ព័ត៌មានជាតិ
គម្រោងជួសជុលពង្រីកសារមន្ទីរជាតិ បារាំងនឹងបញ្ជូនអ្នកជំនាញពីប្រទេសបារាំងមកសិក្សាលម្អិតជាមួយភាគីកម្ពុជា
សារមន្ទីរជាតិ ជាសារមន្ទីរធំជាងគេនៅក្នុងរាជធានីភ្នំពេញ និងត្រូវបានសាងសង់ឡើងតាំងពីសម័យអាណានិគមនិយម។ បើតាមការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បារាំងបានកំពុងសិក្សាលើគម្រោងពង្រីកបន្ថែមសារមន្ទីរជាតិជាមួយអ្នកជំនាញសារមន្ទីរនៅកម្ពុជា សំដៅធ្វើការពង្រីកសារមន្ទីរជាតិឲ្យកាន់តែធំទូលាយ និងកាន់តែមានភាពងាយស្រួលនៅក្នុងការរក្សាទុកដាក់វត្ថុបុរាណនានាកាន់តែល្អប្រសើរថែមទៀត។

ឆ្លើយតបសំណួររបស់ «កម្ពុជាថ្មី» ក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ ប៉ឺឡេ បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងគម្រោងការពង្រីកសារមន្ទីរជាតិ បច្ចុប្បន្ននេះភាគីបារាំងបាននឹងកំពុងបំពេញការងារជាមួយប្រទេសកម្ពុជាយ៉ាងយកចិត្តទុកដាក់ សំដៅធ្វើយ៉ាងណាបង្កើតទីតាំងកន្លែងណាស័ក្តិសមសម្រាប់ដាក់វត្ថុតាមប្រភេទនីមួយៗទៅតាមទីតាំងត្រឹមត្រូវ។
លោកបន្តថា ភាគីបារាំងក៏នឹងបញ្ជូនក្រុមការងារជំនាញនៃសារមន្ទីរជាតិនៃប្រទេសបារាំង មកបំពេញការងារជាមួយក្រុមការងារជំនាញនៃសារមន្ទីរជាតិនៅកម្ពុជា ដើម្បីសិក្សាពីគម្រោងនេះកាន់តែលម្អិតបន្ថែមទៀត។
លោក ហ្សាក់ ប៉ឺឡេ បន្តយ៉ាងដូច្នេះថា «ដូចដែលយើងបានជ្រាបហើយថា សារមន្ទីរជាតិត្រូវបានសាងសង់ឡើងដោយក្រុមការងារបារាំងតាំងពីសម័យអាណានិគមបារាំង ក្នុងការថែរក្សាទុករូបសំណាក និងភស្តុតាងប្រវត្តិសាស្ត្រកម្ពុជាជាច្រើនមុខ ដែលបានរក្សាទុកតាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀតរហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណងឲ្យកូនខ្មែរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាបញ្ញវន្តជំនាន់ក្រោយបានយល់ បានស្គាល់ និងសិក្សាស្វែងយល់បន្តទៀតអំពីវត្ថុនានាដែលបានបន្សល់ទុកតាំងពីសម័យបុរាណ»។

គួរជម្រាបថា សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំងឈ្មោះ ហ្ថក ហ្រ៉ូសលីយេ (George Groslier) និងត្រូវបានសម្ភោធនៅថៃ្ងទី១៣ ខែមេសា ឆ្នាំ១៨២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


