ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងបញ្ជូនពលករជាង ៤ សែន នាក់ ឱ្យធ្វើការនៅបរទេសឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានឱ្យដឹងថា ខ្លួនគ្រោងនឹងបញ្ជូនលពលករប្រមាណ ៤២៥ ០០០ នាក់ ឱ្យទៅធ្វើការនៅបរទេសនៅឆ្នាំ ២០២៥ នេះ ដោយរំពឹងរកប្រាក់ចំណូលបរទេសប្រមាណ ១៨,៥ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី។

រដ្ឋមន្ត្រីក្រសួងការពារពលករទេសន្តរប្រវេសន៍ឥណ្ឌូណេស៊ី លោក Abdul Kadir Karding បានថ្លែងថា ការបញ្ជូនពលករជាង ៤ សែននាក់ទៅបរទេស រំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិរហូតដល់ប្រមាណ ០,៥២ ភាគរយ។
មន្រ្តីដដែលបន្តថា ក្នុងឆ្នាំ ២០២៤ ឥណ្ឌូណេស៊ីបានបញ្ជូនពលករប្រមាណ ២៩៧ ០០០ ចេញទៅធ្វើការក្រៅប្រទេស ដោយរកចំណូលបានប្រមាណ ១៥,៥ ប៊ីលានដុល្លារ និងជួញដល់កំណើនសេដ្ឋកិច្ច ០,៣៦ ភាគរយ។ វាក៏បានជួយកាត់បន្ថយភាពអត់ការងារធ្វើបានជិត ៤ ភាគរយ និងផ្តល់អត្ថប្រយោជន៍ដល់កម្មករក្នុងស្រុកចំនួន ៧,៤៧ លាននាក់។

ទោះបីបែបនេះក្ដី តួលេខឆ្នាំ ២០២៤ មិនបានគ្រប់តាមតម្រូវការកម្មករជាសកល ១,៣៥ លាននាក់នោះទេ។ ដើម្បីឆ្លើយតប រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅខ្ពស់ជាងនោះ នៅឆ្នាំ ២០២៥ និងកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្សេងៗដើម្បីពង្រីកឱកាសការងារនៅក្រៅប្រទេស ហើយជំរុញសេដ្ឋកិច្ច។
គួរគូសបញ្ជាក់ថា បច្ចុប្បន្ន ឥណ្ឌូណេស៊ីមានប្រជាជន ៥ លាននាក់ កំពុងធ្វើការនៅទូទាំងប្រទេសចំនួន ១០០ ទូទាំងពិភពលោក ដូចជាម៉ាឡេស៊ី អារ៉ាប៊ីសាអ៊ូឌីត និងកូរ៉េខាងត្បូងជាដើម។ ចំនួនពលករខុសច្បាប់នៅបរទេស ក៏ត្រូវបានរំពឹងមានចំនួនប្រហាក់ប្រហែលគ្នានេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


