ព័ត៌មានជាតិ
មកដឹងពី អត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍
សំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយា ដែលបានរៀបអាពាហ៍ពិពាហ៍ត្រូវទៅសាលាឃុំ ឬសង្កាត់ សុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ដើម្បីធានាបាននូវចំណងអាពាហ៍ពិពាហ៍ស្របច្បាប់។ តើការចុះសំបុត្រអាពាហ៍ពិពាហ៍មានសារៈប្រយោជន៍អ្វីខ្លះ?

សារៈប្រយោជន៍នៃសំបុត្រអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺអាចចុះបញ្ជីអត្រានុកូលដ្ឋានកំណើតរបស់កូន ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។ ការពារប្រឆាំងនឹងទ្វេពន្ធភាព (មិនមានប្តីពីរ ឬប្រពន្ធពីរ) ហើយអាចការពារទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ ជាពិសេស កូនអាចទទួលអាហារកិច្ចពេលឪពុកម្តាយលែងលះគ្នា។ ក្នុងនោះដែរ ប្តីប្រពន្ធក៏អាចយកសំបុត្រអាពាហ៍ពិពាហ៍នេះ សម្រាប់ស្នើសុំប័ណ្ណកម្មសិទ្ធិនានា ដែលអាចចុះជាកម្មសិទ្ធរួមរបស់ប្តីប្រពន្ធ ព្រមទាំងជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗទៀត។
ដោយឡែក សម្រាប់លក្ខខណ្ឌចាំបាច់ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺបុរស នារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង មានប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដែលបានបិទប្រកាសជាសាធារណៈ ផុតរយៈពេល ១០ថ្ងៃ ដោយគ្មានការប្តឹងតវ៉ា និងសាក្សីចំនួន ០២រូប ជានីតិជនដែលមានលំនៅដ្ឋានពិតប្រាកដ។ ចំណែក ឯកសារសម្រាប់ស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ រួមមានពាក្យសុំរៀបអាពាហ៍ពិពាហ៍ សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់សាមីខ្លួនទាំងពីរ លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយរបស់សាមីខ្លួនទាំងពីរ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសាររបស់សាមីខ្លួនទាំងពីរ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាមីខ្លួនទាំងពីរ (ប្រសិនបើមាន)។

គួរជម្រាបដែរថា ទីកន្លែងសម្រាប់ចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺនៅសាលាឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍ខាងនារី ហើយតម្លៃនៃការចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ គឺដោយឥតគិតថ្លៃ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


