សន្តិសុខសង្គម
ស្នងការខេត្តតាកែវ កំពុងស្រាវជ្រាវករណីក្រុមក្មេងទំនើងជិះម៉ូតូដេញវាយគ្នានៅម្ដុំផ្សារអង្គតាសោម(មានវីដេអូ)
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញ ចុះសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការស្រាវជ្រាវរកក្រុមក្មេងទំនើងដែលបង្កការអុកឡុកជិះម៉ូតូដេញវាយគ្នានៅម្ដុំផ្សារអង្គតាសោមដើម្បីយកមកអនុវត្តច្បាប់។ ការចេញបញ្ជានេះបានធ្វើឡើងបន្ទាប់ពីមានការចែករំលែកនូវឃ្លីបវីដេអូនៅលើបណ្ដាញសង្គមពីសកម្មភាពក្មេងទំនើងពីរក្រុមជិះម៉ូតូប្រដេញវាយគ្នាប្រដាប់ដោយដាវ និងពូថៅយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ។

តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា សកម្មភាពក្រុមក្មេងទំនើងជិះម៉ូតូប្រដេញវាយគ្នានេះ គឺបានកើតឡើងនៅលើផ្លូវជាតិលេខ៣ ម្តុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ វេលាម៉ោង១៥និង៤៥នាទី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
ជាមួយនឹងការបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ ស្នងការខេត្តតាកែវ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋដែលនៅតាមដងផ្លូវបានស្គាល់ ឬឃើញភិនភាគមុខសញ្ញាខាងលើសូមរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះបង្ក្រាប និងឃាត់ខ្លួនជាបន្ទាន់៕
អត្ថបទ៖ សុខុម


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១២ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


