សំណង់បេតិកភណ្ឌ Archives - Kampuchea Thmey Daily

ក្នុងឆ្នាំ ២០២៥ ក្រសួងវប្បធម៌បានជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច
ក្នុងឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌសរុបចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច ក្នុងនោះការអភិរក្សក្រៅពីការជួសជុលមានចំនួន ៩៣៩ ទីតាំង/ផ្នែកចំណុច។ ជាមួយគ្នានេះ ក្រសួងបានជួសជុលនិងអភិរក្ស វត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុ សរុបចំនួន  ៥ ០៦១ មុខ ក្នុងនោះការអភិរក្សក្រៅពីការជួសជុលមានចំនួន ៤ ៩៣៧ មុខ។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សកម្មភាពការងារក្នុងឆ្នាំ២០២៥កន្លងទៅ មានចំនួនសរុប ៦,៦២១ ដោយក្នុងនោះសកម្មភាពការងារក្នុងផែនការមានចំនួន ១,៣៩៨ និងសកម្មភាពការងារក្រៅផែនការមានចំនួនប្រមាណ ៥,២២៣។ បើធៀប​នឹងឆ្នាំ២០២៤ សកម្មភាពការងារជារួមក្នុងឆ្នាំ២០២៥ មានការថយចុះចំនួន ២,៤៣១ សកម្មភាព ស្មើនឹង ២៦.៨៦%។

លោកគូសបញ្ជាក់ថា៖«ពិនិត្យជារួម ការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះសំខាន់ៗ ពាក់ព័ន្ធនឹងការអភិរក្សបេតិកភណ្ឌវប្បធម៌ ការបណ្តុះបណ្តាលមូលធនមនុស្ស ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ ការផលិតភាពយន្តនិងវីដេអូ គឺសម្រេចបានលទ្ធផលលើសពីគោលដៅប្រចាំឆ្នាំដែលបានកំណត់»។

ដោយឡែក ការអភិរក្សបុរាណដ្ឋាន ក្រសួងបានវាស់វែងចំនួន ​១៨ ៥៣០ ស្មើនឹង ៩៦.៥៧% ក្នុងនោះបុរាណដ្ឋានដែលទទួលបានបណ្ណកម្មសិទ្ធិមានចំនួន ៣ ១៦២ ស្មើនឹង ១៦.៤៧%, ចំណែកឯបុរាណដ្ឋានដែលមិនទាន់បានវាស់វែងមានចំនួន ៦៥៧ ស្មើនឹង ៣.៤២%។ ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២៥ ក្រសួងបានទទួលវត្ថុបុរាណខ្មែរពីបរទេសសរុបចំនួន ១ ១៥៨  មុខ​ ក្នុងនោះពីស្ថាប័ន​​នានាចំនួន ៤០  និងពីបុគ្គលចំនួន ១ ១១៨ (គិត​​ពីខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥)៕

The post ក្នុងឆ្នាំ ២០២៥ ក្រសួងវប្បធម៌បានជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច appeared first on Kampuchea Thmey Daily.

វិហារវត្តកំពង់ត្រឡាចលើ ដែលមានអាយុកាលជាង១០០ឆ្នាំ ត្រូវបានជួសជុលបញ្ចប់​ដំណាក់​កាលទីមួយ
វិហារវត្តកំពង់ត្រឡាចលើ ជាសំណង់បុរាណដែលមានអាយុកាលជាង ១០០ ឆ្នាំ ស្ថិតនៅក្របខណ្ឌអភិរក្សត្រូវបានជួសជុលឡើងវិញ និងបញ្ចប់ដំណាក់កាលទីមួយជាស្ថាពរ ជាមួយនឹងភាពលេចធ្លោដែលជាការរស់ឡើងវិញនៃវិញ្ញាណ និងតម្លៃវប្បធម៌ខ្មែរដែលបានបន្សល់ទុកតាំងពីដូនតា។ វិហារវត្តនេះ ស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានជួសជុលដោយក្រុមជាងជំនាញ និងការចូលរួមរបស់សហគមន៍។

រូបភាពបន្ទាប់ពីជួសជូលបញ្ចប់ដំណាក់កាលទីមួយ

ក្រោយបញ្ចប់ការជួសជុលដំណាក់ទីមួយ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារជំនាញក្រសួង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងអមដំណើរដោយ លោក ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យវិហារវត្តកំពង់ត្រឡាចលើ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៥។

សូមជម្រាបថា ក្នុងក្របខ័ណ្ឌស្តីពីការអភិរក្សនិងជួសជុលព្រះវិហារវត្តកំពង់ត្រឡាចលើ គឺត្រូវបានបើកការដ្ឋានជួសជុល​ឡើងវិញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។ ចំពោះការងារនេះមិនត្រឹមតែជាការជួសជុលសំណង់ឱ្យមានរូបរាងដូចដើមប៉ុណ្ណោះទេ ប៉ុន្តែជាការរស់ឡើងវិញនៃវិញ្ញាណ និងតម្លៃវប្បធម៌ ដែលបន្តឱ្យមនុស្សជំនាន់ក្រោយបានឃើញ និងបានយល់ពីប្រវត្តិសាស្ត្រដ៏អស្ចាររបស់ខ្មែរ។

រូបភាពកាលមិនទាន់ជួសជុល

លើសពីនេះ បន្ទាប់ពីការងារបានបញ្ចប់ អ្វីដែលនៅសេសសល់គឺ អនុស្សាវរីយ៍នៃការព្យាយាម ការទ្រាំទ្រ និងស្នាមញញឹមនៃសេចក្តីរីករាយ ដែលកើតចេញពីការងាររួមគ្នា។ វាជាការចងចាំដ៏មានតម្លៃ ដែលនាំឲ្យយើងទាំងអស់គ្នាមានទំនួលខុសត្រូវថែរក្សា និងបន្តការអភិរក្សបេតិកភណ្ឌដ៏សំខាន់នេះ។ ភារកិច្ចរបស់អ្នកជំនាន់ក្រោយ គឺថែរក្សា ស្គាល់តម្លៃ និងបន្តការអភិរក្សឱ្យបានរឹងមាំ។ ដូចនេះការងារជួសជុលវិហារដែលមានអាយុកាលជាង ១០០ ឆ្នាំនេះមិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមថ្មីសម្រាប់អនាគត។

នាឱកាសនោះ លោកស្រី ភឿង សកុណា បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រ នៅក្នុងសហគមន៍ ដែលស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកស្រី បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងជំនាញវិជ្ជាជីវៈដូនតា (សាជី) ដល់អ្នកបន្តវេន ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌អរូបីមួយនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។ ដើម្បីជាការលើកទឹកចិត្ត លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អ្នកគ្រូបង្គោល និងសិស្សបន្តវេនដែលកំពុងសិក្សាលើជំនាញវិជ្ជាជីវៈដូនតា៕

The post វិហារវត្តកំពង់ត្រឡាចលើ ដែលមានអាយុកាលជាង១០០ឆ្នាំ ត្រូវបានជួសជុលបញ្ចប់​ដំណាក់​កាលទីមួយ appeared first on Kampuchea Thmey Daily.

ការអភិរក្សបេតិកភណ្ឌអង្គរ និងអភិវឌ្ឍន៍ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ មានភាពចាំបាច់ដូចគ្នា
ស្ថាប័នជំនាញនៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការ UNESCO បានលើកឡើងថា ការទប់ស្កាត់បញ្ហាប្រឈមនៃកំណើនសាងសង់លំនៅឋានថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាករណីចាំបាច់បំផុត ដើម្បីពារការអភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌បេតិកភណ្ឌ នៅក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យបានគង់វង្ស។

តំណាងអង្គការ UNESCO ប្រចាំកម្ពុជា លោក Sada Umar Alam បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣១ របស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក កាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាបថា តំបន់អង្គរគឺជាសម្បត្តិបេតិកភណ្ឌរស់ ដែលត្រូវការពារកុំឱ្យមានការរំលោភបំពាននានា ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរក៏មានសារៈសំខាន់ដូចគ្នា។

លោក Sada Umar ALam បញ្ជាក់ទៀតថា ដោយសារតែតំបន់អង្គរមានសារៈសំខាន់នៃតម្លៃបេតិកភណ្ឌ ដូច្នេះរាល់ការអភិវឌ្ឍន៍នានា របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ គឺត្រូវតែគិតគូរទៅលើបញ្ហាប្រឈមនានាដែលអាចនឹង​ប៉ះពាល់ចំពោះតម្លៃនៃបេតិកភណ្ឌទាំងនោះ។

ការលើកឡើងរបស់តំណាងអង្គការ UNESCOនេះ ខណៈដែលចំនួនប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ នៅតែកើនឡើង ជាហេតុធ្វើឱ្យមានការបារម្ភចំពោះបញ្ហាប្រឈមនានាទៅលើបេតិកភណ្ឌពិភពលោក។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប កាលពីថ្ងៃទី១១ខែធ្នូថា អង្គរគឺជាកន្លែងបុរាណវិទ្យា ដែលត្រូវការពារ ដោយសារតែបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួនជាង១០០ភូមិ កំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារ។ បច្ចុប្បន្ននេះចំនួនពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានការកើនឡើងជាប្រចាំ ដែលបង្កើតជាសម្ពាធយ៉ាងខ្លាំង ធ្វើឱ្យមានឧបសគ្គដល់កិច្ចការពារអង្គរ។

ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កំពុងពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធ ជាមួយអាជ្ញាធរជាតិអប្សរាព្រមទាំងបានដាក់សំណើរចូលទៅក្នុងកិច្ចប្រជុំនៃទីស្ដីការគណរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលផង ដើម្បីរកដំ​ណោះ​ស្រាយសមរម្យលើបញ្ហាជាច្រើន ដែលកំពុងតែប្រឈមទាំងនោះ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា តាំងតែពី២ឆ្នាំមុន រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាប្រឈមនៃសំណង់កើនឡើងនៅក្នុងតំបន់អង្គរនេះ ដោយបានរៀបចំដីថ្មីចំនួន២កន្លែង ១កន្លែងនៅ ក្រុងរុនតាឯក និងមួយកន្លែងទៀតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ដើម្បីដោះដូរឱ្យពលរដ្ឋណាដែលព្រមចាកចេញពីតំបន់អង្គរទៅរស់នៅមានដីកម្មសិទ្ធិស្របច្បាប់។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣១របស់គណកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក កាលពីល្ងាចថ្ងៃទី១៣ខែធ្នូថា បច្ចុប្បន្នការរៀបចំដីធ្លីនៅតំបន់ពាក់ស្នែង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅតាំងទីលំនៅថ្មី នៅមិនទាន់រួចរាល់នៅឡើយដោយមិនទាន់មានប្រព័ន្ធទឹកស្អាត និងថាមពលអគ្គីសនីប្រើប្រាស់ជាដើម។

លោកស្រីបានបញ្ជាក់ថា នៅពេលណាដែលតំបន់ដីនៅឃុំពាក់ស្នែង បានរៀបចំរួចរាល់ គឺរដ្ឋាភិបាលនឹងផ្ដល់ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ឱ្យទៅរស់នៅទីនោះ បន្តបន្ទាប់៕

អត្ថបទ៖ គឿនវេត

The post ការអភិរក្សបេតិកភណ្ឌអង្គរ និងអភិវឌ្ឍន៍ជីវភាពរស់​នៅរបស់ប្រជាពលរដ្ឋ មានភាពចាំបាច់ដូចគ្នា appeared first on Kampuchea Thmey Daily.

អគារធំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលបង្កប់​វប្បធម៌ចម្រុះ​សម័យ​អាណានិគម​បារាំង​
អគារ​ធំ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​សាលា​ខេត្ត​បាត់ដំបងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជាទី​តាំង​ស្នូល​​នៃ​ទី​ក្រុង ដែល​មាន​លក្ខណៈ​បង្កប់​ដោយ​វប្បធម៌​ និង​ទេសចរណ៍​ចម្រុះ ស្រប​តាម​បណ្ដោយ​ផ្លូវ​លេខ​០១ ផ្នែក​ខាង​មុខ និង​រ៉ប​តាម​ដង​ស្ទឹង​សង្កែ​ផ្នែក​ខាង​ក្រោយ ក្នុង​ភូមិសាស្ត្រ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។

អគារ​ធំ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ ​មាន​ទី​តាំង​ស្ថិត​នៅ​ចំ​ពី​មុខ​សាលា​ខេត្ត​បាត់ដំបង។ ​អគារ​នេះ​​សាងសង់​​ឡើង​ជា​ភូមិ​គ្រឹះ​ស្នាក់​នៅ​របស់​អតីត​ចៅហ្វាយ​ខេត្ត​សម័យ​អាណានិគម​បារាំង​កំឡុង​ឆ្នាំ១៩១០-ឆ្នាំ១៩៤២ និងត្រូវ​បាន​សាងសង់​ឡើង​តាម​រចនាបថ​អាណានិគម ទាំង​ការ​ប្រើប្រាស់​ពណ៌ និង​មុខងារ​នៃ​ការ​ប្រើប្រាស់​ ហើយ​ក៏​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ជា​អគារ​សម្រាប់​លំនៅ​ឋាន​អ្នក​ស្នាក់​នៅ​ដែល​គ្រប់គ្រង​ខេត្ត​នា​សម័យ​នោះ។

យ៉ាង​ណា​មិញ បាន​ជា​គេ​ចាត់​ទុក​ថា អគារ​ធំ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ ជាទី​តាំង​ស្នូល​នៃ​ទី​ក្រុង ដែល​មាន​លក្ខណៈ​ប្រវត្តិ វប្បធម៌​ និង​ទេសចរណ៍​ចម្រុះ​ក៏​ព្រោះ​វា​មាន​​លក្ខណៈ​ពិសេស​នៃ​អគារ​សំខាន់​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់​ដំបង​​នេះ​គឺ៖

ជា​ទម្រង់​ប្រអប់​​បញ្ឈរ មាន​កំពស់ ០១ជាន់

នៅ​ផ្នែក​ខាង​មុខ​នៃអគារ គឺ​មាន​ទ្វារ​ធំចំនួន ០១ បង្អូច​តូច​ទម្រង់​បញ្ឈរ​ចំនួន ០៤ និង​បង្អូច​ធំ​ចំនួន ០១

នៅ​ផ្នែក​ចំហៀង​ខាង​ជើង​អគារ​នេះ​ត្រូវ​បាន​រចនា​នូវ​ទ្វារ​​ចូល​ចំនួន០១ និង​បង្អួច​ចំនួន ០៦

នៅ​ផ្នែក​ខាង​ត្បូង អគារ​នេះ​បាន​រចនា​មាន​លក្ខណៈ​ប្លែក​យ៉ាង​ពិសេស​ដោយ​មាន​រាន​ហាន​ដែល​មាន​កម្ពស់​ប្រហែល​កន្លះ​ម៉ែត្រ និង​មាន​ទ្វារ​ចូល​ចំនួន០១ និង​បង្អួច​ចំនួន​០៧

នៅ​ផ្នែក​ជណ្ដើរ​អគារ​នេះ​ត្រូវ​បាន​គេ​រចនា​​ឡើង​មាន​លក្ខណៈ​បត់​កោង​រមួល​ឆ្ពោះ​ទៅ​ជាន់​ខាង​លើ ដោយ​​ប្រើប្រាស់​ឈើ និង​ជញ្ជាំង​​បេតុង មាន​ចោះ​រន្ធ​ពន្លឺ​​ចំនួន០៦ និង​ធ្នឹម​ភ្ជាប់​ជណ្តើរ​ខាង​លើគេ​ប្រើប្រាស់​​ប្រភេទ​ដែក​​អ៊ី

ការ​បើក​លំហ​ធំ​ៗ​នៃ​បង្អួច និង​ធ្វើ​ជា​លក្ខណៈ​ពិសេស​សម្រាប់​តំបន់​ត្រូពិក ដែល​អនុញ្ញាត​ឲ្យ​ខ្យល់ និង​ពន្លឺ​ចេញ​ចូល​​បាន បង្ក​លក្ខណៈ​​ងាយ​ស្រួល និង​ផាសុកភាព​ដល់​អ្នក​ប្រើប្រាស់​អគារ

នៅ​កំឡុង​ឆ្នាំ​១៩៩៧ អគារ​នេះ​​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​ក្រសួង​ទេសចរណ៍ ដើម្បី​ប្រើប្រាស់​ជា​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង មក​ដល់​បច្ចុប្បន្ន ហើយ​សព្វ​ថ្ងៃ​សំណង់​អគារ​នេះ​បាន​នឹង​កំពុង​ត្រូវ​បាន​ជួសជុល​ផង​ដែរ៕

The post អគារធំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលបង្កប់​វប្បធម៌ចម្រុះ​សម័យ​អាណានិគម​បារាំង​ appeared first on Kampuchea Thmey Daily.

គម្រោងជួសជុល​ពង្រីកសារមន្ទីរជាតិ បារាំង​​នឹង​បញ្ជូន​​អ្នក​ជំនាញ​​​ពី​ប្រទេស​បារាំង​មក​​សិក្សា​លម្អិតជាមួយ​ភាគី​កម្ពុជា
សារមន្ទីរ​ជាតិ ​ជា​សារមន្ទីរ​ធំ​ជាង​គេ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ និង​ត្រូវ​បាន​សាង​សង់​ឡើង​តាំង​ពី​សម័យ​អាណានិគមនិយម​។ បើ​តាម​ការ​គូស​បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ បារាំង​បាន​​កំពុង​សិក្សា​លើគម្រោងពង្រីកបន្ថែម​សារមន្ទីរ​ជាតិ​ជា​មួយអ្នក​ជំនាញ​សារមន្ទីរ​នៅ​កម្ពុជា ​សំដៅ​ធ្វើ​ការ​ពង្រីក​សារមន្ទីរ​ជាតិ​ឲ្យ​កាន់​តែ​ធំទូលាយ​ និងកាន់តែមានភាពងាយស្រួលនៅក្នុង​ការរក្សា​ទុកដាក់​វត្ថុ​បុរាណ​នានា​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

ឆ្លើយ​តប​សំណួរ​របស់ ​«កម្ពុជា​ថ្មី​» ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីពេលថ្មីៗនេះ ​ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ លោក ហ្សាក់ ប៉ឺឡេ បាន​មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​ទៅ​នឹង​គម្រោងការ​ពង្រីក​សារមន្ទីរ​ជាតិ​ បច្ចុប្បន្ន​នេះ​ភាគី​បារាំង​បាន​នឹង​កំពុង​បំពេញ​ការងារ​ជា​មួយ​ប្រទេស​កម្ពុជា​យ៉ាងយកចិត្តទុកដាក់ សំដៅ​ធ្វើ​យ៉ាង​ណា​បង្កើត​ទីតាំង​កន្លែង​ណា​ស័ក្តិសម​​សម្រាប់​ដាក់​វត្ថុ​តាមប្រភេទនីមួយៗ​ទៅ​តាម​ទីតាំង​ត្រឹមត្រូវ​​។

លោកបន្ត​ថា ភាគី​បារាំង​ក៏​នឹង​បញ្ជូន​ក្រុម​ការងារ​ជំនាញ​នៃ​សារមន្ទីរ​ជាតិ​នៃ​ប្រទេស​បារាំង មក​បំពេញ​ការងារ​ជា​មួយ​ក្រុម​ការងារ​ជំនាញ​នៃ​សារមន្ទីរ​ជាតិ​នៅ​កម្ពុជា ​ដើម្បី​សិក្សា​ពី​គម្រោង​នេះ​កាន់​តែ​លម្អិត​បន្ថែម​ទៀត។

លោក ហ្សាក់ ប៉ឺឡេ បន្ត​យ៉ាងដូច្នេះ​ថា «ដូច​ដែល​យើង​បាន​ជ្រាប​ហើយ​ថា សារមន្ទីរ​ជាតិ​​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុម​ការងារ​បារាំង​តាំង​ពី​សម័យ​អាណានិគម​បារាំង ក្នុង​ការ​ថែរក្សា​ទុក​រូប​សំណាក និង​ភស្តុតាង​ប្រវត្តិសាស្ត្រ​កម្ពុជា​ជា​ច្រើនមុខ​ ​ដែល​បាន​រក្សា​ទុក​តាំង​ពី​សម័យ​បុរេប្រវត្តិ​ សម័យ​អង្គរ និង​សម័យ​ក្រោយ​ៗ​មក​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន​ ក្នុង​គោលបំណង​ឲ្យ​កូន​ខ្មែរ​ ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ ក៏​ដូច​ជា​បញ្ញវន្ត​ជំនាន់​ក្រោយ​បាន​យល់​ បាន​ស្គាល់​ និង​សិក្សា​ស្វែង​យល់​បន្ត​ទៀត​អំពី​វត្ថុ​នានា​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​»។

គួរ​ជម្រាប​ថា សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យ​អាណានិគមបារាំងមក​លើកម្ពុជា (១៨៦៣-១៩៥៣) ដែល​មានស្ថាបត្យករ ជនជាតិបារាំង​ឈ្មោះ ​ហ្ថក​ ហ្រ៉ូសលីយេ (George Groslier) និង​ត្រូវ​បាន​សម្ភោធ​នៅ​ថៃ្ងទី១៣ ខែមេសា ឆ្នាំ១៨២០ ក្រោម​ព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះ​មុខ​លោក ហង់រី បូឌ្វាំង អ្នក​ប្រចាំការ​ជាន់ខ្ពស់​បារាំងនៅកម្ពុជា៕

The post គម្រោងជួសជុល​ពង្រីកសារមន្ទីរជាតិ បារាំង​​នឹង​បញ្ជូន​​អ្នក​ជំនាញ​​​ពី​ប្រទេស​បារាំង​មក​​សិក្សា​លម្អិតជាមួយ​ភាគី​កម្ពុជា appeared first on Kampuchea Thmey Daily.

ទូតបារាំងបញ្ជាក់​​បំណង​ចង់​ចូលរួម​ថែរក្សាសំណង់​អគារចាស់ៗសម័យ​បារាំង​ឲ្យនៅ​គង់វង្ស
ពាក់ព័័ន្ធទៅនឹងសំណង់បេតិកភណ្ឌ​អគារ​ចាស់​ៗ​របស់​បារាំង​ដែល​បន្សល់​ទុក​តាំង​ពី​សតវត្ស​ទី​២០ ​ក្នុង​ប្រទេស​កម្ពុជា ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​គូស​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍ជាថ្មីរបស់បារាំង​នៅ​ក្នុង​ការ​ចូលរួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ទាំងអស់នោះឲ្យនៅគង់វង្ស។

ថ្លែង​នៅ​​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ ១៥ មករា ឆ្នាំ ២០២៤​ លោក ហ្សាក់ ប៉ឺឡេ  ឯក​អគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជាបាន​គូស​បញ្ជាក់​ថា ​«​យើង​ក៏​ចង់​ថែរក្សា​វា​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ឲ្យ​បាន​គង់វង្ស​​ ហើយ​យើង​បាន​នឹង​កំពុង​សិក្សា​ស្វែង​យល់​ពី​បំណង និង​ឆន្ទៈ​របស់​កម្ពុជា​នៅ​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​ទាំង​អស់​នេះ​​ដូច​គ្នា​ផង​ដែរ​»។

លោក​ ហ្សាក់ ប៉ឺឡេ បានបន្ថែម​ថា ចំណាប់​អារម្មណ៍​របស់បារាំង​ពាក់ព័ន្ធ​នឹង​សំណង់​អគារ​ចាស់​ៗ​ដែល​ជា​សំណង់​អគារបេតិកភណ្ឌ​របស់​បារាំង​តាំង​ពី​សតវត្ស​ទី​២០ គឺ​សំដៅ​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​ទាំង​អស់​​ឲ្យ​បាន​គង់វង្ស​បន្ត​ទៅ​ទៀត​។

បើ​តាម​មន្រ្តី​ជាន់ខ្ពស់​ទូតបារាំងរូបនេះ ពាក់ព័ន្ធ​សំណង់​អគារ​អគារចាស់ៗ​របស់​បារាំង​បន្សល់​ទុក​ ខាងភាគី​បារាំង​ក៏​បាន​លើក​ឡើងជា​ប្រធាន​បទជាមួយ​​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ លោក​ស្រី​បណ្ឌិត​សភា​ចារ្យ ភឿង​ សកុណា​ រួច​រាល់​ហើយ​ដែរ​។

យ៉ាង​ណា​មិញ​ ឃើញ​ថា​មាន​សំណង់​បេតិកភណ្ឌ​អគារ​ចាស់​ៗ​ដែល​បន្សល់​ទុក​ពី​អាណា​និគម​បារាំង​មួយ​ចំនួន​ ទទួល​រង​នៅ​ការ​កម្ទេច​ចោល និង​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ជួសជុល​កែលំអ​សារ​ថ្មី។

តាម​រយៈ​សំណង់​​អគារ​ចាស់ៗ​ទាំង​នេះ​ក៏​ជា​ផ្នែកមួយ​ជួយ​​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​អន្តជាតិ​មក​ទស្សនា​ប្រទេស​កម្ពុជា​។

យោងតាមរបាយការណ៍របស់​សាលារាជធានី​ភ្នំពេញ ក្រោយ​ពី​ការ​ស្រាវ​ជ្រាវនិង​វាយតម្លៃពីអ្នកជំនាញរកឃើញថា នៅរាជធានី​ភ្នំពេញ​មាន​សំ​ណង់​អគារ​សម័យ​អាណានិគមន៍​បារាំងប្រមាណ ​៥២៣ កន្លែង ក្នុងនោះ​សំណង់អគារលំនៅដ្ឋានលក្ខណៈ​ជា​ប្រវត្តិសាស្រ្តចំនួន​ ៤៤៨ ​កន្លែង។

សំណង់​អគារ​ទាំងនេះគេចែក​ចេញជា ៤ ​ប្រភេទ ក្នុង​នោះ​មានដូចជា ប្រភេទ​ចំណាត់​ថ្នាក់លេខមួយ​មានចំនួន​ ៣៤ កន្លែង ប្រភេទចំណាត់​ថ្នាក់​លេខពីរ មានចំនួន ២៤ កន្លែង ចំណាត់​​ថ្នាក់​លេខបី មានចំនួន ១៧ កន្លែង និង​ចំណាត់ថ្នាក់​លេខបួនមាន​ចំនួន ​៤៤៨ ​កន្លែង​៕

The post ទូតបារាំងបញ្ជាក់​​បំណង​ចង់​ចូលរួម​ថែរក្សាសំណង់​អគារចាស់ៗសម័យ​បារាំង​ឲ្យនៅ​គង់វង្ស appeared first on Kampuchea Thmey Daily.