ស្នងការខេត្តតាកែវ Archives - Kampuchea Thmey Daily

បង្ហោះម៉ូតូធំផ្អើលពេញបណ្ដាញសង្គម នគរបាលខេត្តតាកែវឃាត់ម្ចាស់ម៉ូតូយកមកអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់
ករណីយុវជនម្នាក់បើកម៉ូតូធំធ្វើសកម្មភាព “បង្ហោះម៉ូតូ” តាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលបានបង្កការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងពីមហាជននៅលើបណ្ដាញសង្គមនាពេលកន្លងមក ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តតាកែវ ចាត់វិធានការតាមផ្លូវច្បាប់ហើយ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈនេះ តាំងពីថ្ងៃទី១៩ខែឧសភា ម្សិលមិញ ដើម្បីយកមកសាកសួរ និងអនុវត្តនីតិវិធីច្បាប់។ បើតាមការបញ្ជាក់ពីសមត្ថកិច្ច បុគ្គលខាងលើមានឈ្មោះ ឡាយ ឈៀង អាយុ២៧ឆ្នាំ មុខរបរលក់រថយន្ត មានទីលំនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ

សមត្ថកិច្ចបានឱ្យដឹងថា ក្រៅពីការបើកបរបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យ និងអាចគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវសាធារណៈ បុគ្គលរូបនេះក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងបទល្មើសចរាចរណ៍ជាច្រើនទៀត រួមមាន ៖ការប្រើប្រាស់ម៉ូតូគ្មានពន្ធនាំចូលត្រឹមត្រូវ គ្មានស្លាកលេខ និងគ្មានបណ្ណបើកបរ។

មហាជនជាច្រើនបានសម្តែងការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ច ដោយចាត់ទុកថា ជាការអនុវត្តច្បាប់ស្មើភាព និងជាសារ​ព្រមានដល់ក្រុមអ្នកបើកបរដែលចូលចិត្តបើកបរប្រថុយប្រថាន ឬបង្កសកម្មភាពគ្រោះថ្នាក់តាមដងផ្លូវ ដើម្បីបង្កើតខ្លឹមសារ និងទាក់ទាញការចាប់អារម្មណ៍លើបណ្ដាញសង្គម។

សមត្ថកិច្ច​លើកឡើងថា សកម្មភាព “បង្ហោះម៉ូតូ” មិនត្រឹមតែជាការរំលោភច្បាប់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកបើកបរ និងអ្នកដទៃនៅលើដងផ្លូវ។ ក្នុងករណីបាត់បង់ការគ្រប់គ្រង អាចនាំឱ្យកើតមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិជាសាធារណៈផងដែរ។ តាមច្បាប់ចរាចរណ៍ផ្លូវគោក ការបើកបរដោយគ្មានបណ្ណបើកបរ ការប្រើប្រាស់យានយន្តគ្មានស្លាកលេខ ឬគ្មានឯកសារត្រឹមត្រូវ និងការបើកបរបង្កគ្រោះថ្នាក់ ឬអនាធិបតេយ្យតាមផ្លូវសាធារណៈ អាចប្រឈមនឹងការផាកពិន័យ ការដកហូតយានយន្ត និងការចាត់វិធានការតាមផ្លូវច្បាប់ធ្ងន់ធ្ងរ អាស្រ័យលើស្ថានភាពជាក់ស្តែង។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជន និងអ្នកប្រើប្រាស់ម៉ូតូធំទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយការទទួលខុសត្រូវ និងចៀសវាងសកម្មភាពប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ដល់សង្គមនិងអ្នកដទៃ៕  អត្ថបទ៖ វីរៈ

The post បង្ហោះម៉ូតូធំផ្អើលពេញបណ្ដាញសង្គម នគរបាលខេត្តតាកែវឃាត់ម្ចាស់ម៉ូតូយកមកអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ appeared first on Kampuchea Thmey Daily.

ស្នងការខេត្តតាកែវ បង្កើតកម្លាំងអន្តរាគមន៍ពិសេសតាមស្រុក-ក្រុង ដើម្បីពង្រឹងសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ
ដោយអនុវត្តតាមការចង្អុលបង្ហាញ និងអនុវត្ថតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងពង្រឹងការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានណែនាំឲ្យអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ក្នុងខេត្ត បង្កើតកងកម្លាំងអន្តរាគមន៍ពិសេសប្រចាំមូលដ្ឋាននីមួយៗ ដើម្បីត្រៀមចុះអន្តរាគមន៍ និងល្បាតតាមគោលដៅសំខាន់ៗ និងតំបន់ងាយរងគ្រោះក្នុងភូមិសាស្ត្រខេត្តតាកែវ។

ការណែនាំឲ្យរៀបចំកម្លាំងអន្តរាគមន៍ពិសេសនេះ គឺសំដៅបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសលួច ឆក់ ប្លន់ បង្ហាក្មេងទំនើង ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងសកម្មភាពផ្សេងៗដែលអាចបង្កអសន្តិសុខ និងប៉ះពាល់ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ។ កម្លាំងទាំងនេះ នឹងធ្វើការល្បាតទាំងយប់ទាំងថ្ងៃ តាមទីប្រជុំជន ផ្សារ សាលារៀន តំបន់កម្សាន្ត និងគោលដៅដែលប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីធានាបាននូវភាពកក់ក្តៅ និងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

លោកស្នងការខេត្តតាកែវ ក៏បានណែនាំដល់អធិការនគរបាលស្រុក-ក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដោយត្រូវមានវត្តមានប្រចាំការជាប្រចាំ ត្រៀមអន្តរាគមន៍បានទាន់ពេលវេលា នៅពេលមានហេតុការណ៍ផ្សេងៗកើតឡើង និងត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងពាក់ព័ន្ធ និងប្រជាការពារ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គមឱ្យកាន់តែល្អប្រសើរ។

ការដាក់ចេញវិធានការនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា សុវត្ថិភាព និងមានភាពកក់ក្តៅក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ៖ វីរៈ

The post ស្នងការខេត្តតាកែវ បង្កើតកម្លាំងអន្តរាគមន៍ពិសេសតាមស្រុក-ក្រុង ដើម្បីពង្រឹងសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ appeared first on Kampuchea Thmey Daily.

ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការណែនាំដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគបាលខេត្តតាកែវឲ្យអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត ក្នុងនោះត្រូវទប់ស្កាត់ឲ្យបានចំពោះរថយន្តដឹកទំនិញសំពីងសំពោង។

លោកអភិបាលខេត្តតាកែវបានថ្លែងបន្តថា កន្លងមកមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះអាជ្ញាធរថាបានបណ្ដែតបណ្ដោយឲ្យមានការដឹកទំនិញសំពីងសំពោងតាមរថយន្តកែច្នៃខុសបច្ចេកទេសដែលមានទ្រុងខ្ពស់ៗយកទៅដឹកទំនិញ និងដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។

លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា បើសមត្ថកិច្ចទប់ស្កាត់ការដឹកទំនិញសំពីងសំពោងមិនបានទេ វានឹងក្លាយទៅជាបញ្ហាអនាធិបតេយ្យ ហើយអ្នកដែលត្រូវប្រជាពលរដ្ឋរិះគន់មុនគេ គឺចៅហ្វាយខេត្ត ដូច្នោះត្រូវយកច្បាប់មកអនុវត្តដោយគ្មានមនោសញ្ចេតនាព្រោះមនោសញ្ចេតនា និងច្បាប់គឺខុសគ្នា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគបាលខេត្តតាកែវបានសន្យាថានឹងទប់ស្កាត់ឲ្យអស់ចំពោះរថយន្តដឹកទំនិញសំពីងសំពោងចាប់ពីថ្ងៃនេះតទៅ ហើយប្រសិនបើលោកធ្វើមិនបានទេ លោកសន្យាថានឹងចុះចេញពីតំណែងជាស្នងការនគបាលខេត្តតាកែវ។

គួរបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋក្នុងខេត្តតាកែវតែងតែនាំគ្នារិះគន់រឿងរថយន្តកែច្នៃខុសបច្ចេកទេសដឹកទំនិញសំពីងសំពោងចេញពីច្រកទ្វាអន្តរជាតិភ្នំដិនមកកាន់ទីរួមខេត្តតាកែវ និងបន្តទៅរាជធានីភ្នំពេញយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចណាធ្វើការទប់ស្កាត់នោះទេ។ គេមិនដឹងថា ហេតុអ្វីបានជាសមត្ថកិច្ចចរាចរណ៍មិនទប់ស្កាត់ឬក៏មើលមិនឃើញរថយន្តទាំងអស់នេះដឹកយ៉ាងសំពីងសំពោង?..៕

អត្ថបទ៖ វីរ:

The post ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន​តាមការណែនាំរបស់អភិបាលខេត្ត appeared first on Kampuchea Thmey Daily.

ស្នងការខេត្តតាកែវ កំពុងស្រាវជ្រាវករណីក្រុមក្មេងទំនើងជិះម៉ូតូដេញវាយគ្នានៅម្ដុំផ្សារអង្គតាសោម(មានវីដេអូ)
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញ ចុះសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមក្មេងទំនើងដែលបង្កការអុកឡុកជិះម៉ូតូដេញវាយគ្នានៅម្ដុំផ្សារអង្គតាសោមដើម្បីយកមកអនុវត្តច្បាប់។ ការចេញបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការចែករំលែកនូវឃ្លីបវីដេអូនៅលើបណ្ដាញសង្គមពីសកម្មភាពក្មេងទំនើងពីរក្រុមជិះម៉ូតូប្រដេញវាយគ្នាប្រដាប់ដោយដាវ និងពូថៅយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ។

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឲ្យដឹងថា សកម្មភាពក្រុមក្មេងទំនើងជិះម៉ូតូប្រដេញវាយគ្នានេះ គឺបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ម្តុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ វេលាម៉ោង១៥និង៤៥នាទី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

ជាមួយនឹងការបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស្នងការខេត្តតាកែវ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋដែលនៅតាមដងផ្លូវបានស្គាល់ ឬឃើញភិនភាគមុខសញ្ញាខាងលើសូមរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះបង្ក្រាប និងឃាត់ខ្លួនជាបន្ទាន់៕

អត្ថបទ៖ សុខុម

The post ស្នងការខេត្តតាកែវ កំពុងស្រាវជ្រាវករណីក្រុមក្មេងទំនើងជិះម៉ូតូដេញវាយគ្នានៅម្ដុំផ្សារអង្គតាសោម(មានវីដេអូ) appeared first on Kampuchea Thmey Daily.

ស្នងការខេត្តតាកែវបញ្ជាឲ្យអធិការស្រុកចំនួន​៣​ចុះស្រាវជ្រាវករណីគប់កញ្ចក់រថយន្ដនៅផ្លូវជាតិ​លេខ៣
បន្ទាប់ពីទទួលបានព័ត៌មានពីគណនីហ្វេសប៊ុកមួយពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដបណ្ដាលឲ្យតៃកុងរងរបួសនៅផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២កញ្ញានេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឲ្យអធិការស្រុកចំនួន៣ សហការណ៍ជាមួយប៉ុស្ដិ៍នគរបាលពាក់ព័ន្ធចុះស្រាវជ្រាវជាបន្ទាន់ដើម្បចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីគប់កញ្ចក់រថយន្ដបានកើតឡើងនៅវេលាម៉ោង១៩និង៥០នាទី យប់ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ម៉ូតូ២គ្រឿង បើកបរ​មកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្មទៅលើរថយន្តជនរងគ្រោះម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3B-9147 បើកបរមកពីទិសខាងត្បូងទៅជើង បបណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខបណ្ដាលឲ្យអ្នកបើកបររថយន្ដឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ រងរបួសបែកចិញ្ចើមខាងឆ្វេង។

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ស្រុកត្រាំកក់ ស្រុកបាទី និងកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធរតាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីប្រមូលព័ត៌មាន ស្វែងរកជនបង្កដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ប្រភពដដែលបានបព្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធទាំងខេត្តកំពង់ស្ពឺ និងតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើតហេតុពុំមានកាមេរ៉ាសុវត្ថិភាព ទើបមិនអាចទាន់កំណត់មុខសញ្ញាណជនបង្កបាន។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកមួយឈ្មោះ ហ៊ាសុង កំពង់ចាម បានបង្ហោះ​ចែកចាយនៅលើបណ្ដាញសង្គមពីករណីជនសង្ស័យគប់កញ្ចក់រថយន្ដដោយភ្ជាប់ជាមួយរូបភាពរបួសឈាមពេញផ្ទៃមុខ។

ម្ចាស់គណនីហ្វេសប៊ុកបានសរសេរថា «សូមបងប្អូនជួយស៊ែរម្នាក់មួយផងឲ្យបងប្អូនតៃកុងឡានទាំងអសើគ្នាបានដឹង នៅវេលាម៉ោង៧និង០០នាទី ថ្ងៃទី១ ខែ៩ ឆ្នាំ២០២៣ មានករណីក្មេងទំនើងគប់កញ្ចក់ឡានផ្លូវជាតិលេខ៣ នៅចំណុចគីឡូម៉ែត្រ៥៣ ផ្សារត្រាំខ្នា សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា»៕

អត្ថបទ៖​ សុខុម

The post ស្នងការខេត្តតាកែវបញ្ជាឲ្យអធិការស្រុកចំនួន​៣​ចុះស្រាវជ្រាវករណីគប់កញ្ចក់រថយន្ដនៅផ្លូវជាតិ​លេខ៣ appeared first on Kampuchea Thmey Daily.

ស្នងការខេត្តតាកែវ ចុះផ្សព្វផ្សាយពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធានពន្លត់បឋមដល់អាជីវករលក់ដូរ នៅផ្សារធំតាកែវ
ដើម្បីយល់ដឹងពីការវិធានការពន្លត់អគ្គិភ័យបឋម កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចុះណែនាំ អប់រំ និងផ្សព្វផ្សាយអំពីច្បាប់ និងហានិភ័យនៃគ្រោះថ្នាក់អគ្គិភ័យ ដល់អាជីករលក់ដូរនៅក្នុងផ្សារធំតាកែវ ទីរួមខេត្តតាកែវ។

ក្នុងឳកាសចុះណែនាំ អប់រំ និងផ្សព្វផ្សាយអំពីច្បាប់ និងហានិភ័យនៃគ្រោះថ្នាក់អគ្គិភ័យនេះ កម្លាំងជំនាញបានណែនាំដល់ម្ចាស់ទីតាំង និងតូបដែលមានហានិភ័យខ្ពស់ ដូចជាតូបអ៊ុតសក់ តូបលក់គ្រឿងបរិភោគ ទីតាំងប្រើប្រាស់ហ្គាស ព្រមទាំង បង្ហាត់បង្រៀនបន្ថែម ពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធានពន្លត់បឋម។

ជាមួយគ្នានេះ កម្លាំងជំនាញក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តជូនអាជីវករលក់ដូរ ដើម្បីងាយស្រួលទំនាក់ទំនងពេលមានករណីអគ្គិភ័យជាយថាហេតុ៕

អត្ថបទ៖ សុខុម

The post ស្នងការខេត្តតាកែវ ចុះផ្សព្វផ្សាយពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធានពន្លត់បឋមដល់អាជីវករលក់ដូរ នៅផ្សារធំតាកែវ appeared first on Kampuchea Thmey Daily.

ចាប់ខ្លួនបានហើយក្រុមគប់កញ្ចក់រថយន្ដនៅផ្លូវជាតិលេខ៣ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់កាល​ពី​ខែមករាកន្លងទៅ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានស្រាវជ្រាវចាប់ខ្លួនក្រុមជនសង្ស័យដែលគប់កញ្ចក់រថយន្ដមួយគ្រឿងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់កាលពីខែមករាកន្លងទៅបានហើយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

របាយការណ៍សមត្ដកិច្ចបានឲ្យដឹងថា ជនទាំង៤នាក់ដែលឃាត់ខ្លួនមានឈ្មោះ ១-ឈ្មោះ ហេង សុភក្ដិ ហៅ ហ្គែត ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិចពណ៌សខៀវស៊េរី ឆ្នាំ២០២១ពាក់ផ្លាកលេខតាកែវ1.Z7296។ ទី២-ឈ្មោះ ជុំ ចាន់ភារក្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ដកហូតវត្ថុតាងម៉ូតូម៉ាកនិចពណ៌សខៀវស៊េរីឆ្នាំ២០២៣ពាក់ផ្លាកលេខតាកែវ1.A B5578 ។ ទី៣-ឈ្មោះអ៊ុន យូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម។ ទី៤-ឈ្មោះ រី យ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម និងបក្ខពួកម្នាក់ទៀតឈ្មោះ លី ស៊ីអាន់ ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដែលជាម្ចាស់ម៉ូតូម៉ាក អ៊ិចស៊ិនទរ័ បានរត់គេចខ្លួនបាត់។

តាមចម្លើយសារភាពជនសង្ស័យឆ្លើយថា នៅថ្ងៃកើតហេតុ ពួកខ្លួនទាំង៥នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូតាមផ្លូវជាតិលេខ៣ បណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទរ័ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១៥នាទី នៅចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រុមជនសង្ស័យបានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា EaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុសអាយុ៤២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីខេត្តកំពត ទៅរាជនានីភ្នំពេញ បណ្ដាលឲ្យបែកកញ្ចក់ធ្លាយចូលទៅក្នុងរថយន្តត្រូវឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនបាត់។ ជនរគ្រោះរងរបួសផ្នែកផ្ទៃមុខធ្ងន់ធ្ងររហូតបញ្ជូនទៅសង្ក្រោះនៅក្រៅប្រទេស៕

អត្ថបទ៖ សុខុម

The post ចាប់ខ្លួនបានហើយក្រុមគប់កញ្ចក់រថយន្ដនៅផ្លូវជាតិលេខ៣ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់កាល​ពី​ខែមករាកន្លងទៅ appeared first on Kampuchea Thmey Daily.

ស្នងការខេត្តតាកែវ បំភ្លឺ ក្រោយមានគណនីហ្វេស​ប៊ុកមួយបង្ហោះថា មានជនសង្ស័យធាក់ប្លន់ម៉ូតូ​តែមិនបានសម្រេច
បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ ឃុន លួងឆៃ បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមថា មានករណីធាក់យកម៉ូតូតែមិនបានសម្រេច ដោយភ្ជាប់ជាមួយរូបភាពនារីម្នាក់មានរបួសពេញមុខនោះ នៅថ្ងៃទី១៨ ខែកុម្ភៈ នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា មិនមែនជាករណីធាក់ប្លន់ម៉ូតូនោះទេ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍។

បើតាមក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា បន្ទាប់ពីបានឃើញនូវព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចុះធ្វើការស្រាវជ្រាវបន្ទាន់ដោយបានសុំធ្វើការបំភ្លឺផ្ទាល់ពីជនរងគ្រោះបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី តាមបណ្ដោយផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិអង្គត្រា ឃុំ ត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានជនរងគ្រោះឈ្មោះ ថេត ដាវី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ (ត្រូវជាបងប្អូនជីដូនមួយជាមួយម្ចាស់គណនី ឃុនលួងឆៃ) បានជិះមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AC 9343 ចេញពីសាលារៀនភាសាចិន នៅក្នុងវត្តមង្គលមានល័ក្ខណ៍ ហៅ វត្តត្រពាំងគល់ លុះមកដល់ចំណុច​កើតហេតុ រៀបនឹងបត់ឆ្លងផ្លូវទៅខាងស្តាំ ក៏មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនច្បាស់ផ្លាកលេខ ចំនួន០៣គ្រឿង (ម៉ូតូមួយជិះគ្នា២នាក់) ជិះស្របទិសពីកើតទៅលិច បានបើកភ្លើងញ៉ាក់ដាក់ ពេលនោះម៉ូតូមួយគ្រឿងបើកបរយ៉ាងលឿន តែមិនបានបុកទេ ដោយភាគីម្ខាង​ទៀត​យកជើងធាក់ម៉ូតូជនរងគ្រោះដែលឈប់នោះ ទើបបណ្ដាលឱ្យម៉ូតូជនរងគ្រោះដួលរងរបួស ចំណែកម៉ូតូភាគីម្ខាងទៀតមិនបានដួលក៏ជិះហួសគេចខ្លួនទៅទិសខាងលិចបាត់ទៅ។

តាមរយៈការសាកសួរផ្ទាល់ជនរងគ្រោះ និងភូមិសាស្ត្រកន្លែងកើតហេតុ កម្លាំងជំនាញសន្និដ្ឋានករណីខាងលើមិនមែនជាករណីធាក់ផ្តួលប៉ុនប៉ងប្លន់ម៉ូតូនោះទេ គឺជាករណីគ្រោះថ្នាក់ចរចរណ៍ ដោយម៉ូតូទាំងសងខាងជិះបញ្ច្រាស់ផ្លូវ ម្យ៉ាងវិញទៀតម៉ូតូជនរងគ្រោះបានឈប់ហ្នឹងមួយកន្លែងទៅហើយដើម្បីបម្រុងនឹងបត់ គ្មានហេតុផលណាក្រុមជនល្មើសចាំបាច់ជិះលឿនធាក់ផ្តួលនោះទេ ណាមួយកន្លែងពេលកើតហេតុក៏មានអ្នកដំណើរច្រើនឆ្លងកាត់ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ ឃុន លួងឆៃ បានបង្ហោះចែកចាយរៀបរាប់ថា ករណីធាក់យកម៉ូតូមិនបានសម្រេច ធ្លាប់តែឃើញព័ត៌មានឥឡូវធ្លាក់លើគ្រួសារខ្ញុំផ្ទាល់ក្មេងស្រីកំពុងពេញស្រលាញ់រូប ស្រលាញ់រាងឥឡូវមុខខ្ទេច។ ករណីនេះបង្កឡើងដោយជនសង្ស័យជិះ ម៉ូតូ ០៣គ្រឿង មានគ្នា ០៦នាក់ រវាងផ្លូវបញ្ច្រាសទិសនៅចន្លោះម៉ោង ០៥-០៦ល្ងាច ស្ថិតត្រង់ចំណុចផ្លូវខាង កើតវត្តមង្គលមានល័ក្ខណ៍(វត្តត្រពាំងគល់) ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ តាកែវទៀត ហើយបងប្អូនប្រយ័ត្នប្រយែងផង ខ្ញុំសុំស្នើដល់បងបងប៉ូលីសជួយអន្តរាគមន៍ផង អរគុណសន្តិភាព៕

អត្ថបទ៖ សុខុម

The post ស្នងការខេត្តតាកែវ បំភ្លឺ ក្រោយមានគណនីហ្វេស​ប៊ុកមួយបង្ហោះថា មានជនសង្ស័យធាក់ប្លន់ម៉ូតូ​តែមិនបានសម្រេច appeared first on Kampuchea Thmey Daily.