ព័ត៌មានជាតិ
វិហារវត្តកំពង់ត្រឡាចលើ ដែលមានអាយុកាលជាង១០០ឆ្នាំ ត្រូវបានជួសជុលបញ្ចប់ដំណាក់កាលទីមួយ
វិហារវត្តកំពង់ត្រឡាចលើ ជាសំណង់បុរាណដែលមានអាយុកាលជាង ១០០ ឆ្នាំ ស្ថិតនៅក្របខណ្ឌអភិរក្សត្រូវបានជួសជុលឡើងវិញ និងបញ្ចប់ដំណាក់កាលទីមួយជាស្ថាពរ ជាមួយនឹងភាពលេចធ្លោដែលជាការរស់ឡើងវិញនៃវិញ្ញាណ និងតម្លៃវប្បធម៌ខ្មែរដែលបានបន្សល់ទុកតាំងពីដូនតា។ វិហារវត្តនេះ ស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានជួសជុលដោយក្រុមជាងជំនាញ និងការចូលរួមរបស់សហគមន៍។

ក្រោយបញ្ចប់ការជួសជុលដំណាក់ទីមួយ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារជំនាញក្រសួង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងអមដំណើរដោយ លោក ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យវិហារវត្តកំពង់ត្រឡាចលើ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២៥។

សូមជម្រាបថា ក្នុងក្របខ័ណ្ឌស្តីពីការអភិរក្សនិងជួសជុលព្រះវិហារវត្តកំពង់ត្រឡាចលើ គឺត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។ ចំពោះការងារនេះមិនត្រឹមតែជាការជួសជុលសំណង់ឱ្យមានរូបរាងដូចដើមប៉ុណ្ណោះទេ ប៉ុន្តែជាការរស់ឡើងវិញនៃវិញ្ញាណ និងតម្លៃវប្បធម៌ ដែលបន្តឱ្យមនុស្សជំនាន់ក្រោយបានឃើញ និងបានយល់ពីប្រវត្តិសាស្ត្រដ៏អស្ចាររបស់ខ្មែរ។

លើសពីនេះ បន្ទាប់ពីការងារបានបញ្ចប់ អ្វីដែលនៅសេសសល់គឺ អនុស្សាវរីយ៍នៃការព្យាយាម ការទ្រាំទ្រ និងស្នាមញញឹមនៃសេចក្តីរីករាយ ដែលកើតចេញពីការងាររួមគ្នា។ វាជាការចងចាំដ៏មានតម្លៃ ដែលនាំឲ្យយើងទាំងអស់គ្នាមានទំនួលខុសត្រូវថែរក្សា និងបន្តការអភិរក្សបេតិកភណ្ឌដ៏សំខាន់នេះ។ ភារកិច្ចរបស់អ្នកជំនាន់ក្រោយ គឺថែរក្សា ស្គាល់តម្លៃ និងបន្តការអភិរក្សឱ្យបានរឹងមាំ។ ដូចនេះការងារជួសជុលវិហារដែលមានអាយុកាលជាង ១០០ ឆ្នាំនេះមិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមថ្មីសម្រាប់អនាគត។

នាឱកាសនោះ លោកស្រី ភឿង សកុណា បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកគ្រូ ខាត ម៉ៃនះ ជាគ្រូបង្គោលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដល់សិស្សក្រីក្រ នៅក្នុងសហគមន៍ ដែលស្ថិតនៅភូមិស្រែប្រិយ៍ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកស្រី បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកគ្រូក្នុងការផ្ទេរចំណេះដឹងជំនាញវិជ្ជាជីវៈដូនតា (សាជី) ដល់អ្នកបន្តវេន ដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌អរូបីមួយនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។ ដើម្បីជាការលើកទឹកចិត្ត លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់អ្នកគ្រូបង្គោល និងសិស្សបន្តវេនដែលកំពុងសិក្សាលើជំនាញវិជ្ជាជីវៈដូនតា៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


