោយសារការនាំចូលគ្រឿងចក្រ និងឧបករណ៍អគ្គិសនី ខណៈ​ការនាំចូលដែក និងដែកថែបបានធ្លាក់ចុះ៕

The post ឥណ្ឌូណេស៊ី​កត់ត្រាអតិរេកពាណិជ្ជកម្ម​ជាង ៤០ ប៊ីលាន​ដុល្លារ ឆ្នាំមុន appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីប្រកាសកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីជិត ១ ប៊ីលាន​ដុល្លារ
ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ ​បានប្រកាសពីកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មី​ក្នុងតម្លៃ ១៦,២៣ ទ្រីលាន​រូពៀ (៩៨៩,៣៣ លាន​ដុល្លារអាមេរិក) ដោយរាប់បញ្ចូលទាំង​ជំនួយស្បៀងអាហារ និងកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចផ្តល់ការងារបណ្តោះអាសន្នសម្រាប់មនុស្សជាង ៦០០ ០០០ នាក់។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច​ឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រាប់អ្នកយកព័ត៌មានថា ​គោលនយោបាយ​​ជំរុញនេះ នឹង​អនុវត្តនៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២៥ ដោយបន្ថែមថា វិធានការមួយចំនួននឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៦ ។

សេដ្ឋកិច្ចឥណ្ឌូណេស៊ីបាន​កើនឡើង ៥,១២ ភាគរយ កាលពីត្រីមាសទី ២ ដែលជាអត្រាកំណើន​ដ៏ល្អបំផុតក្នុងរយៈពេល ២ ឆ្នាំ ប៉ុន្តែអ្នកបង្កើតគោលនយោបាយ​បាន​​លើកឡើងពីសញ្ញាពីលទ្ធភាព​នៃការធ្លាក់ចុះនៅត្រីមាសបន្ទាប់ៗ។

លោក Airlangga បាន​បន្តថា៖ «ជាមួយនឹងកញ្ចប់ជំរុញ​នេះ យើងសង្ឃឹមថា យើងនៅតែអាចឈានដល់គោលដៅកំណើនសេដ្ឋកិច្ច ៥,២ ភាគរយ នៅឆ្នាំនេះ»។

ក្រោម​កញ្ចប់ រដ្ឋាភិបាលនឹងផ្តល់​អង្ករ ១០ គីឡូក្រាម/គ្រួសារ ដល់ប្រជាជន ១៨,៣ លាន​គ្រួសារ​ ដក​ពន្ធ​លើ​ប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់កម្មករក្នុងវិស័យទេសចរណ៍ និង​បែងចែកប្រាក់ ៥,៣ ទ្រីលាន​រូពៀទៅក្នុងគម្រោង «ធ្វើការងារយកប្រាក់» ​សម្រាប់​កម្មករជាង ៦០០ ០០០ នាក់ ​ចន្លោះពីខែកញ្ញា ដល់ខែធ្នូ។

គម្រោង «ធ្វើការងារយកប្រាក់» ជាធម្មតាពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឈ្នួលប្រចាំថ្ងៃដល់បុគ្គលិក ដែលភាគច្រើនមកពីសហគមន៍ជនបទ ដើម្បីធ្វើការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ និងស្ពានជាដើម។

លោក Airlangga បាននិយាយថា កញ្ចប់ជំរុញ​រួមបញ្ចូលផងដែរនូវកម្មសិក្សា​ដែលមាន​ប្រាក់ខែសម្រាប់និស្សិតបញ្ចប់ការសិក្សាចំនួន ២០ ០០០ នាក់​។ ការលើកលែងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់វិស័យមួយចំនួន និងគម្រោងធានារ៉ាប់រង នឹងត្រូវបន្តរហូតដល់ឆ្នាំ ២០២៦។ ​

លើសពីនេះ នៅឆ្នាំ ២០២៦ រដ្ឋាភិបាលនឹងចាប់ផ្តើមកម្មវិធីដាំដំណាំឡើងវិញលើផ្ទៃដី ៨៧០ ០០០ ហិកតា ​សម្រាប់ដំណាំដូចជា អំពៅ កាកាវ និងកាហ្វេ ដែលអាចបង្កើតការងារបាន ១,៦ លាន​កន្លែង៕ ​

The post ឥណ្ឌូណេស៊ីប្រកាសកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីជិត ១ ប៊ីលាន​ដុល្លារ appeared first on Kampuchea Thmey Daily.

វិស័យលក់រាយឥណ្ឌូណេស៊ី រងផលប៉ះពាល់រាប់សិបលានដុល្លារពីបាតុកម្ម
បាតុកម្ម​កាលពីពេល​​ថ្មីៗនេះនៅរដ្ឋធានីហ្សាកាតា បានធ្វើឱ្យ​អាជីវកម្ម​លក់រាយក្នុងទីក្រុងខាតបង់ការ​លក់គិតជា​ប្រាក់ប្រហែល ៥០០ ​ប៊ីលានរូពៀឥណ្ឌូណេស៊ី (៣០ លានដុល្លារ) ​​ចន្លោះពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ១ ខែកញ្ញា។ ​

កាសែត ហ្សាកាតាប៉ុស្តិ៍ ​បាន​ចុះផ្សាយដោយ​ស្រង់សម្ដីរបស់​​ប្រធាន​សមាគម​អ្នកលក់រាយ​​របស់​ឥណ្ឌូណេស៊ី (Hippindo) លោក Budihardjo Iduansjah ដែល​បាន​ឱ្យដឹង​នៅថ្ងៃចន្ទថា​៖ «ការគណនា​របស់យើង​គិតតែក្នុងទីក្រុងហ្សាកាតា​ បង្ហាញថា ក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ ការខាតបង់នៃការលក់អាចមានប្រហែល ៥០០ ​ប៊ីលានរូពៀ។ ការ​ខាតបង់នេះ​កើតឡើងដោយសារតែផ្សារ​មួយចំនួនបានបិទទ្វារទាំងស្រុង ខណៈ​​ផ្សារផ្សេងទៀតបានបិទ​កន្លែងលឿនជាង​ធម្មតា»។

លោក​បាន​បន្ថែម​ថា ហាងលក់ទំនិញ​ប្រណីតៗ ហាង​លក់​​សម្លៀកបំពាក់ និង​ហាង​លក់​ទំនិញនៅតែឯងៗកណ្ដាលក្រុង​ហ្សាកាតា ​បាន​កត់ត្រាពី​ការ​ធ្លាក់​ចុះ​​ខ្លាំងនៃចំនួន​ភ្ញៀវចូលហាង​។ យ៉ាងណាមិញ ក៏មាន​ហាងទំនិញនៅតាម​ជាយក្រុង​ ដែល​កត់ត្រាពីកំណើននៃការលក់ផងដែរ ដោយសារតែ​ពលរដ្ឋផ្អើលគ្នាទៅទិញទំណិញទុក។

បាតុកម្ម​ក៏បានប៉ះពាល់ដល់​ផ្សារប្រពៃណី និងអាជីវកម្មខ្នាតតូចផងដែរ។ ដោយ​បារម្ភ​ពី​សុវត្ថិភាព​របស់​​អាជីវករក្រោយ​ពី​​មាន​ការ​ប៉ះ​ទង្គិច​គ្នារវាងបាតុករ និងកងកម្លាំងនៅ​ជិត​ទីស្នាក់ការ​កណ្តាលរបស់កងកម្លាំង​របស់ Brimob ក្នុង​​សង្កាត់ Kwitang អាជីវករ​នៅ​ផ្សារ​ក្បែរនោះបាន​នាំគ្នាបិទតូប​។ ​

សាលារៀន និងសាកលវិទ្យាល័យជាច្រើន​នៅទូទាំងប្រទេស ជាពិសេសនៅ​តំបន់ក្រុងហ្សាកាតា ​បាន​ប្រកាសបន្តការសិក្សាពីផ្ទះ។ ទន្ទឹមនឹងនេះ បារ និងភោជនីយដ្ឋាននានា ក៏បានលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុក ដោយប្រកាសពីការពន្យារពេល​ និងការសងថ្លៃសំបុត្រវិញជាដើម ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព។

ជុំវិញបញ្ហានេះដូចគ្នា រដ្ឋមន្ត្រីក្រសួងសាធារណការឥណ្ឌូណេស៊ី លោក Dody Hanggodo ឯណោះវិញ បានប៉ាន់ប្រមាណកាលពីថ្ងៃអង្គារ​ថា បាតុកម្មនៅទូទាំង​ឥណ្ឌូណេស៊ីនាពេលថ្មីៗ​នេះ បានបណ្តាល​ឱ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធជិត ៩០០ ​ប៊ីលានរូពៀឥណ្ឌូណេស៊ី (៥៣ លាន​ដុល្លារអាមេរិក) ​ដោយ​ខេត្តជ្វាខាងកើតទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរបំផុត។

ការខូចខាតបានប៉ះពាល់ដល់បរិក្ខារសាធារណៈជាច្រើន រួមទាំងអគារក្រុមប្រឹក្សាតំណាងរាស្រ្តប្រចាំតំបន់ (DPRD) ច្រកបង់ប្រាក់ ចំណតរថយន្តក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅទូទាំងប្រទេស។

គួរគូស​បញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែសីហា ដោយមនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅសភាប្រឆាំងនឹងប្រាក់ខែសម្រាប់សមាជិកសភា ដែល​ជិតស្មើ ១០ ដង នៃប្រាក់ឈ្នួលអប្បបរមារបស់ពលរដ្ឋ នៅក្នុងទីក្រុងហ្សាកាតា។ ក្រុម​បាតុករ​ក៏​បាន​​តវ៉ា​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​ហៅ​ថា «ឥស្សរជន​ពុក​រលួយ» ក្នុង​រដ្ឋាភិបាល និង​គោល​នយោបាយ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​ហ៊ុនពហុវិស័យ​ និង​យោធាផងដែរ​។

ភាពចលាចល​នៃបាតុកម្មបានផ្ទុះកាន់តែខ្លាំងឡើង ក្រោយរថពាសដែករបស់ប៉ូលិសឥណ្ឌូណេស៊ីបាន​បើកបំបុក និងកិនសម្លាប់អ្នកដឹកជញ្ជូនម្នាក់ឈ្មោះ ​Affan Kurniawan ​នៅទីក្រុងហ្សាកាតា ​នា​ថ្ងៃទី ២៨ ខែសីហា។​ ​

ក្រោមការប៉ះទង្គិចជាមួយ​កងកម្លាំងប្រដាប់អាវុធ ការតវ៉ាជាច្រើនបានក្លាយទៅជាហិង្សា ដែលនាំទៅដល់ការបំផ្លិចបំផ្លាញអគាររដ្ឋាភិបាល កន្លែង​វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ។ យ៉ាងណាមិញ មកទល់ពេលថ្ងៃ ៣ កញ្ញា នេះ បាតុកម្មបាន​ស្ងប់ស្ងាត់ទៅវិញហើយ​៕

The post វិស័យលក់រាយឥណ្ឌូណេស៊ី រងផលប៉ះពាល់រាប់សិបលានដុល្លារពីបាតុកម្ម appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​គ្រោងបង្កើនការនាំចូលប្រេងឆៅ និងឧស្ម័ន​ ពីអាមេរិកទ្វេដង ដើម្បីចរចាពន្ធ
ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងបង្កើនការនាំចូលទំនិញថាមពល​ពីសហរដ្ឋអាមេរិក រួមទាំងប្រេងឆៅ ឧស្ម័ន​ ​​LPG​ (ហ្គាស) និងប្រេងឥន្ធនៈចម្រាញ់ ​ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មជាមួយ​អាមេរិក​ និងដោះស្រាយសម្ពាធពន្ធគយ។ នេះបើតាម​ការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Bahlil Lahadalia បានថ្លែងថា ​ចំណាត់ការនេះគឺជាផ្នែកមួយនៃការចរចា​កំពុងបន្ត ក្នុងគោលបំណងដោះស្រាយ​ការដំឡើងពន្ធនាំចូល ៣២ ភាគរយ លើទំនិញឥណ្ឌូណេស៊ី ពីសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) ​ឥណ្ឌូណេស៊ី​មាន​អតិរេកពាណិជ្ជកម្ម ១៤,៥ ប៊ីលាន​ដុល្លារ ជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ប៉ុន្តែ ​រដ្ឋាភិបាល​អាមេរិក ដាក់តួលេខ​នេះខ្ពស់ជាងនេះ​ ដែលធ្វើឱ្យ​​ឥណ្ឌូណេស៊ីជាប់ក្នុងអន្ទាក់ពន្ធដ៏ខ្ពស់មួយ​របស់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោក Bahlil បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតា កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ដើម្បីដោះស្រាយភាពមិនស្របគ្នា និង​ជំរុញ​ការចរចា យើងកំពុងពិចារណាបង្កើនការនាំចូលថាមពល​ពីសហរដ្ឋអាមេរិក»។

លោក Bahlil បាន​បន្ថែមថា ផែនការនេះនឹងមិនដាក់បន្ទុកលើថវិការដ្ឋ​នោះទេ ព្រោះ «យើងមិនបន្ថែមកូតានាំចូលថ្មីទេ។ យើងគ្រាន់តែប្តូរប្រភពផ្គត់ផ្គង់ដែលមានស្រាប់របស់យើងមួយចំនួន ពីមជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ីអាគ្នេយ៍ ទៅសហរដ្ឋអាមេរិក​»។

បច្ចុប្បន្ន​ ​៥៤ ភាគរយនៃការនាំចូល LPG របស់​ឥណ្ឌូណេស៊ី មាន​ប្រភព​ពីសហរដ្ឋអាមេរិក ដោយរំពឹងថានឹង​កើនដល់ ៨៥ ភាគរយ។ ​​ប្រេងឆៅពីសហរដ្ឋអាមេរិកវិញ រួមចំណែកតិចជាង ៤ ភាគរយ នៃការនាំចូលប្រេងឆៅសរុបរបស់ឥណ្ឌូណេស៊ី ​ប៉ុន្តែក្រោមផែនការដែលស្នើឡើង តួលេខនេះរំពឹងថានឹងកើនដល់ ៤០ ភាគរយ​។ ការ​នាំ​ចូល​ប្រេង​ចម្រាញ់​ ក៏​នឹង​ត្រូវបង្កើនផង​ដែរ​។

គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ីបាននាំចូលប្រេង និងឧស្ម័នតម្លៃ ៣៦,២៨ ​ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះ ២ ភាគរយធៀបនឹងឆ្នាំមុន។ ប្រេង និងឧស្ម័ន រួមចំណែក ១៥,៥ ភាគរយ ​នៃការនាំចូលសរុបរបស់ប្រទេសឥណ្ឌូណេស៊ី។

​ផែនការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ​គឺជាគំនិតផ្តួចផ្តើមមួយ​ ដែលគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌូណេស៊ី យកទៅចរចាក្នុង​ដំណើរទស្សនកិច្ចទៅទីក្រុង​វ៉ាស៊ីនតោន ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Airlangga Hartarto ដែលបាន​លើកឡើងថា ​​ការបង្កើនការនាំចូលអាហារ និងទំនិញ​របស់សហរដ្ឋអាមេរិក ​នឹង​ធ្វើឱ្យឥណ្ឌូណេស៊ីបន្ថយការនាំចូលផលិតផលពីប្រទេសដទៃ៕

The post ឥណ្ឌូណេស៊ី​គ្រោងបង្កើនការនាំចូលប្រេងឆៅ និងឧស្ម័ន​ ពីអាមេរិកទ្វេដង ដើម្បីចរចាពន្ធ appeared first on Kampuchea Thmey Daily.

អ្នកជំនាញជំរុញឱ្យឥណ្ឌូណេស៊ីខិតទៅជិត BRICS ក្រោយជាប់ពន្ធ ៣២ ភាគរយ ពីអាមេរិក
សេដ្ឋវិទូជាន់ខ្ពស់ឥណ្ឌូណេស៊ី ជំរុញឱ្យ​ប្រទេសរបស់ខ្លួន​ចូលកាន់តែជិត​អង្គការ BRICS ដែល​មាន​ឥណ្ឌូណេស៊ីជាសមាជិតរួច​ស្រាប់ហើយនោះ ដើម្បីបង្កើន​ទីផ្សារ​នាំចេញបន្ថែម ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពន្ធ​ ៣២ ភាគរយលើប្រទេសខ្លួន​។ នេះបើតាម​ការចុះផ្សាយរបស់កាសែត Jakarta Globe។

សេដ្ឋវិទូ លោក Bhima Yudhistira បាន​ប្រាប់​ថ្លែង​ Jakarta Globe ថា ​ឥណ្ឌូណេស៊ីគួរតែព្យាយាមធ្វើការចរចាខ្លះៗជាមួយអាមេរិក ​ទោះបីជាមាន​រយៈពេល​ខ្លីត្រឹមថ្ងៃទី ៩ មេសា ដែល​ពន្ធឆ្លើយតបឱ្យស្មើគ្នាចូលជាធរមាន​ក៏ដោយ​​។

យ៉ាងណា​មិញ សេដ្ឋវិទូរូប​នេះលើកឡើងថា វា​មាន​ឱកាសតិចដែល​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​សំខាន់ណាមួយ​ ដូច្នេះ «វិធានការបន្ទាប់របស់ឥណ្ឌូណេ​ស៊ី គួរតែពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួនជាមួយបណ្តាប្រទេស BRICS» ។ លោក​គូស​បញ្ជាក់ថា៖ «ប្លុក BRICS ​​ពិតជាមានសក្តានុពលចំពេលមានសង្រ្គាមពាណិជ្ជកម្ម ដែល​បង្ក​ឡើងដោយសហរដ្ឋអាមេរិក។ យើងក៏អាចទាក់ទងទៅកាន់មជ្ឈិមបូព៌ា ឬក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(ឈូងសមុទ្រពែរក្ស​) [GCC] ជាជម្រើសមួយផងដែរ»។

ជុំវិញលទ្ធភាព​ដែល​ថាលោក​ ត្រាំ អាច​បង្កើនពន្ធ​ពេលឥណ្ឌូណេស៊ី​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយ BRICS ​លោក​ Bhima បាននិយាយថា វាមិនទំនងជាកើតឡើង​នោះទេ ខណៈ​ពន្ធខ្ពស់នឹងធ្វើឱ្យការនាំចូលទំនិញពី​ BRICS ​​កាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក។

ដើម​ឡើង BRICS ​ប្រទេស​ជាសមាជិក ៥ រួមមាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយ​ក្រោយមក ​អារ៉ាប់រួម​ អេត្យូពី អេហ្ស៊ីប អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី បានចូលរួមជាមួយ​។ កន្លងមក​ លោក ត្រាំ បានរិះគន់ BRICS ហើយថែមទាំងបានគំរាមដាក់ពន្ធ ១០០ ភាគរយ​ លើ​ប្លុកនេះ​ ប្រសិនបើពួកគេព្យាយាម​ឈប់​ប្រើ​ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។

ថ្មីៗ​នេះ ឥណ្ឌូណេស៊ី​បាន ​និង​កំពុង​ខិត​ទៅ​ជិត BRICS។ កាលពីសប្តាហ៍មុន ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​បានប្រកាសថា ​ឥណ្ឌូណេស៊ីនឹងចូលរួមជាមួយធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលគាំទ្រដោយ BRICS ។ ទន្ទឹមនឹងនេះ GCC គឺជា​ប្លុក​សេដ្ឋកិច្ចដាច់ដោយឡែក ដែលរួមមាន បារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម​។ ​

សេដ្ឋវិទូផ្សេងៗទៀត ក៏​ជំរុញ​ឱ្យ​ឥណ្ឌូណេស៊ីបង្កើន​ទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយសមាជិត BRICS ដទៃទៀតផងដែរ។ ​លោក Hans Kwee អ្នកសេដ្ឋកិច្ច និងទីផ្សារមូលធន បាន​និយាយ​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Antara ថា៖ ​«ឥណ្ឌូណេស៊ីត្រូវការពង្រឹងពាណិជ្ជកម្មជាមួយបណ្តាប្រទេស BRICS ដើម្បីស្វែងរកប្រភពចំណូលថ្មី បន្ទាប់ពីការយកពន្ធខ្ពស់​ដោយ​សហរដ្ឋអាមេរិក»។ លោកបានព្រមានថា ពន្ធនាំចូលខ្ពស់ដែលអាមេរិកដាក់លើប្រទេសផ្សេងៗ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុរបស់ឥណ្ឌូណេស៊ី។

គួរគូស​បញ្ជាក់ថា ការងាកទៅកាន់ប្លុក BRICS គឺជា​គោលដៅមួយសម្រាប់រដ្ឋាភិបាល​ឥណ្ឌូណេស៊ីក្នុងការ​ធ្វើពិពិធកម្មទីផ្សារនាំចេញ​ ជាជាង​ការពឹង​ផ្អែក​លើទីផ្សារធំតែមួយ ដូចជាសហរដ្ឋអាមេរិក​។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី​ក៏​កំពុងពន្លឿន​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ​សហភាពអឺរ៉ុប (EU) ដែល​រង​ពន្ធរបស់ ត្រាំ ប្រមាណ ២០ ភាគរយ ដែរ។ យ៉ាងណាមិញ ខណៈជំរុញការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម រដ្ឋាភិបាល​ឥណ្ឌូណេស៊ីនៅតែ​ជំរុញ​បន្តការចរចាជាមួយរដ្ឋបាលរបស់ ត្រាំ៕

The post អ្នកជំនាញជំរុញឱ្យឥណ្ឌូណេស៊ីខិតទៅជិត BRICS ក្រោយជាប់ពន្ធ ៣២ ភាគរយ ពីអាមេរិក appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងធ្វើការលើយុទ្ធសាស្ត្រផ្សេងៗ​ ដូចជាការធ្វើពិពិធកម្មផលិតផល ដើម្បីត្រៀម​ខ្លួន​ទប់ទល់នឹង​ផលប៉ះពាល់​នៃគោលនយោបាយពន្ធ​គយរបស់​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ Antara កាលពីថ្ងៃពុធ។ ​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក​ Budi Santoso បានគូសបញ្ជាក់ពីសារៈសំខាន់​នៃ​តម្រូវការ​​​ធ្វើពិពិធកម្មផលិតផលនាំចេញសម្រាប់អាជីវកម្មក្នុងស្រុក ​ក្រោយ​លោក ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក និងពន្ធបន្ថែម ១០ ភាគរយ លើ​ចិន​។ ​

លោក​ថ្លែង​នៅទីក្រុងហ្សាកាតា កាលពីថ្ងៃពុធថា៖ «វាមានសារៈសំខាន់ណាស់ដែលយើងធ្វើពិពិធកម្មផលិតផលរបស់យើង ដោយផ្តោតលើទំនិញដែលសហរដ្ឋអាមេរិកមិនផលិត»។

ទន្ទឹម​នឹង​នោះ លោក Budi បានលើកឡើងពីសារៈសំខាន់នៃទីផ្សារសហរដ្ឋអាមេរិក ដោយនិយាយថា មហាអំណាចសេដ្ឋកិច្ចនេះនៅតែជាប្រទេសរួមចំណែកធំបំផុត​សម្រាប់អតិរេកពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី (១៦,៨៤ ប៊ីលាន​ដុល្លារ) បន្ទាប់មកឥណ្ឌា​ (១៥,៣៩ ប៊ីលាន​ដុល្លារ) និង​ហ្វីលីពីន (៨,៨៥ ប៊ីលាន​ដុល្លារ)។ ​

រដ្ឋមន្ត្រីបានឱ្យដឹង​ថា លោកបានចូលរួមជាមួយអ្នកអាជីវកម្មឥណ្ឌូណេស៊ីក្នុងការពិភាក្សា​លើកទឹកចិត្តពួកគេឱ្យគាំទ្រការជំរុញការធ្វើពិពិធកម្ម ដើម្បីរក្សាអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីជាមួយសហរដ្ឋអាមេរិក។

កាលពីពាក់កណ្ដាល​ខែមករា លោកបានធានាដល់សាធារណជនថា ឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រួមជាមួយនឹងផលប៉ះពាល់ដែលអាច​កើតមាន​។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក Budi ធ្វើឡើងចំពេលមាន​ការព្រួយបារម្ភជាច្រើនសម្រាប់សេដ្ឋកិច្ចឥណ្ឌូណេស៊ី បន្ទាប់ពីលោក​ ត្រាំ គំរាមដាក់ពន្ធ ១០០ ភាគរយ លើប្រទេសជាសមាជិកនៃអង្គការ BRICS និងពន្ធ ៦០ ភាគរយ លើទំនិញ​ចិន​ ​ដែលអាចបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។

យ៉ាងណាមិញ លោករដ្ឋមន្ត្រីដដែល​បាននិយាយថា ការពង្រឹងសមត្ថភាពប្រកួតប្រជែង គឺជារឿងសំខាន់សម្រាប់ប្រទេសឥណ្ឌូណេស៊ី ដើម្បីរក្សាបាននូវសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួន ចំពេលមានកាលៈទេសៈទាំងនេះ៕

The post ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីគ្រោងបញ្ជូនពលករជាង ៤ សែន នាក់ ឱ្យធ្វើការនៅបរទេសឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក
រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ឱ្យដឹង​ថា​ ខ្លួន​គ្រោង​នឹង​បញ្ជូនលពលករ​ប្រមាណ​ ៤២៥ ០០០ នាក់ ឱ្យ​ទៅ​ធ្វើ​ការ​នៅបរទេស​នៅឆ្នាំ​ ២០២៥ នេះ ដោយ​រំពឹង​រកប្រាក់ចំណូល​បរទេស​ប្រមាណ​ ១៨,៥ ប៊ីលានដុល្លារ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ឥណ្ឌូណេស៊ី​។ ​

រដ្ឋមន្ត្រីក្រសួងការពារពលករទេសន្តរប្រវេសន៍ឥណ្ឌូណេស៊ី លោក Abdul Kadir Karding បាន​ថ្លែងថា​ ការ​បញ្ជូនពលករ​ជាង​ ៤ សែន​នាក់​ទៅបរទេស​ រំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិរហូតដល់​ប្រមាណ ០,៥២ ភាគរយ​។

មន្រ្តីដដែល​បន្តថា​ ក្នុងឆ្នាំ ២០២៤ ឥណ្ឌូណេស៊ីបានបញ្ជូន​ពលករ​ប្រមាណ​ ២៩៧ ០០០ ចេញ​ទៅ​ធ្វើការ​ក្រៅប្រទេស ដោយរក​ចំណូល​បាន​ប្រមាណ​ ១៥,៥ ប៊ីលាន​ដុល្លារ​ និង​ជួញ​ដល់​កំណើន​សេដ្ឋកិច្ច​ ០,៣៦ ភាគរយ​។ វា​ក៏បានជួយកាត់បន្ថយភាពអត់ការងារធ្វើបានជិត ៤ ភាគរយ និង​ផ្តល់អត្ថប្រយោជន៍ដល់កម្មករ​ក្នុងស្រុក​ចំនួន ៧,៤៧ លាន​នាក់​​។

ទោះ​បីបែប​នេះ​ក្ដី​ តួលេខឆ្នាំ​ ២០២៤​ មិន​បាន​គ្រប់​តាម​តម្រូវ​ការកម្មករ​ជាសកល ១,៣៥ លាននាក់នោះទេ​។ ដើម្បីឆ្លើយតប​ រដ្ឋាភិបាលឥណ្ឌូណេស៊ី​បានកំណត់គោលដៅខ្ពស់ជាងនោះ​ នៅឆ្នាំ ២០២៥​ និងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្សេង​ៗ​ដើម្បីពង្រីកឱកាសការងារនៅក្រៅប្រទេស ហើយ​ជំរុញសេដ្ឋកិច្ច។

គួរគូស​បញ្ជាក់ថា​ បច្ចុប្បន្ន​ ឥណ្ឌូណេស៊ី​មាន​ប្រជាជន ៥ លាននាក់ កំពុងធ្វើ​ការ​នៅ​ទូទាំង​ប្រទេស​ចំនួន​ ១០០ ទូទាំងពិភព​លោក​ ដូចជាម៉ាឡេស៊ី អារ៉ាប៊ីសាអ៊ូឌីត និងកូរ៉េខាងត្បូងជាដើម​។ ចំនួន​ពលករ​ខុសច្បាប់​នៅបរទេស​ ក៏ត្រូវ​បាន​រំពឹង​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នេះ​ផងដែរ៕​

The post ឥណ្ឌូណេស៊ីគ្រោងបញ្ជូនពលករជាង ៤ សែន នាក់ ឱ្យធ្វើការនៅបរទេសឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក appeared first on Kampuchea Thmey Daily.