សំបុត្រអាពាហ៍ពិពាហ៍ Archives - Kampuchea Thmey Daily

ឈ្វេងយល់អំពីនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍
ការចុះសំបុត្រអាពាហ៍ពិពាហ៍ គឺដើម្បីរឹតចំណងអាពាហ៍ពិពាហ៍ស្វាមីភរិយាឱ្យបានយូរអង្វែង និងក្លាយជាប្ដីប្រពន្ធស្របច្បាប់។ តើការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវធ្វើឡើងតាមនីតិវិធីបែបណា? នៅទីកន្លែងណា ហើយត្រូវភ្ជាប់នូវឯកសារអ្វីខ្លះ?

បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីឈានដល់ការចុះបញ្ជីអាពាហ៍ពិពាហ៍ បុរស នារី ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ត្រូវដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ទៅមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ នៅទីកន្លែងណាមួយរបស់ រដ្ឋបាលឃុំ សង្កាត់ ដែលបុរសរស់នៅ ឬ រដ្ឋបាលឃុំ សង្កាត់ ដែលនារីរស់នៅ។ ការស្នើសុំរៀបអាពាហ៍ពិពាហ៍ ត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចជា សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់អត្តសញ្ញាណបុគ្កល ដែលចេញដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះម៉ាយ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

បន្ទាប់មក គឺការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍ បណ្ណប្រកាសអាពាហ៍ពិពាហ៍ត្រូវបិទផ្សាយជាសាធារណៈ ដោយធ្វើឡើងជាប់គ្នាជាបន្តបន្ទាប់ក្នុង រយៈពេល ១០ (ដប់)ថ្ងៃ ដើម្បីឱ្យជនដែលមានផលប្រយោជន៍ អាចប្តឹងជំទាស់អាពាហ៍ពិពាហ៍នេះបាន។ ប្រសិនបើគ្មានការប្ដឹងជំទាស់ អាពាហ៍ពិពាហ៍អាចធ្វើឡើងគ្រប់ពេលវេលា នៅក្នុងរយៈពេល ៦ខែ គិតចាប់ពីថ្ងៃដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍។

ក្រោយផុតរយៈពេល១០ថ្ងៃ នៃការប្រកាសផ្សាយជាសាធារណៈអំពីអាពាហ៍ពិពាហ៍ បុរស នារី អាចស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍បាននៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ ដែលបានទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍នោះ ដោយនាំទៅជាមួយនូវសាក្សី ២រូប ជានីតិជន។ ការចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវចាត់ទុកជាការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។ ការចុះបញ្ជីអាពាហ៍ពិពាហ៍ មានរយៈពេល ៣(បី)ថ្ងៃ នៃថ្ងៃការងារ៕

The post ឈ្វេងយល់អំពីនីតិវិធីនៃការចុះសំបុត្រអាពាហ៍ពិពាហ៍ appeared first on Kampuchea Thmey Daily.

មកដឹងពី អត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍
សំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយា​ ដែលបានរៀបអាពាហ៍ពិពាហ៍ត្រូវទៅសាលាឃុំ ឬសង្កាត់ សុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ដើម្បីធានាបាននូវចំណងអាពាហ៍ពិពាហ៍ស្របច្បាប់។ តើការចុះសំបុត្រអាពាហ៍ពិពាហ៍មានសារៈប្រយោជន៍អ្វីខ្លះ?

សារៈប្រយោជន៍នៃសំបុត្រអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺអាចចុះបញ្ជីអត្រានុកូលដ្ឋានកំណើតរបស់កូន ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។ ការពារប្រឆាំងនឹងទ្វេពន្ធភាព (មិនមានប្តីពីរ ឬប្រពន្ធពីរ) ហើយអាចការពារទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ ជាពិសេស កូនអាចទទួលអាហារកិច្ចពេលឪពុកម្តាយលែងលះគ្នា។ ក្នុងនោះដែរ ប្តីប្រពន្ធក៏អាចយកសំបុត្រអាពាហ៍ពិពាហ៍នេះ សម្រាប់ស្នើសុំប័ណ្ណកម្មសិទ្ធិនានា ដែលអាចចុះជាកម្មសិទ្ធរួមរបស់ប្តីប្រពន្ធ ព្រមទាំងជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗទៀត។

ដោយឡែក សម្រាប់លក្ខខណ្ឌចាំបាច់ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺបុរស នារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង មានប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដែលបានបិទប្រកាសជាសាធារណៈ ផុតរយៈពេល ១០ថ្ងៃ ដោយគ្មានការប្តឹងតវ៉ា និងសាក្សីចំនួន ០២រូប ជានីតិជនដែលមានលំនៅដ្ឋានពិតប្រាកដ។ ចំណែក ឯកសារសម្រាប់ស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ រួមមានពាក្យសុំរៀបអាពាហ៍ពិពាហ៍ សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់សាមីខ្លួនទាំងពីរ លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយរបស់សាមីខ្លួនទាំងពីរ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសាររបស់សាមីខ្លួនទាំងពីរ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាមីខ្លួនទាំងពីរ (ប្រសិនបើមាន)។

គួរជម្រាបដែរថា ទីកន្លែងសម្រាប់ចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺនៅសាលាឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍ខាងនារី ហើយតម្លៃនៃការចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺដោយឥតគិតថ្លៃ៕

The post មកដឹងពី អត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍ appeared first on Kampuchea Thmey Daily.

សិង្ហបុរីអនុញ្ញាតឲ្យគូស្វាមីភរិយាសុំច្បាប់រៀបការតាមអ៊ីនធឺណិត
ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា គូស្វាមីភរិយាមានសិទ្ធិអាចចុះសំបុត្រអាពាហ៍ពិពាហ៍តាមអ៊ីនធឺណិត ដោយបំពេញព័ត៌មានផ្ទាល់ខ្លួនជាមួយគណនី Singpass ។

កន្លងមកនៅប្រទេសសិង្ហបុរី ពេលគូស្វាមីភរិយាធ្វើដំណើរទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ពួកគេតម្រូវឲ្យចុះហត្ថលេខា ហើយផ្ទៀងផ្ទាត់ឯកសារជាច្រើនទៀត ។ បន្ទាប់មកពួកគេនឹងថតរូបនៅពីមុខសញ្ញា “Real Love Works” យ៉ាងរីករាយ ។

បើគូស្វាមីភរិយាណាចុះសំបុត្រអាពាហ៍ពិពាហ៍តាមអ៊ីនធឺណិត ពួកគេនឹងទទួលបានសំបុត្រតាមរយៈអ៊ីមែល ជាភស្តុតាងនៃអាពាហ៍ពិពាហ៍ ឬអាចចម្លងជាក្រដាសក៏បាន ។

បច្ចុប្បន្ននេះ គូស្នេហ៍ត្រូវជួបជាមួយមន្ត្រីមកពី ROM (ការចុះបញ្ជីអាពាហ៍ពិពាហ៍) ឬ ROMM (ការចុះបញ្ជីអាពាហ៍ពិពាហ៍មូស្លីម) ទាំងតាមអ៊ីនធឺណិត ឬដោយផ្ទាល់នៅឡើយទេ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ អ្វី​ទៅ​ជា «លិខិត​សុំរៀប​អាពាហ៍ពិពាហ៍ និងសំបុត្រ​ចុះ​អាពាហ៍ពិពាហ៍»?

The post សិង្ហបុរីអនុញ្ញាតឲ្យគូស្វាមីភរិយាសុំច្បាប់រៀបការតាមអ៊ីនធឺណិត appeared first on Kampuchea Thmey Daily.