ព័ត៌មានជាតិ
ក្នុងឆ្នាំ ២០២៥ ក្រសួងវប្បធម៌បានជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច
ក្នុងឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួសជុលនិងអភិរក្សសំណង់បេតិកភណ្ឌសរុបចំនួន ១ ០៩៥ ទីតាំង/ផ្នែកចំណុច ក្នុងនោះការអភិរក្សក្រៅពីការជួសជុលមានចំនួន ៩៣៩ ទីតាំង/ផ្នែកចំណុច។ ជាមួយគ្នានេះ ក្រសួងបានជួសជុលនិងអភិរក្ស វត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុ សរុបចំនួន ៥ ០៦១ មុខ ក្នុងនោះការអភិរក្សក្រៅពីការជួសជុលមានចំនួន ៤ ៩៣៧ មុខ។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៦។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សកម្មភាពការងារក្នុងឆ្នាំ២០២៥កន្លងទៅ មានចំនួនសរុប ៦,៦២១ ដោយក្នុងនោះសកម្មភាពការងារក្នុងផែនការមានចំនួន ១,៣៩៨ និងសកម្មភាពការងារក្រៅផែនការមានចំនួនប្រមាណ ៥,២២៣។ បើធៀបនឹងឆ្នាំ២០២៤ សកម្មភាពការងារជារួមក្នុងឆ្នាំ២០២៥ មានការថយចុះចំនួន ២,៤៣១ សកម្មភាព ស្មើនឹង ២៦.៨៦%។

លោកគូសបញ្ជាក់ថា៖«ពិនិត្យជារួម ការអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះសំខាន់ៗ ពាក់ព័ន្ធនឹងការអភិរក្សបេតិកភណ្ឌវប្បធម៌ ការបណ្តុះបណ្តាលមូលធនមនុស្ស ការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ ការផលិតភាពយន្តនិងវីដេអូ គឺសម្រេចបានលទ្ធផលលើសពីគោលដៅប្រចាំឆ្នាំដែលបានកំណត់»។

ដោយឡែក ការអភិរក្សបុរាណដ្ឋាន ក្រសួងបានវាស់វែងចំនួន ១៨ ៥៣០ ស្មើនឹង ៩៦.៥៧% ក្នុងនោះបុរាណដ្ឋានដែលទទួលបានបណ្ណកម្មសិទ្ធិមានចំនួន ៣ ១៦២ ស្មើនឹង ១៦.៤៧%, ចំណែកឯបុរាណដ្ឋានដែលមិនទាន់បានវាស់វែងមានចំនួន ៦៥៧ ស្មើនឹង ៣.៤២%។ ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២៥ ក្រសួងបានទទួលវត្ថុបុរាណខ្មែរពីបរទេសសរុបចំនួន ១ ១៥៨ មុខ ក្នុងនោះពីស្ថាប័ននានាចំនួន ៤០ និងពីបុគ្គលចំនួន ១ ១១៨ (គិតពីខែមករា ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥)៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


