Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីអនុញ្ញាតឲ្យគូស្វាមីភរិយាសុំច្បាប់រៀបការតាមអ៊ីនធឺណិត

បានផុស

នៅ

ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា គូស្វាមីភរិយាមានសិទ្ធិអាចចុះសំបុត្រអាពាហ៍ពិពាហ៍តាមអ៊ីនធឺណិត ដោយបំពេញព័ត៌មានផ្ទាល់ខ្លួនជាមួយគណនី Singpass ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកនៅប្រទេសសិង្ហបុរី ពេលគូស្វាមីភរិយាធ្វើដំណើរទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ពួកគេតម្រូវឲ្យចុះហត្ថលេខា ហើយផ្ទៀងផ្ទាត់ឯកសារជាច្រើនទៀត ។ បន្ទាប់មកពួកគេនឹងថតរូបនៅពីមុខសញ្ញា “Real Love Works” យ៉ាងរីករាយ ។

បើគូស្វាមីភរិយាណាចុះសំបុត្រអាពាហ៍ពិពាហ៍តាមអ៊ីនធឺណិត ពួកគេនឹងទទួលបានសំបុត្រតាមរយៈអ៊ីមែល ជាភស្តុតាងនៃអាពាហ៍ពិពាហ៍ ឬអាចចម្លងជាក្រដាសក៏បាន ។

បច្ចុប្បន្ននេះ គូស្នេហ៍ត្រូវជួបជាមួយមន្ត្រីមកពី ROM (ការចុះបញ្ជីអាពាហ៍ពិពាហ៍) ឬ ROMM (ការចុះបញ្ជីអាពាហ៍ពិពាហ៍មូស្លីម) ទាំងតាមអ៊ីនធឺណិត ឬដោយផ្ទាល់នៅឡើយទេ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ អ្វី​ទៅ​ជា «លិខិត​សុំរៀប​អាពាហ៍ពិពាហ៍ និងសំបុត្រ​ចុះ​អាពាហ៍ពិពាហ៍»?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម