ស្មៅប្រមាត់មនុស្ស Archives - Kampuchea Thmey Daily

ជោគជ័យខ្លាំងឡើងៗ លោក ប្រាយុទ្ធ ឲ្យបង្កើតគណៈកម្មាធិការ សិក្សាយកថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ទៅព្យាបាលកូវីដ
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំឲ្យអាជ្ញាធរ បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាពីការប្រើប្រាស់ថ្នាំដែលផលិតពីស្មៅប្រមាត់មនុស្ស យកទៅព្យាបាលអ្នកជំងឺ កូវីដ រោគសញ្ញាស្រាល។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ដែលត្រូវបានកោះប្រជុំ ដើម្បីពិភាក្សាអំពីវិធានការបន្ថែម ក្នុងគោលបំណងជួយទប់ស្កាត់ការផ្ទុះឡើងនៃ ជំងឺកូវីដ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ លោក Anutin Charnvirakul ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការនេះ។

គណៈកម្មាធិការនេះ នឹងសម្របសម្រួលការសិក្សាលើសុវត្ថិភាពនិងប្រសិទ្ធភាព របស់ស្មៅប្រមាត់មនុស្ស លើអ្នកជំងឺកូវីដ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ឱសថបុរាណរបស់ថៃផងដែរ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsutin ដែលបានជំរុញឲ្យរដ្ឋាភិបាល បង្កើនការប្រើប្រាស់ឱសថបុរាណលើអ្នកជំងឺកូវីដ ដែលមានរោគសញ្ញាស្រាល។ ហើយរឿងនេះផងដែរ បានកើតឡើងចំពេលមានកង្វះខាតវ៉ាក់សាំង ដែលនាំឲ្យមានការរិះគន់ដល់រដ្ឋាភិបាល។

សំណើរបស់លោក បានភ្ជាប់មកជាមួយភ័ស្តុតាងបង្ហាញពីភាពជោគជ័យរបស់នាយកដ្ឋានកែប្រែ ក្នុងការព្យាបាលអ្នកទោសចំនួន ១២,៣៧៦ នាក់ ដែលបានឆ្លងមេរោគកូវីដ ដោយប្រើស្មៅប្រមាត់មនុស្ស។

មុនពេលចេញវេជ្ជបញ្ជាឱសថបុរាណ ដល់អ្នកទោសដែលឆ្លងរោគ លោក Somsak បាននិយាយថា លោកបានសិក្សាព័ត៌មានពីនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ ដែលបានណែនាំឲ្យប្រើឱសថផលិតពីស្មៅប្រមាត់មនុស្ស កម្រិត ១៨០ មីលីក្រាម រយៈពេល ៥ ថ្ងៃជាប់ៗគ្នា លើអ្នកជំងឺដែលមានរោគសញ្ញាស្រាល។

ដោយលើកឡើងពីការស្រាវជ្រាវដដែលនេះ លោករដ្ឋមន្រ្តីបាននិយាយថា ស្មៅប្រមាត់មនុស្សចំនួន ៦០០ គីឡូក្រាម អាចប្រែក្លាយទៅជាថ្នាំចំនួន ៣៧៥,០០០ គ្រាប់។

លោកបន្តថា ថ្នាំសរុបចំនួន ៣.១ ពាន់លានគ្រាប់ នឹងត្រូវការសម្រាប់គ្របដណ្ដប់លើជនជាតិថៃទាំងអស់។

ឥឡូវនេះ នាយកដ្ឋានកែប្រែ មានគម្រោងផលិតឱសថបុរាណប្រហែល ៥០ លានគ្រាប់ ក្នុងរយៈពេល ៤ ខែទៀត ជាមួយគោលដៅចេញវេជ្ជបញ្ជាដល់ប្រហែល ៥០ ភាគរយនៃចំនួនអ្នកជាប់ពន្ធនាគារ។

ដោយសារតែគុណប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ ស្មៅប្រមាត់មនុស្ស បានក្លាយជាដំណាំរកប្រាក់ចំណូល ដែលឥឡូវនេះមានតម្រូវការខ្ពស់ក្នុងវិស័យនាំចេញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឱសថបុរាណព្យាបាលកូវីដ កំពុងត្រូវប៉ាន់នៅ ថៃ

The post ជោគជ័យខ្លាំងឡើងៗ លោក ប្រាយុទ្ធ ឲ្យបង្កើតគណៈកម្មាធិការ សិក្សាយកថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ទៅព្យាបាលកូវីដ appeared first on Kampuchea Thmey Daily.

ឱសថបុរាណព្យាបាលកូវីដ កំពុងត្រូវប៉ាន់នៅ ថៃ
មូលនិធិមន្ទីរពេទ្យ Chaophraya Abhaibhubejhr កាលពីថ្ងៃចន្ទ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្តុកថ្នាំគ្រាប់ Fah Talai Jone ដែលធ្វើឡើងពីស្មៅប្រមាត់មនុស្ស កំពុងធ្លាក់ចុះដល់កម្រិតទាប ដោយសារតែការកើនឡើងនៃតម្រូវការ។

មូលនិធិនេះ បាននិយាយថា រហូតមកដល់ពេលនេះ ខ្លួនបានចែកចាយថ្នាំស្មៅប្រមាត់មនុស្ស តាមរយៈភ្នាក់ងាររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលនិងម្ចាស់ជំនួយនានា។

តម្រូវការឱសថបុរាណនេះ បានស្ទុះឡើងខ្ពស់ បន្ទាប់ពីការសិក្សាថ្មីមួយដោយនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ បានបង្ហាញថា ថ្នាំប្រភេទនេះ អាចព្យាបាលអ្នកជំងឺកូវីដដែលមានរោគសញ្ញាស្រាលនិងអ្នកមិនបញ្ចេញរោគសញ្ញា បាន។

ថ្នាំនេះ ត្រូវបានគេប្រើជាយូរមកហើយនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសអាស៊ីជាច្រើនទៀត ដើម្បីព្យាបាលជំងឺផ្តាសាយ ឈឺបំពង់កនិងរលាក។

សេចក្តីថ្លែងការណ៍បាននិយាយថា “បច្ចុប្បន្ន មូលនិធិនេះ កំពុងពន្លឿនការផលិតថ្នាំស្មៅប្រមាត់មនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងហក់ឡើងខ្ពស់”។

មូលនិធិនេះ ក៏បានស្នើសុំឲ្យប្រជាជន កុំទិញថ្នាំនេះស្តុកទុកច្រើនពេក ឬឡើងថ្លៃថ្នាំ ដើម្បីជួយឲ្យប្រទេសថៃ អាចយកឈ្នះវិបត្តិកូវីដ-១៩បាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យបាលកូវីដ

The post ឱសថបុរាណព្យាបាលកូវីដ កំពុងត្រូវប៉ាន់នៅ ថៃ appeared first on Kampuchea Thmey Daily.

ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យាបាលកូវីដ
ក្រសួងកសិកម្មនិងសហករណ៍ កំពុងជំរុញដល់កសិករទូទាំងប្រទេស ឲ្យដាំដុះ ស្មៅប្រមាត់មនុស្ស ដែលជាឱសថបុរាណ អាចជួយដល់ការព្យាបាលអ្នកជំងឺកូវីដ-១៩។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍លោកស្រី Mananya Thaiset

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍លោកស្រី Mananya Thaiset បាននិយាយថា ក្រសួងនឹងជំរុញការផ្សព្វផ្សាយអំពីស្មៅប្រមាត់មនុស្ស ដល់សហករណ៍កសិកម្មនៅទូទាំងប្រទេស។

រឿងនេះបានកើតឡើង បន្ទាប់ពីការស្រាវជ្រាវថ្មីៗបានបង្ហាញថា រុក្ខជាតិនេះ មានផ្ទុកបរិមាណ Andrographolide ខ្ពស់ ហើយ មានប្រសិទ្ធភាពអាចជួយដល់ការព្យាបាលជំងឺកូវីដ។

ស្មៅប្រមាត់មនុស្ស

គម្រោងដែលនឹងដំណើរការចាប់ពីខែសីហាដល់ខែធ្នូនេះ នឹងមានការដាំដុះស្មៅប្រមាត់មនុស្ស លើផ្ទៃដីប្រមាណ១៦ ហិកតា ដែលគ្រប់គ្រងដោយសហករណ៍កសិកម្មចំនួន ៥។ ស្មៅប្រមាត់មនុស្សទាំងនោះ នឹងផ្គត់ផ្គង់ដោយនាយកដ្ឋានឱសថបុរាណនិងឱសថថៃ (DTAM)។

នៅឆ្នាំក្រោយ គម្រោងនេះនឹងត្រូវពង្រីកនៅលើផ្ទៃដី ៦៤ហិកតា ដែលកាន់កាប់ដោយសហករណ៍ចំនួន២០៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រសិទ្ធភាពពិតៗ ស្មៅមួយប្រភេទ ជួយអ្នកជំងឺកូវីដ ថៃ ជិត ៣ ពាន់នាក់ឲ្យជាសះស្បើយ

The post ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យាបាលកូវីដ appeared first on Kampuchea Thmey Daily.

ប្រសិទ្ធភាពពិតៗ ស្មៅមួយប្រភេទ ជួយអ្នកជំងឺកូវីដ ថៃ ជិត ៣ ពាន់នាក់ឲ្យជាសះស្បើយ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បានឲ្យដឹងថា អ្នកទោសដែលឆ្លងវីរុសកូវីដ-១៩មានរោគសញ្ញាស្រាល ជិត ៣,០០០ នាក់នៅក្នុងពន្ធនាគារ Chiang Mai Central បានជាសះស្បើយ បន្ទាប់ពីទទួលការព្យាបាល ដោយផឹកត្រឹមតែ ស្មៅប្រមាត់មនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។

លោករដ្ឋមន្រ្តីបាននិយាយកាលពីថ្ងៃសុក្រទី១៦ខែកក្កដាថា “ខ្ញុំសូមចែកចាយតួលេខគួរឲ្យចាប់អារម្មណ៍ទាំងនេះដល់អ្នក។ អ្នកទោសដែលបានឆ្លងសរុបទាំងអស់ ១,២៥១ នាក់នៅក្នុងពន្ធនាគារ Chiang Mai ត្រូវបានព្យាបាលដោយថ្នាំ Favipiravir ខណៈ ២.៩១៤ នាក់ត្រូវបានព្យាបាលដោយផឹកត្រឹមតែ ស្មៅប្រមាត់មនុស្ស”។

អ្នកដែលក្អកនិងពិបាកដកដង្ហើម ត្រូវបានព្យាបាលដោយថ្នាំ favipiravir រីឯអ្នកដែលមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរ ត្រូវបានគេឲ្យផឹកឱសថបុរាណនេះ។

លោកបាននិយាយបែបនេះ នៅក្នុងកិច្ចប្រជុំ ជាមួយភ្នាក់ងាររដ្ឋមួយចំនួនស្តីពីគោលនយោបាយជំរុញការដាំស្មៅ នៅតាមពន្ធនាគារទាំងអស់។

លោកបានថ្លែងថា តាមរយៈបទពិសោធន៍នេះ លោកចង់ជំរុញឲ្យមានការដាំដុះស្មៅជាឱសថបុរាណ ជាពិសេសសម្រាប់ការប្រើប្រាស់នៅតាមផ្ទះ ព្រោះបច្ចុប្បន្ន ប្រទេសនេះមានការឆ្លងជំងឺកូវីដ-១៩ លើស៩,០០០ ករណីជារៀងរាល់ថ្ងៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ព្រឹកនេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ ជាង ២ពាន់ករណីទៀត

The post ប្រសិទ្ធភាពពិតៗ ស្មៅមួយប្រភេទ ជួយអ្នកជំងឺកូវីដ ថៃ ជិត ៣ ពាន់នាក់ឲ្យជាសះស្បើយ appeared first on Kampuchea Thmey Daily.