សន្តិសុខសង្គម
ស្នងការខេត្តតាកែវបញ្ជាឲ្យអធិការស្រុកចំនួន៣ចុះស្រាវជ្រាវករណីគប់កញ្ចក់រថយន្ដនៅផ្លូវជាតិលេខ៣
បន្ទាប់ពីទទួលបានព័ត៌មានពីគណនីហ្វេសប៊ុកមួយពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដបណ្ដាលឲ្យតៃកុងរងរបួសនៅផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២កញ្ញានេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាឲ្យអធិការស្រុកចំនួន៣ សហការណ៍ជាមួយប៉ុស្ដិ៍នគរបាលពាក់ព័ន្ធចុះស្រាវជ្រាវជាបន្ទាន់ដើម្បចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ករណីគប់កញ្ចក់រថយន្ដបានកើតឡើងនៅវេលាម៉ោង១៩និង៥០នាទី យប់ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ ម៉ូតូ២គ្រឿង បើកបរមកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្មទៅលើរថយន្តជនរងគ្រោះម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3B-9147 បើកបរមកពីទិសខាងត្បូងទៅជើង បបណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខបណ្ដាលឲ្យអ្នកបើកបររថយន្ដឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ រងរបួសបែកចិញ្ចើមខាងឆ្វេង។

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ស្រុកត្រាំកក់ ស្រុកបាទី និងកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធរតាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីប្រមូលព័ត៌មាន ស្វែងរកជនបង្កដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ប្រភពដដែលបានបព្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធទាំងខេត្តកំពង់ស្ពឺ និងតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើតហេតុពុំមានកាមេរ៉ាសុវត្ថិភាព ទើបមិនអាចទាន់កំណត់មុខសញ្ញាណជនបង្កបាន។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកមួយឈ្មោះ ហ៊ាសុង កំពង់ចាម បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពីករណីជនសង្ស័យគប់កញ្ចក់រថយន្ដដោយភ្ជាប់ជាមួយរូបភាពរបួសឈាមពេញផ្ទៃមុខ។

ម្ចាស់គណនីហ្វេសប៊ុកបានសរសេរថា «សូមបងប្អូនជួយស៊ែរម្នាក់មួយផងឲ្យបងប្អូនតៃកុងឡានទាំងអសើគ្នាបានដឹង នៅវេលាម៉ោង៧និង០០នាទី ថ្ងៃទី១ ខែ៩ ឆ្នាំ២០២៣ មានករណីក្មេងទំនើងគប់កញ្ចក់ឡានផ្លូវជាតិលេខ៣ នៅចំណុចគីឡូម៉ែត្រ៥៣ ផ្សារត្រាំខ្នា សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា»៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


