ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក
រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងធ្វើការលើយុទ្ធសាស្ត្រផ្សេងៗ ដូចជាការធ្វើពិពិធកម្មផលិតផល ដើម្បីត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់នៃគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Budi Santoso បានគូសបញ្ជាក់ពីសារៈសំខាន់នៃតម្រូវការធ្វើពិពិធកម្មផលិតផលនាំចេញសម្រាប់អាជីវកម្មក្នុងស្រុក ក្រោយលោក ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក និងពន្ធបន្ថែម ១០ ភាគរយ លើចិន។
លោកថ្លែងនៅទីក្រុងហ្សាកាតា កាលពីថ្ងៃពុធថា៖ «វាមានសារៈសំខាន់ណាស់ដែលយើងធ្វើពិពិធកម្មផលិតផលរបស់យើង ដោយផ្តោតលើទំនិញដែលសហរដ្ឋអាមេរិកមិនផលិត»។
ទន្ទឹមនឹងនោះ លោក Budi បានលើកឡើងពីសារៈសំខាន់នៃទីផ្សារសហរដ្ឋអាមេរិក ដោយនិយាយថា មហាអំណាចសេដ្ឋកិច្ចនេះនៅតែជាប្រទេសរួមចំណែកធំបំផុតសម្រាប់អតិរេកពាណិជ្ជកម្មឥណ្ឌូណេស៊ី (១៦,៨៤ ប៊ីលានដុល្លារ) បន្ទាប់មកឥណ្ឌា (១៥,៣៩ ប៊ីលានដុល្លារ) និងហ្វីលីពីន (៨,៨៥ ប៊ីលានដុល្លារ)។
រដ្ឋមន្ត្រីបានឱ្យដឹងថា លោកបានចូលរួមជាមួយអ្នកអាជីវកម្មឥណ្ឌូណេស៊ីក្នុងការពិភាក្សាលើកទឹកចិត្តពួកគេឱ្យគាំទ្រការជំរុញការធ្វើពិពិធកម្ម ដើម្បីរក្សាអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីជាមួយសហរដ្ឋអាមេរិក។

កាលពីពាក់កណ្ដាលខែមករា លោកបានធានាដល់សាធារណជនថា ឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រួមជាមួយនឹងផលប៉ះពាល់ដែលអាចកើតមាន។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក Budi ធ្វើឡើងចំពេលមានការព្រួយបារម្ភជាច្រើនសម្រាប់សេដ្ឋកិច្ចឥណ្ឌូណេស៊ី បន្ទាប់ពីលោក ត្រាំ គំរាមដាក់ពន្ធ ១០០ ភាគរយ លើប្រទេសជាសមាជិកនៃអង្គការ BRICS និងពន្ធ ៦០ ភាគរយ លើទំនិញចិន ដែលអាចបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។
យ៉ាងណាមិញ លោករដ្ឋមន្ត្រីដដែលបាននិយាយថា ការពង្រឹងសមត្ថភាពប្រកួតប្រជែង គឺជារឿងសំខាន់សម្រាប់ប្រទេសឥណ្ឌូណេស៊ី ដើម្បីរក្សាបាននូវសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួន ចំពេលមានកាលៈទេសៈទាំងនេះ៕
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


